ការពិនិត្យមើលទីផ្សារកៅស៊ូធម្មជាតិនៅក្នុងខែមេសា ឆ្នាំ២០២៣
ការប្រៀបធៀបថ្លៃមធ្យមនៃពាណិជ្ជកម្មកៅស៊ូធម្មជាតិសំខាន់ៗនៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យា និងទីផ្សារទិញលក់ភ្លាមៗក្នុងអំឡុងពេលពាក់កណ្តាលទី១ និងទី២ នៃខែមេសា ឆ្នាំ២០២៣ ធៀបជាមួយនិងពាក់កណ្តាលចុងក្រោយនៃខែមីនាកន្លងមកត្រូវបានបង្ហាញនៅក្នុងតារាង ទី១&ទី២តាមលំដាប់រៀងគ្នា។ និន្នាការថ្លៃប្រចាំថ្ងៃនៃកៅស៊ូគ្រប់ប្រភេទក្នុងទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗសំខាន់ៗ ក៏មានផ្តល់ជូនបន្ថែមនៅក្នុងតារាងថ្លៃឧបសម្ព័ន្ធផងដែរ។
តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលទី១ នៃខែមេសា ឆ្នាំ២០២៣ នៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗនៅតំបន់អាស៊ី
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
ពាក់កណ្តាលចុងខែមីនា ២៣ |
ពាក់កណ្តាលដើមខែមេសា ២៣ |
|||
STR 20, FOB បាងកក ($/100kg) |
139.86 |
142.40 |
1.82 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
132.35 |
134.84 |
1.88 |
|
RSS 3, FOB បាងកក ($/100kg) |
172.12 |
174.18 |
1.20 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
177.70 |
182.59 |
2.75 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
117.42 |
115.48 |
-1.65 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
111.47 |
109.47 |
-1.37 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (យ័ន/តោន) |
134,03 |
11742.7 |
-0.31 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20, $/100kg) |
134.03 |
134.23 |
0.15 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ) |
207.44 |
207.88 |
0.21 |
ក្រាហ្វីកទី៦ |
តារាងទី២៖ និន្នាការថ្លៃកៅស៊ូធម្មជាតិអំឡុងចុងខែមេសា ឆ្នាំ២០២៣ ក្នុងទីផ្សារទិញលក់តាមកិច្ចសន្យា និងទីផ្សារទិញលក់ភ្លាមៗ
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
ពាក់កណ្តាលដើមខែមេសា ២៣ |
ពាក់កណ្តាលចុងខែមេសា២៣ |
|||
STR 20, FOB បាងកក ($/100kg) |
142.40 |
145.12 |
1.91 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
134.84 |
137.96 |
2.31 |
|
