×
ស្ថានភាពនិន្នាការកៅស៊ូពាក់កណ្តាលចុងខែតុលា ឆ្នាំ២០២១

១.ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែតុលា ឆ្នាំ២០២១

ការពិនិត្យឡើងវិញដោយសង្ខេបអំពីដំណើរវិវត្ត​នៃថ្លៃកៅស៊ូធម្មជាតិនៅពាក់កណ្តាលចុងខែតុលា ឆ្នាំ២០២១ ដោយយោងទៅលើថ្លៃនៅក្នុងបណ្តាទីផ្សារសំខាន់ៗទាំងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងតំបន់អាស៊ី។ ចំណែក តារាងទី១នឹងបង្ហាញអំពីនិន្នាការថ្លៃកៅស៊ូប្រចាំថ្ងៃឲ្យកាន់តែច្បាស់បន្ថែមទៀត។

តារាងទី១៖ តម្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែតុលា ឆ្នាំ២០២១ នៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ដើមខែតុលា ២១

ពាក់កណ្តាល​ចុងខែតុលា​២១

STR 20, FOB បាងកក ($/100kg)

169.22

174.54

+3.2

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

171.65

177.71

+3.5

RSS 3, FOB បាងកក ($/100kg)

179.79

189.84

+5.6

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

226.75

229.98

+1.4

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

124.08

131.22

+5.8

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

124.30

128.79

+3.6

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ (ផុតខែមករា ២២) (យ័ន/តោន)

14 610

14 963

+2.4

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20 ផុត​ខែមករា ២២) ($/100kg)

170.74

176.66

+3.5

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 ផុតខែមីនា ២២) (យេន/គ.ក្រ)

218.99

230.34

+5.2

ក្រាហ្វីកទី៦

 

២.ទស្សនវិស័យ

1. ទោះបីជាមានការដកចេញវិញស្ទើរតែទាំងអស់នូវរបាំងរឹតបន្តឹងដែលបានដាក់ទាក់ទងនឹងជំងឺកូវីដ​១៩ នៅក្នុងប្រទេសផលិតកៅស៊ូធំៗនិងទោះបីជាមានការស្ទុះ​ងើបឡើងវិញគួរឱ្យកត់សម្គាល់នៃ​ថ្លៃកៅស៊ូ​ធម្មជាតិក៏ដោយ ក៏ផលិតកម្មកៅស៊ូធម្មជាតិរបស់ពិភពលោកត្រូវបានរំពឹងថានឹងនៅតែមិនមានការប្រែប្រួល​​នៅក្នុងខែ​វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១នេះឡើយ បើប្រៀបធៀបទៅនឹងពីរខែកន្លងមក (គឺ ខែកញ្ញានិងខែ​តុលា ឆ្នាំ២០២១)។ តារាងទី២នឹងបង្ហាញអំពីនិន្នាការប្រចាំខែក្នុងផលិត​កម្មកៅស៊ូធម្មជាតិ​នៅក្នុង​ប្រទេស​​ថៃ ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ចិន និងប្រទេសម៉ាឡេស៊ី ចាប់ពីខែកញ្ញារហូតដល់ខែធ្នូ ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា ប្រទេសទាំងប្រាំមួយនេះតំណាងឱ្យចំណែក ៨១% នៃការផ្គត់ផ្គង់កៅស៊ូធម្មជាតិនៅទូទាំង​​ពិភពលោក។

តារាងទី ២៖ និន្នាការប្រចាំខែក្នុងផលិតកម្មកៅស៊ូចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២១ ('000តោន)

 

ថៃ

ឥណ្ឌូនេស៊ី

វៀតណាម

ចិន

ឥណ្ឌា

ម៉ាឡេស៊ី

សរុប

កញ្ញា ២១

381

283

120

125

75

55

1 039

តុលា​​ ២១

436

272

132

89

55

60

1 044

វិច្ឆិកា ២១

458

264

135

128

100

53

1 138

ធ្នូ ២១

407

252

140

58

105

48

1 010

 

