×
និន្នាការកៅស៊ូក្នុងខែឧសភា ឆ្នាំ២០២២

I.ការពិនិត្យមើលឡើងវិញនៃទីផ្សារកៅស៊ូធម្មជាតិក្នុងអំឡុងខែឧសភា ឆ្នាំ២០២២

១.​​ថ្លៃគិតជាមធ្យមនៃពាណិជ្ជកម្មកៅស៊ូធម្មជាតិសំខាន់ៗនៅទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារ​ទិញ-​លក់​ភ្លាមៗក្នុងអំឡុងពេលចុងពាក់កណ្តាលខែមេសា ឆ្នាំ២០២២ និងដើមពាក់កណ្តាលខែឧសភា ឆ្នាំ​២០២២ ត្រូវបាន​បង្ហាញនៅ​ក្នុង​តារាងទី១ខាងក្រោម។ និន្នាការថ្លៃកៅស៊ូគ្រប់ប្រភេទប្រចាំថ្ងៃ​នៅទីផ្សារ​កៅស៊ូទិញលក់ភ្លាមៗ​និងទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យាបានបង្ហាញជាក្រាហ្វិកទៅតាមឧបសម្ព័ន្ធ​នីមួយៗដូចខាងក្រោម ។

តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលដើមខែឧសភា ឆ្នាំ២០២២ នៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ចុងខែមេសា ២២

ពាក់កណ្តាល​ដើមខែឧសភា​២២

STR 20, FOB បាងកក ($/100kg)

168.05

161.80

-3.72

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

166.78

159.85

-4.16

RSS 3, FOB បាងកក ($/100kg)

223.57

216.05

-3.36

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

220.57

222.43

0.84

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

154.89

153.82

-0.69

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

148.13

150.15

1.36

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន)

13 049

12 751

-2.28

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20, $/100kg)

166.21

159.40

-4.10

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ)

259.10

248.14

-4.23

ក្រាហ្វីកទី៦

 

២.ថ្លៃគិតជាមធ្យមនៅក្នុងចុងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ បានធ្វើការប្រៀបធៀបជាមួយ នឹងថ្លៃ​​មធ្យមដើមពាក់កណ្តាលខែនេះដែរបានបង្ហាញនៅក្នុងតារាង​ទី២។ និន្នាការថ្លៃកៅស៊ូគ្រប់ប្រភេទប្រចាំថ្ងៃ​​នៅទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារ​ទិញ-​លក់​ភ្លាមៗសំខាន់ៗមាន​ បង្ហាញនៅក្នុងតារាងតម្លៃឧបសម្ព័ន្ធទី២។ និន្នាការថ្លៃកៅស៊ូប្រចាំថ្ងៃនៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាម​កិច្ចសន្យាក៏បានបង្ហាញជាក្រាហ្វិកទៅតាមឧបសម្ព័ន្ធនីមួយៗដូចខាងក្រោម។

តារាងទី២៖ ថ្លៃកៅស៊ូធម្មជាតិនៅចុងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ នៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ដើមខែឧសភា ២២

ពាក់កណ្តាល​ចុងខែឧសភា​២២

STR 20, FOB បាងកក ($/100kg)

161.80

16619

2.71

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

159.85

163.59

2.34

RSS 3, FOB បាងកក ($/100kg)

216.21

219.42

1.48

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

222.43

224.02

0.71

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

153.82

156.69

1.87

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

150.15

154.88

3.88

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន)

12 751

13 117

2.87

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20, $/100kg)

159.40

163.04

2.28

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ)

248.14

245.88

-0.91

ក្រាហ្វីកទី៦

 

