អំពីអគ្គ.កៅស៊ូ
អំពីអគ្គ.កៅស៊ូ
ប្រវត្តិអគ្គនាយកដ្ឋានកៅស៊ូ
ចក្ខុវិស័យ
បេសកកម្ម
ភារកិច្ច
រចនាសម្ព័ន្ធ
ទិន្នន័យ និងស្ថិតិ
ទីតាំងចម្ការកៅស៊ូកម្ពុជា
តារាងស្ថិតិ
ឯកសារស្រាវជ្រាវ និងអភិវឌ្ឍន៍
ឯកសារបច្ចេកទេស
បច្ចេកទេសដាំដុះនិងថែទាំកៅស៊ូ
បច្ចេកទេសកែច្នៃកៅស៊ូ
ឯកសារស្រាវជ្រាវផ្សេងៗ
ឯកសារបោះពុម្ភផ្សាយ
ព្រឹត្តិបត្រកៅស៊ូធម្មជាតិ
របាយការណ៍ប្រចាំខែ
របាយការណ៍ប្រចាំឆ្នាំ
ផ្សេងៗ
វីដេអូបច្ចេកទេស
វីដេអូបច្ចេកទេស
វីដេអូឯកសារផ្សេងៗ
កម្រងរូបភាព
ព័ត៌មានទីផ្សារកៅស៊ូ
ថ្លៃកៅស៊ូធម្មជាតិ
ថ្លៃកៅស៊ូធម្មជាតិក្នុងស្រុក
ថ្លៃកៅស៊ូធម្មជាតិអន្តរជាតិ
ព័ត៌មានកៅស៊ូអន្តរជាតិ
លិខិតបទដ្ឋានគតិយុត្ត
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធអនុវិស័យកៅស៊ូ
ផ្សេងៗ
ទំនាក់ទំនង
អគ្គនាយកដ្ឋានកៅស៊ូ
បណ្ដាញធុរកិច្ច
ទីតាំងកែច្នៃ
ស្នាក់ការប្រមូលទិញ
សហគមន៍
×
ប្រវត្តិអគ្គនាយកដ្ឋានកៅស៊ូ
ប្រវត្តិនៃការដឹកនាំនិងគ្រប់គ្រងអគ្គនាយកដ្ឋានកៅស៊ូ
ឆ្នាំ១៩១០ ដំណាំកៅស៊ូត្រូវបាននាំគ្រាប់ពីដែនកូសាំងស៊ីនមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត ដោយលោក
ប៊ូ យ៉ា
ជនជាតិបារាំង។ រហូតមកដល់ឆ្នាំ១៩១៤ ផ្ទៃដីបានកើន ឡើងដល់១៥០ហិកតា ប៉ុន្តែទទួលបានទិន្នផលទាប ដោយសារតែលក្ខខ័ណ្ឌដីនិងអាកាសធាតុមិនសមប្រកបនឹងដំណាំកៅស៊ូ។
ឆ្នាំ១៩២១ ចម្ការកៅស៊ូកសិឧស្សាហកម្ម ត្រូវបានបង្កើតឡើងនៅតំបន់ខ្ពង់រាបដីក្រហមនៃខេត្តកំពង់ចាម ក្រចេះ ដោយក្រុមហ៊ុនបារាំងធំៗទាំង០៥ នៅលើដីសម្បទានរបស់រដ្ឋជាង៥០.០០០ហិកតា
ឆ្នាំ១៩៦៤ សម្តេចព្រះនរោត្តមសីហនុ ឧបយុវរាជជាព្រះប្រមុខរដ្ឋបានឡាយព្រះហស្តលេខាលើព្រះរាជក្រមលេខ ១៨៦-ប.រ ចុះថ្ងៃទី២៣ មេសា គ.ស.១៩៦៤ ប្រកាសឲ្យប្រើច្បាប់ស្តីអំពីកាតព្វកិច្ចត្រូវរក្សាទុកដីក្រហមឲ្យដាំដំណាំកៅស៊ូ៖ មណ្ឌលដីក្រហមទាំងឡាយដែលមានដើមកំណើតជាដីភ្នំភ្លើងត្រូវបម្រុងទុកសម្រាប់ដាំដំណាំកៅស៊ូ ដោយមានឬគ្មានក៏បាននូវដំណាំផ្សេងៗដែលត្រូវដាំតាមរដូវនៅតាមជួររងចន្លោះដើមកៅស៊ូ
ឆ្នាំ១៩៦៥-៦៩ ការិយាល័យដំណាំកៅស៊ូ (Bareau d'hevéa culture) នៃក្រសួងកសិកម្ម។ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៦៦.៦៦៦,៨០ហិកតា (ដាំភាគច្រើនលើតំបន់ដីក្រហម ក្នុងខេត្តកំពង់ចាម កំពង់ធំ ក្រចេះ និងខេត្តរតនគិរី)។ ផ្ទៃដីចៀរជ័រមានចំនួន៤៣.៣៨៤,៧៦ហិកតា ដោយទទួលបានផលិតផលសរុបចំនួន៥១ ០៨៤តោន (ទិន្នផល មធ្យមប្រហែល១ ១៧៧គីឡូក្រាម/ហិកតា)។ ដើម្បីធានានិងអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជា រដ្ឋាភិបាលដែលមានស្ថាប័នឈ្មោះ Somexim បានប្រកាសទទួលទិញជ័រកៅស៊ូក្នុង តម្លៃ១៥រៀល/គីឡូក្រាម។ ប្រព័ន្ធនេះបានជួយលើកទឹកចិត្តយ៉ាងច្រើនដល់អ្នកដាំកៅស៊ូនិងបានជួយជំរុញការអភិវឌ្ឍដាំដុះកៅស៊ូនៅកម្ពុជាយ៉ាងផុសផុល។
