×
និន្នាការកៅស៊ូក្នុងខែកក្កដា ឆ្នាំ២០២២

ស្ថានភាពទីផ្សារកៅស៊ូធម្មជាតិនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២

1.ថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញ-លក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗនឹងបង្ហាញក្នុងតារាងខាងក្រោម ក្នុងអំឡុងពាក់កណ្តាលចុងខែមិថុនា ឆ្នាំ២០២២ និងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២។

តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងអំឡុងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទញលក់ភ្លាមៗ នៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ចុងខែមិថុនា ២២

ពាក់កណ្តាល​ដើមខែកក្កដា​២២

STR 20, FOB បាងកក ($/100kg)

160.94

160.70

-0.15

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

162.34

160.75

-0.98

RSS 3, FOB បាងកក ($/100kg)

201.03

192.34

-4.32

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

225.57

223.31

-1.00

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

138.50

123.01

-11.18

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

125.78

119.64

-4.88

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន)

12 768.6

12 590.0

-1.40

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20, $/100kg)

161.25

158.25

-1.68

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន​ OSAKA (RSS 3 យេន/គ.ក្រ)

255.38

249.20

-2.42

ក្រាហ្វីកទី៦

 

2. ការប្រៀបធៀបថ្លៃកៅស៊ូមធ្យមតាមបណ្តាទីផ្សារសំខាន់ៗនៅទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភា្លមៗ ក្នុងអំឡុងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ និងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ មានបង្ហាញជូនក្នុងតារាងទី២។ ចំណែកនិន្នាការថ្លៃកៅស៊ូប្រភេទផ្សេងៗប្រចាំថ្ងៃនៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យា ក៏មានផ្តល់ជូននៅក្នុងក្រាហ្វិកឧបសម្ព័ន្ធផងដែរ ។

តារាងទី២៖ ថ្លៃកៅស៊ូធម្មជាតិក្នុងអំឡុងពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តាទីផ្សារទិញ-លក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យា

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ដើមខែកក្កដា ២២

ពាក់កណ្តាល​ចុងខែកក្កដា ២២

STR 20, FOB បាងកក ($/100kg)

160.70

157.03

-2.28

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

160.75

157.18

-2.22

RSS 3, FOB បាងកក ($/100kg)

192.34

181.30

-5.74

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

223.31

215.93

-3.30

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

123.01

120.52

-2.02

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

119.64

116.99

-2.21

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន)

12 590.0

11 983.50

-4.82

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20, $/100kg)

158.25

151.14

-4.49

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ)

249.20

238.47

-4.31

ក្រាហ្វីកទី៦

 

3.ទាំងនៅក្នុងទីផ្សារទិញ-លក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងអំឡុងពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២ ថ្លៃកៅស៊ូគិតជាមធ្យមបានបង្ហាញពីនិន្នាការធ្លាក់ចុះ​បើប្រៀបធៀបទៅនឹង​ពាក់​កណ្តាលខែមុន។

4.ការរៀបរាប់ខាងក្រោមនេះ ជាកត្តាមួយចំនួនដែលរួមចំណែកដល់ការធ្លាក់ចុះនៃថ្លៃកៅស៊ូធម្មជាតិក្នុងខែកក្កដា ឆ្នាំ២០២២៖