៣.នៅក្នុងពាក់កណ្តាលដើមខែឧសភា ឆ្នាំ២០២២ ថ្លៃជាមធ្យមនៃប្រភេទកៅស៊ូធម្មជាតិសំខាន់ៗ​នៅ​ក្នុងទីផ្សារទិញ-លក់ភ្លាមៗ បានបង្ហាញពីនិន្នាការធ្លាក់ចុះ លើកលែងតែប្រភេទកៅស៊ូ RSS​ 4 នៅទីផ្សារ​កូតូយ៉ាមនិងទឹកជ័រ 60% នៅទីផ្សារ​បាងកក នេះបើយើងប្រៀបធៀបទៅនឹងពាក់កណ្តាលចុងខែមេសា ឆ្នាំ២០២២កន្លងមក។ ចំណែកនៅក្នុងទីផ្សារទិញ-លក់តាមកិច្ចសន្យាថ្លៃក៏មានទំនោរធ្លាក់ចុះយ៉ាងខ្លាំង​ បើតាមសង្កេតឃើញនៅក្នុងទីផ្សារទាំងបីក្នុងអំឡុងពេលនេះ។ ហេតុផលនាំឱ្យ​មាន​និន្នាការធ្លាក់ចុះគឺ (i) ការភ័យខ្លាចនៃអតិផរណា (ii) ការដំឡើងអត្រាការប្រាក់នៅក្នុងសហរដ្ឋអាម៉េរិក (iii) ថ្លៃរូបិយប័ណ្ណធ្លាក់ចុះនៅក្នុងប្រទេសនាំចេញសំខាន់ៗនិង (iv) ការបន្តការបិទខ្ទប់នៅក្នុងផ្នែកខ្លះ​នៃ​ប្រទេសចិន។

៤.​ផ្ទុយទៅវិញនៅពាក់កណ្តាលចុងខែទាំងទីផ្សារទិញ-លក់ភ្លាមៗនិងទីផ្សារទិញ-លក់តាម​កិច្ចសន្យា (លើកលែងតែនៅទីក្រុងអូសាកា) ថ្លៃបែរ ជាមាននិន្នាការកើនឡើង។

៥.និន្នាការកើនឡើងនៃថ្លៃជាគិតមធ្យមនៃកៅស៊ូធម្មជាតិគ្រប់ប្រភេទនៅក្នុងពាក់កណ្តាលចុងខែឧសភា​ ឆ្នាំ២០២២ ត្រូវបានជុំរុញដោយកត្តាមួយចំនួនដូចខាងក្រោម៖

  1. ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់កៅស៊ូ​ក្នុង​ប្រទេស​ផលិត​កៅស៊ូធំៗ​ដូច​ជា៖ ប្រទេសថៃនិង​ប្រទេសឥណ្ឌា ដោយសារតែមាន​ភ្លៀង​ធ្លាក់​ខុស​រដូវកាល
  2. ការ​គាំទ្រ​ពីឥទ្ធិពលនៃថ្លៃ​ប្រេងឆៅ​ ខណៈ​ដែល​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅតែ​បន្ត​និង​ថ្លៃ​ប្រេង​កាន់តែ​ខ្ពស់ថែមទៀត
  3.   តម្លៃប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ីទទួលបានភាពរឹងមាំឡើងវិញនៅពាក់កណ្តាល​ចុងខែឧសភា ឆ្នាំ២០២២ បើធៀបនឹងពាក់កណ្តាលដើមខែនេះ។​

ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ STR 20 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ SMR 20 នៅទីផ្សារគួរឡា​ ឡាំពួរ (US$/100Kg)

ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS 3 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS 4 នៅទីផ្សារកូតូយ៉ាម (US$/100Kg)

ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ (US$/100Kg)

៥.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំងថ្ងៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ នៅទីផ្សារហ៊ុនសៀងហៃបានកើនឡើង បើយោងតាមការសង្កេតតាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ និងចំនួនកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងក៏បានកើនឡើងជាអតិបរមាផងដែរ។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ (យ័ន/តោន)

៦.និន្នាការថ្លៃកៅស៊ូ TSR 20 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃសម្រាប់ខែកក្កដា ឆ្នាំ២០២២ នៅទីផ្សារហ៊ុនសង្ហឹបូរីបានកើនឡើងប្រដេញនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃផងដែរ។ ចំណែកឯកិច្ចសន្យាដែលបានចុះក៏មានចំនួនកើនឡើងជាអតិបរមា។

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR 20 នៅទីផ្សារ​ហ៊ុន​ប្រទេស​​សឹង្ហបុរីសម្រាប់ខែកក្កដា ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)

៧.និន្នាការថ្លៃកៅស៊ូប្រភេទ RSS 3 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃដែលសម្រាប់ខែតុលា ឆ្នាំ២០២២ នៅទីផ្សារហ៊ុនអូសាកានៅដើមពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ បានធ្លាក់ចុះជាគំហុក ប៉ុន្តែបានងើបឡើងវិញបន្តិចជាសណ្ឋានទឹករលកនៅចុងពាក់កណ្តាលខែឧសភា​ ឆ្នាំ ២០២២។ ចំពោះចំនួនកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងក៏បានកើនឡើងជាអតិបរមាដែរ។

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS 3 នៅទីផ្សារ​ហ៊ុន​​អូសាកាសម្រាប់ខែតុលា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)