ឆ្នាំ១៩៧០-៧៩ ប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយនៃសង្គ្រាម ចម្ការកៅស៊ូទាំងអស់ត្រូវបានរងការបំផ្លិចបំផ្លាញ
ឆ្នាំ១៩៧៩-៨២ នាយកដ្ឋានចម្ការកៅស៊ូរដ្ឋត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ដឹកនាំដោយ ស.ម ញ៉ែម ហេង ប្រធាននាយកដ្ឋានចម្ការកៅស៊ូរដ្ឋ
ឆ្នាំ១៩៨២-2008 នាយកដ្ឋានចម្ការកៅស៊ូត្រូវបានបំបែកចេញពីក្រសួងកសិកម្ម ហើយបង្កើតជាអគ្គនាយកដ្ឋានចម្ការកោស៊ូចំណុះក្រុមប្រឹក្សារដ្ឋមន្រ្តីតាមសេចក្តីសម្រេចលេខ៖៨៦សរច ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៨២
ឆ្នាំ១៩៨២-៨៦ ដឹកនាំដោយ ស.ម នុច ថន ប្រធានអគ្គនាយកចម្ការកៅស៊ូ
ឆ្នាំ១៩៨៦-៩២ ដឹកនាំដោយស.ម សំ សារិត រដ្ឋមន្ត្រីទទួលផ្ទាល់អគ្គនាយកដ្ឋានចម្ការកៅស៊ូ
ឆ្នាំ១៩៩២-៩៣ ដឹកនាំដោយ ឯកឧត្តម ងួន ញ៉ិល រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកដោយឡែក អគ្គនាយកដ្ឋានចម្ការកៅស៊ូ
ឆ្នាំ១៩៩៣ អគ្គនាយកដ្ឋានចម្ការកៅស៊ូត្រូវស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអនុក្រឹត្យលេខ០៥ អនក្រ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៣ របស់រដ្ឋាភិបាលជាតិបណ្តោះនៃកម្ពុជា
ឆ្នាំ១៩៩៣-៩៤ ដឹកនាំដោយ ឯកឧត្តម ឡូយ ស៊ឹមឈាង ប្រធានអគ្គនាយកដ្ឋានចម្ការកៅស៊ូ
ឆ្នាំ១៩៩៤-៩៧ ដឹកនាំដោយ ឯកឧត្តម តេង ឡៅ ប្រធានអគ្គនាយកដ្ឋានចម្ការកៅស៊ូ
ឆ្នាំ១៩៩៧-៩៩ ដឹកនាំដោយ ឯកឧត្តម ងួន ផនស៊ីផុន អគ្គនាយក នៃអគ្គនាយកដ្ឋានចម្ការកៅស៊ូ
ឆ្នាំ១៩៩៩-២០០៨ ដឹកនាំដោយ ឯកឧត្តម លី ផល្លា អគ្គនាយក នៃអគ្គនាយកដ្ឋានចំការកៅស៊ូ
ឆ្នាំ២០០៨ដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានចម្ការកៅស៊ូត្រូវបានកែសម្រួលទៅជាអគ្គនាយកដ្ឋានកៅស៊ូស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអនុក្រឹត្យលេខ១៨៨អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨
ឆ្នាំ២០០៨-១៤ ដឹកនាំដោយ ឯកឧត្តម លី ផល្លា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ
ឆ្នាំ២០១៤-២១ ដឹកនាំដោយ ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ
ឆ្នាំ២០២១ដល់បច្ចុប្បន្ន ដឹកនាំដោយ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ។
×