១.ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២១
ការប្រែប្រួលអត្រាភាគរយនៃថ្លៃកៅស៊ូធម្មជាតិក្នុងទម្រង់ជួញដូរសំខាន់ៗនៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗ ក្នុងអំឡុងថ្ងៃទី១៥ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ មានបង្ហាញជូននៅក្នុងតារាងទី១។
តារាងទី១៖ ការប្រែប្រួលអត្រាភាគរយនៃថ្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ ២០២១
ទីផ្សារហ៊ុន |
% ក្នុងអំឡុងពេលពាក់កណ្តាលចុងខែកក្កដា |
សៀងហៃ (សម្រាប់ខែកញ្ញា) |
១,៣% |
សឹង្ហបុរី (សម្រាប់ខែតុលា) |
២,៦% |
អូសាកា (សម្រាប់ខែធ្នូ) |
១,៦% |
ទីផ្សារទិញលក់ភ្លាមៗ |
|
STR-20 បាងកក |
៤,៥% |
SMR-20 គួរឡាឡាំពួរ |
៣,៦% |
RSS-3 បាងកក |
១,៦% |
RSS-4 កូតូយ៉ាម |
-០,៣% |
ទឹកជ័រខាប់ គួរឡាឡាំពួរ |
០,៤% |
២.ការពិនិត្យឡើងវិញនៃនិន្នាការក្នុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២១
ថ្លៃកៅស៊ូធម្មជាតិនៅពាក់កណ្តាលចុងខែកក្កដានេះ បានទទួលរងឥទ្ធិពលមកពីកត្តាជាច្រើនរួមបញ្ចូលគ្នា ក្នុងនោះមានទាំងកត្តាខ្លះមិនទាក់ទងដោយផ្ទាល់ទៅនឹងវិស័យកៅស៊ូនេះទេ។ ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យា ត្រូវបានគ្របដណ្តប់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំងនៅទូទាំងពិភពលោក ពិសេសបង្កឡើងដោយមេរោគបំប្លែងខ្លួនថ្មី DELTA ដែលមានល្បឿនឆ្លងរាលដាលយ៉ាងឆាប់រហ័ស ជាហេតុធ្វើឲ្យតម្រូវការកៅស៊ូនៅផ្សារហ៊ុនសៀងហៃក៏កើនឡើងខ្លាំងដែរ (ក្រាហ្វិកទី១ ទី២ និងទី៣ បានបង្ហាញពីនិន្នាការនៃថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ សឹង្ហបុរី និងផ្សារហ៊ុនអូសាកា។ ទន្ទឹមនឹងនោះ ភាពវិជ្ជមាននៃកត្តាមូលដ្ឋាន (តម្រូវការនិងការផ្គត់ផ្គង់) ក៏បានជួយទ្រទ្រង់ដល់ថ្លៃកៅស៊ូដុំ (SMR20 និង STR20) ទិញលក់ភ្លាមៗដែលជាប្រភេទជ័រកៅស៊ូសម្រាប់ឧស្សាហកម្មសំបកកង់យានយន្ត និងមានប្រហែល ៧០% នៃផលិតផលកៅស៊ូផលពិភពលោក (ក្រាហ្វិកទី៤)។ បើក្រឡេកមើលទៅគម្លាតរវាងថ្លៃកៅស៊ូទិញលក់ភ្លាមៗនិងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាកៅស៊ូដុំនៅទីផ្សារទិញលក់ភ្លាមៗបានបង្ហាញភាពវិជ្ជមានដោយគាំទ្រពីថ្លៃកៅស៊ូ ទិញលក់តាមកិច្ចសន្យាដែលមានចុក្ខវិស័យប្រសើរឡើងខ្លាំងទៅលើតម្រូវការក្នុងទីផ្សារទិញលក់ភ្លាមៗ និងការបារម្ភថ្មីម្តងទៀតចំពោះ ការផ្គត់ផ្គង់។
ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែសីហា ឆ្នាំ២០២១ (យ័ន/តោន)
ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូ STR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែតុលា ឆ្នាំ២០២១ (ដុល្លារ/១០០គីឡូក្រាម)
ក្រាហ្វិកទី៣៖ ថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែធ្នូ ឆ្នាំ២០២១ (យ៉េន/គីឡូក្រាម)
ក្រាហ្វិកទី៤៖ ថ្លៃ FOB នៃកៅស៊ូ SMR-20 នៅទីផ្សារគួរឡាឡាំពួរ (ដុល្លារ/១០០គីឡូក្រាម)
ក្រាហ្វិកទី៥៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមក្នុងស្រុកនិង FOB បាងកក ($US/១០០គ.ក្រ)
ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូ RSS-3 នៅទីផ្សារបាងកក និងថ្លៃកៅស៊ូ RSS-4 នៅទីផ្សារកូតូយ៉ាម ($US/១០០គ.ក្រ)
6.ការបន្តធ្លាក់ចុះបន្ថែមទៀតនៃតម្លៃប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ីនិងប្រាក់បាតថៃ ធៀបជាមួយនឹងប្រាក់ដុល្លារអាម៉េរិកអាចជះឥទ្ធិពលដល់ថ្លៃកៅស៊ូធម្មជាតិផងដែរ នៅក្នុងពាក់កណ្តាលចុងខែកក្កដានេះ។ មេរោគកូវីត-១៩ ដែលកំពុងរីករាលដាលនៅតំបន់អាស៊ីអាគ្នេយ៍បានបន្តដាក់ទម្ងន់លើរូបិយប័ណ្ណនៃប្រទេសអាស៊ីទាំងអស់លើកលែងតែប្រាក់យ៉េនជប៉ុនតែមួយប៉ុណ្ណោះ។ ខណៈពេលដែលប្រាក់រីង ហ្គីតម៉ាឡេស៊ីធៀបនឹងប្រាក់ដុល្លារបានធ្លាក់ចុះអស់ចំនួន ០,៦% នៅចន្លោះថ្ងៃទី ១៥-៣០ ខែកក្កដា ប្រាក់បាតថៃឯណោះវិញបានធ្លាក់ចុះអស់ ០,៧% ក្នុងកំឡុងពេលដូចគ្នានេះដែរ (ក្រាហ្វិកទី៧ និងទី៨)។
ក្រាហ្វិកទី៧៖ ភាពរឹងមាំនៃប្រាក់រីងហ្គីដម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)
ក្រាហ្វិកទី៨៖ ភាពរឹងមាំនៃប្រាក់បាតថៃ (ធៀប១០០បាត)
7.ការរីកចម្រើននៅលើទីផ្សារប្រេងឆៅក៏អាចជះឥទ្ធិពលដល់ថ្លៃកៅស៊ូធម្មជាតិផងដែរ ពីព្រោះពួកឈ្មួញតែងរំពឹងទុកនៅក្នុងទីផ្សារ កៅស៊ូអំពីលទ្ធភាពប្រើជំនួសដែលអាចធ្វើទៅបានពោលគឺប្តូរពីការប្រើកៅស៊ូធម្មជាតិទៅជាការប្រើកៅស៊ូសំយោគជំនួសវិញ នៅពេល ដែលប្រេងឆៅធ្លាក់ថ្លៃចុះ។ គួរឱ្យភ្ញាក់ផ្អើលថ្លៃប្រេងឆៅបានបាត់ បង់ប្រហែល ៧ដុល្លារ/បារ៉ែលក្នុងរយៈពេលខ្លីមួយរវាងថ្ងៃទី១៣-១៩ ខែកក្កដាករណីនេះ ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងចំណោមប្រទេសសមាជិក OPEC និងសម្ព័ន្ធមិត្តនៅក្រៅ OPEC (ទាំងពីរក្រុមរួមគ្នាហៅថា OPEC+) ដើម្បីផលិតបន្ថែម ៤០០ ០០០បារ៉ែល/ថ្ងៃបញ្ចូលទៅកាន់ទីផ្សារនៅខែសីហា