×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជានៅខែ​កុម្ភៈ ឆ្នាំ២០២៣ បាន​បង្ហាញ​ថាផ្ទៃដីកៅស៊ូ​សរុប​មាន​​៤០៤ ៥៧៨​ហិកតា ក្នុងនោះផ្ទៃដីចៀរ​ ជ័រចំនួន​៣១៥  ៣៣២ហិក​តា ស្មើនឹង​៧៨% និងផ្ទៃដីថែ​ទាំ​ចំនួន៨៩ ២៦៤ហិក​តា ស្មើនឹង២២%។  ក្នុងខែនេះបរិមាណ​ផលិតផលសរុប​មាន​ចំនួន១៦ ៧៩៣​តោន បាន​ថយចុះចំនួន២៥ ៩៤២តោន (=-៦១%) ធៀប​នឹងខែមុននិងបានកើនឡើងចំនួន១ ៨៩៧តោន (=+១៣%) ធៀបនឹងរយៈពេល​ដូច​គ្នានៃ​ឆ្នាំមុន។ រហូតមក​ដល់ខែ​នេះ​ បរិមាណផលិតផលសរុបមាន​​ចំនួន​៥៩ ៥២៩​តោន បានកើន​ឡើងចំនួន១០ ៤៩៥តោន (=+២១%) បើធៀប​​​នឹងរយៈពេលដូចគ្នានៃឆ្នាំ​មុន។ ក្នុងខែនេះ បរិមាណ​បញ្ចេញលក់មានចំនួន១៨ ៤៣០តោន បានថយចុះចំនួន២១ ៧២៩តោន (=-៤៥,១១%) ធៀបនឹងខែមុននិង​បានកើនឡើងចំនួន២ ៥៤១តោន (=+១៦%) ធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំមុន។​ រហូតមកដល់ខែនេះបរិមាណ​បញ្ចេញលក់មានចំនួន៥៨ ៥៩០តោន បានកើនឡើងចំនួន១០ ១៨១ តោន (=+២១%) ធៀបនឹងរយៈពេល​ដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៨០​US$/​តោន បានកើនឡើងចំនួន៤៥US$/តោន ស្មើនឹង (=+៣,៣៦%)  ធៀបនឹងខែមុននិងបានថយ​ចុះចំនួន​២០៣US$/តោន (=-១៣%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់​ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៤៩US$/តោន បានថយចុះ២៣៦US$/តោន (=-១៤%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២២។​

យោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថាផលិតកម្មកៅស៊ូធម្មជាតិពិភពលោក (NR) តាមការព្យាករនឹងកើន​ឡើង២,៦% ដែលមានបរិមាណចំនួន១,០៤០លានតោន ខណៈដែលតម្រូវការកៅស៊ូធម្មជាតិពិភព​លោកវិញ នឹងងើបឡើងវិញក្នុងល្បឿនលឿនជាងមុនក្នុងកំណើន៧,៣% ដែលមានបរិមាណចំនួន១,២០៩លាន តោន។ ទោះបីជាមានមូលដ្ឋានគ្រឹះទីផ្សារកៅស៊ូខ្លាំងក៏ដោយ ក៏នៅមានសកម្មភាពផ្សេងៗ​គ្នាដែល​បានជះឥទ្ធិពលទាំងនៅទីផ្សារទិញលក់កៅស៊ូតាមកិច្ចសន្យា និងទីផ្សារទិញលក់កៅស៊ូភ្លាមៗក្នុង​អំឡុងពេលយោង​ដូចគ្នា។ សកម្មភាពទាំងនេះ អាចបណ្តាលមកពីភាពមិនប្រាកដប្រជាដែល​ត្រូវបាន​រាយការណ៍​ក្នុងអំឡុងពេលនេះ ដែលជះឥទ្ធិពលដល់ដំណើរការនៃទីផ្សារកៅស៊ូធម្មជាតិ៕

Latest News