×
និន្នាការកៅស៊ូក្នុងខែតុលា ឆ្នាំ២០២២

១.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារហ៊ុន

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនដូចជាសៀងហៃ អូសាកា និងសឹង្ហបុរី បានបង្ហាញពីនិន្នាការស្រដៀងគ្នាក្នុងអំឡុងខែតុលា ឆ្នាំ២០២២នេះ។

ទីផ្សារហ៊ុនប្រទេសចិនបានបិទពាណិជ្ជកម្មនៅសប្តាហ៍ទី១នៃខែតុលា ដោយសារឈប់សម្រាក​បុណ្យ Golden Week ដែលជាបុណ្យប្រពៃនី ជាតិរបស់ពួកគេ។ ខណៈពេលដែលចំនួនករណីឆ្លងកូវីដ-១៩​បានកើនឡើងខ្លាំងនៅតាមបណ្តាទីក្រុងមួយចំនួនក្នុងប្រទេសចិន ក្នុងនោះទីក្រុងចំនួនជាង២០ត្រូវបាន​រឹត​បន្តឹងចំពោះការផ្លាស់ទីនិងដាក់ចេញនូវវិធានការណ៍ផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ។ រោងចក្រកម្មន្ត- សាលត្រូវបានបិទសម្រាប់ថ្ងៃឈប់សម្រាក ស្របពេលដែលសន្និធិរបស់ពួកគេនៅសល់ច្រើននិងសកម្មភាពពាណិជ្ជកម្មធ្លាក់ចុះ។

ក្នុងអំឡុងខែតុលានេះ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងរង្វង់១២ ៥៤៣យ័ន/តោន បានធ្លាក់ចុះ១,៨% បើធៀបនឹងថ្លៃកៅស៊ូកាលពីខែកញ្ញាក្នុងរង្វង់១២ ៧៥៥យ័ន/តោន។ ការបើកទីផ្សារបន្ទាប់ពីសម្រាកបុណ្យ Golden Week ថ្លៃកៅស៊ូបាន​កើនឡើងក្នុងរង្វង់១៣ ០០០យ័ន/តោន ប៉ុន្តែក៏បានធ្លាក់ចុះមកវិញក្នុងរង្វង់១១ ៥០០យ័ន/តោន នៅថ្ងៃចុងខែតុលា ឆ្នាំ២០២២។​ ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃចាប់ពីថ្ងៃទី៣-៣១ ខែតុលា ឆ្នាំ២០២២។

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣

ចំពោះថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែតុលា ឆ្នាំ២០២២ នេះបានបង្ហាញពីនិន្នាការធ្លាក់ចុះ។ ក្រាហ្វិកខាងក្រោមបង្ហាញថាក្នុងអំឡុងថ្ងៃទី៣-៣១ ខែតុលា ឆ្នាំ២០២២ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារសឹង្ហបុរី កាលពីដើមខែតុលានេះ បានកើនឡើងខ្ពស់បំផុត១,៣៧$/គ.ក្រ ប៉ុន្តែក៏បានធ្លាក់ចុះ ១៦% នៅចុងខែតុលាវិញ មកត្រឹម១,១៥$/គ.ក្រ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែមករា ឆ្នាំ២០២៣ គិតជាមធ្យមក្នុងរង្វង់១,២៩$/គ.ក្រ។

ក្រាហ្វិកទី២៖ និន្នាការថ្លសកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែមករា ឆ្នាំ២០២៣

ក្រាហ្វិកខាងក្រោមបង្ហាញពីនិន្នា្កការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាចាប់ពីថ្ងៃទី៣-៣១ ឆ្នាំ២០២២។ ថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក៏បានបង្ហាញនិន្នាការដូចថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីផងដែរ។ ពេលចាប់បើកទីផ្សារថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាបានកើនឡើងនៅក្នុងអំឡុងសប្តាហ៍ទី១នៃខែតុលា ឆ្នាំ២០២២នេះ បន្ទាប់មកធ្លាក់ចុះក្រោមតម្លៃ២១០យ៉េន/ គ.ក្រ រហូតដល់ចុងខែតុលាតែម្តង។ ប៉ុន្តែថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមីនា ឆ្នាំ២០២៣ គិតជាមធ្យម២២៥យ៉េន/គ.ក្របានកើនឡើងតិចតួច បើធៀបនឹងខែ មុនថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែកុម្ភៈ មានចំនួន២២២ យ៉េន/គ.ក្រ។

