I.ការពិនិត្យមើលឡើងវិញនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២
ថ្លៃមធ្យមនៃពាណិជ្ជកម្មកៅស៊ូធម្មជាតិសំខាន់ៗនៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗ ក្នុងអំឡុងពេលពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ និងពាក់កណ្តាលដើមខែទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យាសំខាន់ៗ ក៏មានផ្តល់ជូនបន្ថែមនៅក្នុងតារាងឧបសម្ព័ន្ធផងដែរ។
តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលទីដើមខែមិថុនា ឆ្នាំ២០២២ នៅក្នុងទីផ្សារទិញលក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
ពាក់កណ្តាលចុងខែឧសភា ២២ |
ពាក់កណ្តាលដើមខែមិថុនា២២ |
|||
STR 20, FOB បាងកក ($/100kg) |
166.19 |
168.19 |
1.20 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
163.59 |
166.72 |
1.91 |
|
RSS 3, FOB បាងកក ($/100kg) |
219.42 |
219.73 |
0.14 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
224.02 |
226.57 |
1.14 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
156.69 |
153.57 |
-1.99 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
154.88 |
149.34 |
-3.58 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន) |
13 117 |
13 215 |
0.75 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20, $/100kg) |
163.04 |
166.09 |
1.87 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ) |
245.88 |
258.70 |
5.21 |
ក្រាហ្វីកទី៦ |
II.ការពិនិត្យឡើងវិញសម្រាប់ពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២
១.នៅពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ ថ្លៃជាមធ្យមនៃកៅស៊ូដុំនិងកៅស៊ូសន្លឹកនៅក្នុងទីផ្សារទិញលក់ភ្លាមៗសំខាន់ៗគឺខ្ពស់ជាងបន្តិចកាលពីពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២។ ផ្ទុយទៅវិញថ្លៃទឹកជ័រនៅក្នុងទីផ្សារទីក្រុងគួរឡាឡាំពួរនិងទីក្រុងបាងកកមានការធ្លាក់ចុះអស់ ១,៩៩% និង ៣,៥៨% ក្នុងអំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២។ ចំណែកថ្លៃកៅស៊ូគិតជាមធ្យមក្នុងចំណោមទីផ្សារទិញលក់តាមកិច្ចសន្យាសំខាន់ៗនៅទីផ្សារក្រុងសៀងហៃនិងសឹង្ហបុរីបានបង្ហាញពីការកើនឡើងតិចតួច ស្របពេលដែលថ្លៃកៅស៊ូក៏កើនឡើងដូចគ្នានេះនៅក្នុងទីផ្សារអូសាកាក្នុងកម្រិត ៥,២១%។
២.កត្តាទាំងឡាយដែលជះឥទ្ធិពលដល់និន្នាការថ្លៃកៅស៊ូធម្មជាតិគ្រប់ប្រភេទនៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យាសំខាន់ៗក្នុងអំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ ត្រូវបានសង្ខេបជូនដូចខាងក្រោម៖
i.ជាមួយនឹងការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក (ដោយសារមានការកើនឡើងនៃអតិផរណា) ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសំខាន់ៗទាំងបីបានចាប់ផ្តើមធ្លាក់ចុះចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ii.អត្រាការប្រាក់ខ្ពស់នៅក្នុងសហរដ្ឋអាមេរិកមានន័យថាអ្នកវិនិយោគក្នុងប្រទេសនឹងទទួលបានផលចំណេញខ្ពស់ ហើយលុយហូរទៅកន្លែង ណាដែលលុយកើនឡើង។ វាក៏បណ្តាលឱ្យតម្លៃប្រាក់ដុល្លារអាម៉េរិកកាន់តែរឹងមាំផងដែរ។
