×
ស្ថានភាពនិន្នាការកៅស៊ូពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២១

១.ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២១

​ការប្រែប្រួលអត្រាភាគរយនៃថ្លៃកៅស៊ូធម្មជាតិក្នុងទម្រង់ជួញដូរសំខាន់ៗនៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗ ក្នុងអំឡុងថ្ងៃទី១៥ ដល់ថ្ងៃទី ៣១ ខែ​កក្កដា ឆ្នាំ២០២១ មានបង្ហាញជូននៅក្នុងតារាងទី១។

តារាងទី១៖ ការប្រែប្រួលអត្រាភាគរយនៃថ្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ ២០២១

ទីផ្សារហ៊ុន

% ក្នុងអំឡុងពេលពាក់កណ្តាលចុងខែកក្កដា

សៀងហៃ (សម្រាប់ខែកញ្ញា)

១,៣%

សឹង្ហបុរី (សម្រាប់ខែតុលា)

២,៦%

អូសាកា (សម្រាប់ខែធ្នូ)

១,៦%

ទីផ្សារទិញលក់ភ្លាមៗ

STR-20 បាងកក

៤,៥%

SMR-20 គួរឡាឡាំពួរ

៣,៦%

RSS-3 បាងកក

១,៦%

RSS-4 កូតូយ៉ាម

-០,៣%

ទឹកជ័រខាប់ គួរឡាឡាំពួរ

០,៤%

 

២.ការពិនិត្យឡើងវិញនៃនិន្នាការក្នុងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២១

ថ្លៃកៅស៊ូធម្មជាតិនៅពាក់កណ្តាលចុងខែកក្កដានេះ បានទទួលរងឥទ្ធិពលមកពីកត្តាជាច្រើនរួម​បញ្ចូលគ្នា ក្នុងនោះមានទាំងកត្តាខ្លះមិនទាក់ទងដោយផ្ទាល់ទៅនឹងវិស័យកៅស៊ូនេះទេ។ ទិដ្ឋភាពទូទៅនៃ​ទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យា ត្រូវបានគ្របដណ្តប់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង​​នៅទូទាំងពិភពលោក ពិសេសបង្កឡើងដោយមេរោគបំប្លែងខ្លួនថ្មី DELTA ដែលមានល្បឿនឆ្លងរាលដាលយ៉ាងឆាប់រហ័ស ជាហេតុធ្វើឲ្យតម្រូវការកៅស៊ូនៅផ្សារហ៊ុនសៀងហៃក៏កើនឡើងខ្លាំងដែរ (ក្រាហ្វិកទី១ ទី២ និងទី៣ បានបង្ហាញពីនិន្នាការនៃថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ  សឹង្ហបុរី និងផ្សារហ៊ុនអូសាកា។ ទន្ទឹមនឹងនោះ ភាពវិជ្ជមាននៃកត្តាមូល​ដ្ឋាន​​ (តម្រូវការនិងការផ្គត់ផ្គង់) ក៏បានជួយទ្រទ្រង់ដល់ថ្លៃកៅស៊ូដុំ (SMR20 និង STR20) ទិញលក់ភ្លាមៗដែលជាប្រភេទជ័រកៅស៊ូសម្រាប់ឧស្សាហកម្មសំបកកង់យានយន្ត និងមានប្រហែល ៧០% នៃផលិតផលកៅស៊ូផលពិភពលោក (ក្រាហ្វិកទី៤)។ បើក្រឡេកមើលទៅគម្លាតរវាងថ្លៃកៅស៊ូទិញលក់ភ្លាមៗនិងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាកៅស៊ូដុំនៅទីផ្សារទិញលក់ភ្លាមៗបានបង្ហាញភាពវិជ្ជមានដោយគាំទ្រពីថ្លៃកៅស៊ូ ទិញលក់តាមកិច្ចសន្យាដែលមានចុក្ខវិស័យប្រសើរឡើងខ្លាំងទៅលើតម្រូវការក្នុងទីផ្សារទិញលក់ភ្លាមៗ និងការបារម្ភថ្មីម្តងទៀតចំពោះ ការផ្គត់ផ្គង់។

ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែសីហា ឆ្នាំ២០២១ (យ័ន/តោន)

ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូ STR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែតុលា ឆ្នាំ២០២១ (ដុល្លារ/១០០គីឡូក្រាម)

ក្រាហ្វិកទី៣៖ ថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែធ្នូ ឆ្នាំ២០២១ (យ៉េន/គីឡូក្រាម)

ក្រាហ្វិកទី៤៖ ថ្លៃ FOB នៃកៅស៊ូ SMR-20 នៅទីផ្សារគួរឡាឡាំពួរ (ដុល្លារ/១០០គីឡូក្រាម)