ឆ្នាំ ២០២១ និងនៅខែបន្តបន្ទាប់រហូតដល់ស្មើគ្នានឹងចំនួនផ្គត់ផ្គង់ដែលបានដាក់នៅដើមដំបូងនៃជំងឺរាតត្បាត។ សម្ព័ន្ធអង្គការ OPEC+ បានសង្កេតឃើញថាថ្លៃប្រេងបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរឆ្នាំមកនេះ។ ការព្រួយបារម្ភថ្មីលើចក្ខុវិស័យនៃតម្រូវ ការប្រេងឥន្ធនៈនៅចំពេលដែលមានការរីករាលដាលនៃជំងឺកូវីត-១៩ កាន់តែអាក្រក់ទៅៗបានធ្វើឱ្យមានសម្ពាធទៅលើទីផ្សារប្រេងឆៅផងដែរ។ ទោះយ៉ាងណាក៏ដោយការធ្លាក់ចុះនៃថ្លៃប្រេងឆៅមិនបានបន្តលើសពីថ្ងៃទី១៩ ខែកក្កដាទេ។ ថ្លៃប្រេងឆៅបានផ្លាស់ប្តូរទិសដៅពីការធ្លាក់ចុះ ហើយងើបឡើងវិញចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ដោយសារពួកវិនិយោគិនយល់ឃើញថា ការស្ទុះងើបឡើងវិញនៃតម្រូវការប្រេងបានទទួលផលមកពីការសម្រុកចាក់វ៉ាក់សាំង និងការបើកសេដ្ឋកិច្ចឱ្យដំណើរការឡើងវិញដោយសម្របខ្លួនទៅនឹងការកើតឡើងវិញនៃជំងឺកូវីដ-១៩។ តាមរយៈ ការផ្តល់ភស្តុតាងយ៉ាងរឹងមាំចំពោះសុទិដ្ឋិនិយមទីផ្សារស្តីអំពីតម្រូវការប្រេងកើនឡើងទិន្នន័យ ដែលចេញដោយរដ្ឋបាលព័ត៌មានថាមពលអាមេរិកនៅថ្ងៃទី២២ ខែកក្កដា បានបង្ហាញពីការធ្លាក់ចុះស្តុកប្រេងសាំងយ៉ាងច្រើន។
8.អង្គការ IMF នៅថ្ងៃទី២៧ ខែកក្កដា បានទម្លាក់ថ្នាក់ទស្សនវិស័យសេដ្ឋកិច្ចប្រចាំឆ្នាំបច្ចុប្បន្នសម្រាប់ប្រទេសចិន ឥណ្ឌា និងប្រទេសអាស៊ាន-៥ (ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម)។ បើនិយាយពីពិន្ទុភាគរយចក្ខុវិស័យឆ្នាំ២០២១ ត្រូវបាន IMF កាត់បន្ថយ ០,៣% ចំពោះប្រទេសចិន (បញ្ជុះពី ៨,៤% មកត្រឹម ៨,១% ដែលបានព្យាករនៅក្នុងទស្សនដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២១កន្លងមក) បញ្ចុះមកនៅ ៣% ចំពោះឥណ្ឌា (មកត្រឹម ៩,៥%) និង ០,៦% ចំពោះអាស៊ាន-៥ (មកនៅត្រឹម ៤,៣%)។ តារាងទី២៖ សង្ខេបចក្ខុវិស័យដែលបានកែសម្រួលដោយ IMF នៅថ្ងៃទី២៧ ខែកក្កដា។ ការកែសម្រួលឡើងវិញក្នុងករណីប្រទេសចិនបានឆ្លុះបញ្ចាំងពីគោលនយោបាយថ្មីដើម្បីកាត់បន្ថយការវិនិយោគសាធារណៈ ចំពោះក្នុងករណីឥណ្ឌានិងប្រទេសអាស៊ាន- ៥ បានឆ្លុះបញ្ចាំងពីការបាត់បង់សេដ្ឋកិច្ចដែលកើតឡើងដោយសារតែរលកទីពីរនៃជំងឺរាតត្បាតកូវីដ-១៩។ ការទម្លាក់ចំណាត់ថ្នាក់សេដ្ឋកិច្ចប្រទេសចិន ឥណ្ឌា និងប្រទេសអាស៊ាន-៥ បានធ្វើឱ្យមានបរិយាកាសអវិជ្ជមានទៅកាន់ទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យា នៅថ្ងៃទី២៨ ខែកក្កដា ដោយសារប្រទេសនេះបានប្រើប្រាស់កៅស៊ូធម្មជាតិ ៦៥% នៃការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោក។
