×
វគ្គបណ្តុះបណ្តាលសមត្ថភាពជំនាញដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូ

     ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ​២០២០ នាយកដ្ឋានរដ្ឋបាល និងនីតិកម្មបានបើកវគ្គបណ្តុះបណ្តាលសមត្ថភាពជំនាញដល់​មន្ត្រីរាជការនៅសាលប្រជុំធំ នៃអគ្គនាយកដ្ឋានកៅស៊ូ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល សុផា ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកៅស៊ូ  និងមានការចូលរួមពីមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូសរុបចំនួន៣៥នាក់ (ស្រី១២នាក់)។ គោល​បំណងសំខាន់នៃវគ្គបណ្តុះបណ្តាល គឺដើម្បីបង្កើនការយល់ដឹងនិងសមត្ថភាព​​របស់​មន្ត្រីរាជការនៃ អគ្គនាយកដ្ឋានកៅស៊ូសម្រាប់យកទៅអនុវត្តនៅក្នុង ការងារប្រចាំថ្ងៃឲ្យកាន់តែបានល្អប្រសើរឡើងមួយកម្រិតថែមទៀត។

     ជាកិច្ចចាប់ផ្តើម លោក ឃួន ផល្លា ប្រធាន នាយកដ្ឋាន​រដ្ឋបាលនិងនីតិកម្ម បានថ្លែង​សុន្ទរកថាស្វាគមន៍ដល់អង្គពិធីនិងលើកឡើងពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងសំណូមពរឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់និងលើកជាសំណួរឲ្យបានច្រើននៅពេលដែលវាគ្មិនធ្វើបទបង្ហាញ។

      ជាកិច្ចបន្ទាប់ ឯកឧត្តម ប៉ុល សុផា បានអញ្ជើញមានមតិសំណេះសំណាលនិងប្រកាសបើក​វគ្គ​បណ្តុះ​បណ្តាល ដោយបានផ្តល់នូវអនុសាសន៍ដ៏ល្អៗជាគន្លឹះជួយឲ្យវគ្គបណ្តុះបណ្តាល​ប្រព្រឹ​ត្ត​ទៅដោយ​ជោគជ័យ។ ឯកឧត្តមប្រតិភូក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់វាគ្មិន ដើម្បីទទួលបាននូវចំណេះដឹងសម្រាប់​យកទៅអនុវត្តនាពេលអនាគត។

        ក្នុងរយៈពេលបីថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ មានប្រធានបទសំខាន់ៗ ដូចជា៖

  • ការប្រៀបធៀបជំងឺស្លឹកកៅស៊ូបីមុខ បង្ហាញ ដោយលោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ
  • ការគ្រប់គ្រងមន្រ្តីរាជការ (ពន្ធលើប្រាក់បៀរ វត្ស អត្ថប្រយោជន៍ការរៀបចំបៀវត្តមន្រ្តីរាជការ និង ការដាក់មន្រ្តីរាជការឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀរវត្ស) បង្ហាញដោយ លោក សន សុធី អនុ ប្រធាននាយដ្ឋានរដ្ឋបាលនិងនីតិកម្ម។

សន្និដ្ឋាន៖

        ជារួម តាមរយៈវគ្គបណ្តុះបណ្តាលសមត្ថភាពជំនាញដល់មន្រ្តីរាជការឃើញថា បានផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតដល់សិក្ខាកាមឲ្យយល់កាន់ច្បាស់ ​​អំពីផលប្រយោជន៍ និងនីតិវិធីនៃការគ្រប់គ្រងមន្ត្រីរាជការនិងជំងឺលើដំណាំកៅស៊ូជាដើម។

សំណូមពរ៖

  • សិក្ខាកាម​បានលើកជាសំណូមពរ សម្រាប់ វគ្គបណ្តុះបណ្តាលលើកក្រោយដូចជា៖
  • ប្រព័ន្ធគ្រប់គ្រងគុណផលព័ត៌មានវិទ្យា សម្រាប់ការិយាល័យ (Ms. Word and Excel)
  • ជំនាញគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ
  • បច្ចេកទេសដំណាំកៅស៊ូ (ការដាំដុះ ថែទាំ យកផល ជំងឺកៅស៊ូ និងការកែច្នៃកៅស៊ូ)
  • វគ្គបណ្ដុះបណ្ដាលលើកក្រោយគួររៀបចំនៅតាមខេត្ត ដើម្បី​ផ្លាស់ប្ដូរបរិយាកាសសិក្សា៕ 
ព័ត៌មានចុងក្រោយ