RSS 3, FOB បាងកក ($/100kg) |
174.18 |
174.84 |
0.38 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
182.59 |
185.52 |
1.60 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
115.48 |
111.61 |
-3.35 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
109.94 |
104.41 |
-5.03 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (យ័ន/តោន) |
11742.7 |
11894.0 |
1.29 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20, $/100kg) |
134.23 |
137.31 |
2.29 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ) |
207.88 |
210.07 |
1.05 |
ក្រាហ្វីកទី៦ |
ក្នុងអំឡុងពាក់កណ្តាលទីមួយនិងទីពីរនៃខែមេសា ឆ្នាំ២០២៣ ថ្លៃជាមធ្យមនៃកៅស៊ូធម្មជាតិនៅក្នុងផ្សារទិញលក់ភ្លាមៗសំខាន់ៗមានការកើនឡើង (លើកលែងតែថ្លៃទឹកជ័រកៅស៊ូធម្មជាតិ) ដែលត្រូវបានពិចារណាសម្រាប់ការវិភាគនេះធៀបនឹងពាក់កណ្តាលខែមុន។ នៅក្នុងទីផ្សារទិញលក់កិច្ចសន្យាផងដែរ ថ្លៃជាមធ្យមបានកើនឡើងបើធៀបនឹងពាក់កណ្តាលទីមួយ (លើកលែងតែករណីតម្លៃកៅស៊ូធម្មជាតិក្នុងផ្សារហ៊ុនសៀង ហៃក្នុងពាក់កណ្តាលទីមួយនៃខែ)។
ការស្ទុះងើបឡើងវិញនៃថ្លៃកៅស៊ូធម្មជាតិប្រភេទសំខាន់ៗ លើកលែងតែទឹកជ័រកៅស៊ូ latex បើប្រៀបធៀបទៅនឹងតម្លៃក្នុងខែមុន ទាំងនេះភាគច្រើនគឺដោយសារតែរដូវបិទរដូវសម្រាកផលិតកម្ម ដោយសារតែរដូវរងារនៃដើមកៅស៊ូដែលត្រូវផ្អាកចៀរជ័រ។
ការធ្លាក់ចុះថ្លៃកៅស៊ូធម្មជាតិនៅតែបន្ត។ សមាគមក្រុមហ៊ុនអ្នកផលិតស្រោមដៃកៅស៊ូរបស់ប្រទេសម៉ាឡេស៊ី (MARGMA) ជឿជាក់ថា ចំណុចរួមនៃតម្រូវការ-ការផ្គត់ផ្គង់ស្រោមដៃកៅស៊ូ ដែលជាអ្នកប្រើប្រាស់វត្ថុធាតុដើមជ័រកៅស៊ូធម្មជាតិដ៏ធំអាចត្រលប់មកវិញបានក្នុងរយៈពេលប្រាំមួយទៅប្រាំបួនខែខាងមុខទៀត។ ម្យ៉ាងវិញទៀត របាយការណ៍ស្រាវជ្រាវនានាដូចជា Kenanga Research ជាដើម បានបង្ហាញថា ស្ថានភាពតម្រូវការ-ការផ្គត់ផ្គង់នឹងចាប់ផ្តើមឆ្ពោះទៅរកលំនឹងមួយបានរហូតដល់ឆ្នាំ២០២៥ឯណោះ។ ក្រុម Kenanga Research កំពុងរក្សាការប្រុងប្រយ័ត្នជាបន្តបន្ទាប់លើវិស័យស្រោមដៃកៅស៊ូ ដោយសារតែសង្កេតឃើញមានការកើនឡើងនៃថ្លៃវត្ថុធាតុដើម ថាមពល និងតម្លៃកម្លាំងពលកម្ម ធៀបជាមួយនឹងតម្លៃលក់ជាមធ្យមដែលបានធ្លាក់ចុះ (ASPs) ហើយថែមទាំងបរិមាណកៅស៊ូក្នុងស្តុកមានច្រើនទៀតផង។