  1. ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍បានកាត់បន្ថយប្រតិបត្តិការអាជីវកម្មកៅស៊ូ និងបានធ្វើឱ្យពួកឈ្មួញ​ភាគច្រើនដកខ្លួននៅឆ្ងាយពីទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យា។ ការកើនឡើងវិញនៃករណីឆ្លងប្រចាំថ្ងៃនៅប្រទេសសិង្ហបុរី បានធ្វើឱ្យទំនោរនៃអាជីវកម្មធ្លាក់ចុះចាប់ពីថ្ងៃទី២០-២១ ខែកក្កដា (សប្តាហ៍ទី៤ នៃខែកក្កដា) ដូចបានដឹងច្បាស់ហើយថាទីក្រុងមួយនេះ​ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មកៅស៊ូលំដាប់ពិភពលោក។
  2. រំញោចថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាក៏ត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការពង្រឹងតម្លៃប្រាក់ដុល្លារផងដែរ។ ការរីករាលដាលនៃជំងឺ កូវីដ-១៩ បានបន្ថែមការទាក់ទាញឱ្យពួកឈ្មួញត្រូវចាត់ទុកប្រាក់ដុល្លារជាទ្រព្យសម្បត្តិប្រកបដោយសុវត្ថិភាពមួយដែរ។ តម្លៃប្រាក់ដុល្លាររឹងមាំនេះក៏បានជំនួយពីការហូរចូលនូវមូលធនដ៏ច្រើនពីទីផ្សារតំបន់អាស៊ីចូលទៅកាន់ទីផ្សារហ៊ុន Walls Street តាមរយៈកំណត់ត្រាប្រាក់ចំណូលសាជីវកម្មអាមេរិក ចំពោះបណ្តាក្រុមហ៊ុនយក្សមានដូចជា Face-book, Tesla, Apple, Alphabet, Microsoft និងក្រុមហ៊ុន Amazon។ លើសពីនេះទៅទៀត មុនមានកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកកាល ពីថ្ងៃទី២៨ ខែកក្កដា ប្រាក់ដុល្លារទទួលបានកម្លាំងបន្ថែមពីការដំឡើងអត្រាការប្រាក់គោលនយោបាយ។ ទោះយ៉ាងណា កិច្ចប្រជុំកំណត់គោលនយោបាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែកក្កដា​ បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់មិនផ្លាស់ប្តូរក្នុងរង្វង់ ០-២,២៥% និងបន្តគោលនយោបាយលើកទឹកចិត្ត (គោលនយោបាយបន្ធូរបន្ថយ) តទៅទៀត។
  3. នៅទីផ្សារហ៊ុនចិន ការព្រួយបារម្ភដែលបណ្តាលមកពីការគាបសង្កត់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងឡាយដែលបានចុះបញ្ជីនៅបរទេសបាននាំឱ្យមានការលក់ ភាគហ៊ុនចេញជាច្រើន និងមានការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃភាគហ៊ុន។ យោងតាមរបាយការណ៍ ពួកវិនិយោ គិនបានខាតបង់ប្រហែល ១ទ្រីលានដុល្លារនៅអំឡុងថ្ងៃទី២៦-២៨ ខែកក្កដា។ រីឯប្រាក់យ័នចិនបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៣ខែធៀបទៅនឹងប្រាក់ដុល្លារនៅថ្ងៃទី២៧ ខែកក្កដា។ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនចិនបណ្តាលឱ្យមានផលប៉ះពាល់ដល់ទំនិញកៅស៊ូនិងទំនិញផ្សេងទៀត ដែលគេបានជួញដូរតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ទោះយ៉ាងណា ការលក់ចេញភាគហ៊ុនទាំងអស់ កើនឡើងតែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក៏ជំរុញឱ្យធនាគារប្រជាជនចិនចេញធ្វើអន្តរាគមន៍នៅថ្ងៃទី២៩ ខែកក្កដា ដោយដាក់បញ្ចូលទឹកប្រាក់ចំនួន៣០ពាន់លានយ័ន (ស្មើនឹង៤,៦ពាន់លានដុល្លារ) ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងគោលបំណងស្តារទំនុកចិត្តទីផ្សារឡើងវិញ។ តម្លៃភាគហ៊ុនបានស្ទុះងើបឡើងវិញក្នុងរយៈពេលខ្លី ហើយថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃបាន កើនឡើងនៅថ្ងៃទី២៩-៣០ ខែកក្កដា។