  1. និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក៖ នៅក្នុងត្រីមាសទីមួយ ផលិតផលក្នុង​ស្រុកសរុប (GDP) បានថយចុះអស់ ១,៦% ហើយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២២នេះដែរ GDP បាន​ថយ​ចុះក្នុងអត្រាប្រចាំឆ្នាំ ០,៩% នៅទូទាំងសហរដ្ឋអាម៉េរិក
  2. ការដំឡើងអត្រាការប្រាក់នៅក្នុងសហរដ្ឋអាម៉េរិកនិងនៅក្នុងបណ្តាប្រទេសផ្សេងៗទៀត៖ ធនាគារកណ្តាលអាម៉េរិកបានដំឡើងអត្រាការប្រាក់ចំនួន៤ដងក្នុងឆ្នាំនេះ ពោលបានកើនឡើង០,២៥% នៅខែមីនាដែលជាការដំឡើងលើកដំបូងគិតក្នុងរយៈពេលជាង៣ឆ្នាំ។ បន្ទាប់មកតម្លើង ០,៥០% នៅ​ក្នុង​ខែឧសភា រួចហើយតម្លើង ០,៧៥% ម្តងផ្សេងទៀតនៅក្នុងខែមិថុនា ហើយបន្ទាប់មកជាលើក​ទី៤បាន​តម្លើង ០,៧៥% ម្តងទៀតនៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ
  3. អតិផរណាកើនឡើង៖ កម្រិតអតិផរណាបានកើនឡើងដល់ ៩,១% កាលពីខែមិថុនានៅក្នុង​សហរដ្ឋអាម៉េរិក ដោយសារតែស្ថានភាពភូមិសាស្ត្រនយោបាយ និងបញ្ហាបណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់បាន​ធ្វើ​ឱ្យសម្ពាធអតិផរណាបង្ហាញឱ្យឃើញច្បាស់នៅគ្រប់វិស័យសំខាន់ៗស្ទើរតែទាំងអស់
  4. ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន
  5. ការធ្លាក់ចុះនៃតួលេខផលិតកម្ម PMI របស់ប្រទេសចិន៖ តួលេខផលិតកម្ម PMI សម្រាប់​ប្រទេសចិនបានធ្លាក់ចុះដោយមិននឹកស្មានដល់ រហូតដល់ ៤៩,០ ក្នុងខែកក្កដា ឆ្នាំ២០២២ ពោលគឺធ្លាក់​ពី ៥០,២ កាលពីក្នុងខែមុន។

​5. នៅក្នុងទីផ្សារទិញលក់ភ្លាមនៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ក្នុងចំណោមប្រភេទកៅស៊ូទាំងបីដែលត្រូវបានយកមកពិចារណាសម្រាប់ការវិភាគឃើញថា មានការធ្លាក់ចុះតម្លៃជាមធ្យមគឺចុះទាបបំផុតក្នុងករណីកៅស៊ូដុំ (Technically Specified Rubber)

6. នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ថ្លៃជាមធ្យមនៃទឹកជ័រខាប់ (latex) បានបង្ហាញពីការធ្លាក់ចុះខ្លាំងបំផុត ធៀបទៅនឹងប្រភេទកៅស៊ូធម្មជាតិផ្សេងទៀត ដែលត្រូវបានយកមកពិចារណាសម្រាប់ការវិភាគ។ ការធ្លាក់ចុះនៅក្នុងទីផ្សារគួរឡាឡាំពួគឺខ្ពស់ជាងគេ ១១,១៨% ហើយការធ្លាក់ចុះនៅ​ក្នុងទីផ្សារក្រុងបាងកកគឺ ៤,៨៨%។

7. ទន្ទឹមពេលដែលការធ្លាក់ចុះថ្លៃទឹកជ័រខាប់ (latex) ខ្លាំងបំផុតក្នុងអំឡុងពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ធៀបនឹងពាក់កណ្តាលចុងខែមិថុនា ឆ្នាំ២០២២នេះ ក៏មានការធ្លាក់ចុះថ្លៃកៅស៊ូសន្លឹកខ្ពស់បំផុត នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ នៅទីផ្សារក្រុងបាងកក។

8. ករណីកៅស៊ូសន្លឹកនេះ យើងឃើញថាថ្លៃកៅស៊ូនៅទីផ្សារក្រុងបាងកកបានធ្លាក់ចុះ៤,៨៨% នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ចំណែកនៅទីផ្សារកូតូយ៉ាមថ្លៃកៅស៊ូជាមធ្យមបានធ្លាក់ចុះមក​នៅត្រឹម​តែ ១% ប៉ុណ្ណោះ។

9.បើពិនិត្យមើលថ្លៃកៅស៊ូទិញលក់-តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាបានធ្លាក់ចុះ ២,៤២% បើធៀបទៅនឹងថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីនិងទីផ្សារហ៊ុនសៀងហៃ នៅអំឡុងដើមខែកក្កដា ឆ្នាំ២០២២នេះ។