យោងតាមនាយកដ្ឋានស្ថិតិប្រទេសម៉ាឡេស៊ីផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសនេះបានថយចុះ ៧,៦% មកនៅត្រឹម២៧ ២០៩តោនក្នុងខែកុម្ភៈគឺចុះពី ២៩ ៤៥១តោនកាលក្នុងខែមករា។ ផលិតកម្មកៅស៊ូធម្មជាតិបានធ្លាក់ចុះ ២,៧% ធៀបនឹងឆ្នាំមុនគឺ ២៧ ៩៥០តោនក្នុងខែកុម្ភៈឆ្នាំមុន។ ស្តុកសរុបរបស់កៅស៊ូធម្មជាតិក្នុងខែកុម្ភៈបានធ្លាក់ចុះអស់ ១,៥% មកនៅត្រឹម១០១ ៦៣៦តោន ចុះ ពី១៩៤ ៥៦៣តោនក្នុងខែមករា។ ការនាំចេញកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីមានចំនួន ៤៨ ៣៩៣ តោនក្នុងខែកុម្ភៈ កើនឡើង ១៨,៤% ធៀបនឹងបរិមាណ ៤០ ៨៦៧តោនក្នុងខែមុន។ គោលដៅសំខាន់នៃការនាំចេញរបស់ម៉ាឡេស៊ីគឺទៅកាន់ប្រទេសចិន ៥៦,៩% អាល្លឺម៉ង់ ៧,៣% ទួរគី ៣,៦% សហរដ្ឋអាមេរិក ២,១% និងទៅកាន់អេហ្ស៊ីប ១,៥% ក្នុងអំឡុងខែកុម្ភៈ។
ការកើនឡើងនៃតម្លៃកៅស៊ូជាមធ្យមដែលត្រូវបានជួញដូរនៅក្នុងផ្សារហ៊ុនសំខាន់ៗ (លើកលែងតែការធ្លាក់ចុះតិចតួចនៅក្នុងផ្សារហ៊ុនសៀង ហៃក្នុងអំឡុងពេលពាក់កណ្តាលទីមួយនៃខែមេសា) ក្នុងអំឡុងពាក់កណ្តាលទីមួយនិងទីពីរ (ដូចបានបង្ហាញក្នុងតារាងទី១ និងទី ២) ត្រូវបានគាំទ្រមួយផ្នែកដោយតម្លៃប្រាក់យ៉េនចុះខ្សោយ ដោយសេចក្តីប្រកាសរបស់ OPEC+ ស្តីពីការកាត់បន្ថយទិន្នផលប្រេង និងដោយការរំពឹងទុកនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន។ល។
ប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសផលិតប្រេង OPEC+ ផ្សេងទៀតបានប្រកាសកាត់បន្ថយទិន្នផលប្រេងបន្ថែមទៀតរហូតដល់ប្រមាណ ១,១៦លានបារ៉ែល/ថ្ងៃ(នេះជាការប្រៃប្រួលដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលអ្នកវិភាគបាននិយាយថានឹងធ្វើឱ្យតម្លៃកើនឡើងភ្លាមៗ ថែមទៀត)។ បន្ទាប់មកថ្លៃប្រេងឆៅក៏បានឡើងថ្លៃរហូតដល់ថ្ងៃទី១២ ខែមេសា ហើយបន្ទាប់មកក៏បានចាប់ផ្តើមធ្លាក់ចុះមកវិញ។
អត្រាអតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកដល់ ៤,៩% នៅក្នុងខែមេសា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២១មក ពោលគឺចុះពី ៥% កាលក្នុងខែមីនា។
ក្នុងអំឡុងខែមេសា រូបិយប័ណ្ណរបស់ជប៉ុន (យ៉េន) ម៉ាឡេស៊ី (រីងហ្គីត) និងថៃ (បាត) មាននិន្នាការធ្លាក់ចុះ។