  4. កត្តាមួយទៀតដែលធ្វើឲ្យថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាមានរំញោចធ្លាក់ចុះ គឺការហូរចេញដ៏ធំសម្បើមនៃមូលធនចេញពីទីផ្សារតំបន់អាស៊ី។ កង្វល់នេះបណ្តាលមកពីផ្សារហ៊ុនចិនរអាក់រអួលរួមនិងល្បឿននៃការចាក់វ៉ាក់សាំងមិនបានល្អនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពេល ដែលមានការរីករាលដាលមេរោគកាន់តែអាក្រក់ទៅៗ បានជំរុញឱ្យមានការហូរចេញនៃមូលធនពីតំបន់អាស៊ីយ៉ាងច្រើនលើកលែងតែប្រទេសជប៉ុនមួយប៉ុណ្ណោះ។ ដូចបានលើកបញ្ជាក់ខាងដើមរួចមកហើយថា ប្រាក់ចំណេញដ៏សម្បើមនៅត្រីមាសទី២ ដែលក្រុមហ៊ុនយក្សរបស់អាមេរិកទទួលបាន បានទាក់ទាញមូលធនឱ្យហូរឆ្ពោះទៅរកទីផ្សារ Wall Street។ ម៉្យាងវិញទៀត ប្រាក់យ៉េនរបស់ជប៉ុនទទួលបានភាពខ្លាំងបើធៀបទៅនឹងរូបិយប័ណ្ណអាស៊ីភាគច្រើន ដោយប្រាក់យ៉េនត្រូវបានគេរក្សារទុកជាទ្រព្យប្រកបដោយសុវត្ថិភាព។ ប្រាក់យ៉េនជប៉ុនកាន់តែរឹងមាំនេះ បានធ្វើឱ្យថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាមិនសូវទាក់ទាញដល់អ្នកកាន់រូបិយប័ណ្ណអាស៊ីដទៃទៀតនោះទេ។ ម្យ៉ាងទៀត ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃនិងអូសាកាត្រូវបាន ថ្លឹងថ្លែងដោយកត្តាក្នុងស្រុកជាក់លាក់មួយចំនួន។ ខណៈពេលដែលអស្ថេរភាពថ្លៃភាគហ៊ុនចិនមានឥទ្ធិពលកាន់តែខ្លាំងលើទីផ្សារហ៊ុនសៀងហៃ ពេលនោះប្រាក់យ៉េនក៏កាន់តែរឹងមាំខ្លាំងនិងមានឥទ្ធិពលដល់ទីផ្សារអូសាកាផងដែរ។ ជាលទ្ធផល ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃនិងអូសាកាមិនអាចរក្សាលំនឹងឱ្យដូចទីផ្សារហ៊ុនសឹង្ហបុរីបានទេ។
  5. រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី និងប្រទេសថៃបានចាត់វិធានការរឹតត្បិតសំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ដែលបានធ្វើឱ្យឧស្សាហកម្មផលិតស្រោមដៃ ពីកៅស៊ូនិងផលិតផលធ្វើពីទឹកជ័រកៅស៊ូដទៃទៀតមានសកម្មភាពចុះខ្សោយ។ តម្រូវការទឹកជ័រកៅស៊ូធម្មជាតិចុះទាបបានធ្វើឱ្យបរិយាកាសទីផ្សារទឹកជ័រកៅស៊ូធម្មជាតិធ្លាក់ចុះទាំងនៅទីផ្សារគូឡាឡាំពួរនិងនៅទីផ្សារបាងកក (ក្រា​ហ្វិកទី៥) បរិយាកាសទីផ្សារទឹកជ័រកៅស៊ូធម្មជាតិបានចុះខ្សោយក៏បានជះឥទ្ធិពលទៅលើទីផ្សារកៅស៊ូប្រភេទ RSS ផងដែរ។ សហគមន៍កសិករកៅស៊ូនៅប្រទេសថៃ ជួនកាលត្រូវបោះបង់ចោលផលិតផលរបស់ខ្លួន ហើយជាញឹកញាប់តែងតែផ្លាស់ប្តូរការផលិតរវាងទឹកជ័រកៅស៊ូនិងកៅស៊ូសន្លឹក អាស្រ័យតាមផលិតផលមួយណាមានថ្លៃល្អប្រសើជាង។ ទោះយ៉ាងណា ទីផ្សារកៅស៊ូសន្លឹកនៅទីផ្សារកូតូយ៉ាម (ប្រទេសឥណ្ឌា) បានគ្រប់គ្រង ២៥-៣០% លើថ្លៃកៅស៊ូសន្លឹកនៅទីក្រុងបាងកកដែលករណីនេះភាគច្រើនឆ្លុះបញ្ចាំងពីបណ្តុំនៃកត្តាក្នុងស្រុកអំណោយផលសម្រាប់ប្រទេសឥណ្ឌា។ កត្តាទាំងនោះរួមមាន៖ (i) ការស្ទុះងើបឡើងវិញនៃតម្រូវការប្រប្រាស់កៅស៊ូក្នុងស្រុកបន្ទាប់ពីមានការដកចេញនូវបម្រាមរឹតបន្តឹងនៅក្នុងបណ្តារដ្ឋឥណ្ឌាភាគច្រើននិងការស្ដារឡើងវិញនូវសកម្មភាពផលិតនិងអាជីវកម្ម (ii) ការផ្គត់ផ្គង់ក្នុងស្រុកត្រូវបានប្រឈមដោយខ្យល់មូសុងនិរតី ប្រចាំឆ្នាំនៅក្នុងតំបន់ដាំកៅស៊ូជាប្រពៃណី (រដ្ឋKerala) ដែលផលិតផល ៧៥% នៃផលិតផលកៅស៊ូសរុបរបស់ប្រទេសឥណ្ឌា (iii) ការផ្គត់ផ្គង់កៅស៊ូបានទទួលរងផលប៉ះពាល់ដោយសារតែរដ្ឋ Kerala នៅតែបន្តប្រយុទ្ធជាមួយជំងឺរាតត្បាតកំពុងតែកើនឡើងបន្ថែមទៀតនៃករណីឆ្លងថ្មីប្រចាំថ្ងៃ (iv) ការផ្គត់ផ្គង់ជ័រកៅស៊ូធម្មជាតិមកពីក្រៅប្រទេសមិនសូវមានភាពទាក់ទាញនោះទេ នេះក៏ដោយសារតែអត្រាពន្ធគយកើនឡើងថ្លៃដឹកជញ្ជូនតាមសមុទ្រកើនឡើងជិតបួនដងក្នុងរយៈពេលប៉ុន្មានខែកន្លងមក នេះ ការពន្យារពេល នៃការដឹកជញ្ជូនទំនិញនិងតម្លៃប្រាក់ដុល្លារកាន់តែរឹងមាំ (ក្រាហ្វិកទី៦)។ 

