×
Structure

រចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានកៅស៊ូមាននាយកដ្ឋានចំនួន៥ និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាចំនួន១ ដូចខាងក្រោម៖

​១.នាយកដ្ឋានរដ្ឋបាល និងនីតិកម្ម មានភារកិច្ចដូចខាងក្រោម៖

  • រៀបចំគ្រប់គ្រង បែងចែក និងទទួលឯកសារចេញ-ចូល លិខិតឧទ្ទេសនាម លិខិតបញ្ជាបេសកកម្ម

  • បូកសរុប និងធ្វើរបាយការណ៍ អំពីសកម្មភាពការងារទូទៅរបស់អគ្គនាយកដ្ឋាន

  • គ្រប់គ្រង និងរៀបចំស្ថិតិមន្ត្រីរាជការ បណ្តុះបណ្តាលធនធានមនុស្ស

  • រៀបចំបង្កើត រំសាយ ឬកែសម្រួលរចនាសម័្ពន្ធ ក្រោមឱវាទអគ្គនាយកចម្ការដ្ឋានកៅស៊ូ

  • គ្រប់គ្រងចលនៈ និងអចលនទ្រព្យ សន្និធិ  និងបញ្ជីសារពើភ័ណ្ឌ

  • រៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋាននានា ស្តីពីការគ្រប់គ្រងវិស័យកៅស៊ូ

  • ទទួលបណ្តឹងតវ៉ា ឬវិវាទ នៅតាមចម្ការកៅស៊ូនានា

  • អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

២.នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ មានភារកិច្ចដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវអំពីសក្តានុពលនៃដីក្រហម និងដីប្រភេទផ្សេងទៀត ដែលមានលក្ខណៈសម្បត្តិសមស្របនឹងដំណាំកៅស៊ូ

  • រៀបចំផែនការ និងកម្មវិធីអភិវឌ្ឍន៍កៅស៊ូ នៅទូទាំងប្រទេស

  • ផ្តល់សេវាណែនាំ និងផ្សព្វផ្សាយអំពីលក្ខណៈបច្ចេកទេសក្នុងការដាំដុះ ​ការថែទាំ ការប្រមូលផល ការការពារជម្ងឺ (ឬស ដើម ស្លឹក) និងការបណ្តុះបណ្តាលបច្ចេកទេសចៀរជ័រ ដល់អ្នកដាំកៅស៊ូ

  • រៀបចំគម្រោងបង្កើនគុណភាពដាំដុះកៅស៊ូគ្រួសារ

  • តាមដាន និងវាយតម្លៃសកម្មភាពចម្ការកៅស៊ូគ្រួសារ ស្ថិតនៅក្នុងនិងក្រៅគម្រោងអភិវឌ្ឍ

  • ចូលរួម និងផ្តល់យោបល់ក្នុងការងារផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ដែលពាក់ព័ន្ធដល់ការអភិវឌ្ឍកៅស៊ូ

  • ជំរុញសកម្មភាពសមាគមកសិករដាំកៅស៊ូ

  • ផលិត និងបែងចែករុក្ខសម្ភារៈ ដែលមានគុណភាពខ្ពស់ ដល់អ្នកដាំកៅស៊ូ

  • ពិនិត្យ និងផ្តល់យោបល់លើសំណើសុំកាប់ដើមកៅស៊ូចាស់ៗ និងដាំដុះឡើងវិញ

  • ប្រមូលផ្តុំទិន្នន័យ និងចងក្រងស្ថិតិ​ ដែលទទួលបានពីគ្រប់ប្រភពចម្ការកៅស៊ូកសិ-ឧស្សាហកម្ម ចម្ការកៅស៊ូគ្រួសារ អាជីវករ និងម្ចាស់រោងចក្រកែច្នៃកៅស៊ូទាំងអស់

  • អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រគល់ឱ្យ។

៣.នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ​ មានភារកិច្ចដូចខាងក្រោម៖