និន្នាការថ្លៃប្រចាំថ្ងៃរបស់កៅស៊ូប្រភេទ STR 20 និង SMR 20 នៅក្នុងទីផ្សារទីក្រុងបាងកក និងទីផ្សារក្រុងគួឡាឡាំពួក្នុងខែមេសាត្រូវបានផ្តល់ជូននៅក្នុងក្រាហ្វិកទី១។ ប្រៀបធៀបទៅនឹងពាក់កណ្តាល ខែទី១ដំណើរការនៃថ្លៃប្រចាំថ្ងៃគឺបានប្រសើរជាងក្នុងពាក់កណ្តាលទីពីរទាំងនៅក្នុងទីផ្សារក្រុងគួរឡាឡាំពួរ
ក្រាហ្វិកទី២ បង្ហាញពីនិន្នាការថ្លៃប្រចាំថ្ងៃសម្រាប់កៅស៊ូប្រភេទ RSS 3 និង RSS 4 រៀងគ្នានៅក្នុងទីផ្សារបាងកកនិងទីផ្សារកូតូយ៉ាមក្នុងអំឡុងខែមេសា។ នៅក្នុងទីផ្សារទាំងពីរតម្លៃបានបង្ហាញពីនិន្នាការកើនឡើងក្នុងខែមេសានេះ។
និន្នាការតម្លៃប្រចាំថ្ងៃរបស់ទឹកជ័រកៅស៊ូ Latex 60% នៅគួរឡាឡាំពួរនិងទឹកជ័រ 60% FOB នៅទីក្រុងបាងកកក្នុងអំឡុងខែមេសាត្រូវបានផ្តល់ជូនក្នុងក្រាហ្វិកទី៣។ ទោះបីជាថ្លៃទីផ្សារទាំងពីរបង្ហាញនិន្នាការធ្លាក់ចុះក៏ដោយ ក៏ថ្លៃនៅទីក្រុងបាងកកបានចាប់ផ្តើមឡើងថ្លៃចាប់ពីថ្ងៃទី ១៨ ខែមេសារៀងមក។
ក្រាហ្វិកទី៤ បង្ហាញពីនិន្នាការថ្លៃទូទាត់ប្រចាំថ្ងៃនៃកិច្ចសន្យាកៅស៊ូសកម្មបំផុត ដែលត្រូវបានជួញដូរនៅក្នុងផ្សារហ៊ុនស៊ាងហៃក្នុងខែមេសា។ ក្នុងអំឡុងពាក់កណ្តាលទីមួយនៃខែនេះ ថ្លៃនៅក្នុងផ្សារហ៊ុនស៊ាងហៃសម្រាប់ទីផ្សារទិញលក់តាមកិច្ចសន្យាមាននិន្នាការធ្លាក់ចុះ ហើយបានប្រែទៅជាកើនឡើងវិញនៅក្នុងពាក់កណ្តាលទីពីរនៃខែ។
និន្នាការថ្លៃទូទាត់ប្រចាំថ្ងៃរបស់កៅស៊ូប្រភេទ TSR 20 ត្រូវបានជួញដូរនៅក្នុងផ្សារហ៊ុន SICOM ក្នុងអំឡុងខែមេសា ឆ្នាំ២០២៣នេះ ត្រូវបានផ្តល់ជូនក្នុងក្រាហ្វិកទី៥។
ថ្លៃទូទាត់ប្រចាំថ្ងៃនៃទីផ្សារទិញលក់តាមកិច្ចសន្យាសម្រាប់កៅស៊ូប្រភេទ RSS 3 ដែលត្រូវបានជួញដូរនៅក្នុងផ្សារហ៊ុនអូសាកាក្នុងអំឡុងខែមេសា ឆ្នាំ២០២៣ ត្រូវបានផ្តល់ជូនក្នុងក្រាហ្វិកទី៦។
ក្នុងករណីរូបិយប័ណ្ណសំខាន់ៗដែលត្រូវជួញដូរថ្លៃកៅស៊ូ ប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះក្នុងអំឡុងខែមេសានេះ។ ក្រាហ្វិកទី៧ បង្ហាញពីកំលាំងនៃប្រាក់យ៉េនរបស់ប្រទេសជប៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិក។
ក្រាហ្វិកទី៨ និងទី៩ បង្ហាញពីភាពរឹងមាំនៃតម្លៃប្រាក់បាតថៃ និងប្រាក់រីងហ្គីតម៉ាឡេស៊ីក្នុងអំឡុងនៃខែមេសា ឆ្នាំ២០២៣។
ក្នុងអំឡុងខែមេសានេះ ទន្ទឹមពេលដែលថ្លៃប្រាក់បាតថៃស្ទើរតែមានស្ថិរភាពថ្លៃប្រាក់រីងហ្គីតម៉ាឡេស៊ីឯណោះវិញបានធ្លាក់ចុះ។