ក្រាហ្វិកទី៥៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមក្នុងស្រុកនិង FOB បាងកក ($US/១០០គ.ក្រ)

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូ RSS-3 នៅទីផ្សារបាងកក និងថ្លៃកៅស៊ូ RSS-4 នៅទីផ្សារកូតូយ៉ាម ($US/១០០គ.ក្រ)

6.ការបន្តធ្លាក់ចុះបន្ថែមទៀតនៃតម្លៃប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ីនិងប្រាក់បាតថៃ ធៀបជាមួយនឹងប្រាក់ដុល្លារអាម៉េរិកអាចជះឥទ្ធិពលដល់ថ្លៃកៅស៊ូធម្មជាតិផងដែរ នៅក្នុងពាក់កណ្តាលចុងខែកក្កដា​នេះ។ មេរោគកូវីត-១៩ ដែលកំពុងរីករាលដាលនៅតំបន់អាស៊ីអាគ្នេយ៍​បានបន្តដាក់ទម្ងន់លើ​រូបិយប័ណ្ណនៃ​ប្រទេសអាស៊ីទាំងអស់លើកលែងតែប្រាក់យ៉េនជប៉ុនតែមួយប៉ុណ្ណោះ។ ខណៈពេលដែលប្រាក់រីង ហ្គីត​ម៉ាឡេស៊ី​ធៀបនឹងប្រាក់ដុល្លារបានធ្លាក់ចុះអស់ចំនួន ០,៦% នៅចន្លោះថ្ងៃទី ១៥-៣០ ខែកក្កដា ប្រាក់បាតថៃឯណោះវិញបានធ្លាក់ចុះអស់ ០,៧% ក្នុងកំឡុងពេលដូចគ្នានេះដែរ (ក្រាហ្វិកទី៧ និងទី៨)។

ក្រាហ្វិកទី៧៖ ភាពរឹងមាំនៃប្រាក់រីងហ្គីដម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)

ក្រាហ្វិកទី៨៖ ភាពរឹងមាំនៃប្រាក់បាតថៃ (ធៀប១០០បាត)