iii.តម្លៃប្រាក់យ៉េនរបស់ជប៉ុនដែលជារូបិយប័ណ្ណដ៏សំខាន់មួយបានទទួលរងគ្រោះខ្លាំងជាងគេ បន្ទាប់ពីមានជម្លោះរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក។
iv.ជាលទ្ធផលពីភាពទន់ខ្សោយនៃតម្លៃប្រាក់យ៉េនរបស់ជប៉ុនធ្វើឱ្យកៅស៊ូសន្លឹក RSS-3 ដែលបានជួញដូរនៅក្នុងនៅផ្សារហ៊ុនអូសាកាបានបង្ហាញនូវនិន្នាការកើនឡើងរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។
v.សង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន នឹងផ្តល់ជាលទ្ធផល៖
(ក). ការកើនឡើងនៃតម្លៃប្រេងឆៅ
(ខ). ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់នូវមុខទំនិញនិងលោហធាតុសំខាន់ជាច្រើន ដែលនាំឱ្យមានអតិផរណាខ្ពស់និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង
(គ).កង្វះការផ្គត់ផ្គង់កៅស៊ូសំយោគហេតុតែប្រទេសរុស្ស៊ីជាអ្នកផលិតនិងនាំចេញប្រមាណ១០% នៃផលិតកម្មនិងនាំចេញកៅស៊ូសំយោគនៃពិភពលោក។
vi.តម្លៃប្រេងឆៅប្រចាំថ្ងៃ (US$/barrel) បង្ហាញពីនិន្នាការកើនឡើង។ បើប្រៀបធៀបទៅនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ តម្លៃប្រេងឆៅ (US$/barrel) បានកើនឡើង ៥,០៧% នៅក្នុងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
iiv. ជាលទ្ធផលនៃការចុះខ្សោយនៃរូបិយប័ណ្ណរបស់បណ្តាប្រទេសនាំចេញកៅស៊ូធម្មជាតិធំៗ សម្រាប់ប្រភេទកៅស៊ូធម្មជាតិសំខាន់ៗដែលបានជួញដូរនៅក្នុងទីផ្សារត្រូវបានធ្លាក់ចុះ។
iiiv.ការបិទខ្ទប់ទីក្រុងនៅផ្នែកខ្លះនៃប្រទេសចិនសម្រាប់គោលនយោបាយគ្មានកូវីដ (zero-covid) របស់ប្រទេសនៅតែបន្ត។ ប្រទេសចិនជាអ្នកប្រើប្រាស់មានចំណែកប្រហែល៤២% នៃការប្រើប្រាស់កៅស៊ូធម្មជាតិទូទាំងពិភពលោក។
ix.តម្រូវការផលិតផលដែលមានមូលដ្ឋានធ្វើពីទឹកជ័រខាប់ដូចជាស្រោមដៃជាដើម បានឈានដល់កម្រិតមួយដូចពេលមុនមានជំងឺរាតត្បាត។
x.តម្លៃកៅស៊ូបានធ្លាក់ចុះនៅក្នុងប្រទេសឥណ្ឌា ខណៈដែលតម្លៃបានឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំមួយខែនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២២។ យើងក៏បានសង្កេតឃើញផងដែរថាចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២មក មានការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីក្រុងបាងកក។ ប្រការទាំងនេះភាគច្រើនបណ្តាលមកពីបញ្ហាសកល។ ជាងនេះទៅទៀតអវត្ដមាននៃភ្លៀងធ្លាក់ខុសពីធម្មតាក្នុងអំឡុងរដូវខ្យល់មូសុងនិរតីនៅរដ្ឋ Kerala បានជួយដល់ការផ្គត់ផ្គង់កៅស៊ូធម្មជាតិក្នុងប្រទេសឥណ្ឌាដោយមិនមានការរំខាន។
៣. ក្រាហ្វិកទី១ បានបង្ហាញពីនិន្នាការថ្លៃ FOB ប្រចាំថ្ងៃរបស់កៅស៊ូដុំ STR 20 នៅបាងកកនិងកៅស៊ូ ដុំ SMR 20 នៅទីផ្សារគូឡាឡាំពួ។ ថ្លៃមានការប្រែប្រួលស្ទើរតែស្របគ្នា បើប្រៀបធៀបទៅនឹងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ ថ្លៃជាមធ្យមនៅក្នុងទីផ្សារទីក្រុងបាងកកនិងទីក្រុងគូឡាឡាំពួរបានកើនឡើងចំនួន១,២០% និង១,៩១% តាមលំដាប់នៅក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២នេះ។ ភាពខុសគ្នានៃថ្លៃមធ្យមនៅក្នុងទីផ្សារត្រូវបានផ្តល់ឱ្យក្នុងតារាង១។ ក៏ប៉ុន្តែថ្លៃកៅស៊ូបានធ្លាក់ចុះប្រហែល ០,៤១% នៅទីក្រុងបាងកកនិងនៅទីផ្សារគួរឡា ឡាំពួរចន្លោះថ្ងៃទី៣១ ខែឧសភា រហូតថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូធម្មជាតិទិញ-លក់ភ្លាមៗប្រភេទ STR-20 នៅទីផ្សារបាងកក និងថ្លៃកៅស៊ូទិញ-លក់ភ្លាមៗប្រភេទ STR-20 នៅទីផ្សារគួរឡាឡាំពួរ (US$/100kg)
