កិច្ចប្រជុំស្តីពិនិត្យលក្ខខណ្ឌការងារ នៃការជ្រើសរើសទីប្រឹក្សាឯករាជ្យដើម្បីរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកៅស៊ូមានកិច្ចប្រជុំស្តីពីការពិនិត្យលក្ខខណ្ឌការងារនៃការជ្រើសរើសទីប្រឹក្សាឯករាជ្យ ដើម្បីរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា ក្រោមអធិបតីភាព លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ និងជាប្រធានក្រុមការងាររៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោកនាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ប្រធាន អនុប្រធានការិយាល័យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ និងអង្គការ WWF, OXFAM, NGO Forum សរុបចំនួន១១នាក់។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលក្ខខណ្ឌការងារនៃការជ្រើសរើសទីប្រឹក្សាឯករាជ្យ សម្រាប់រៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា។
ក្រោយពីអង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីយោគយល់និងទទួលខុសត្រូវ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
- ក្រុមការងារបានពិនិត្យគម្រោងសិក្សានិង ថវិការបស់ក្រុមប្រឹក្សាឯករាជ្យចំនួនពីរ៖ (១) Peasant and Territories (2) Green in the Blue
- ក្រុមការងារបានឯកភាពសម្ភាសជាមួយទីប្រឹក្សាទាំងពីរនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានកៅស៊ូ
- ស្នើអង្គការ WWF ជាអ្នកសម្របសម្រួលឆ្លើយតបជាមួយទីប្រឹក្សានិងរៀបចំបញ្ជីសំនួរសម្រាប់ដាក់ពិន្ទុ
- តម្រូវឱ្យទីប្រឹក្សាឯករាជ្យរៀបចំបទបង្ហាញអំពីដំណើរការចុះសិក្សានិងផ្ញើបទបង្ហាញមកឱ្យក្រុមការងារមុនបីថ្ងៃ នៃថ្ងៃសម្ភាស
- សមាសភាពគណៈកម្មការមានចំនួន៧រូប រួមមាន៖
- លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ
- លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ
- លោក លឹម ខាន់ទីវ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
- លោក ស៊ុន វិបៃ ប្រធានការិយាល័យកៅស៊ូគ្រួសារ
- លោក ម៉ក់ ប៊ុនធឿន ប្រធានកម្មវិធី នៃអង្គការ NGO Forum
- លោកស្រី ម៉ាន អាស៊ីសាស់ អ្នកសម្របសម្រួលកម្មវិធី នៃអង្គការ OXFAM និង
- លោកស្រី ជា លីលី ប្រធានកម្មវិធី នៃអង្គការ WWF៕