7.ការរីកចម្រើននៅលើទីផ្សារប្រេងឆៅក៏អាចជះឥទ្ធិពលដល់ថ្លៃកៅស៊ូធម្មជាតិផងដែរ ពីព្រោះ​ពួក​ឈ្មួញតែងរំពឹងទុកនៅក្នុងទីផ្សារ​ កៅស៊ូអំពីលទ្ធភាពប្រើជំនួសដែលអាចធ្វើទៅបានពោលគឺប្តូរពីការ​ប្រើ​កៅស៊ូធម្មជាតិទៅជាការប្រើកៅស៊ូសំយោគជំនួសវិញ នៅពេល ដែលប្រេងឆៅធ្លាក់ថ្លៃចុះ។ គួរឱ្យភ្ញាក់​ផ្អើលថ្លៃប្រេងឆៅបានបាត់ បង់ប្រហែល ៧ដុល្លារ/បារ៉ែលក្នុងរយៈពេលខ្លីមួយរវាងថ្ងៃទី១៣-១៩ ខែកក្កដាករណីនេះ ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងចំណោមប្រទេសសមាជិក OPEC និងសម្ព័ន្ធមិត្តនៅក្រៅ OPEC (ទាំងពីរក្រុមរួមគ្នាហៅថា OPEC+) ដើម្បីផលិតបន្ថែម ៤០០ ០០០​បារ៉ែល/ថ្ងៃបញ្ចូលទៅកាន់ទីផ្សារនៅខែសីហា ឆ្នាំ ២០២១ និងនៅខែបន្តបន្ទាប់រហូតដល់ស្មើគ្នា​នឹងចំនួន​ផ្គត់ផ្គង់ដែលបានដាក់នៅដើមដំបូងនៃជំងឺរាតត្បាត។ សម្ព័ន្ធអង្គការ OPEC+​ បានសង្កេតឃើញថាថ្លៃប្រេង​បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរឆ្នាំមកនេះ។ ការព្រួយបារម្ភថ្មីលើចក្ខុវិស័យនៃតម្រូវ ការប្រេងឥន្ធនៈនៅចំពេលដែលមានការរីករាលដាលនៃជំងឺកូវីត-១៩ កាន់តែអាក្រក់ទៅៗបានធ្វើឱ្យមានសម្ពាធទៅលើទីផ្សារប្រេងឆៅផងដែរ។ ទោះយ៉ាងណាក៏ដោយការធ្លាក់ចុះនៃថ្លៃប្រេងឆៅមិនបានបន្តលើសពីថ្ងៃទី១៩ ខែកក្កដាទេ។ ថ្លៃប្រេងឆៅបានផ្លាស់ប្តូរទិសដៅពីការធ្លាក់ចុះ ហើយងើបឡើងវិញចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ដោយសារពួកវិនិយោគិនយល់ឃើញ​ថា ការស្ទុះងើបឡើងវិញនៃតម្រូវការប្រេងបានទទួលផលមកពីការសម្រុកចាក់វ៉ាក់សាំង និងការបើកសេដ្ឋកិច្ចឱ្យដំណើរការឡើងវិញដោយសម្របខ្លួនទៅនឹងការកើតឡើងវិញនៃជំងឺកូវីដ-១៩។ តាមរយៈ ការផ្តល់ភស្តុតាងយ៉ាងរឹងមាំចំពោះសុទិដ្ឋិនិយមទីផ្សារស្តីអំពីតម្រូវការប្រេងកើនឡើងទិន្នន័យ ដែលចេញដោយរដ្ឋបាលព័ត៌មានថាមពលអាមេរិកនៅថ្ងៃទី២២ ខែកក្កដា បានបង្ហាញពីការធ្លាក់ចុះស្តុកប្រេងសាំងយ៉ាងច្រើន។

8.អង្គការ IMF នៅថ្ងៃទី២៧ ខែកក្កដា បានទម្លាក់ថ្នាក់ទស្សនវិស័យសេដ្ឋកិច្ចប្រចាំឆ្នាំបច្ចុប្បន្នសម្រាប់ប្រទេសចិន ឥណ្ឌា និងប្រទេសអាស៊ាន-៥ (ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម)។ បើនិយាយពីពិន្ទុភាគរយចក្ខុវិស័យឆ្នាំ២០២១ ត្រូវបាន IMF កាត់បន្ថយ ០,៣% ចំពោះប្រទេសចិន (បញ្ជុះពី ៨,៤% មកត្រឹម ៨,១% ដែលបានព្យាករនៅក្នុងទស្សនដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២១កន្លងមក) បញ្ចុះមកនៅ ៣% ចំពោះឥណ្ឌា (មកត្រឹម ៩,៥%) និង ០,៦% ចំពោះអាស៊ាន-៥ (មកនៅត្រឹម ៤,៣%)។ តារាងទី២៖ សង្ខេបចក្ខុវិស័យដែលបានកែសម្រួលដោយ IMF នៅថ្ងៃទី២៧ ខែកក្កដា។ ការកែសម្រួលឡើងវិញក្នុងករណីប្រទេសចិនបានឆ្លុះបញ្ចាំងពីគោលនយោបាយថ្មីដើម្បីកាត់បន្ថយការវិនិយោគសាធារណៈ ចំពោះក្នុងករណីឥណ្ឌានិងប្រទេសអាស៊ាន- ៥ បានឆ្លុះបញ្ចាំងពីការបាត់បង់សេដ្ឋកិច្ចដែលកើតឡើងដោយសារតែរលកទីពីរនៃជំងឺរាតត្បាតកូវីដ-១៩។ ការទម្លាក់ចំណាត់ថ្នាក់សេដ្ឋកិច្ចប្រទេសចិន ឥណ្ឌា និងប្រទេសអាស៊ាន-៥ បានធ្វើឱ្យមានបរិយាកាសអវិជ្ជមានទៅកាន់ទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យា នៅថ្ងៃទី២៨ ខែកក្កដា ដោយសារប្រទេសនេះបានប្រើប្រាស់កៅស៊ូធម្មជាតិ ៦៥% នៃការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោក។

