×
និន្នាការកៅស៊ូប្រចាំខែធ្នូ ឆ្នាំ២០២២

 

និន្នាការថ្លៃកៅស៊ូក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២

១.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារហ៊ុន

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការស្រដៀងគ្នាដូចនឹងនិន្នាការថ្លៃនៅក្នុងបណ្តាទីផ្សារសំខាន់ៗដែរក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ។

យោងតាមកម្មវិធីចាក់ស្រោចនូវការចាក់វ៉ាក់ស៊ាំងនៅតាមបណ្តាទីក្រុងសំខាន់ៗរបស់ប្រទេសចិន និងការរឹតបន្តឹងគោលនយោបាយកូវីដសូន្យដែលរដ្ឋាភិបាលចិនខិតខំប្រយុទ្ធប្រឆាំងក៏ទទួលបានលទ្ធផល និងប្រកាសបើកព្រំដែនឡើងវិញនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ សេចក្តីថ្លែងការណ៍នេះក៏ធ្វើឲ្យសេដ្ឋកិច្ចសកលលោកប្រសើរឡើងវិញ​ ខណៈពេលដែលភាពរអាក់រអួលនៃខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់និងសកម្ម- ភាពរោងចក្រកម្មន្តសាលចាប់ផ្តើមប្រសើរឡើងវិញនិងជំរុញឲ្យសេដ្ឋកិច្ចសកលលោកស្តារឡើងវិញ ពិសេសវិស័យទេសចរណ៍។ ជាលទ្ធផលពាណិជ្ជកម្មទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនបានកើនឡើង។ យ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនៅក្នុងបណ្តាទីផ្សារហ៊ុនសំខាន់ៗមានចំនួនតិចជាងសប្តាហ៍មុន ដោយសារតែសកម្មភាពពាណិជ្ជកម្មមានល្បឿនយឺតនៅមុនពេលរដូវបុណ្យនៅចុងឆ្នាំ។

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនបានប្រសើរឡើង ដោយសារតែមានតម្រូវការភ្លាមៗមុនពេលចូលឆ្នាំប្រពៃណីចិន។ ថ្លៃកៅស៊ូត្រូវបានជំរុញដោយទីផ្សារភាគហ៊ុនក្នុងប្រទេសចិនបានកើនឡើងក្នុងរយៈពេល៣សប្តាហ៍ជាប់ៗគ្នា តាមរយៈការលុបចោលការទប់ស្កាត់ជំងឺ កូវីដ-១៩ និងការរំពឹងទុកចុក្ខ វិស័យសេដ្ឋកិច្ចវិជ្ជមាន។

ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែឧសភា ឆ្នាំ២០២៣ គិតជាមធ្យម១២ ៨៧៣យ័ន/តោន បើធៀបនឹងខែថ្លៃទិញលក់តាមកិច្ចសន្យានៅទីផ្សារសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។ កំណើនថ្លៃនេះដោយសាឥទ្ធិ​ពលនៃទស្សនវិស័យតម្រូវការនិងការដកចេញនូវគោលនយោបាយកូវីដសូន្យរបស់ចិន។

 

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ​សម្រាប់​ខែឧសភា ឆ្នាំ២០២៣

 

ស្រដៀងគ្នានឹងទីផ្សារហ៊ុនសៀងហៃដែរ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ក៏បានបង្ហាញពីនិន្នាការកើនឡើងដែរ បើធៀបនឹងខែមុននិងផ្អែកលើរយៈពេលនៃកិច្ចសន្យា។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ គិតជាមធ្យម ១,៣៥$/គ.ក្រ។

ខណៈពេលដែលថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសឹង្ហបុរីបានកើនឡើង ចំនួនទិញលក់តាមកិច្ចសន្យាបានធ្លាក់ចុះ១៩,៥% ពី១៧៧ ៧៤៩ កិច្ចសន្យា (៨៨៨ ៧៤៥តោន) មកត្រឹម ២២០ ៨៨០កិច្ចសន្យា (១,១០៤ លានតោន)។

ក្រាហ្វិកទី២៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុន សឹង្ហបុរីសម្រាប់ខែមីនា ឆ្នាំ២០២៣

 

និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ បានកើនឡើងនៅសប្តាហ៍ទី១ ដោយសារតែតម្រូវការមុនចូលឆ្នាំប្រពៃណីចិននិងរដូវភ្លៀងនៅក្នុងប្រទេសផលិតកៅស៊ូមួយចំនួន។  ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា​ មាននិន្នាការដូចគ្នានិន្នាការទីផ្សារហ៊ុនដទៃទៀតដែរក្នុងសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែថ្លៃកៅស៊ូនៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែឧសភា ឆ្នាំ២០២៣ បានកើនឡើងជាងថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសៀងហៃនិងសឹង្ហបុរីក្នុងរយៈពេលដូចគ្នា បើយោងតាមរបាយការណ៍ថ្លៃកៅស៊ូ ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនប្រចាំសប្តាហ៍ក្នុងប្រទេសជប៉ុន ដោយសារឥទ្ធិពលនៃការផ្លាស់ប្តូរគោលនយោបាយសក្តានុពលរបស់ធនាគារជប៉ុន ដែលធ្វើឲ្យជប៉ុនចាកឆ្ងាយចេញពីអត្រាការប្រាក់អវិជ្ជមានក្នុងឆ្នាំ២០២៣ និងក្តីបារម្ភពីឱនភាពសេដ្ឋកិច្ចដែលធ្វើឲ្យទីផ្សារ ហ៊ុនជប៉ុនធ្លាក់ចុះតិចតួច។

ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែឧសភា ឆ្នាំ២០២៣ បានកើនឡើងដល់២២៤យ៉េន/គ.ក្រ ធៀបនឹងខែមុនថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមេសា ឆ្នាំ២០២៣ មានតម្លៃត្រឹមតែ២១៦យ៉េន/គ.ក្រ។

ក្រាហ្វិកទី៣៖ និន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា សម្រាប់ឧសភា ឆ្នាំ២០២៣

២.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ

ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ។

ចំពោះថ្លៃកៅស៊ូដុំ SMR-20 នៅទីផ្សារគួឡាឡាំពួរបានកើនឡើងដល់១,៣៥$/គ.ក្រ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២២មានតម្លៃត្រឹមតែ ១,២៧$/គ.ក្រ។ ស្របពេលដែលថ្លៃកៅស៊ូដុំ STR-20 នៅទីផ្សារបាងកកបានកើនដល់១,៤១$/គ.ក្រ ធៀបនឹងខែមុនមានតម្លៃត្រឹមតែ ១,៣២$/គ.ក្រ។

តារាងខាងក្រោមនឹងបង្ហាញនិន្នាការថ្លៃកៅស៊ូដុំនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗដោយសង្ខេប៖

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

វិច្ឆិកា ឆ្នាំ២០២២

ធ្នូ ឆ្នាំ២០២២

SMR-20

១,២៧

១,៣៥

SRT-20

១,៣២

១,៤១

 

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរ ($/១០០គ.ក្រ)

ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅតាមបណ្តាទីផ្សារសំខាន់បានបង្ហាញពីនិន្នាការដូចថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗផងដែរ។

ថ្លៃកៅស៊ូ RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកបានកើនឡើងដល់១,៦៣$/គ.ក្រ បើធៀបនឹងខែមុនកើនឡើង ០,០៧$/គ.ក្រ។ ផ្ទុយទៅវិញចំពោះថ្លៃកៅស៊ូ RSS-4 ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមបានធ្លាក់ចុះមកត្រឹម១,៧$/គ.ក្រ ធៀបនឹងខែមុន ដោយសារតម្រូវការទិញរបស់រោងចក្រកែច្នៃសំបកកង់យានយន្តធ្លាក់ចុះនិងការនាំចូលកៅស៊ូរបស់ប្រទេសឥណ្ឌា។

តារាងនិងក្រាហ្វិកខាងក្រោមនឹងបរិយាយដោយសង្ខេបអំពីស្ថានភាពថ្លៃកៅស៊ូសន្លឹកក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

វិច្ឆិកា ឆ្នាំ២០២២

ធ្នូ ឆ្នាំ២០២២

RSS-3 (បាងកក)

១,៥៦

១,៦៣

RSS-4 (កូតូយ៉ាម)

១,៨២

១,៧០

 
 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតាយ៉ាម ($/១០០គ.ក្រ)

ថ្លៃទឹកជ័រខាប់ (Latex 60%) ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងខែធ្នូ ឆ្នាំ២០២២នេះ គិតជាមធ្យម ១,០៨$/គ.ក្រ បានកើនឡើងតិចតួច បើធៀបនឹងខែមុនមានតម្លៃត្រឹមតែ ១,០៤$/គ.ក្រ ប៉ុណ្ណោះ។

