ស្ថានភាពផលិតកម្មនៅតែបន្តកើនឡើងខ្ពស់សម្រាប់ខែនេះ។ ចំពោះផលិតកម្មខែសីហានិងខែកញ្ញានៅតែបន្តកើនឡើង។ វាបានកើនឡើង លើសពីឆ្នាំ២០២១ ចំនួន៧១ ០០០តោន ដែលធ្វើឲ្យបរិមាណសរុបទាំងពីរខែកើនឡើងដល់២,៦៩៣លានតោន ធៀបរយៈពេលដូចគ្នានៅឆ្នាំមុន។ ការផ្គត់ផ្គង់លើសនៅពេលនេះបានប៉ះពាល់ដល់ថ្លៃកៅស៊ូធម្មជាតិលើទីផ្សារទាំងនៅទីផ្សារទិញ-លក់ភ្លាមៗ (Physical Markets) និង ទីផ្សារអនាគត (Future Markets)។ ក្រៅពីកត្តាការផ្គត់ផ្គង់នៅមានកត្តាអវិជ្ជមានជាច្រើនដែលជំរុញឲ្យថ្លៃកៅស៊ូធម្មជាតិធ្លាក់ចុះរួមមាន៖ ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក អតិផរណាបានបន្តកើនឡើងជាសកល ការធ្លាក់ចុះថ្លៃប្រេងឆៅ និងការធ្លាក់ចុះសកម្មភាពផលិតនៅប្រទេសចិន។ល។ សម្រាប់ខែនេះ ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាបានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០៤៤ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ ក្នុងខែនេះបរិមាណផលិតផលសរុបមានចំនួន៣៣ ៩១៣តោន បានកើនឡើងចំនួន១ ៣៧៧តោន (=+៤%) ធៀបនឹងខែមុននិងបានថយចុះចំនួន៨៩៧តោន (=-៣%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ បរិមាណផលិតផលសរុបមានចំនួន២២៨ ៨៤២តោន បាន ថយចុះចំនួន១ ៤៣៤តោន (=-១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះបរិមាណបញ្ចេញលក់មានចំនួន៣៣ ៥៨៦តោន បានកើនឡើងចំនួន១ ១៣៥តោន (=+៣,៥%) ធៀបនឹងខែមុន និងបានថយចុះចំនួន៧២៦តោន (=-២%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ ២០២១។ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន២២៧ ៦០០តោន បានកើនឡើងចំនួន៧២៧តោន (=+០,៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ ថ្លៃលក់មធ្យមស្មើនឹង១ ៣១១US$/តោន បានថយចុះ១២១US$/តោន (=-៨,៤%) ធៀបនឹងខែមុន និងបានថយចុះ៣១៨US$/តោន (=-២០%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង ១ ៥១៧US$/តោន បានថយចុះ១៤៨US$/តោន (=-៩%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
យោងតាមរបាយកណ៍ប្រចាំខែសីហា ឆ្នាំ២០២២ របស់សមាគនបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ក្នុងអំឡុងខែសីហានិងខែកញ្ញា ឆ្នាំ២០២២ ការកើនឡើងនៃផលិតកម្មកៅស៊ូធម្មជាតិពិភពលោក (NR) ដែលបានកត់ត្រាមានចំនួន ៧១ ០០០តោន បរិមាណសរុបឡើងដល់២,៦៩៣លានតោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯតម្រូវការពិភពលោកក៏បានកើនឡើងចំនួន ៨៥ ០០០តោន ឡើងដល់២,៤៥៦លានតោន ធៀបនឹងក្នុងអំឡុងពេលដូចគ្នានេះ។ ការផ្គត់ផ្គង់លើសក្នុងអំឡុងពេលនេះ អាចរួមចំណែកដល់ការប្រែប្រួលថ្លៃកៅស៊ូធម្មជាតិទាំងនៅទីផ្សារទិញ-លក់ភ្លាមៗ (Physical Mmarkets) និងទីផ្សារអនាគត (Futures markets)។ បន្ទាប់ពីការដំឡើងអត្រាការប្រាក់ដោយសហព័ន្ធទុនបម្រុង (Federal Reserve) នាពេលថ្មីៗនេះ បានបង្ហាញនូវសញ្ញានៃការកើនឡើងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំពីរលើកផ្សេងគ្នា ដែលត្រូវនឹងរៀបចំឡើងរហូតដល់បំណាច់ឆ្នាំនេះ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការប្រយុទ្ធប្រឆ្នាំងនឹងអតិផលរណាដ៏សម្បើមនៅសហរដ្ឋអាម៉េរិក។ ការដំឡើងអត្រាការប្រាក់នេះធ្វើឲ្យប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ បើធៀបនឹងរូបិយ- ប័ណ្ណនៃបណ្តាប្រទេសដែលកំពុងរីកចម្រើន។ ភាពរឹងមាំនៃប្រាក់ដុល្លារអាម៉េរិកក៏នាំឲ្យថ្លៃកៅស៊ូធ្លាក់ចុះផងដែរ ដោយសារតែរូបិយប័ណ្ណរបស់ប្រទេសផលិតធំៗភាគច្រើនបានបាត់បង់ភាពរឹងមាំ ទល់នឹងប្រាក់ដុល្លារ៕