នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកៅស៊ូមានកិច្ចប្រជុំជាមួយនឹងអង្គការមូលនិធិពិភពលោក (WWF) ស្តីពីការពិភាក្សាស្វែងយល់ពីប្រព័ន្ធទីផ្សារកៅស៊ូកម្ពុជា ក្រោមអធិបតីភាពលោក ប៉ិច សុវណ្ណូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ ដោយមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោកនាយករងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងទីប្រឹក្សាឯករាជ្យនៃអង្គការ WWF កម្ពុជាដែលមានចំនួនសរុប២០នាក់។ ក្នុងគោលបំណងប្រមូលព័ត៌មានអំពីបញ្ហាប្រឈមនិងឱកាសនៅក្នុងខ្សែសង្វាក់តម្លៃកៅស៊ូ ដោយផ្តោតលើសក្តានុពលនៃពាណិជ្ជកម្មនិងការកែច្នៃសម្រាប់កសិករកៅស៊ូគ្រួសារ អាចទទួលបានអត្ថប្រយោជន៍បានច្រើន។ ម្យ៉ាងទៀតការចូលរួមផ្តល់ទិន្នន័យនិងព័ត៌មាននេះនឹងរួមចំណែកដល់ការកែលម្អខ្សែសង្វាក់តម្លៃកៅស៊ូធម្មជាតិ សំដៅធានាផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាពនិងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់មក ទីប្រឹក្សាឯករាជ្យបានលើកឡើងនូវចំនុចសំខាន់ៗដើម្បីពិភាសក្សាស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់ដូចជា៖
ក្រោយពីបានប្រជុំពិភាក្សាគ្នាយ៉ាងលម្អិតរួចមក ក្រុមប្រឹក្សាឯករាជ្យនិងក្រុមការងារអង្គការ WWF ប្រចាំកម្ពុជាក៏បានថ្លែងនូវអំណរអរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកៅស៊ូដែលបានយកចិត្តទុកដាក់ផ្តល់ធាតុចូលសំខាន់ៗ ដើម្បីក្រុមការងារចុះសិក្សាស្វែងយល់អំពីអនុវិស័យកៅស៊ូនៅប្រទេសកម្ពុជាបន្ថែមទៀត៕