កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកែច្នៃដល់សហគមន៍កៅស៊ូគ្រួសារនៅឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយលោក សាំង សារ៉ន អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោក យិន សុភ័ក្រ អនុប្រធានការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងលោក តុប ចាន់ ជំទប់ទី១ ឃុំអូរម្លូ ព្រមទាំងមានប្រតិបត្តិករចូលរួមសរុបចំនួន៣៥នាក់ (ស្រី៥នាក់)។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖
១. ផ្តល់បច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ (USS: Unsmoked Sheet) ដល់កសិករកៅស៊ូគ្រួសារ។
២. ជំរុញការបង្កើតមណ្ឌលកែច្នៃកៅស៊ូដល់កសិករកៅស៊ូគ្រួសារ។
ជាកិច្ចចាប់ផ្តើម លោក ហេង វិសាល ប្រធាននាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ បានធ្វើសុន្ទរកថាស្វាគមន៍ដល់អង្គពិធីនិងលើកឡើងពីតួនាទីភារកិច្ចរបស់នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូនិងគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ។
ជាកិច្ចបន្ទាប់លោក តុប ចាន់ បានសំដែងនូវចំណាប់អារម្មណ៍និងស្វាគមន៍ដល់គណៈអធិបតីនិងសិក្ខាកាមទាំងអស់ ព្រមទាំងបានរាយការណ៍សង្ខេបអំពីវឌ្ឍនភាពវិស័យកសិកម្ម ជាពិសេសអនុវិស័យកៅស៊ូនិងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកៅស៊ូដែលបានជ្រើសរើសយកឃុំអូរម្លូ ដើម្បីប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ។
ជាកិច្ចបន្ទាប់លោក យិន សុភ័ក្រ បានស្វាគមន៍ដល់អង្គពិធីនិងរាយការណ៍សង្ខេបអំពីវឌ្ឍនភាពវិស័យកសិកម្មនៅក្នុងឃុំអូរម្លូ ក្នុងនោះក៏មានដំណាំកៅស៊ូផងដែរ។ លោកក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកៅស៊ូដែលតែងតែយកចិត្តទុកដាក់បង្កើតកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនានាដល់ប្រតិបត្តិករកៅស៊ូ និងបានផ្តាំផ្ញើរដល់កសិករកៅស៊ូគ្រួសារត្រូវយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន និងចោទជាសំនួរឲ្យបានច្រើន។
ជាកិច្ចបន្តលោក សាំង សារ៉ន បានថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលនិងមានមតិសំណេះសំណាល ព្រមទាំងបានថ្លែងនូវអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានជួយសម្របសម្រួលឲ្យមានការបើកវគ្គនេះឡើង និងបានលើកឡើងអំពីផលប្រយោជន៍នៃដំណាំកៅស៊ូដល់អង្គពិធីដូចជា៖ (១) ផ្ដល់នូវប្រាក់ចំណូលដល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រក្នុងតំបន់ (២) បង្កើតការងារនិងមុខរបរមានស្ថិរ- ភាពជូនប្រជាពលរដ្ឋនិងជួយកាត់បន្ថយការធ្វើចំណាកស្រុក (៣) ផ្ដល់ឈើសម្រាប់ប្រើប្រាស់ជាគ្រឿងសំណង់ សង្ហារឹម ជាឈើឥន្ធនៈដែលជួយកាត់បន្ថយការកាប់បំផ្លាញព្រៃធម្មជាតិ (៤) ការពារការហូច្រោះដីនិងការបង្កើតជាគម្របបៃតងឡើងវិញ ដើម្បីជួយកាត់បន្ថយការប្រែប្រួល អាកាសធាតុនិង (៥) តម្រូវការផលិតនូវទំនិញឧស្សាហកម្មរាប់ពាន់មុខរួមមាន៖ សំបកកង់យានយន្ដគ្រប់ប្រភេទ សម្ភារកីឡា បរិក្ខារពេទ្យ ស្រោមដៃ ស្រោមអនាម័យ រហូតដល់សំណង់អាគារនិងស្ពានធំៗ។ល។ ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីមូលហេតុផ្សេងៗនាំឲ្យជ័រកៅស៊ូធ្លាក់ថ្លៃដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិករកៅស៊ូ ជាពិសេសកៅស៊ូគ្រួសារនិងសំណូមពរវាគ្មិនព្យាយាមពន្យល់មេរៀនដល់កសិករកៅស៊ូគ្រួសារដោយយកចិត្តទុកដាក់និងឲ្យអស់ពីលទ្ធភាព។
វគ្គបណ្តុះបណ្តាលក៏ចាប់ផ្តើមដំណើរការតាមកម្មវិធីគ្រោងទុករួមមានប្រធានបទចំនួន២ ៖
១. ការបង្កើតមណ្ឌលកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ (USS) ដោយលោក សូ សុវណ្ណា ប្រធានការិយាល័យនៃនាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ ។
២.បច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ (USS) ដោយលោក ព្រៃ សុភាព អនុប្រធាន នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ។
ក្រោយពីបញ្ចប់ការធ្វើនបទបង្ហាញទាំងពីររួចមក ក៏បានបង្ហាញវីដេអូឃ្លីបដល់អង្គពិធីស្តីពីការកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់នៅប្រទេស ថៃនិងប្រទេសស្រីលង្កាដល់ប្រតិបត្តិករកៅស៊ូ។ បន្ទាប់មកវាគ្មិនក៏បានឆ្លើយបំភ្លឺរាល់សំនួររបស់កសិករដែលបានលើកឡើង។
ជាលទ្ធផល អាចសន្និដ្ឋានបានថាប្រតិបត្តិករកៅស៊ូ៖
ទន្ទឹមនឹងនោះ កសិករបានលើកជាសំណូមពរដល់អគ្គនាយកដ្ឋានកៅស៊ូ៖