ស្ថានភាពទីផ្សារកៅស៊ូធម្មជាតិនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២
1.ថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញ-លក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗនឹងបង្ហាញក្នុងតារាងខាងក្រោម ក្នុងអំឡុងពាក់កណ្តាលចុងខែមិថុនា ឆ្នាំ២០២២ និងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២។
តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងអំឡុងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទញលក់ភ្លាមៗ នៅតំបន់អាស៊ី
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
ពាក់កណ្តាលចុងខែមិថុនា ២២ |
ពាក់កណ្តាលដើមខែកក្កដា២២ |
|||
STR 20, FOB បាងកក ($/100kg) |
160.94 |
160.70 |
-0.15 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
162.34 |
160.75 |
-0.98 |
|
RSS 3, FOB បាងកក ($/100kg) |
201.03 |
192.34 |
-4.32 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
225.57 |
223.31 |
-1.00 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
138.50 |
123.01 |
-11.18 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
125.78 |
119.64 |
-4.88 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន) |
12 768.6 |
12 590.0 |
-1.40 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20, $/100kg) |
161.25 |
158.25 |
-1.68 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ) |
255.38 |
249.20 |
-2.42 |
ក្រាហ្វីកទី៦ |
2. ការប្រៀបធៀបថ្លៃកៅស៊ូមធ្យមតាមបណ្តាទីផ្សារសំខាន់ៗនៅទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភា្លមៗ ក្នុងអំឡុងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ និងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ មានបង្ហាញជូនក្នុងតារាងទី២។ ចំណែកនិន្នាការថ្លៃកៅស៊ូប្រភេទផ្សេងៗប្រចាំថ្ងៃនៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យា ក៏មានផ្តល់ជូននៅក្នុងក្រាហ្វិកឧបសម្ព័ន្ធផងដែរ ។
តារាងទី២៖ ថ្លៃកៅស៊ូធម្មជាតិក្នុងអំឡុងពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តាទីផ្សារទិញ-លក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យា
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
ពាក់កណ្តាលដើមខែកក្កដា ២២ |
ពាក់កណ្តាលចុងខែកក្កដា ២២ |
|||
STR 20, FOB បាងកក ($/100kg) |
160.70 |
157.03 |
-2.28 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
160.75 |
157.18 |
-2.22 |
|
RSS 3, FOB បាងកក ($/100kg) |
192.34 |
181.30 |
-5.74 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
223.31 |
215.93 |
-3.30 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
123.01 |
120.52 |
-2.02 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
119.64 |
116.99 |
-2.21 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន) |
12 590.0 |
11 983.50 |
-4.82 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20, $/100kg) |
158.25 |
151.14 |
-4.49 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ) |