  • រៀបចំគោលនយោបាយ ចក្ខុវិស័យ គោលដៅ បេសកកម្ម និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ សម្រាប់រយៈពេលមធ្យម និងវែង

  • តាមដានការអនុវត្តផែនការ កម្មវិធីវិនិយោគ នៅលើដីសម្បទានសេដ្ឋកិច្ច-សង្គមកិច្ច និងវាយតម្លៃលទ្ធផល ដែលសម្រេចបាន

  • រៀបចំគម្រោងគ្រប់គ្រងថវិកា និងធ្វើរបាយការណ៍អំពីថវិកាចំណូល-ចំណាយ

  • គ្រប់គ្រងសកម្មភាពចំណូលចំណាយក្នុងក្របខ័ណ្ឌជំនួយពីរដ្ឋាភិបាល អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ដាំណាំកៅស៊ូ

  • ពិនិត្យ និងជំរុញការងារបង់ពន្ធចូលថិវការដ្ឋ

  • ផ្តល់លិខិតអនុញ្ញាតបង្កើតស្នាក់ការប្រមូលទិញជ័រកៅស៊ូ

  • ផ្តល់លិខិតអនុញ្ញាតដឹកជញ្ចូនផលិតផលកៅស៊ូ អនុផលពីដើមកៅស៊ូ ទាំងក្នុងនិងក្រៅប្រទេស

  • គ្រប់គ្រងឥណទានប្រាក់កម្ចី ឬប្រាក់ជំនួយអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ដំណាំកៅស៊ូ

  • តាមដានប្រមូលផ្តុំព័ត៌មានសេដ្ឋកិច្ច ដែលទាក់ទងដល់ផ្នែកកៅស៊ូ

  • តាមដាន និងវាយតម្លៃគម្រោងអភិវឌ្ឍកៅស៊ូគ្រួសារ

  • អនុវត្តភារកិច្ចផ្សេងទៀត​ ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រគល់ឱ្យ។

៤.នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចដូចខាងក្រោម៖

  • ធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ទីភ្នាក់ងារកៅស៊ូ និងអង្គការអន្តរជាតិនានា ក្នុងក្របខ័ណ្ឌការងារស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិជ្ជាវិទ្យាសាស្រ្ត

  • ពង្រឹងទីផ្សារថ្មីៗ សម្រាប់ផលិតផលជ័រ និងឈើកៅស៊ូ

  • ជម្រុញ និងលើកទឹកចិត្តដល់ការនាំចេញផលិតផលជ័រ និងឈើកៅស៊ូ

  • ប្រមូលផ្តុំ ចងក្រង និងផ្សព្វផ្សាយតម្លៃកៅស៊ូធម្មជាតិប្រចាំសប្តាហ៍ ខែ និងឆ្នាំ

  • សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយព័ត៌មានអំពីការផ្គត់ផ្គង់ និងតម្រូវការប្រើប្រាស់កៅស៊ូ អំពីនិន្នាការ នៃតម្លៃកៅស៊ូលើទីផ្សារក្នុង និងក្រៅប្រទេស ដើម្បីជំរុញតម្លៃលក់ជ័រកៅស៊ូ

  • ធ្វើសហប្រតិបត្តិការជាមួយអង្គការ និងដៃគូអន្តរជាតិ

  • តាមដាន ត្រួតពិនិត្យ សា្រវជ្រាវអំពីតម្លៃកៅស៊ូ ក្នុងស្រុក និងអន្តរជាតិ

  • ពិនិត្យ និងសម្របសម្រួលថ្លៃលក់ផលិតផលកៅស៊ូ

  • អនុវត្តភារកិច្ចផ្សេងទៀត​ ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រគល់ឱ្យ។