ក្រាហ្វិកទី១០ បង្ហាញពីនិន្នាការថ្លៃប្រចាំថ្ងៃសម្រាប់ប្រេងឆៅក្នុងអំឡុងនៃខែមេសា ឆ្នាំ២០២៣។ ថ្លៃប្រេងឆៅបានធ្លាក់ចុះ ៥,២៣% នៅថ្ងៃទី២៨ ខែមេសាធៀបនឹងថ្ងៃទី៣ ខែមេសា។ នៅក្នុងពាក់កណ្តាលទីមួយនៃខែ ថ្លៃបានកើនឡើង ១,៧៥% (ពី៨៥,៨១USD/បារ៉ែល នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ទៅដល់ ៨៧,៣១USD/បារ៉ែល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣) ហើយនៅក្នុងពាក់កណ្តាលទីពីរថ្លៃប្រេងបានធ្លាក់ចុះ ៥,០៣% (ពី ៨៥,៦៣USD/បារ៉ែល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ មកដល់ ៨១,៣២USD/បារ៉ែល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣)។
របាយការណ៍និយាយថាផលិតកម្ម PMI របស់ប្រទេសចិនបានធ្លាក់ចុះដោយមិនបានរំពឹងទុកដល់កម្រិតទាបក្នុងរយៈពេល៤ខែ មកនៅកំរិត ៤៩,២ ក្នុងខែមេសា ពោលគឺចុះពី ៥១,៩ កាលក្នុងខែមីនា។ ពិន្ទុនេះបានចង្អុលបង្ហាញពីការធ្លាក់ចុះជាលើកដំបូងនៅក្នុងសកម្មភាពរបស់រោងចក្រចាប់តាំងពីខែធ្នូឆ្នាំមុន ចំពេលតម្រូវការពិភពលោកចុះខ្សោយ។ កំណើនទិន្នផលតិចបំផុតចាប់តាំងពីការដួលរលំក្នុងខែមករា (៥០,២ ទល់នឹង ៥៤,៦ ក្នុងខែមីនា)។ ការបញ្ជាទិញថ្មីទាំងពីរ (៤៨,៨ ទល់នឹង ៥៣,៦) ចំណែកសកម្មភាពទិញ (៤៩,១ ទល់នឹង ៥៣,៥) បានធ្លាក់ចុះបន្ទាប់ពីការកើនឡើងក្នុងរយៈពេលបីខែមុន។ ការលក់សម្រាប់នាំចេញ បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែមករា (៤៧,៦ ទល់នឹង ៥០,៤) ហើយអត្រាការងារបានធ្លាក់ចុះសម្រាប់ពីរខែជាប់គ្នា (៤៨,៨ ទល់នឹង ៤៩,៧)។
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិនិង WTO បានព្យាករណ៍ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងកំឡុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២៖
យោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook - WEO) របស់ស្ថាប័ន IMF នៅខែមេសាបង្ហាញថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពីការប៉ាន់ប្រមាណនៅកំរិត ៣,៤% ក្នុងឆ្នាំ ២០២២ មកនៅត្រឹម២,៨% នៅឆ្នាំនេះ បន្ទាប់មកនឹងកើនឡើងដល់ ៣,០% នៅឆ្នាំ២០២៤ (ធ្លាក់ចុះចំនួន០,១%) ខុសពីការធ្វើបច្ចុប្បន្នភាពរបស់ WEO ខែមករា ឆ្នាំ២០២៣។ កំណើនសម្រាប់តំបន់អាមេរិកនិងតំបន់ចាយប្រាក់អឺរ៉ូត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះពី ២,១ និង ៣,៥ ទៅ ១,៦% និង ០,៨% លំដាប់រៀងគ្នា ហើយប្រទេសចិននិងប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងពី ៣,០ និង ៦,៨ ទៅដល់ ៥,២% និង ៥,៩% រៀងគ្នាក្នុងកំឡុងឆ្នាំ២០២៣។