10.ថ្លៃកៅស៊ូជាមធ្យមនៅងពាក់កណ្តាលចុងខែកក្កដាបានធ្លាក់ចុះ ធៀបនឹងពាក់កណ្តាលដើម ខែកក្កដា ឆ្នាំ២០២២ នៅគ្រប់ទីផ្សារទាំងអស់។ នៅទីផ្សារកៅស៊ូទិញ-លក់ភ្លាមៗ គឺកៅស៊ូសន្លឹកបាន​ធ្លាក់​ចុះក្នុងកម្រិតខ្ពស់ជាងគេនៅទីផ្សារក្រុងបាងកក -៥,៧៤% និងទីផ្សារគួរឡាឡាំពួរ ធា្លក់ចុះ -៣,៣%។

11. ចំពោះទីផ្សារកៅស៊ូទិញ-លក់តាមកិច្ចសន្យា ថ្លៃកៅស៊ូជាមធ្យមបានធ្លាក់ចុះខ្ពស់បំផុតនៅទីផ្សារ​ហ៊ុនសៀងហៃគឺ ៤,៨២% ក្នុងអំឡុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២នេះ។

12. និន្នាការថ្លៃកៅស៊ូប្រភេទ TSR​ 20 ទិញ-លក់ភ្លាមៗប្រចាំថ្ងៃនិងថ្លៃកៅស៊ូប្រភេទ SMR 20 ត្រូវ​បានផ្តល់ជូនក្នុងក្រាហ្វិកទី១។ ខណៈពេលដែលថ្លៃកៅស៊ូប្រភេទ STR​ 20 បានធ្លាក់ចុះ ០,៥៨% នៅ​ពាក់​កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ថ្លៃកៅស៊ូប្រភេទ SMR​ 20 បានធ្លាក់ចុះ ០,៦៤% នៅចន្លោះ​ថ្ងៃ​ទី​១ ខែ​កក្កដា និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងណានិន្នាការថ្លៃកៅស៊ូប្រភេទ TSR 2​0 និង SMR 20 ទិញ-លក់ភ្លាមៗប្រចាំថ្ងៃមិនបានបង្ហាញការផ្លាស់ប្តូរច្រើននោះទេ នៅក្នុងអំឡុងពាក់កណ្តាល​ចុង​ខែកក្កដា ឆ្នាំ២០២២នេះ។

ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ STR 20 នៅទីផ្សារបាងកក និងថ្លៃកៅស៊ូ ទិញលក់ភ្លាមៗប្រភេទ SMR 20 នៅទីផ្សារគួរឡាឡាំពួរ (US$/100Kg)

13. និន្នាការថ្លៃកៅស៊ូសន្លឹកប្រចាំថ្ងៃនៅទីផ្សារកូតូយ៉ាមក្នុងអំឡុងពាក់ដើមខែកក្កដាបានធ្លាក់ចុះ​០,២៧% ហើយនៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ថ្លៃក៏បានធ្លាក់ចុះ ០,២៤% បន្ថែមទៀត។ នៅ​ទីផ្សារ​ក្រុងបាងកក ថ្លៃកៅស៊ូសន្លឹកបានធ្លាក់ចុះចំនួន ០,៧៦% និង ០,២២% លំដាប់រៀងគ្នានៅក្នុង​ពាក់​កណ្តាល​ដើមនិងចុងខែកក្កដា ឆ្នាំ២០២២។ ក្រាហ្វិកទី២ នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូសន្លឹ​កប្រចាំ​ថ្ងៃ​នៅ​ក្នុងទីផ្សា កូតូយ៉ាមនិងទីផ្សារក្រុងបាងកក។

ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS 3 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS 4

នៅទីផ្សារកូតូយ៉ាម (US$/100Kg)