តារាង ២. ទិដ្ឋភាពទូទៅនៃការព្យាករណ៍ទស្សនសេដ្ឋកិច្ចពិភពលោកដោយ IMF ខែកក្កដា ឆ្នាំ២០២១
|
% GDP |
កែសម្រួលក្នុងអំឡុងខែមេសា ឆ្នាំ២០២១ |
||||
២០១៩ |
២០២០ |
២០២១ប |
២០២២ប |
២០២១ប |
២០២២ប |
|
ផលិតផលសកល |
២,៨ |
-៣,២ |
៦ |
៤,៩ |
០ |
០,៥ |
អាមេរិក |
២,២ |
-៣,៥ |
៧ |
៤,៩ |
០,៦ |
១,៤ |
សហភាពអឺរ៉ុប |
១,៣ |
-៦,៥ |
៤,៦ |
៤,៣ |
០,២ |
០,៥ |
ជប៉ុន |
០ |
-៤,៧ |
២,៨ |
៣ |
-០,៥ |
០,៥ |
ចក្រភពអង់គ្លេស |
១,៤ |
-៩,៨ |
៧ |
៤,៨ |
១,៧ |
-០,៣ |
ចិន |
៦ |
-២,៣ |
៨,២ |
៥,៧ |
-០,៣ |
០,១ |
ឥណ្ឌា |
៤ |
-៧,៣ |
៩,៥ |
៨,៥ |
-៣ |
១,៦ |
អាស៊ាន-៥ |
៤,៩ |
-៣,៤ |
៤,៣ |
៦,៣ |
-០,៦ |
០,២ |
រុស្ស៊ី |
២ |
-៣ |
៤,៤ |
៣,១ |
០,៦ |
-០,៧ |
9. វិស័យកៅស៊ូធម្មជាតិមិនមានភាពស៊ាំទៅនឹងផលប៉ះពាល់អវិជ្ជមានទៅលើអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចនៅលើពិភពលោក ដោយសារការជាប់គាំងនៃការជម្រះឯកសារបញ្ជូនទំនិញជាសកលលោក ការឡើងថ្លៃដឹកជញ្ជូនខុសធម្មតានៅសមុទ្រនិងការពន្យារពេលនៃការដឹកជញ្ជូនទំនិញ។ កត្តាមួយចំនួនទៀតរួមមាន៖ ការជួបប្រទះនូវគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងទីក្រុងនិងតំបន់មួយចំនួននៅលើពិភពលោក ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតបានកើតឡើងជាថ្មី ដែលបង្ករផលប៉ះពាល់ដល់ប្រព័ន្ធខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ទំនិញនិងប្រព័ន្ធបណ្តាញអាជីវកម្មជាច្រើន ភាពចលាចលនៅក្នុងប្រទេសមួយចំនួន និងបញ្ហាភូមិសាស្ត្រនយោបាយមួយចំនួនទៀត។ ក្រៅពីនេះ ការបន្តខ្វះឧបករណ៍បន្ទះឈីប (chip semi-conductors) បានបង្ករផលប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសវិស័យផលិតយានយន្តដែលជាចំណែកមួយនៃអ្នកប្រើប្រាស់កៅស៊ូធម្មជាតិចុងក្រោយគេ។ បញ្ហាទាំងនេះបានកាត់បន្ថយរំញោចទីផ្សារដែលមានហានិភ័យនិងបានបង្ខំឱ្យពួកពាណិជ្ជករក្នុងទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យា ត្រូវបន្តប្រុងប្រយ័ត្នឬបង្ខំឱ្យពួកគេគេចចេញមួយរយៈសិន។
10. ថ្វីបើទទួលរងផលប៉ះពាល់ដោយកត្តាអវិជ្ជមានផ្សេងៗដូចបានពិភាក្សាខាងលើក៏ដោយ ក៏ថ្លៃកៅស៊ូបានងើបឡើងវិញចាប់ពីថ្ងៃទី២១ ខែកក្កដា ដោយសារតែលក្ខខណ្ឌអំណោយផលដូចខាងក្រោម៖