៤.និន្នាការថ្លៃកៅស៊ូនៅក្នុងទីផ្សារទិញលក់ភ្លាមៗប្រចាំថ្ងៃចំពោះកៅស៊ូសន្លឹក RSS-3 នៅទីក្រុងបាងកក (FOB) និងកៅស៊ូសន្លឹក RSS-4 នៅក្នុងទីផ្សារកូតូយ៉ាមនៅក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ ត្រូវបានផ្តល់ឱ្យក្នុងក្រាហ្វិកទី២។ ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ថ្លៃកៅស៊ូនៅកូតូយ៉ាមបានបង្ហាញពីនិន្នាការកើនឡើង បន្ទាប់មកវាមានលំនាំតាមខ្សែកោងពិភពលោកនិងការផ្គត់ផ្គង់កៅស៊ូជន់ជោរមិនដាច់ដោយសារតែអវត្ដមានខ្យល់មូសុងថ្លៃកៅស៊ូក៏ចាប់ផ្តើមធ្លាក់ចុះទៅវិញ។ ថ្លៃកៅស៊ូនៅក្នុងទីផ្សារទីក្រុងបាងកកបានធ្លាក់ចុះចំនួន០,៧០% នៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណែកឯនៅទីផ្សារកូតូយ៉ាមគឺធ្លាក់ចុះតិចតួចក្នុងពេលដូចគ្នានេះដែរ។
ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូធម្មជាតិទិញ-លក់ភ្លាមៗប្រភេទ RSS-3 នៅទីផ្សារបាងកក និងថ្លៃកៅស៊ូទិញ-លក់ភ្លាមៗប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាម (US$/100kg)
៥.និន្នាការថ្លៃទឹកជ័រខាប់ប្រចាំថ្ងៃនៅទីផ្សារគួរឡាឡាំពួរនិងបាងកក (FOB) នៅក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ មានផ្តល់ជូនក្នុងក្រាហ្វិកទី៣។ បើប្រៀបធៀបទៅនឹងប្រភេទកៅស៊ូធម្មជាតិផ្សេងទៀត ថ្លៃទឹកជ័រខាប់បានទទួលរងការខាតបង់ច្រើនជាងគេ។ ថ្លៃមធ្យមក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ បានធ្លាក់ចុះអស់ចំនួន ១,៩៩% នៅទីផ្សារគួរឡាឡាំពួរនិងចំនួន ៣,៥៨% នៅទីផ្សារបាងកក។ ថ្លៃក៏បានធ្លាក់ចុះអស់ ០,៩៥% នៅក្នុងទីផ្សារគួឡាឡាំពួរនិង ១,១៣% នៅទីផ្សារបាងកកចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២។
ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរ (US$/100kg)
៦.ក្រាហ្វិកទី៤ បានពិពណ៌នាអំពីនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃនៅទីផ្សាហ៊ុនសៀងហៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដែលបានជួញដូរនៅក្នុងអំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២។ ទោះបីជាយើងប្រៀបធៀបទៅនឹងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ ឃើញថាថ្លៃជាមធ្យមក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ គឺមានកម្រិតខ្ពស់ជាង (០,៧៥%) បន្តិចមែន ប៉ុន្តែថ្លៃបានធ្លាក់ចុះ០,២៥% នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ (យន់/តោន)