14. និន្នាការ​ថ្លៃទឹកជ័រខាប់​ប្រចាំថ្ងៃបាន​បង្ហាញ​ថា នៅ​ទីផ្សារ​គួរឡាឡាំពួរ​ក្នុង​ពាក់កណ្តាលដើម​ខែ​កក្កដា ឆ្នាំ​២០២២ ​បាន​ធ្លាក់​ចុះ ១,១៦% និងនៅ​ទីផ្សារទី​ក្រុងបាងកក​បាន​ធ្លាក់​ចុះចំនួន ០,៣៦%។ ចំណែក​​​នៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ស្របពេលដែលថ្លៃទឹកជ័រខាប់នៅទីផ្សារគួរឡាឡាំពួរ​បានកើន​ឡើងចំនួន​ ០,៣៣% រីឯថ្លៃកៅស៊ូនៅទីផ្សារក្រុងបាងកកវិញស្ទើរតែស្ថិតនៅទ្រឹងមិនប្រែប្រួលឡើយ។ ក្រាហ្វិក​ទី៣ នឹង​បង្ហាញពីនិន្នាការថ្លៃកៅស៊ូទឹកជ័រខាប់ប្រចាំថ្ងៃនៅទីផ្សារគួរឡាឡាំពួរ​ និងទីផ្សារក្រុងបាងកក។

ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ (US$/100Kg)

15.ថ្លៃកៅស៊ូទិញលក់-តាមកិច្ចសន្យានៅទីផ្សារហ៊ុសៀងហៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ នឹងបង្ហាញនៅក្នុងក្រាហ្វិកទី៤។ នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ថ្លៃកៅស៊ូទិញ-លក់តាម​កិច្ចសន្យា​នៅទីផ្សារហ៊ុនសៀងហៃបានធ្លាក់ចុះ ០,៨៦% ចន្លោះពីថ្ងៃទី១ - ១៥ ខែកក្កដា ឆ្នាំ២០២២។ ទោះបីជា ថ្លៃនៅទីផ្សារបានកើនឡើង ០,៣២% នៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ក៏ថ្លៃកៅស៊ូមធ្យមក្នុង​អំឡុង​ពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ នៅមានកម្រិតទាបជាងថ្លៃមធ្យមកាលពីពាក់កណ្តាល​ដើមខែកក្កដា ឆ្នាំ២០២២ ចំនួន ៤,៨២% ។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃ សម្រាប់ខែកក្កដា ឆ្នាំ២០២២ (យ័ន/តោន)

16. ថ្លៃកៅស៊ូប្រភេទ TSR 20 ទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែតុលា ឆ្នាំ​២០២២ នឹងត្រូវបង្ហាញក្នុងក្រាហ្វិកទី៥។ ថ្លៃកៅស៊ូប្រភេទ TSR​ 20 ទិញ-លក់តាមកិច្ចសន្យានៅ​ទីផ្សារ​ហ៊ុនសឹង្ហបុរីបានតាមពីក្រោយយ៉ាងជិតប្រកិតទៅនឹងនិន្នាការថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារ​ហ៊ុនសៀងហៃ ជាពិសេសនៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ បានធ្លាក់ចុះ ០,៧៣%។ ចំណែក​នៅ​ពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ថ្លៃកៅស៊ូប្រភេទ TSR 20 ទិញ-លក់តាមកិច្ចសន្យានៅទីផ្សារ សឹង្ហបុរីគឺស្ទើរតែស្ថិតនៅថេរមិនប្រែប្រួល។ ទោះជាយ៉ាងណា ថ្លៃកៅស៊ូប្រភេទ TSR 20 នៅពាក់កណ្តាល​ចុងខែកក្កដា ឆ្នាំ២០២២ មានចំនួន ៤,៤៩% ទាបជាងថ្លៃមធ្យមពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២​កន្លងមក។

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR​ 20 នៅទីផ្សារ​ហ៊ុន​ប្រទេស​សឹង្ហបុរីសម្រាប់ខែកក្កដា ឆ្នាំ២០២២ ​​            (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)

