×
ថ្លៃកៅស៊ូកើនឡើងនៅរដ្ឋ Kerala ដោយការផ្គត់ផ្គង់តិច តម្រូវការច្រើន

ពាណិជ្ជករបានលើកឡើងថា ថ្លៃកៅស៊ូ​ធម្ម-ជាតិបានកើនឡើងនៅក្នុងទីផ្សារសំខាន់ៗនៃរដ្ឋ Kerala ដោយសារការកើនឡើងនៃតម្រូវការកៅស៊ូ​ពីអ្នកទិញស្តុកក្នុងស្រុក បើទោះបីជាការផ្គត់ផ្គង់នៅ​តែមានតិចក៍ដោយ។

លោក E.J. Sunny ម្ចាស់ក្រុមហ៊ុន Edat-tukdi Rubber Traders ដែលមានមូលដ្ឋាននៅទីក្រុង Ernakulam រដ្ឋ Kerala បានឲ្យដឹងថា តម្រូវការរបស់ពាណិជ្ជករ​​ដែលទិញស្តុកទុកក្នុងស្រុកបាន​កើន​ឡើង បន្ទាប់ពី​ថ្លៃបានធ្លាក់ចុះនាពេលថ្មីៗនេះ។ យ៉ាងណាក៏ដោយតម្រូវការដ៏ច្រើនពីក្រុមហ៊ុនផលិត​សំបកកង់យានយន្តបានរារាំងការ​កើនឡើងថ្លៃកៅស៊ូ។ ឧស្សាហកម្មរថយន្តកំពុងប្រឈមនឹង​បញ្ហា​​ជា​ច្រើនរួមមាន៖ ថ្លៃដើមទំនិញខ្ពស់ កង្វះបន្ទះឈីប ​ការកើនឡើងករណីកូវីដ១៩​ និងផលប៉ះពាល់ពីសង្រ្គាម​រវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។

ម្យ៉ាងទៀត ការលក់រថយន្តក្នុងស្រុករបស់​ប្រទេស​ឥណ្ឌាក្នុងអំឡុងឆ្នាំ២០២១ មកដល់ខែមីនា ឆ្នាំ២០២២ គឺទាបបំផុតក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះដោយសារតម្រូវការទាបម៉ូតូទាប ហើយការផលិតរថយន្តទេសចរណ៍មានកម្រិត ដោយសារកង្វះបន្ទះ​ឈីប។ ជាមួយគ្នានោះ ក្រុមអ្នកវិភាគបានលើកឡើងថា ថ្លៃកៅស៊ូធម្មជាតិទិញលក់តាមកិច្ច សន្យានៅលើផ្សារហ៊ុនអូសាកា ប្រទេសជប៉ុនមិនបានបង្ហាញការខាតបង់ដំបូងឡើយ ​ហើយបច្ចុប្បន្នបានបញ្ចប់ដោយរលូនដោយតាមដានការកើនឡើងថ្លៃប្រេងឆៅនៅផ្សារហ៊ុនក្រុងញ៉ូយក ស្របពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់កៅស៊ូជាសកល។

ចំពោះសមាគមប្រទេសផលិតកៅស៊ូធម្មជាតិបាននិយាយថា ថ្លៃកៅស៊ូធម្មជាតិទទួលរងឥទ្ធិពលពីប្រេង​ឆៅ ពីព្រោះជ័រកៅស៊ូសំយោគមានប្រភពពីការចម្រាញ់កាកប្រេង។ និន្នាការទាំងមូលសម្រាប់កៅស៊ូនៅតែមានភាពវិជ្ជមាន ខណៈដែលការផ្គត់​ផ្គង់វត្ថុធាតុដើមរំពឹងថានឹងមានភាព តានតឹងនៅនៅប៉ុន្មាន​ខែខាងមុខនេះ ដោយសារប្រទេសផលិតភាគច្រើនកំពុងឈានចូលដល់រដូវផ្អាកចៀរ។

ក្រុមអ្នកវិភាគបានបន្ថែមថា ថ្លៃកៅស៊ូបានធ្លាក់ចុះក្នុងការធ្វើពាណិជ្ជកម្មដំបូង ដោយការរំពឹងទុកនៃតម្រូវការមុខទំនិញលើពិភពលោកធ្លាក់ចុះ៕

Latest News