៧.ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃនៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែសីហា និងខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញនៅក្នុងក្រាហ្វិកទី៥។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីបានតាមយ៉ាងកៀកកិតជាមួយនិន្នាការថ្លៃកៅស៊ូនៅទីផ្សារសៀងហៃផងដែរ។ ថ្លៃជាមធ្យមក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ គឺមាន១,៨៧% ខ្ពស់ជាងថ្លៃមធ្យមកាលពីពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២កន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថាថ្លៃក៏បានធ្លាក់ចុះ ០,២៨% នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR-20 នៅទីផ្សារហ៊ុនប្រទេសសឹង្ហបុរីសម្រាប់ខែសីហានិងខែកញ្ញា ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)
៨.ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃនៅទីផ្សារហ៊ុនអូសាកានៅក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ បានបង្ហាញនៅក្នុងក្រាហ្វិកទី៦។ ដំណើរវិវឌ្ឍនៃនៃកិច្ចសន្យាកៅស៊ូប្រភេទ RSS-3 នៅក្នុងទីផ្សារ Osaka គឺមានភាពល្អប្រសើរជាងបើប្រៀបធៀបទៅនឹងប្រភេទកៅស៊ូធម្មជាតិផ្សេងទៀត ដែលធ្វើការជួញដូរនៅក្នុងទីផ្សារសៀងហៃនិងទីផ្សារសឹង្ហបុរី។ ថ្លៃជាមធ្យមនៃកៅស៊ូ RSS-3 នៅក្នុងពាក់កណ្តាល ដើមខែមិថុនា ឆ្នាំ២០២២ គឺមានចំនួន ៥,២១% ខ្ពស់ជាងថ្លៃមធ្យមកាលក្នុងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២។ នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ថ្លៃកៅស៊ូ RSS-3 បានកើនឡើង ០,១៤% នៅក្នុងផ្សារហ៊ុនអូសាកា។
ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS-3 នៅទីផ្សារហ៊ុនអូសាកា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)
៩.ក្រាហ្វិកទី៧ បានបង្ហាញពីភាពរឹងមាំនៃតម្លៃប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិក។ និន្នាការថ្លៃកៅស៊ូ RSS-3 នៅទីផ្សារហ៊ុនអូសា កាភាគច្រើនបានវិវត្តតាមដំណើរនៃប្រាក់យ៉េនជប៉ុនរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់មកដោយសារមានភាពចលាចលជា សកលបានធ្វើឱ្យថ្លៃកៅស៊ូ RSS-3 នៅទីផ្សារហ៊ុនអូសាកាបានធ្លាក់ចុះ ហើយករណីដូចគ្នានេះដែរយើងសង្កេតឃើញនៅក្នុងទីផ្សារសៀងហៃ និងទីផ្សារសឹង្ហបុរីផងដែរ។
ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់យ៉េនជប៉ុន (ធៀបនឹង១០០០យ៉េន)
១០.ទាំងតម្លៃប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ីបានបង្ហាញនូវភាពចុះខ្សោយក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ ក្នុងក្រាហ្វិកទី ៨និងទី៩។ ផលប៉ះពាល់ពីភាពទន់ខ្សោយនៃរូបិយប័ណ្ណទាំងពីរនេះ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈដំណើរធ្លាក់ចុះនៃថ្លៃកៅស៊ូធម្មជាតិគ្រប់ប្រភេទដែលត្រូវបានជួញដូរនៅក្នុងទីផ្សារទាំងនេះ។
ក្រាហ្វិកទី៨៖ ឥទ្ធិពលប្រាក់បាតថៃ (ធៀបនឹង១០០បាត)
ក្រាហ្វិកទី៩៖ ឥទ្ធិពលប្រាក់រីងហ្គីដម៉ាឡេស៊ី (ធៀបនឹង១០០រីងហ្គីត)
១១.និន្នាការតម្លៃប្រេងឆៅប្រចាំថ្ងៃ មានបង្ហាញក្នុងក្រាហ្វិកទី១០។ ចន្លោះពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ថ្លៃបានកើនឡើងពី១២២,២USD/បារ៉ែល ទៅដល់១២៨,៤USD/បារ៉ែល។ គម្លាតនេះបង្ហាញពីការកើនឡើងចំនួន៥,០៧%។ ការកើនឡើងនៃតម្លៃប្រេងនេះភាគច្រើនបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រួមនិងការរំខានក្នុងការផ្គត់ផ្គង់នៅក្នុងពិភពលោកផងដែរ។
ក្រាហ្វិកទី១០៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent (USD$/បារែល)
III. ទស្សនវិស័យរយៈពេលខ្លី