យោងតាមទស្សនវិស័យនិងស្ថិតិពាណិជ្ជកម្មសកល (Global Trade Outlook and Statistics) របស់អង្គការ WTO ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះមកត្រឹម ២,៤% នៅឆ្នាំនេះពី ៣,០% កាលពីឆ្នាំមុននិង ៥,៩% នៅឆ្នាំ២០២១។ សម្ពាធអតិផរណានិងការកើនឡើងនៃអត្រាការប្រាក់ ដោយធនាគារកណ្តាលដែលមានគោលបំណងទប់ទល់អតិផរណាបានកាត់បន្ថយតម្រូវការប្រើប្រាស់ទំនិញនិងកាត់បន្ថយកំណើនពាណិជ្ជកម្មបន្ថែមទៀត។
យោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Chief Economists Outlook) ប្រចាំខែឧសភា ឆ្នាំ២០២៣ បង្ហាញថាចំនួន ៧៥% នៃសេដ្ឋវិទូសំខាន់ៗ ពួកគេរំពឹងថានឹងមានកំណើនខ្សោយឬខ្សោយខ្លាំងនៅឆ្នាំនេះនៅក្នុងទ្វីបអឺរ៉ុប ខណៈពេលដែលសម្រាប់សហរដ្ឋអាមេរិកវិញ ទស្សនៈគឺខុសគ្នាដោយសារតែការរំពឹងទុកពីកំណើនរបស់ប្រទេសនេះត្រូវបានស្រអាប់ដោយភាពមិនច្បាស់លាស់ដែលកើនឡើងជុំវិញស្ថិរភាពហិរញ្ញវត្ថុរួមនិងល្បឿននិងវិសាលភាពនៃការរឹតបន្តឹងរូបិយវត្ថុ។ ប្រធានសេដ្ឋវិទូឥឡូវនេះ បានបែងចែកការវិភាគស្មើៗគ្នាលើទស្សនវិស័យសម្រាប់សហរដ្ឋ អាមេរិក ដោយមានអ្នកឆ្លើយតបប្រហែល ៥០% រំពឹងថានឹងមានកំណើនមធ្យមឬខ្លាំង ហើយក៏មានពាក់កណ្តាលទៀត (៥០%) រំពឹងថានឹងមានកំណើនខ្សោយឬខ្សោយខ្លាំង។ សកម្មភាពសេដ្ឋកិច្ចដែលមានភាពរីកចម្រើនបំផុតត្រូវបានគេរំពឹងទុកថានឹងកើតមាននៅតំបន់អាស៊ី ដោយផ្អែកលើការបើកដំណើរការឡើងវិញរបស់ប្រទេសចិន ប្រការនេះត្រូវបានព្យាករថានឹងជំរុញសកម្មភាពនៅទូទាំងទ្វីបមួយនេះ។ សម្រាប់ប្រទេសចិនផ្ទាល់ សេដ្ឋវិទូសឹងតែទាំងអស់មានគំនិតរួមគ្នាក្នុងការរំពឹងថានឹងមានការស្ទុះឡើងវិញយ៉ាងខ្លាំងនៅឆ្នាំនេះ។
ខណៈពេលដែលមានការព្យាករណ៍ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកនិងការចាប់ផ្តើមនៃការប្រមូលផលកៅស៊ូបន្ទាប់ពីរដូវ“សម្រាកចៀរជ័រ” អាចជាការដាក់សម្ពាធលើទីផ្សារកៅស៊ូ ម៉្យាងទៀតការរំពឹងទុកនៃកំណើនតម្រូវការនៅក្នុងប្រទេសចិននិងប្រទេស ឥណ្ឌាដែលសុទ្ធតែជាប្រទេសប្រើប្រាស់កៅស៊ូធម្មជាតិដ៏ធំនោះ អាចផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់តម្លៃកៅស៊ូក្នុងរយៈពេលខ្លី៕