តារាង ២. ទិដ្ឋភាពទូទៅនៃការព្យាករណ៍ទស្សនសេដ្ឋកិច្ចពិភពលោកដោយ IMF ខែកក្កដា ឆ្នាំ២០២១

 

% GDP

កែសម្រួលក្នុងអំឡុងខែមេសា ឆ្នាំ២០២១

២០១៩

២០២០

២០២១

២០២២

២០២១

២០២២

ផលិតផលសកល

២,៨

-៣,២

៤,៩

០,៥

អាមេរិក

២,២

-៣,៥

៤,៩

០,៦

១,៤

សហភាពអឺរ៉ុប

១,៣

-៦,៥

៤,៦

៤,៣

០,២

០,៥

ជប៉ុន

-៤,៧

២,៨​

-០,៥

០,៥

ចក្រភពអង់គ្លេស

១,៤

-៩,៨

៤,៨

១,៧

-០,៣

ចិន

-២,៣

៨,២

៥,៧

-០,៣

០,១

ឥណ្ឌា

-៧,៣

៩,៥

៨,៥

-៣

១,៦

អាស៊ាន-៥

៤,៩

-៣,៤

៤,៣

៦,៣

-០,៦

០,២

រុស្ស៊ី

-៣

៤,៤

៣,១

០,៦

-០,៧

  • ប = ប៉ានស្មាន

​9. វិស័យកៅស៊ូធម្មជាតិមិនមានភាពស៊ាំទៅនឹងផលប៉ះពាល់អវិជ្ជមានទៅលើអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចនៅលើពិភពលោក ដោយសារការជាប់គាំងនៃការជម្រះឯកសារបញ្ជូនទំនិញជាសកលលោក ការឡើងថ្លៃដឹកជញ្ជូនខុសធម្មតានៅសមុទ្រនិងការពន្យារពេលនៃការដឹកជញ្ជូនទំនិញ។ កត្តាមួយចំនួនទៀតរួមមាន៖ ការជួបប្រទះនូវគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងទីក្រុងនិងតំបន់មួយចំនួននៅលើពិភពលោក ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតបានកើតឡើងជាថ្មី ដែលបង្ករផលប៉ះពាល់ដល់ប្រព័ន្ធខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ទំនិញនិងប្រព័ន្ធបណ្តាញអាជីវកម្មជាច្រើន ភាពចលាចលនៅក្នុងប្រទេសមួយចំនួន និងបញ្ហាភូមិសាស្ត្រនយោបាយមួយចំនួនទៀត។ ក្រៅពីនេះ ការបន្តខ្វះឧបករណ៍បន្ទះឈីប (chip semi-conductors) បានបង្ករផលប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសវិស័យផលិតយានយន្តដែលជាចំណែកមួយនៃអ្នកប្រើប្រាស់កៅស៊ូធម្មជាតិចុងក្រោយគេ។ បញ្ហាទាំងនេះបានកាត់បន្ថយរំញោចទីផ្សារដែលមានហានិភ័យនិងបានបង្ខំឱ្យពួកពាណិជ្ជករក្នុងទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យា  ត្រូវបន្តប្រុងប្រយ័ត្នឬបង្ខំឱ្យពួកគេគេចចេញមួយរយៈសិន។

10. ថ្វីបើទទួលរងផលប៉ះពាល់ដោយកត្តាអវិជ្ជមានផ្សេងៗដូចបានពិភាក្សាខាងលើក៏ដោយ ក៏ថ្លៃកៅស៊ូបានងើបឡើងវិញចាប់ពីថ្ងៃទី២១ ខែកក្កដា ដោយសារតែលក្ខខណ្ឌអំណោយផលដូចខាងក្រោម៖