2.ការ​នាំ​ចូល​កៅស៊ូ​ធម្មជាតិ​ទៅក្នុង​ប្រទេស​ចិន​ត្រូវ​បាន​​រំពឹង​ថា​ នឹង​កើន​ឡើង​បន្តិច​បន្តួចប៉ុណ្ណោះនៅ​ក្នុង​ខែ​វិច្ឆិកានិង​កើនខ្ពស់​ជាង​នេះ​ក្នុង ​ខែ​ធ្នូ ឆ្នាំ​២០២១។ ទោះបីជាមានឧបសគ្គខ្លះកើតឡើងដូចជាកង្វះខាតប្រេងឥន្ធនៈ ថ្លៃធ្យូងថ្ម ថ្លៃប្រេងឥន្ធនៈឡើងខ្ពស់ និងការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីក៏ដោយ ក៏យើងរំពឹងថា ប្រទេសចិននឹងប្រើប្រាស់កៅស៊ូច្រើនជាង ៥០០ ០០០តោន ក្នុងអំឡុងខែវិច្ឆិកានិងខែធ្នូ ឆ្នាំ ២០២១នេះ (តារាងទី៣)។ ម៉្យាងវិញទៀត ឧបសគ្គដែលបណ្តាលមកពីការផ្គត់ផ្គង់អគ្គិសនីត្រូវបានរំពឹងថា នឹងអាចបានធូរស្រាលឡើងវិញនៅក្នុងខែវិច្ឆិកានិងខែធ្នូ ឆ្នាំ២០២១។

តារាងទី ៣៖ការនាំចូលនិងការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងប្រទេសចិន ('000 តោន)

 

ការនាំចូល

ការប្រើប្រាស់

កញ្ញា ២០២១

491

500

តុលា ២០២១

428

4483

វិច្ឆិកា ២០២១

481

507

ធ្នូ ២០២១

545

501

 

3. តម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ឥណ្ឌា និងនៅប្រទេសជប៉ុនត្រូវបានរំពឹងថានឹងទទួលបានការកើនឡើងក្នុងរយៈពេលខ្លី ព្រោះយើងមើលឃើញពីសន្ទុះកើនឡើងដែលបណ្តាលមកពីការលុបចោលបន្ថែមទៀតនូវរបាំងរឹតបន្តឹងទាក់ទងនឹងជំងឺកូវីដ១៩ ការបើកដំណើរការឡើងវិញនៃប្រព័ន្ ធដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត។ គេគួរតែទាញការចាប់អារម្មណ៍នៅក្នុងការកត់សម្គាល់មួយថា ការប្រើប្រាស់កៅស៊ូធម្មជាតិនៅលើពិភពលោកបានបង្ហាញពីកំណើនមិនធម្មតាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីគ្រោះមហន្តរាយជាប្រវត្តិសាស្ត្រក្នុងពិភពលោកមានដូចជា ក្រោយសង្គ្រាមលោក (លើកទី១និងទី២)  ក្រោយជំងឺគ្រុនផ្តាសាយអេស្ប៉ាញ (១៩១៨-១៩២០) និងក្រោយវិបត្តិសេដ្ឋកិច្ចដ៏ធំដែលគេប្រសិទ្ធនាមឱ្យថា «Great Depression» (១៩២៩-១៩៣៩)។ យើងនៅចាំបានថា ការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោកបានកើនឡើងចំនួន ៣៣% នៅក្នុងឆ្នាំ១៩១៩ (ភ្លាមៗ បន្ទាប់ពីសង្គ្រាមលោកលើកទី១) ក្រោយមកបានហក់ឡើង ៤៥% នៅឆ្នាំ១៩២២ (បន្ទាប់ពីជំងឺគ្រុនផ្តាសាយអេស្ប៉ាញ) ហើយ​​នៅឆ្នាំ១៩៣៣ វាបានកើនឡើង ១៩% (បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចធំ Great Depression) និងចុងក្រោយបានកើនឡើង ១២១% ក្នុងឆ្នាំ១៩៤៦(ភ្លាមៗបន្ទាប់ពីសង្គ្រាមលោកលើកទី២)។ ទោះបីកំណើនមិនធម្មតាដ៏ធំសម្បើមបែបនេះមិនត្រូវបានរំពឹងទុកនៅក្នុងសេណារីយ៉ូបច្ចុប្បន្ននេះក៏ដោយ តែការជំរុញកំណើនកម្រិតមធ្យមក្នុងរយៈពេលខ្លីអាចមានសង្ឃឹមនៅពេលសេដ្ឋកិច្ចវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញបន្ទាប់ពីការបិទរួមនិងការរឹតបន្តឹងអស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ បន្ទាប់ពីបានធ្លាក់ចុះអស់ ៦,៩% កាលឆ្នាំ២០១៩ តម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងវិញចំនួន ៨,៣% ទៅដល់បរិមាណ ១៤លានតោននៅក្នុងឆ្នាំ២០២១។ ជាមួយនឹងការផ្គត់ផ្គង់កៅស៊ូពិភពលោកក្នុងឆ្នាំដដែលនេះរំពឹងថា នឹងមានចំនួន ១៣,៨ លានតោនប៉ុណ្ណោះ ដូច្នេះនៅឆ្នាំ២០២១ ជាភាស្តុតាងបញ្ជាក់ថាពិភពលោកនឹងជួបប្រទះការខ្វះខាតកៅស៊ូជាសាកលប្រមាណ ២០០ ០០០តោន។ ថ្វីត្បិតតែកង្វះ ខាតនេះមិនទាន់ទាក់ទងសំខាន់ទៅនឹងតម្រូវការសាកលក៏ដោយ តែយើងអាចឆ្លុះបញ្ចាំងមើលឃើញការវិវត្តនៅក្នុង ទីផ្សារជាក់ស្តែងក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះ។

