១.ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែវិច្ឆិកា ឆ្នាំ២០២១
តារាងទី១៖ តម្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែវិច្ឆិកា ឆ្នាំ២០២១ នៅទីផ្សារទិញលក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
|
ពាក់កណ្តាលចុងខែវិច្ឆិកា២១ |
|||
STR 20, FOB បាងកក ($/100kg) |
172.26 |
177.77 |
+3.2 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
171.70 |
179.23 |
+4.4 |
|
RSS 3, FOB បាងកក ($/100kg) |
189.07 |
197.63 |
+4.5 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
239.95 |
250.41 |
+4.4 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
132.02 |
137.13 |
+3.9 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
129.19 |
136.50 |
+5.7 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (យ័ន/តោន) |
14 228 |
15 248 |
+7.2 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20 ($/100kg) |
171.51 |
177.75 |
+3.6 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 (យេន/គ.ក្រ) |
223.86 |
237.68 |
+6.2 |
ក្រាហ្វីកទី៦ |
២.ទស្សនវិស័យ
2. ទីផ្សារកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លីត្រូវបានរំពឹងថា នឹងបន្តទទួលបានការគាំទ្រពីការផ្គត់ផ្គង់បន្ទាន់ក្នុងរយៈពេលខ្លី។ ការផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោកត្រូវបាន រំពឹងថា នឹងមានការធ្លាក់ចុះចាប់ពីខែធ្នូ ឆ្នាំ២០២១តទៅ អាស្រ័យដោយសារកត្តារដូវកាល។ តារាងទី២ បង្ហាញពីនិន្នាការប្រចាំខែដែលបានរំពឹងទុកក្នុងផលិតកម្មកៅស៊ូ ធម្មជាតិនៅប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសចិន ហើយប្រទេសទាំងនេះរួមគ្នាតំណាងឱ្យ ៧១% នៃការផ្គត់ផ្គង់កៅស៊ូពិភពលោក។
តារាងទី២៖ និន្នាការផលិតកម្មកៅស៊ូប្រចាំខែចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ ('000 តោន)
|
ថៃ |
ឥណ្ឌូនេស៊ី |
វៀតណាម |
ចិន |
សរុប |
តុលា ២១ |
436 |
272 |
132 |
89 |
929 |
វិច្ឆិកា ២១ |
458 |
264 |
135 |
128 |
985 |
ធ្នូ ២១ |
407 |
252 |
140 |
58 |
857 |
មករា ២២ |
447 |
252 |
140 |
1 |
840 |
កុម្ភៈ ២២ |
409 |
255 |
50 |
0 |
714 |
3. ការនាំចូលកៅស៊ូធម្មជាតិរបស់ប្រទេសចិនត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១ និងក្នុងខែមករា ឆ្នាំ២០២២ ដោយសារតែមានតម្រូវការខ្ពស់មុនពិធីបុណ្យចូលឆ្នាំចិន។ ដោយមើលឃើញពីកង្វះខាតការផ្គត់ផ្គង់តាមរដូវ ស្របពេលជាមួយនឹងរដូវត្រជាក់ប្រចាំឆ្នាំសម្រាប់ដើមកៅស៊ូនៅក្នុងប្រទេសផលិតធំៗផង ក្រុមហ៊ុនផលិតកម្មរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្វើការបង្កើនស្តុកកៅស៊ូធម្មជាតិឱ្យបានមុនថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីដែលចូលមកដល់នៅថ្ងៃទី១ ខែកុម្ភៈខាងមុខនេះ។ ប្រទេសចិនរំពឹងថា ត្រូវការប្រើប្រាស់កៅស៊ូប្រមាណ ៥០០ ០០០តោន/ខែ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ តារាងទី៣ បង្ហាញពីនិន្នាការដែលអាចកើតមានក្នុងការនាំចូលនិងប្រើប្រាស់កៅស៊ូធម្មជាតិប្រចាំខែនៅក្នុងប្រទេសចិន។
តារាងទី ៣៖ការនាំចូលនិងការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងប្រទេសចិន ('000 តោន)
|
ការនាំចូល |
ការប្រើប្រាស់ |
តុលា ២០២១ |
400 |
483 |
វិច្ឆិកា ២០២១ |
474 |
507 |
ធ្នូ ២០២១ |
524 |
501 |
មករា ២០២២ |
507 |
504 |
4.សេដ្ឋកិច្ចកៅស៊ូពិភពលោកក្នុងឆ្នាំ២០២១ ទំនងជាបញ្ចប់ដោយសន្មតថា មានឱនភាពប្រមាណ២០០ ០០០តោន ក្នុងនោះការផ្គត់ផ្គង់ ពិភពលោកមាន ១៣,៨៨២ លានតោន និងតម្រូវការពិភពលោកមាន១៤,០៧៦លានតោន។ ទោះបីជាយ៉ាងណាក៏ដោយឱនភាពនេះបានរំពឹងទុកថា មិនមានទំហំធំឡើយបើប្រៀបធៀបទៅនឹងទំហំនៃទីផ្សារពិភពលោក ដោយសារតុល្យភាពនៃការផ្គត់ផ្គង់-តម្រូវការដែលលំអៀងនោះត្រូវបានទ្រទ្រង់ដោយទីផ្សារបាន។
5.ទោះបីជាទីផ្សារកៅស៊ូធម្មជាតិអាចនៅបន្តទទួលបានអំណោយផលល្អផ្អែកលើមូលដ្ឋានតម្រូវការ-ការផ្គត់ផ្គង់ក៏ដោយ ក៏កត្តាខាងក្រោមនេះអាចចូលមករារាំងដល់ការវិនិយោគកៅស៊ូនៅពេលអនាគតក្នុងរយៈពេលខ្លីផងដែរ៖
7.រយៈពេលខ្លីៗតាមរដូវដែលនឹងមកដល់នាពេលឆាប់ៗនេះនិងការកើនឡើងនូវតម្រូវការប្រទេសចិន។ ទោះជាយ៉ាងណាឥទ្ធិពលវិជ្ជមានៃកត្តាមូលដ្ឋានកាផ្គត់ផ្គង់-តម្រូវការអំណោយផលនឹងត្រូវបានផាត់សងមួយផ្នែក ដោយសារតែការពង្រឹងសក្តានុពលនៃប្រាក់ដុល្លារអាម៉េរិក ការរឹតបន្តឹងដែលត្រូវដាក់ប្រឆាំងនឹងការរីករាលដាលនៃជម្ងឺ COVID-១៩ ប្រភេទ Omicron កង្វះសន្ទុះនៅក្នុងទីផ្សារប្រេងឆៅរួមនិងការប្រឈមមុខគ្នាជាបន្តបន្ទាប់នៅក្នុងវិស័យរថយន្ត ដោយសារតែកង្វះបន្ទះឈីប អេឡិកត្រូនិក៕
ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ STR-20 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូ ទិញលក់ភ្លាមៗប្រភេទ SMR-20 នៅទីផ្សារគួរឡាឡាំពួរ (US$/100Kg)
ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS-3 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាម (US$/100Kg)
ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ (US$/100Kg)
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃសម្រាប់ខែឧសភា ឆ្នាំ២០២២ (យ័ន/តោន)
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR-20 នៅទីផ្សារហ៊ុនប្រទេសសឹង្ហបុរីសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)
ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS-3 នៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមេសា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)
ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់ថៃ (ធៀប១០០បាត)
ក្រាហ្វិកទី៨៖ ឥទ្ធិពលប្រាក់ម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)
ក្រាហ្វិកទី៩៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent (USD$/បារ៉ែល)