×
កិច្ចប្រជុំក្នុងការប្រមូលទិន្នន័យ ការវិភាគប្រព័ន្ធទីផ្សារកៅស៊ូកម្ពុជា

នៅថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២៣​ អគ្គនា​យកដ្ឋានកៅស៊ូមានកិច្ចប្រជុំជាមួយនឹងអង្គការមូល​និធិពិភពលោក (WWF) ស្តីពីការពិភាក្សាស្វែងយល់ពីប្រព័ន្ធទីផ្សារ​កៅស៊ូកម្ពុជា ក្រោមអធិបតីភាពលោក ប៉ិច សុវណ្ណូ អគ្គនាយករងនៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ ដោយមាន​ការ​អញ្ជើញចូលរួម​ពី​លោកប្រធាន អនុ​​ប្រធាន​នាយក​ដ្ឋាន លោកនាយករង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​កៅស៊ូកម្ពុជា និងមន្រ្តីជំនាញនៃអគ្គ​នាយក​ដ្ឋាន​កៅស៊ូ ព្រមទាំងទីប្រឹក្សាឯករាជ្យនៃអង្គការ WWF កម្ពុជាដែលមានចំនួនសរុប២០នាក់។ ​ក្នុងគោលបំណងប្រមូលព័ត៌​មាន​អំពីបញ្ហាប្រឈមនិងឱកាសនៅក្នុងខ្សែ​សង្វាក់​តម្លៃ​កៅស៊ូ ដោយផ្តោតលើសក្តានុពលនៃ​ពាណិជ្ជ​កម្ម​និងការកែច្នៃសម្រាប់កសិករកៅស៊ូគ្រួសារ អាចទទួលបានអត្ថប្រយោជន៍បានច្រើន​។ ម្យ៉ាងទៀត​ការចូលរួមផ្តល់ទិន្នន័យនិងព័ត៌មាននេះ​​នឹងរួម​ចំណែកដល់ការកែលម្អ​ខ្សែសង្វាក់​តម្លៃកៅស៊ូធម្មជាតិ សំដៅ​ធានាផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាពនិងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់មក ទីប្រឹក្សាឯករាជ្យបានលើកឡើងនូវចំនុចសំខាន់ៗដើម្បីពិភាសក្សាស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់ដូចជា៖

  •  ផលិតកម្មនិងផលិតផលកៅស៊ូ
  • និន្នាការថ្លៃកៅស៊ូនិងស្ថានភាពទីផ្សារកៅស៊ូក្នុងស្រុក
  • ខ្សែច្រវាក់នៃការផ្គត់ផ្គង់
  • បរិយាកាសនៃអាជីវកម្ម
  • ការនាំចេញផលិតផលកៅស៊ូ
  • លិខិតបទដ្ឋានគិតយុត្តនានាសម្រាប់គាំទ្រវិស័យកៅស៊ូ។

ក្រោយពីបានប្រជុំពិភាក្សាគ្នាយ៉ាងលម្អិតរួចមក ក្រុមប្រឹក្សាឯករាជ្យនិងក្រុមការងារអង្គការ WWF ប្រចាំកម្ពុជាក៏បានថ្លែងនូវអំណរអរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកៅស៊ូដែលបានយកចិត្តទុកដាក់ផ្តល់ធាតុចូលសំខាន់ៗ ដើម្បីក្រុមការងារចុះសិក្សាស្វែងយល់អំពីអនុវិស័យកៅស៊ូនៅប្រទេសកម្ពុជាបន្ថែមទៀត៕

Latest News