×
កិច្ចប្រជុំពិភាក្សាស្តីពីប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើនៅកម្ពុជា

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានកៅស៊ូបានចូលរួមកិច្ចប្រជុំពិភាក្សាតុមូលស្តីពី “ប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើនៅកម្ពុជា” ដែលប្រព្រឹត្តិនៅសណ្ឋាគារសាន់វ៉េក្រោមកិច្ចសម្របសម្រួលពីអង្គការ PEFC (Program for the Endor-sement of Forest Certifi- cation) ដោយមានវត្ថមាន លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ និងសហការី១រូប រដ្ឋបាលព្រៃឈើ  និងនាយកដ្ឋានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ការបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើនៅកម្ពុជានេះមានគោល បំណងពង្រីកទីផ្សារនាំចេញផលិតផលនិងអនុផលព្រៃឈើទៅឆាកអន្តរជាតិតាមលក្ខខណ្ឌតម្រូវនាពេលបច្ចុប្បន្ន តាមរយៈការបំពាក់ស្លាកវិញ្ញា បនបត្រព្រៃឈើ PEFC ដើម្បីឲ្យស្របតាមការធានារបស់រោងចក្រកម្មន្តសាលដែលធានាផ្តល់តម្លៃបន្ថែម។ ចំពោះវិស័យកៅស៊ូវិញក៏នឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្នុងការនាំចេញឈើនិងផលិតផលកៅស៊ូទៅកាន់រោងចក្រកម្មន្តសាលនានា ដែលតម្រូវឲ្យមានវិញ្ញាបនត្រព្រៃឈើ PEFC ជាពិសេសទីផ្សារសហភាពអឺរ៉ុប។

ក្នុងកិច្ចដំណើរការពិភាក្សាតុមូលនេះ ជាបឋមលោក ឃុន កក្កដា បានបង្ហាញពីជំហរអគ្គនាយកដ្ឋានកៅស៊ូក្នុងការគាំទ្រចំពោះកិច្ចសហការណ៍សិក្សាលើករណីបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើនៅកម្ពុជាក្រោមកិច្ចសម្របសម្រួលពីអង្គការ PEFC ដែលមានការឯកភាពពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ បន្ទាប់មក លោកអគ្គនាយករងក៏បានលើកឡើងពីបេសកកម្ម តួនាទីភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការ​នាំចេញជ័រនិងឈើកៅស៊ូ ពិសេសដើម្បីអង្គប្រជុំតុមូលអាចពិភាក្សាគ្រប់ជ្រុងជ្រោយគួរមានអង្គភាព​និងស្ថាប័នបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហានេះដូចជា វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា សមាគមអភិវឌ្ឍន៍ កៅស៊ូកម្ពុជា និងសហគមកសិកម្មកៅស៊ូគ្រួសារតាមតំបន់។ ដូច្នេះ រាល់ការប្រជុំពិភាក្សានាពេលខាងមុខក្រុមការងារ PEFC គួរអញ្ជើញសមាសភាពពីវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាចូលរួមផងដែរ។

ក្រោយពីបានពិភាក្សាអំពីការបង្កើតប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើនៅកម្ពុជាបានក្បោះក្បាយរួចមក កិច្ចពិភាក្សាតុមូលទទួលបានលទ្ធផលដូចខាង ក្រោម៖

  • អគ្គនាយកដ្ឋានកៅស៊ូនិងរដ្ឋបាលព្រៃឈើមានតួនាទីសំខាន់ ដើម្បីធានាដល់គុណភាពឈើ ផលនិងអនុផលព្រៃឈើ និងផលិតផលកៅស៊ូក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិដោយផ្អែកតាមភារកិច្ចរៀងៗខ្លួន។
  • អង្គភាពវាយតម្លៃវិញ្ញាបនបត្រថ្នាក់ជាតិ (NGB-National Governing Body) និងអង្គភាពវាយតម្លៃស្តង់ដារ (SB-Standardiza- tion Body) ត្រូវបានបែងចែកដាច់ពីគ្នាដោយ NGB ត្រូវស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង SB ត្រូវស្ថិតនៅក្រោមវិទ្យាស្ថានស្តង់ដារនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
  • អង្គភាពវាយតម្លៃវិញ្ញាបនបត្រ (CB-Certified Body) PEFC អាចទទួលយកក្រុមហ៊ុនអន្តរជាតិដែល​​​មានសិទ្ធិវាយតម្លៃលើវិញ្ញា- បនបត្រ PEFC ដើម្បីអនុវត្តក្នុងរយៈពេលខ្លី ពិសេសក្រុមហ៊ុន SGS ដែលជាក្រុមហ៊ុនសក្តានុពល។ ជំហានបន្ទាប់វិទ្យាស្ថាន ស្រាវជ្រាវកៅស៊ូកម្ពុជានឹងត្រូវពង្រឹងខ្លួនឲ្យក្លាយជា CB បន្ទាប់ពីទទួលបានសិទ្ធិជាអង្គភាពវាយតម្លៃវិញ្ញាបនបត្រ PEFC
  • ការធ្វើដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ពីការអនុវត្តប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើនៅប្រទេសវៀតណាមនាខែតុលា ឆ្នាំ២០២២​ខាង​មុខនេះ៕
Latest News