ក្រាហ្វិកទី៣៖ និន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់មីនា ឆ្នាំ២០២៣

២.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ

ក្រាហ្វិកខាងក្រោមបង្ហាញពីនិន្នាការថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរក្នុងអំឡុងថ្ងៃទី៣-៣១ ខែតុលា ឆ្នាំ២០២២ ។

ចំពោះថ្លៃកៅស៊ូដុំ SMR-20 នៅទីផ្សារគួឡាឡាំពួរបានធ្លាក់ចុះមកត្រឹម ១,៣០$/គ.ក្រ បើធៀបនឹងខែកញ្ញា មានតម្លៃ ១,៣៤$/គ.ក្រ។ ខណៈពេលដែលថ្លសកៅស៊ូដុំ STR-20 នៅទីផ្សារបាងកកមិនប្រែប្រួល បើធៀបនឹងខែមុន។

តារាងខាងក្រោមនឹងបង្ហាញនិន្នាការថ្លៃកៅស៊ូដុំនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗដោយសង្ខេប៖

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

កញ្ញា ឆ្នាំ២០២២

តុលា ឆ្នាំ២០២២

SMR-20

១,៣៤

១,៣០

SRT-20

១,៣៥

១,៣៥

 
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរ ($/១០០គ.ក្រ)
 

ក្នុងអំឡុងខែតុលា ឆ្នាំ២០២២នេះ និន្នាការថ្លៃកៅស៊ូសន្លឹកសម្ងួតដោយផ្សែង (RSS) នៅទីផ្សារបាងកកនិងកូតួយ៉ាម បានបង្ហាញទិសផ្ទុយគ្នា។ កៅស៊ូប្រភេទ RSS-3 នៅទីផ្សារបាងកកមានតម្លៃក្នុងរង្វង់១,៦១$/គ.ក្រ បានកើន២,៥% បើធៀបនឹងខែមុនមានតម្លៃត្រឹមតែ១,៥៧$/គ.ក្រ។ ចំពោះកៅស៊ូប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាមមានតម្លៃក្នុងរង្វង់១,៨៥$/គ.ក្រ បានធ្លាក់ចុះតិចតួច បើធៀបនឹងខែកញ្ញាមានតម្លៃ ១,៨៧$/គ.ក្រ។

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

កញ្ញា ឆ្នាំ២០២២

តុលា ឆ្នាំ២០២២

RSS-3 (បាងកក)

១,៥៧

១,៦១

RSS-4 (កូតូយ៉ាម)

១,៨៧

១,៨៥

 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតាយ៉ាម ($/១០០គ.ក្រ)

ថ្លៃទឹកជ័រខាប់ (Latex 60%) នៅទីផ្សារគួឡាឡាំពួរក្នុងខែតុលា ឆ្នាំ២០២២នេះ បានធ្លាក់ចុះតិចតួចមកត្រឹម១,០១$/គ.ក្រ បើធៀបនឹងខែតុលា ឆ្នាំ២០២២ មានតម្លៃ១,០៧$/គ.ក្រ។ តារាងនិងក្រាហ្វិកខាងក្រោមនឹងបរិយាយដោយសង្ខេបអំពីស្ថានភាពថ្លៃទឹកជ័រខាប់ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២។

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

កញ្ញា ឆ្នាំ២០២២

តុលា ឆ្នាំ២០២២

ទឹកជ័រខាប់

១,០៧

១,០១

 
 
ក្រាហ្វិកទី៦៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ ($/១០០គ.ក្រ)
 
Latest News