4. សេដ្ឋកិច្ចកៅស៊ូធម្មជាតិក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ (ចាប់ពីឆ្នាំ២០១៦រហូតមក) បានស្ថិតនៅក្រោមការកាន់ក្តាប់នៃសមត្ថភាពផលិតជ័រកៅស៊ូច្រើនលើស ដែលបណ្តាលមកពីការពង្រីកផ្ទៃដីចៀរជ័រ ច្រើនខុសធម្មតា។ ទោះបីជា ផ្ទៃដីចៀរជ័រកៅស៊ូនៅទូទាំងពិភពលោកនឹងត្រូវពង្រីកថែមទៀតប្រមាណជិត ២៥០ ០០០ហិកតា ក្នុងឆ្នាំ២០២២ក៏ដោយ ក៏កំណើននៃផលិតកម្មកៅស៊ូនេះទំនងជា​ត្រូវបានស្រូបយក​ដោយតម្រូវការប្រើប្រាស់សាកលដ៏រឹងមាំផងដែរ។ បន្ទាប់ពីបានកើនឡើងចំនួន ៨,៣% នៅក្នុងឆ្នាំ២០២១រួចមក ការប្រើប្រាស់កៅស៊ូពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងក្នុងអត្រាចន្លោះពី ៤%-៥% ក្នុងឆ្នាំ​២០២២ខាងមុខ។ យើងអាចសន្និដ្ឋានបែបនេះ ដោយផ្អែកលើទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែល​ចេញផ្សាយដោយស្ថាប័ន IMF ក្នុងខែតុលា ឆ្នាំ២០២១ មានន័យថាកៅស៊ូធម្មជាតិនឹងមិនមានបរិមាណ​ជន់​​លើស​ក្នុងកំឡុងឆ្នាំ២០២២នេះទេ។ ដោយហេតុថាការប្រើប្រាស់កៅស៊ូពិភពលោកក៏កើនឡើងនៅ​ឆ្នាំ២០២២ យ៉ាងហោចណាស់ក៏ ៤% ដែលជាក់ស្តែងវានឹងអាចសម្រេចបាន។ លើសពីនេះទៅទៀតចាប់​​ពីឆ្នាំ២០២៣តទៅ យើងប្រមើរទុកថានៅទូទាំងពិភពលោកនឹងជួបប្រទះកង្វះការផ្គត់ផ្គង់កៅស៊ូធម្មជាតិ ហើយឱនភាពបែបនេះនឹងកើនឡើងជាលំដាប់នៅក្នុងបណ្តាឆ្នាំបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨។ ដំណាក់កាលដ៏វែងនៃឱនភាពផ្គត់ផ្គង់កៅស៊ូអាចនឹងត្រូវពង្រីកបន្ថែមទៀតរហូតដល់ឆ្នាំ ២០៣១ នេះបើយោងតាម ការព្យាករណ៍ដែលបានធ្វើឡើងដោយផ្អែកលើនិន្នាការនៃការដាំដុះកៅស៊ូ និងការពង្រីកសក្តានុពលនៃផ្ទៃដី ចៀរជ័រនៅក្នុងប្រទេសនីមួយៗ (តារាងទី 4) ។

តារាងទី ៤៖ ការព្យាករណ៍អំពីការផ្គត់ផ្គង់និងតម្រូវការកៅស៊ូធម្មជាតិ ពិភពលោកឆ្នាំ២០២២-២០២៨ ('000 តោន)