17. ថ្លៃកៅស៊ូប្រភេទ RSS​ 3 ​ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែកក្កដា ឆ្នាំ​២០២២ នឹងត្រូវបង្ហាញក្នុងក្រាហ្វិកទី៦។ ថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២នេះ បានធ្លាក់ចុះ ធៀបនឹងនិន្នាកាថ្លៃកៅស៊ូទិញ-លក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ថ្លៃកៅស៊ូនៅពាក់កណ្តាលដើមខែកក្កដាបានធ្លាក់ចុះ ០,៥៥% និងនៅពាក់កណ្តាលដើមខែកក្កដា បានធ្លាក់ចុះ ០,២៥%។

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS 3 នៅទីផ្សារ​ហ៊ុន​អូសាកាសម្រាប់ខែកក្កដា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)

18. ថ្លៃប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះ ០,២៤% នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ បន្ទាប់មកបានកើនឡើងបន្តិច ០,៤៩% នៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ ក្រាហ្វិកទី៧ នឹង​បង្ហាញ​ពីភាពរឹងមាំនៃថ្លៃប្រាក់យ៉េនរបស់ជប៉ុនធៀបនឹងប្រាក់ដុល្លារអាម៉េរិក។

ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់យេនជប៉ុន (ធៀបនឹង១០០០យ៉េន)

19. ទាំងប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ី បានបង្ហាញនូវភាពទន់ខ្សោយក្នុងកំឡុងខែកក្កដា ឆ្នាំ២០២២ ក្នុងក្រាហ្វិកទី៨ និងទី៩។ ខណៈពេលដែលប្រាក់បាតថៃបានធ្លាក់ចុះ ០,៣៣% និង ០,១៦% លំដាប់រៀងគ្នានៅពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២។ ចំណែកឯប្រាក់រីងហ្គីតម៉ាឡេស៊ី​វិញបាន​ធ្លាក់ចុះ ០,១០% និង ០,០២% លំដាប់រៀងគ្នានៅពាក់កណ្តាលដើមនិងចុងខែកក្កដា ឆ្នាំ២០២២។

ក្រាហ្វិកទី៨៖ ឥទ្ធិពលប្រាក់បាតថៃ (ធៀប១០០បាត)

ក្រាហ្វិកទី៩៖ ឥទ្ធិពលប្រាក់រីងហ្គីតម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)

20. នៅពាក់កណ្តាលដើមខែកក្កដា ឆ្នាំ២០២២ ថ្លៃប្រេងឆៅបានធ្លាក់ចុះពី១១៩,២១USD/បារ៉ែល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ មកនៅត្រឹម ១១២,២៦USD/បារ៉ែល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ និងនៅពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២ ថ្លៃប្រេងបានធ្លាក់ចុះពី ១១៧,២៧USD/បារ៉ែល នៅថ្ងៃទី​១៨ ខែកក្កដា មកដល់ ១១១,៥១USD/បារ៉ែល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ នៅពាក់កណ្តាល​ដើម​ខែកក្កដា ថ្លៃបានធ្លាក់ចុះ ០,៥១% និងនៅពាក់កណ្តាលចុងខែ ថ្លៃបានធ្លាក់ចុះ ០,៥៣%។

ក្រាហ្វិកទី១០៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent (USD$/បារ៉ែល)

21. គិតក្នុងរយៈពេលខ្លីកត្តាមួយចំនួនដូចជា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ស្ថានភាព​ភូមិសាស្ត្រនយោបាយ ភាពរឹងមាំនៃប្រាក់ដុល្លារសហរដ្ឋអាម៉េរិក និងផលប៉ះពាល់របស់វា​ទៅលើរូបិយប័ណ្ណផ្សេងទៀត ស្ថានភាពកូវីដ១៩​ នៅក្នុងប្រទេសចិនរួមទាំងការគាំទ្ររបស់ប្រទេសចិន​សម្រាប់ការជំរុញកំណើន​សេដ្ឋកិច្ចជាដើមបានគេរំពឹងថា​ នឹងកំណត់នូវនិន្នាការថ្លៃកៅស៊ូធម្មជាតិ។

ព័ត៌មានចុងក្រោយ