តារាងនិងក្រាហ្វិកខាងក្រោមនឹងបរិយាយដោយសង្ខេបអំពីស្ថានភាពថ្លៃទឹកជ័រខាប់ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

វិច្ឆិកា ឆ្នាំ២០២២

ធ្នូ ឆ្នាំ២០២២

 

ទឹកជ័រខាប់

១,០៤

១,០៨

 

ក្រាហ្វិកទី៦៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ ($/១០០គ.ក្រ)

 

ទស្សនវិស័យទីផ្សារកៅស៊ូរយៈពេលខ្លីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២

 កត្តាវិជ្ជមានដែលជំរុញឲ្យឧស្សាហកម្មកៅស៊ូងើបឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩ រួមមាន៖

១. សេដ្ឋកិច្ចសកលោកបានងើបឡើងវិញ ដោយសារតែការបើកប្រទេសឡើងវិញរបស់ប្រទេសចិន។ កត្តានេះមិនត្រឹមតែកាត់បន្ថយភាពរអាក់ រអួលរបស់សេដ្ឋកិច្ចសកលលោកទេ ប៉ុន្តែក៏ជំរុញដល់សេដ្ឋកិច្ចនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិស័យទេសចរណ៍

២. រដូវកាលតម្រូវការរបស់អ្នកទិញធំៗដែលនឹងសម្រុកទិញកៅស៊ូនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ មុនពេលបុណ្យចូលឆ្នាំប្រពៃណីចិនមកដល់។

យ៉ាងណាក៏ដោយ ក៏មានកត្តារួមផ្សំមួយចំនួនទៀតបានជះឥទ្ធិពលលើការងើបឡើងវិញរបស់ឧស្សាហកម្មកៅស៊ូក្នុងរយៈពេលខ្លី រួមមាន៖

  • ផលិតកម្មកៅស៊ូនឹងធ្លាក់ចុះនៅប៉ុន្មានខែខាងមុខ ដែលជាកត្តាសត្យានុម័តរបស់ប្រទេសផលិតកៅស៊ូ បន្ថយ ឬបញ្ឍប់ការចៀរជ័រនៅក្នុងសិសិរដូវ
  • ក្តីបារម្ភនៃឱនភាពសេដ្ឋកិច្ចរួមមាន៖ វិបត្តិសេដ្ឋកិច្ចគ្រួសារ និងកំណើននៃបញ្ហាបំណុលកាន់តែរីកធំខ្លាំងសម្រាប់សេដ្ឋកិច្ចសកលលោកនៅក្នុងអំឡុង២ឆ្នាំខាងមុខ បើយោងតាមរបាយការណ៍ទីផ្សារហ៊ុនអាមេរិក
  • បន្ទាប់ពីតម្លៃប្រេងឆៅបានកើនឡើងក្នុងឆ្នាំ២០២២នេះ EIA បានព្យាករណ៍ថា សន្និធិប្រេងឆៅរបស់ក្រុមហ៊ុន Brent ក៏ដូចនឹងសន្និធិប្រេងឆៅសកលលោកនឹងកើនឡើងដែលជាកត្តាធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះ។ ជារួមតម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent ក្នុងឆ្នាំ ២០២៣ខាងមុខនេះ នឹងធ្លាក់ចុះ ១៨% មកត្រឹម៨៣$/បារ៉ែល និងបន្តធ្លាក់ចុះទៀតក្នុងតម្លៃ ៧៨$/បារ៉ែល ក្នុងឆ្នាំ២០២៤
  • រលកនៃជំងឺកូវីដ-១៩ នឹងមិនផ្ទុះងើបឡើងវិញ បើផ្អែកតាមស្ថានភាពកូវីដនៅប្រទេសចិនបានធូរស្រាលឡើងវិញ
  • សន្និធិកៅស៊ូនៅទីផ្សារហ៊ុនសៀងហៃបានធ្លាក់ចុះមកត្រឹម១៧០ ៦៤៩តោន ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ ២០២២ មានសន្និធិ២១៨ ៦៣៧តោន។ ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការសន្និធិប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃទៅតាម ឆ្នាំរៀងៗគ្នា៕

Latest News