249.20 |
238.47 |
-4.31 |
ក្រាហ្វីកទី៦ |
3.ទាំងនៅក្នុងទីផ្សារទិញ-លក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងអំឡុងពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២ ថ្លៃកៅស៊ូគិតជាមធ្យមបានបង្ហាញពីនិន្នាការធ្លាក់ចុះបើប្រៀបធៀបទៅនឹងពាក់កណ្តាលខែមុន។
4.ការរៀបរាប់ខាងក្រោមនេះ ជាកត្តាមួយចំនួនដែលរួមចំណែកដល់ការធ្លាក់ចុះនៃថ្លៃកៅស៊ូធម្មជាតិក្នុងខែកក្កដា ឆ្នាំ២០២២៖
5. នៅក្នុងទីផ្សារទិញលក់ភ្លាមនៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ក្នុងចំណោមប្រភេទកៅស៊ូទាំងបីដែលត្រូវបានយកមកពិចារណាសម្រាប់ការវិភាគឃើញថា មានការធ្លាក់ចុះតម្លៃជាមធ្យមគឺចុះទាបបំផុតក្នុងករណីកៅស៊ូដុំ (Technically Specified Rubber)។
6. នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ថ្លៃជាមធ្យមនៃទឹកជ័រខាប់ (latex) បានបង្ហាញពីការធ្លាក់ចុះខ្លាំងបំផុត ធៀបទៅនឹងប្រភេទកៅស៊ូធម្មជាតិផ្សេងទៀត ដែលត្រូវបានយកមកពិចារណាសម្រាប់ការវិភាគ។ ការធ្លាក់ចុះនៅក្នុងទីផ្សារគួរឡាឡាំពួគឺខ្ពស់ជាងគេ ១១,១៨% ហើយការធ្លាក់ចុះនៅក្នុងទីផ្សារក្រុងបាងកកគឺ ៤,៨៨%។
7. ទន្ទឹមពេលដែលការធ្លាក់ចុះថ្លៃទឹកជ័រខាប់ (latex) ខ្លាំងបំផុតក្នុងអំឡុងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ធៀបនឹងពាក់កណ្តាលចុងខែមិថុនា ឆ្នាំ២០២២នេះ ក៏មានការធ្លាក់ចុះថ្លៃកៅស៊ូសន្លឹកខ្ពស់បំផុត នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ នៅទីផ្សារក្រុងបាងកក។
8. ករណីកៅស៊ូសន្លឹកនេះ យើងឃើញថាថ្លៃកៅស៊ូនៅទីផ្សារក្រុងបាងកកបានធ្លាក់ចុះ៤,៨៨% នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ចំណែកនៅទីផ្សារកូតូយ៉ាមថ្លៃកៅស៊ូជាមធ្យមបានធ្លាក់ចុះមកនៅត្រឹមតែ ១% ប៉ុណ្ណោះ។
9.បើពិនិត្យមើលថ្លៃកៅស៊ូទិញលក់-តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាបានធ្លាក់ចុះ ២,៤២% បើធៀបទៅនឹងថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីនិងទីផ្សារហ៊ុនសៀងហៃ នៅអំឡុងដើមខែកក្កដា ឆ្នាំ២០២២នេះ។
10.ថ្លៃកៅស៊ូជាមធ្យមនៅងពាក់កណ្តាលចុងខែកក្កដាបានធ្លាក់ចុះ ធៀបនឹងពាក់កណ្តាលដើម ខែកក្កដា ឆ្នាំ២០២២ នៅគ្រប់ទីផ្សារទាំងអស់។ នៅទីផ្សារកៅស៊ូទិញ-លក់ភ្លាមៗ គឺកៅស៊ូសន្លឹកបានធ្លាក់ចុះក្នុងកម្រិតខ្ពស់ជាងគេនៅទីផ្សារក្រុងបាងកក -៥,៧៤% និងទីផ្សារគួរឡាឡាំពួរ ធា្លក់ចុះ -៣,៣%។
11. ចំពោះទីផ្សារកៅស៊ូទិញ-លក់តាមកិច្ចសន្យា ថ្លៃកៅស៊ូជាមធ្យមបានធ្លាក់ចុះខ្ពស់បំផុតនៅទីផ្សារហ៊ុនសៀងហៃគឺ ៤,៨២% ក្នុងអំឡុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២នេះ។
12. និន្នាការថ្លៃកៅស៊ូប្រភេទ TSR 20 ទិញ-លក់ភ្លាមៗប្រចាំថ្ងៃនិងថ្លៃកៅស៊ូប្រភេទ SMR 20 ត្រូវបានផ្តល់ជូនក្នុងក្រាហ្វិកទី១។ ខណៈពេលដែលថ្លៃកៅស៊ូប្រភេទ STR 20 បានធ្លាក់ចុះ ០,៥៨% នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ថ្លៃកៅស៊ូប្រភេទ SMR 20 បានធ្លាក់ចុះ ០,៦៤% នៅចន្លោះថ្ងៃទី១ ខែកក្កដា និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងណានិន្នាការថ្លៃកៅស៊ូប្រភេទ TSR 20 និង SMR 20 ទិញ-លក់ភ្លាមៗប្រចាំថ្ងៃមិនបានបង្ហាញការផ្លាស់ប្តូរច្រើននោះទេ នៅក្នុងអំឡុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២នេះ។
ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ STR 20 នៅទីផ្សារបាងកក និងថ្លៃកៅស៊ូ ទិញលក់ភ្លាមៗប្រភេទ SMR 20 នៅទីផ្សារគួរឡាឡាំពួរ (US$/100Kg)
13. និន្នាការថ្លៃកៅស៊ូសន្លឹកប្រចាំថ្ងៃនៅទីផ្សារកូតូយ៉ាមក្នុងអំឡុងពាក់ដើមខែកក្កដាបានធ្លាក់ចុះ០,២៧% ហើយនៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ថ្លៃក៏បានធ្លាក់ចុះ ០,២៤% បន្ថែមទៀត។ នៅទីផ្សារក្រុងបាងកក ថ្លៃកៅស៊ូសន្លឹកបានធ្លាក់ចុះចំនួន ០,៧៦% និង ០,២២% លំដាប់រៀងគ្នានៅក្នុងពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២។ ក្រាហ្វិកទី២ នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូសន្លឹកប្រចាំថ្ងៃនៅក្នុងទីផ្សា កូតូយ៉ាមនិងទីផ្សារក្រុងបាងកក។
ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS 3 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS 4
នៅទីផ្សារកូតូយ៉ាម (US$/100Kg)
14. និន្នាការថ្លៃទឹកជ័រខាប់ប្រចាំថ្ងៃបានបង្ហាញថា នៅទីផ្សារគួរឡាឡាំពួរក្នុងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ បានធ្លាក់ចុះ ១,១៦% និងនៅទីផ្សារទីក្រុងបាងកកបានធ្លាក់ចុះចំនួន ០,៣៦%។ ចំណែកនៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ស្របពេលដែលថ្លៃទឹកជ័រខាប់នៅទីផ្សារគួរឡាឡាំពួរបានកើនឡើងចំនួន ០,៣៣% រីឯថ្លៃកៅស៊ូនៅទីផ្សារក្រុងបាងកកវិញស្ទើរតែស្ថិតនៅទ្រឹងមិនប្រែប្រួលឡើយ។ ក្រាហ្វិកទី៣ នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូទឹកជ័រខាប់ប្រចាំថ្ងៃនៅទីផ្សារគួរឡាឡាំពួរ និងទីផ្សារក្រុងបាងកក។
ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ (US$/100Kg)
15.ថ្លៃកៅស៊ូទិញលក់-តាមកិច្ចសន្យានៅទីផ្សារហ៊ុសៀងហៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ នឹងបង្ហាញនៅក្នុងក្រាហ្វិកទី៤។ នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃបានធ្លាក់ចុះ ០,៨៦% ចន្លោះពីថ្ងៃទី១ - ១៥ ខែកក្កដា ឆ្នាំ២០២២។ ទោះបីជា ថ្លៃនៅទីផ្សារបានកើនឡើង ០,៣២% នៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ក៏ថ្លៃកៅស៊ូមធ្យមក្នុងអំឡុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ នៅមានកម្រិតទាបជាងថ្លៃមធ្យមកាលពីពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ចំនួន ៤,៨២% ។
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃ សម្រាប់ខែកក្កដា ឆ្នាំ២០២២ (យ័ន/តោន)
16. ថ្លៃកៅស៊ូប្រភេទ TSR 20 ទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែតុលា ឆ្នាំ២០២២ នឹងត្រូវបង្ហាញក្នុងក្រាហ្វិកទី៥។ ថ្លៃកៅស៊ូប្រភេទ TSR 20 ទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីបានតាមពីក្រោយយ៉ាងជិតប្រកិតទៅនឹងនិន្នាការថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ ជាពិសេសនៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ បានធ្លាក់ចុះ ០,៧៣%។ ចំណែកនៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ថ្លៃកៅស៊ូប្រភេទ TSR 20 ទិញ-លក់តាមកិច្ចសន្យានៅទីផ្សារ សឹង្ហបុរីគឺស្ទើរតែស្ថិតនៅថេរមិនប្រែប្រួល។ ទោះជាយ៉ាងណា ថ្លៃកៅស៊ូប្រភេទ TSR 20 នៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ មានចំនួន ៤,៤៩% ទាបជាងថ្លៃមធ្យមពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២កន្លងមក។