  • ភាពប្រសើរឡើងនៃចក្ខុវិស័យចំពោះតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិ ជាពិសេសនៅសហរដ្ឋអាម៉េរិក បណ្តាប្រទេសអឺរ៉ុបចិន និងប្រទេសឥណ្ឌា តាមរយៈសកម្មភាពស្តារសេដ្ឋកិច្ចឲ្យប្រក្រតីឡើងវិញ៖
  • សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានវិលត្រឡប់សភាពមួយ ដូចមុនជំងឺរាតត្បាតនៅត្រឹមត្រីមាសទី២ (មេសា-មិថុនា) ការស្ទុះងើបឡើងវិញនេះ គឺលឿនជាងបើប្រៀបធៀបទៅនឹងការងើបឡើងវិញចេញពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ(១៩២៩-១៩៣៣)។ សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៦.៥% ក្នុងត្រីមាសទី២ បន្ទាប់ពីមានកំណើនប្រចាំឆ្នាំ ៦.៣% ដែលសម្រេចបានកាលពីនៅត្រីមាសទី១ (មករា-មីនា)។ លើសពីនេះ IMF បានបន្ថែមពិន្ទុសេដ្ឋកិច្ចសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២១ ចំនួន០,៦% ឱ្យឡើងដល់ ៧%។ ចក្ខុវិស័យសេដ្ឋកិច្ចដែលបានកែសម្រួលនេះ បានធ្វើឱ្យវឌ្ឍន៍ភាពនៃតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងសហរដ្ឋអាមេរិកមានភាពប្រសើរឡើង។
  • សេដ្ឋកិច្ចនៃតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន១៣,៧% ក្នុងត្រីមាសទី២ (មេសា-មិថុនា)។ បើប្រៀបធៀបទៅនឹងត្រីមាសទី១ (មករា-មីនា) វិញ សេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង ២% នៅត្រីមាសទី២នេះ។ ស្ថាប័ន IMF បានធ្វើការកែសម្រួលនូវចក្ខុវិស័យសម្រាប់ឆ្នាំ ២០២១ ដោយបន្ថែមពិន្ទុឱ្យសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូចំនួន០,២%ទៀត  ពោលឱ្យឡើងដល់ ៤,៦ %។
  • នៅប្រទេសចិនការនាំចេញសំបកកង់យានយន្ត និងទំនិញធ្វើពីជ័រកៅស៊ូទូទៅបានឈានដល់កម្រិតមួយវិលត្រលប់ដូចមុនស្ថានភាពជំងឺកូវីត-១៩។ បរិមាណកៅស៊ូធម្មជាតិក្នុងស្តុកដែលមាននៅក្នុងឃ្លាំង Qingdao បានធ្លាក់ចុះអស់ចំនួន ១៥០ ០០០តោន ក្នុងរយៈពេលតែពីរខែ គឺខែឧសភានិងមិថុនា ដែលប្រការនេះបានឆ្លុះបញ្ចាំងពីកំណើនប្រើប្រាស់ខ្ពស់នៃបណ្តាក្រុមហ៊ុននៅក្នុងប្រទេសចិន។ ដោយសារអត្ថប្រយោជន៍សេដ្ឋកិច្ចបច្ចុប្បន្ន រោងចក្រផលិតប្រទេសចិននិយមការផ្គត់ផ្គង់កៅស៊ូចេញពីឃ្លាំងដែលមានស្រាប់ជាជាងធ្វើការនាំចូលពីខាងក្រៅ។ ការបង្កើនការផលិតកម្មកៅស៊ូធម្មជាតិក្នុងស្រុកក៏ជាប្រភពផ្គត់ផ្គង់កៅស៊ូក្នុងប្រទេសចិនផងដែរ។ ស្តុកកៅស៊ូដែលកំពុងធ្លាក់ចុះក្នុងឃ្លាំងនេះ អាចបង្ខំឱ្យប្រទេសចិនត្រូវធ្វើការបំពេញបន្ថែមស្តុកឡើងវិញ តាមរយៈការនាំចូលពីខាងក្រៅជាលក្ខណៈទ្រង់ទ្រាយធំ។ សន្ទស្សន៍ឧស្សាហកម្មប្រទេសចិន (China’s Purchasing Mangers’ Index- PMI) ដែលជាវិធានវាស់ស្ទង់សកម្មភាពផលិតបានធ្លាក់ចុះមកនៅត្រឹម ៥០,៤ ក្នុងខែកក្កដា ឆ្នាំ២០២១ ។ ថ្វីត្បិតតែសន្ទស្សន៍ PMI នៅទាបបំផុត ក្នុងរយៈពេល ១៦ខែចុងក្រោយនេះក៏ដោយ ក៏វានៅតែខ្ពស់ជាងសន្ទស្សន៍ ៥០ ដែលជាកម្រិតមួយបង្ហាញថា សកម្មភាពផលិតកម្មកំពុងរីកចម្រើនឡើង។