៨.ការ​ជួញដូរ​ក្នុងទី​ផ្សារ​ហ៊ុនអូសាកាត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌទូទាត់ជា​ប្រាក់​យ៉េន​ជប៉ុន។តម្លៃប្រាក់យ៉េនរឹងមាំបានដាក់សម្ពាធឱ្យថ្លៃកៅស៊ូ​ ទិញ-លក់តាមកិច្ចសន្យាបានធ្លាក់ចុះ។ ក្រាហ្វិកខាងក្រោម​នឹងបង្ហាញពីភាពរឹងមាំនៃប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ ទោះបីជាចន្តរនៃថ្លៃកៅស៊ូប្រភេទ RSS 3 នៅទីផ្សារហ៊ុនអូសាកាភាគច្រើនបានដើរតាមនិន្នាការថ្លៃនៅទីផ្សារហ៊ុនសៀងហៃក៏ដោយ  ទន្ទឹម​នឹងនោះសម្ពាធ​ប្រាក់យ៉េនជប៉ុនក៏បានទម្លាក់តម្លៃដូចបានបង្ហាញឱ្យឃើញនៅក្នុងក្រាហ្វិក សម្រាប់កៅស៊ូ​ប្រភេទ RSS 3 ដែលបាន​ជួញ​ដូរនៅទីផ្សារហ៊ុនអូសាកា។

ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់យេនជប៉ុន (ធៀបនឹង១០០០យ៉េន)

៩.ក្រាហ្វិកខាងក្រោមទាំង២នេះ​ នឹងបង្ហាញពីចរន្តតម្លៃប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ីធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិកក្នុងអំឡុងខែឧសភា ឆ្នាំ២០២២។ ដោយសារតែកៅស៊ូធម្មជាតិគឺជាប្រភេទទំនិញដែលត្រូវបានជួញដូរជាលក្ខណៈអន្តរជាតិ ដូច្នេះថ្លៃកៅស៊ូមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំងជាមួយនឹងភាពខ្លាំងនៃរូបិយប័ណ្ណរបស់ប្រទេសនាំចេញធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ យើងអាចមើលឃើញក្នុង​ក្រាហ្វិក ពីតម្លប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ីបានធ្លាក់ចុះ​ក្នុងកំឡុងដើមពាក់កណ្តាលខែឧសភា ឆ្នាំ២០២២។ ក្នុងអំឡុងពេលដូចគ្នានេះ ថ្លៃកៅស៊ូប្រភេទ RSS 3, SMR 20, និង STR 20 ត្រូវបានធ្លាក់ចុះនៅទីផ្សារទិញលក់ភ្លាមៗនៅទីក្រុងបាងកកនិងគួរឡាឡាំពួរ។ ដំណើរកើនឡើងនៃថ្លៃកៅស៊ូនៅទីផ្សារ​កៅស៊ូទិញលក់ភ្លាមៗនឹងបង្ហាញនៅក្នុងក្រាហ្វិកខាងក្រោមរៀងៗគ្នា។  រីឯដំណើរវិវឌ្ឍន៍នៃរូបិយប័ណ្ណក្នុង​អំឡុងពេល ដូចគ្នានេះនឹងបង្ហាញថា ថ្លៃកៅស៊ូធម្មជាតិមានដំណើរល្អក្នុងអំឡុងចុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២២នេះ បានរួមចំណែកមួយផ្នែកពីភាពរឹងមាំនៃ​តម្លៃ​ប្រាក់​បាត​ថៃនិងប្រាក់​រីងហ្គីត​ម៉ាឡេស៊ី។

ក្រាហ្វិកទី៨៖ ឥទ្ធិពលប្រាក់បាតថៃ (ធៀប១០០បាត)

ក្រាហ្វិកទី៩៖ ឥទ្ធិពលប្រាក់រីងហ្គីតម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)

១០.ហ្វិកទី១០ បង្ហាញពីចលនានៃតម្លៃប្រេងឆៅ Brent ប្រចាំថ្ងៃក្នុងអំឡុងពេលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងនៃថ្លៃប្រេងឆៅនៅ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ក៏ដោយ ប៉ុន្តែនៅពាក់កណ្តាលខែទីពីរ​ ថ្លៃប្រេងក៏បានស្ទុះ​ងើបឡើង​វិញ ហើយ​ស្ទើរតែស្ថិតនៅថេរជាមួយនឹងការប្រែប្រួលដ៏តិចតួចបំផុត។