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR 20 នៅទីផ្សារហ៊ុនប្រទេសសឹង្ហបុរីសម្រាប់ខែកក្កដា ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)
17. ថ្លៃកៅស៊ូប្រភេទ RSS 3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ នឹងត្រូវបង្ហាញក្នុងក្រាហ្វិកទី៦។ ថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២នេះ បានធ្លាក់ចុះ ធៀបនឹងនិន្នាកាថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ថ្លៃកៅស៊ូនៅពាក់កណ្តាលដើមខែកក្កដាបានធ្លាក់ចុះ ០,៥៥% និងនៅពាក់កណ្តាលដើមខែកក្កដា បានធ្លាក់ចុះ ០,២៥%។
ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS 3 នៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែកក្កដា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)
18. ថ្លៃប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះ ០,២៤% នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ បន្ទាប់មកបានកើនឡើងបន្តិច ០,៤៩% នៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ ក្រាហ្វិកទី៧ នឹងបង្ហាញពីភាពរឹងមាំនៃថ្លៃប្រាក់យ៉េនរបស់ជប៉ុនធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់យេនជប៉ុន (ធៀបនឹង១០០០យ៉េន)
19. ទាំងប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ី បានបង្ហាញនូវភាពទន់ខ្សោយក្នុងកំឡុងខែកក្កដា ឆ្នាំ២០២២ ក្នុងក្រាហ្វិកទី៨ និងទី៩។ ខណៈពេលដែលប្រាក់បាតថៃបានធ្លាក់ចុះ ០,៣៣% និង ០,១៦% លំដាប់រៀងគ្នានៅពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២។ ចំណែកឯប្រាក់រីងហ្គីតម៉ាឡេស៊ីវិញបានធ្លាក់ចុះ ០,១០% និង ០,០២% លំដាប់រៀងគ្នានៅពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២។
ក្រាហ្វិកទី៨៖ ឥទ្ធិពលប្រាក់បាតថៃ (ធៀប១០០បាត)
ក្រាហ្វិកទី៩៖ ឥទ្ធិពលប្រាក់រីងហ្គីតម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)
20. នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ថ្លៃប្រេងឆៅបានធ្លាក់ចុះពី១១៩,២១USD/បារ៉ែល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ មកនៅត្រឹម ១១២,២៦USD/បារ៉ែល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ និងនៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ថ្លៃប្រេងបានធ្លាក់ចុះពី ១១៧,២៧USD/បារ៉ែល នៅថ្ងៃទី១៨ ខែកក្កដា មកដល់ ១១១,៥១USD/បារ៉ែល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ នៅពាក់កណ្តាលដើមខែកក្កដា ថ្លៃបានធ្លាក់ចុះ ០,៥១% និងនៅពាក់កណ្តាលចុងខែ ថ្លៃបានធ្លាក់ចុះ ០,៥៣%។
ក្រាហ្វិកទី១០៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent (USD$/បារ៉ែល)
21. គិតក្នុងរយៈពេលខ្លីកត្តាមួយចំនួនដូចជា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ស្ថានភាពភូមិសាស្ត្រនយោបាយ ភាពរឹងមាំនៃប្រាក់ដុល្លារសហរដ្ឋអាម៉េរិក និងផលប៉ះពាល់របស់វាទៅលើរូបិយប័ណ្ណផ្សេងទៀត ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសចិនរួមទាំងការគាំទ្ររបស់ប្រទេសចិនសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចជាដើមបានគេរំពឹងថា នឹងកំណត់នូវនិន្នាការថ្លៃកៅស៊ូធម្មជាតិ។