៥.នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ មានភារកិច្ចដូចខាងក្រោម៖

  • ផ្តល់សេវាបច្ចេកទេសដល់រោងចក្រកែច្នៃកៅស៊ូគ្រប់ប្រភេទ និងឈើកៅស៊ូ

  • គ្រប់គ្រងរោងចក្រ ត្រួតពិនិត្យគុណភាព ផលិតផលជ័រ និងឈើកៅស៊ូ

  • តាមដាន ត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្ម ជ័រ និងឈើកៅស៊ូ តាមលក្ខណៈបច្ចេកទេស

  • សម្របសម្រួល និងលើកទឹកចិត្ត ដល់អ្នកវិនិយោគ ក្នុងការនាំចូលឧបករណ៍ សម្ភារៈ ខ្សែសង្វាក់ផលិតកម្ម និងវត្ថុធាតុគីមីផ្សេងៗ សម្រាប់បម្រើផលិតកម្ម

  • ពិនិត្យ និងអនុញ្ញាតបង្កើតសិប្បកម្ម រោងចក្រកែច្នៃជ័រ និងឈើកៅស៊ូ

  • អនុវត្តភារកិច្ចផ្សេងទៀត​ ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រគល់ឱ្យ។

៦.វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា មានភារកិច្ចដូចខាងក្រោម៖

  • ដឹកនាំ និងសម្រេចរាល់សកម្មភាពស្រាវជ្រាវ ពិសោធន៍ សំដៅជំរុញការអភិវឌ្ឍលើគ្រប់ផ្នែកនៃដំណាំកៅស៊ូទូទៅ

  • ចូលរួមក្នុងរាល់សកម្មភាព នៃការជំរុញផ្នែកបច្ចេកទេស សុវឌ្ឍកម្ម នៃគុណភាពកៅស៊ូ​ និងតម្លៃផលិតកម្ម

  • ទ្រទ្រង់ ដល់ការអនុវត្ត រាល់កម្មវិធីអភិវឌ្ឍដំណាំកៅស៊ូ តាមការសិក្សាអំពីលក្ខណៈវិនិច័្ឆយ ការតាមដាន និងវាយតម្លៃលទ្ធផល តាមការរៀបចំសម្រួលឯកសារផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ តាមការធ្វើវិញ្ញបនកម្មចាត់ចែងផ្តល់ពូជល្អៗ តាមការបញ្ចូលសាកល្បង បង្កើត បង្កើន និងការផ្សព្វផ្សាយពូជច្បារពូជ

  • ចាត់ចែងផ្តល់ពូជល្អៗ តាមការបញ្ចូលសាកល្បង បង្កើត បង្កើន និងការផ្សព្វផ្សាយពូជ

  • ចូលរួមក្នុងការធ្វើឱ្យមានតម្លៃនូវគុណភាពកៅស៊ូ តាមការគ្រប់គ្រងមន្ទីរពិសោធន៍ជាតិផ្នែកយថាប្រភេទ និងតាមការបង្កើតបទដ្ឋាន ស្តីពីគុណភាព

  • ចាត់ចែងមធ្យោបាយ ធ្វើលក្ខណៈវិនិច្ឆ័យ និងវិភាគ

  • ចូលរួមសកម្មភាពក្នុងការបណ្តុះបណ្តាលព័ត៌មាន ការផ្សព្វផ្សាយ និងការផ្ទេរបច្ចេកវិទ្យាថ្មី

  • ជាទូទៅ តាមការផ្តូចផ្តើមគំនិតរបស់ខ្លួនផ្ទាល់ ឬតាមសំណើរបស់ដៃគូក្នុងប្រទេស និងក្រៅប្រទេស និងចាត់ចែងគ្រប់សកម្មភាពដែលជាអត្តប្រយោជន៍ដល់ការអភិវឌ្ឍប្រព័ន្ធកៅស៊ូ ព្រមទាំងកែលំអនូវការយល់ដឹងក្នុងវិស័យនេះ

  • អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រគល់ឱ្យ។