នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោង០៧:៤៥នាទីព្រឹក នៅសាលប្រជុំផ្ទះសំណាក់ សុខសាន្ត មានបើកការធ្វើមហាសន្និបាតកំណើត ដំបូងរបស់សហគមន៍កសិកម្មកៅស៊ូគ្រួសារនៅ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានការចូលរួម ក្រោមអធិបតីភាព លោក ហ៊ឹម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ និងមានការចូលរួមពី លោក ស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី លោក រចំ ហ្វា អភិបាលរង នៃគណៈអភិបាលស្រុកអូរយ៉ាដាវ និងមានកសិករកៅស៊ូគ្រួសារចូលរួមសរុបចំនួន៤៥នាក់។
ជាកិច្ចចាប់ផ្តើមលោក ស្រេង ជាហេង បានថ្លែង សុន្ទរកថាស្វាគមន៍និងសម្តែងនូវក្តីរីក រាយដែល ក្រុមការងារនៃអគ្គនាយកដ្ឋានកៅស៊ូ បានមកធ្វើការចងក្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារនៅក្នុងស្រុកអូរយ៉ាដាវនេះ។ លោកក៍បាន ជម្រាបជូនពីស្ថានភាពទូទៅ ពិសេសស្ថានភាព អនុវិស័យកៅស៊ូនៅក្នុងស្រុក ជូនដល់អង្គសន្និបាត ឱ្យបានជ្រាបផងដែរ។
បន្ទាប់មក លោក រចំ ហ្វា បានថ្លែង អំណរគុណដល់ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែង និងសហការជាមួយមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ក្នុងការចង ក្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារនេះឡើង។ លោកបានបន្ថែមទៀតថា ការបង្កើតសហគមន៍ កសិកម្មកៅស៊ូគ្រួសារនេះ នឹងជួយដល់កសិករដាំ ដុះដំណាំកៅស៊ូក្នុងការរកស៊ីរួមគ្នាជាក្រុម ងាយ ស្រួលក្នុងការទិញ-លក់ផលិតផលរបស់កសិករ និងជួយពង្រឹងសមត្ថភាពកសិករកៅស៊ូគ្រួសារផងដែរ។ ជាចុងក្រោយលោកបាន សំណូមពរដល់កសិករកៅស៊ូគ្រួសារដែលចូលរួមទាំងអស់ គួរតែ ចូលរួមក្នុងសហគមន៍កសិកម្មកៅស៊ូគ្រួសារ ឱ្យ បានគ្រប់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ពីសហគមន៍កសិកម្មនេះ ក៏ដូចជាលើកស្ទួយអនុវិស័យ កៅស៊ូឱ្យរីកចម្រើនផងដែរ។
ជាកិច្ចបន្ទាប់ លោក ហ៊ឹម អូន បានមានមតិបើកមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកៅស៊ូគ្រួសារស្រុកអង្គរជុំ ដោយ លោក បានលើកឡើងពីគោលបំណងចំបង នៃការ បង្កើតសហគមន៍កសិកម្មកៅស៊ូគ្រួសារនេះគឺដើម្បី៖ ១)លើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គម និង វប្បធម៌ របស់កសិករជាសមាជិកសហគមន៍ និង២) ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងសេដ្ឋកិច្ច សហគមន៍ជនបទ និងសេដ្ឋកិច្ចជាតិផងដែរ។ លោក ក៏បានបញ្ជាក់បន្ថែមទៀតថា ការបង្កើតសហគមន៍កសិកម្មកៅស៊ូគ្រួសារនេះ កសិករយើងនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