  • ករណីប្រទេសឥណ្ឌាវិញ ស្ថាប័ន IMF បានកាត់បន្ថយទស្សនកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ អស់ចំនួន ៣%។ ការធ្លាក់ចុះនេះភាគច្រើនបានឆ្លុះបញ្ចាំងពីការបិទទ្វារនិងការរឹតបន្តឹងនៅក្នុងប្រទេសរហូតដល់ខែមិថុនា។ នៅចុងខែមិថុនារដ្ឋភាគច្រើនបានដកបម្រាមចេញ ឬបានបន្ធូរបន្ថយការរឹតបន្តឹងដោយសង្កេតឃើញមានការធ្លាក់ចុះនៃការរីករាលដាលជំងឺ។ ជាលទ្ធផល ​​​អាជីវកម្មនិងសកម្មភាពផលិតកម្មនានាបានចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងរដ្ឋភាគច្រើន។ វិស័យផលិតកម្មនៃផលិតផលធ្វើពីជ័រកៅស៊ូរបស់ប្រទេសឥណ្ឌាត្រូវបានរំពឹងថា នឹងស្ទុះងើបជាធម្មតាឡើងវិញនៅក្នុងប៉ុន្មានខែខាងមុខរហូតដល់ចុងឆ្នាំនេះ លើកលែងតែមិនមានជំងឺរាតត្បាតរាលដាលរំខានជាថ្មីម្តងទៀត។
  •  ការប្រកាសអាសន្នបន្ថែមទៀតអំពីមេរោគដែលរីករាលដាលនៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសម៉ាឡេស៊ី បានធ្វើឱ្យយើងមានការព្រួយបារម្ភថ្មីអំពីការផ្គត់ផ្គង់កៅស៊ូធម្មជាតិ។ ដោយសារតែបរិមាណប្រទេសទាំងបួននេះមានចំនួនស្ទើរតែ ៧០% នៃផលិតកម្មកៅស៊ូធម្មជាតិពិភពលោក ដូច្នេះការរីករាល ដាលយ៉ាងលឿននៃមេរោគអាចរារាំងដល់ការផ្គត់ផ្គង់កៅស៊ូពិភពលោកក្នុងរយៈពេល២-៣ខែខាងមុខនេះ។ ការកើនឡើងជាបន្តបន្ទាប់នៃករណីឆ្លងថ្មីនិងការស្លាប់ជារៀងរាល់ថ្ងៃបានបង្ខំឱ្យប្រទេសថៃនិងប្រទេស វៀតណាមដាក់ចេញនូវវិធានការត្រួតពិនិត្យតឹងរ៉ឹងដែលមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស។ ប្រទេសថៃផ្គត់ផ្គង់កៅស៊ូចំនួន ៣៤% នៃការផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោកបានរឹតបន្តឹងវិធានការត្រួតពិនិត្យដោយបានដាក់បំរាមគោចរ និងពង្រីកវិសាលភាពដល់ ៤០% នៃប្រជាជនរបស់ខ្លួនចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ។ វិធានការត្រួតពិនិត្យតឹងរ៉ឹងដែលកំពុងដាក់ឱ្យដំណើរការនៅភាគខាងត្បូងប្រទេសវៀតណាមត្រូវបានពង្រីករហូតដល់១៨ខេត្តក្រុង នៅភាគខាងត្បូងដែលជាតំបន់ដាំកៅស៊ូជាប្រពៃណីរបស់ប្រទេស វៀតណាម។
  • ធនាគារប្រជាជននៃប្រទេសចិនបានបញ្ចូលសាច់ប្រាក់សុទ្ធចំនួន ៣០ពាន់លានយ័ន (ស្មើនឹង៤,៦ពាន់លានដុល្លារ) ទៅក្នុងប្រព័ន្ធ ហិរញ្ញវត្ថុរបស់ប្រទេសចិនគឺជាជំហានគោលនយោបាយសំខាន់មួយនៅថ្ងៃទី២៩ ខែកក្កដា ដើម្បីទប់ទល់ការធ្លាក់ចុះនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន និងដើម្បីស្តារទំនុកចិត្តទីផ្សារឡើងវិញផងដែរ។ អនាគតទីផ្សារកៅស៊ូនៅផ្សារហ៊ុនសៀងហៃបានឆ្លើយតបភ្លាមៗចំពោះគំនិតផ្តួចផ្តើមគោលនយោបាយនេះ។
  • ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះបន្តិចបន្តួចធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ផ្សេងទៀត បន្ទាប់ពីមានកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនៅថ្ងៃទី២៨ ខែកក្កដា ដែលបានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់គោលនយោបាយមិនផ្លាស់ប្តូរនិងបន្ត គោលនយោបាយបន្ធូរបន្ថយទៅមុខទៀត។
  • ផ្ទុយពីទិសដៅធ្លាក់ចុះ ថ្លៃប្រេងឆៅបានវិលត្រលប់មកវិញយ៉ាងរហ័សចាប់តាំងពីថ្ងៃទី២០ ខែកក្កដា នៅពេលទីផ្សារប្រេងឆៅឡើងថ្លៃ ពួកពាណិជ្ជករកៅស៊ូតែង តែដេញថ្លៃលើលទ្ធភាពប្រើប្រាស់កៅស៊ូធម្មជាតិជំនួសកៅស៊ូសំយោគវិញ៕
ព័ត៌មានចុងក្រោយ