ក្រាហ្វិកទី១០៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent (USD$/បារ៉ែល)

II.ទស្សនវិស័យរយៈពេលខ្លី

ក្នុងរយៈពេលខ្លី ថ្លៃកៅស៊ូធម្មជាតិទំនងជាត្រូវបានជះឥទ្ធិពលដោយកត្តាខាងក្រោម៖

  1. នៅពេលដែលរដូវត្រជាក់សម្រាប់ដើមកៅស៊ូត្រូវបានបញ្ចប់នៅក្នុងតំបន់ផលិតកៅស៊ូសំខាន់ៗរួចមក យើងរំពឹងថាការចៀរជ័រកៅស៊ូនឹង វិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ហើយការផ្គត់ផ្គង់កៅស៊ូពិភពលោក​នឹងកើនឡើងផងដែរ
  2. ទោះជាយ៉ាងណាចាប់តាំងពីចូលដល់ខែមិថុនានិងខែកក្កដា​​ ដែលជារដូវវស្សានៅក្នុងប្រទេសផលិតកៅស៊ូធំៗដូចជាប្រទេសថៃនិងប្រទេសឥណ្ឌាជាដើមកំពុងជួបប្រទះភ្លៀងមិនធម្មតានៅក្នុងប្រទេសទាំងនេះ ដែលអាចរំខានដល់ការផលិតកៅស៊ូធម្មជាតិនិងការផ្គត់ ផ្គង់កៅស៊ូពិភពលោក
  3. ការបន្ធូរបន្ថយវិធានការរឹតបន្តឹងទាក់ទងនឹងជំងឺកូវីត១៩ នៅក្នុងប្រទេសចិន ប្រហែលជាអាច​បង្កើតបាននូវសន្ទុះវិជ្ជមាននៅក្នុងវិស័យផលិតកម្មរបស់ប្រទេស
  4. ថ្លៃប្រេងឆៅទំនងជានៅតែរក្សាភាពជាទីពេញចិត្ត​ចំពោះថ្លៃកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លី ដោយ​សារឥទ្ធិពលនៃការរំខានពីការផ្គត់ផ្គង់ប្រេងដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន និងការដាក់​ទណ្ឌកម្ម​លើសពី១០០ដុល្លារ/បារ៉ែល។ គួរកត់សំគាល់ថាថ្លៃប្រេងឥន្ធនៈឡើងខ្ពស់ធ្វើឱ្យថ្លៃកៅស៊ូសំយោគ​មាន​​តម្លៃ​ថ្លៃ​ផងដែរ
  5. តាមស្ថានភាពសេដ្ឋកិច្ចនិងទស្សនវិស័យពិភពលោកគិតត្រឹមពាក់កណ្តាលឆ្នាំ២០២២ របស់​អង្គការសហប្រជាជាតិនៃ​ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច​សម្រាប់បណ្តាប្រទេសឧស្សាហូបនីយកម្មធំៗ​ត្រូវបានកែសម្រួលដោយអត្រាធ្លាក់ចុះ ដែលក្នុងនោះសហភាពអ៊ឺរ៉ុបបានចុះបញ្ជីនូវការកែសម្រួលអត្រាធ្លាក់ចុះសំខាន់ជាងគេ។ ការធ្លាក់ចុះយ៉ាងខ្លាំងសេដ្ឋកិច្ចពិភពលោកនឹងរារាំងដល់ទំហំសារពើពន្ធសម្រាប់គាំទ្រដល់ការងើបឡើងវិញពេញលេញនៃសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍។ ជាងនេះទៅទៀត ថ្លៃថាមពលនិងថ្លៃលោហៈឡើងខ្ពស់នឹងធ្វើឱ្យការផលិតកាន់តែមានតម្លៃថ្លៃ ហើយនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតយាន​យន្ត​ទៀតផង។    ជា​លទ្ធផល ក្តីបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​កើតឡើង​យ៉ាង​ខ្លាំង ​ដោយសារសង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ការ​ឡើង​ថ្លៃ​ថាមពល និងសម្ពាធ​អតិផរណា​ជាដើម
  6. ប្រាក់ដុល្លាររឹងមាំ អត្រាការប្រាក់ខ្ពស់ រួមនិងកត្តាផ្សេងៗទៀត ដូចជាសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនជាដើម ទាំងអស់នេះនឹងរក្សាហានិភ័យទៅដល់ការវិនិយោគនិងគ្មានភាពទាក់ទាញវិនិយោគិនឡើយ៕
Latest News