ជាចុងក្រោយ លោក ហ៊ឹម អូន ក៏បានអរគុណដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ដែលបាន សហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ ក្នុងការរៀបចំចងក្រង សហគម ន៍នេះឡើង និងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាភិបាល សហគមន៍ គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ ទុក ចិត្តគ្នាទៅវិញទៅមក មានតម្លាភាព និងគណ នេយ្យភាព ដើម្បីបម្រើផលប្រយោជន៍សហគមន៍ ឱ្យមានភាពរីកចម្រើន ជាពិសេសត្រូវពង្រឹងជំនាញ ក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍របស់ខ្លួនឱ្យ មានដំណើរការទៅរលូនល្អនិងជោគជ័យ។
ជាលទ្ធផល៖
អនុម័តឈ្មោះសហគមន៍គឺ សហគមន៍កសិកម្ម កៅស៊ូគ្រួសារអូរយ៉ាដាវឦសាន“ស.ក.ក.គ.អ.ឥ” ឈ្មោះជាភាសាអង់គ្លេស ៖ Ou Ya Dav Eysan Rubber Smallholding Agricultural Cooperative " O.E.R.S.A.C "
អាសយដ្ឋានសហគមន៍ ៖ ភូមិអុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
អនុម័តប្រតិបត្តិការមុខរបររបស់សហគមន៍មាន ដូចជា ៖
ក.ផលិតកម្មកសិកម្ម-ផលិតកម្មកសិកម្ម៖ ផលិតកូនកៅស៊ូ និងច្បារពូជ កៅស៊ូ
-ផលិតកម្មស្វាយចន្ទី ស្វាយ ប័រ ដំឡូងមី ម្រេច
ខ-កសិឧស្សាហកម្ម
-កែច្នៃជ័រកៅស៊ូសន្លឹក(RSS) និងកៅស៊ូដុំ (TSR) សម្រាប់ទីផ្សារ
-កែច្នៃគ្រាប់ស្វាយចន្ទី
គ-កសិពាណិជ្ជកម្ម
-ទិញ លក់ទឹកជ័រ ជ័រកក ជ័រកៅស៊ូ សន្លឹក(RSS) និងកៅស៊ូដុំ(TSR)
-ទិញ លក់ ផលិតផលកសិកម្ម
-លក់ប្រេងឥន្ទនៈ
-ផ្គត់ផ្គង់ធាតុចូលកសិកម្ម (ឧបករណ៍ កសិកម្ម សម្ភារកសិកម្ម ជីកសិកម្ម ថ្នាំគីមីកសិកម្ម)
ឃ-សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម
-ឥណទានសាច់ប្រាក់និងប្រាក់សន្សំ
-ប្រាក់បញ្ញើធនាគារ
-សេវាកម្មដឹកជញ្ជូន ភ្ជួររាស់
4. អនុម័តប្រាក់សមាជិកភាពត្រូវបង់ប្រចាំឆ្នាំចំនួន ១០.០០០រៀល/នាក់/ឆ្នាំ
5. អនុម័តតម្លៃភាគហ៊ុនស្មើនឹង៥០.០០០ រៀល/ ហ៊ុន។
សន្និដ្ឋាននិងសំណូមពរ៖
តាមរយៈការចងក្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានបង្ហាញឱ្យឃើញថា កសិករកៅស៊ូគ្រួសារមានការ ចាប់អារម្មណ៍ ក្នុងការបង្កើតសហគមន៍កសិកម្ម កៅស៊ូគ្រួសារ និងចូលរួមពិភាក្សាយ៉ាងផុសផុល ជាមួយមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត រតនគិរី ព្រមទាំងសំណូមពរដល់អគ្គនាយកដ្ឋាន កៅស៊ូ ជួយសម្របសម្រួលផ្តល់ជាគំនិតយោបល់ និងជួយរៀបចំឯកសារ ពាក់ព័ន្ធនានាបន្តទៀត ដើម្បីអាចឱ្យសហគមន៍ដែលទើបបង្កើតថ្មីនេះចុះ បញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត រតនគិរី បានដោយជោគជ័យ និងបន្តជួយពង្រឹងសមត្ថភាពសហគមន៍នៅឆ្នាំក្រោយបន្ថែមទៀត។