ឆ្នាំ

ផលិតកម្ម ពិភពលោក

ការប្រើប្រាស់ពិភពលោក

កំណើនប្រចាំឆ្នាំ ២%

កំណើនប្រចាំឆ្នាំ ៣%

កំណើនប្រចាំឆ្នាំ ៤%

​កំណើនប្រចាំឆ្នាំ ៥%

2022

14 606

14 309

14 449

14 589

14 729

2023

14 792

14 595

14 882

15 173

15 466

2024

14 941

14 887

15 329

15 780

16 239

2025

15 074

15 184

15 789

16 411

17 051

2026

15 101

15 488

16 262

17 067

17 904

2027

15 121

15 798

16 750

17 750

18 799

2028

15 193

16 114

17 253

18 460

19 739

 

5. ថ្លៃប្រេងឆៅត្រូវរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅក្នុងខែវិច្ឆិកានិងខែធ្នូ ឆ្នាំ២០២១នេះ ដោយហេតុថាតម្រូវការប្រេងក្នុងរដូវរងាកើនខ្ពស់ និងម៉្យាងតម្រូវការប្រេងក៏នឹងកើនឡើងផងដែរពីការរស់ឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញនៃវិស័យដឹកជញ្ជូន ក្នុងនោះរួមទាំងឧស្សាហកម្មអាកាសចរណ៍ផងដែរ។ ដូចនេះ កៅស៊ូធម្មជាតិអាចទទួលបានផលវិជ្ជមានពីការ កើនឡើងបន្ថែមទៀតនៃថ្លៃប្រេងឆៅដែលបានរំពឹងទុក។ នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ យើងបានគេរំពឹងថាសម្ព័ន្ធភាព OPEC+ នឹងធ្វើការពិនិត្យឡើងវិញចំពោះទិន្នផលប្រេងឆៅជាសាកលនិងធ្វើសេចក្តីសម្រេចអំពីផែនការរបស់ខ្លួនសម្រាប់បង្កើនផលិតកម្មប្រេងប្រចាំខែ។

6. កិច្ចប្រជុំរបស់គណៈកម្មាធិការទីផ្សារបើកចំហរសហព័ន្ធ (FOMC) នៃធនាគារកណ្តាលអាមេរិកដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣ ខែវិច្ឆិកា បានគេរំពឹងយ៉ាងទូលំទូលាយថា ពួកគេនឹងធ្វើការប្រកាសកាលបរិច្ឆេទសម្រាប់ការវិលត្រឡប់មកវិញនូវកម្មវិធីទិញមូលបត្របំណុលប្រចាំខែចំនួន ១២០លានដុល្លារសហរដ្ឋអាមេរិក ហើយពួកគេនិងប្រកាសបញ្ចប់ទាំងស្រុងនូវគោលនយោបាយគាំពារសម័យកាលជំងឺកូវីដ១៩ រាតត្បាតនៅពាក់កណ្តាលឆ្នាំ២០២២ ពោលគឺលឿនជាងធនាគារកណ្តាលនៅអឺរ៉ុបនិងនៅប្រទេសជប៉ុន។ គេក៏បានរំពឹងផងដែរថា កិច្ចប្រជុំនេះនឹងធ្វើឱ្យថ្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិករឹងមាំ។ ភាពខ្លាំងរបស់ប្រាក់ដុល្លារធៀបនឹងរូបិយប័ណ្ណគូប្រជែងរបស់ខ្លួនចំនួនប្រាំផ្សេងទៀត បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះដូចនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រាក់ដុល្លារទំនងជានៅធ្វើដំណើរលើភាពរឹងមាំបន្តទៅមុខទៀត។ ក្នុងពេលប្រាក់ដុល្លារឡើងថ្លៃបែបនេះ ជាធម្មតាវាធ្វើឱ្យពួកពាណិជ្ជករកមិនចង់ធ្វើការជួញដូរទំនិញ។

7. សរុបសេចក្តីមកថ្លៃកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លីនេះទំនងជានៅបន្តទទួលបានផលល្អពីស្ថានភាពនៃតម្រូវការការផ្គត់ផ្គង់អំណោយ ផលនិងម៉្យាងពីថ្លៃប្រេងឆៅខ្ពស់ផងដែរ។ តម្រូវការប្រើប្រាស់កៅស៊ូកើនឡើងដែលបណ្តាលមកពីការរស់ឡើងវិញនៃសកម្មភាពសេដ្ឋ- កិច្ចពិភពលោក ដូច្នេះការកើនឡើងនៃតម្រូវការបូករួមនឹងការរំពឹងទុកនៃឱនភាពកៅស៊ូចំនួន ២០០ ០០០តោនក្នុងឆ្នាំនេះផង អាច ជួយឱ្យថ្លៃកៅស៊ូធម្មជាតិកើនឡើងបន្ថែមទៀតក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះ។

8. ខណៈពេលដែលក្តីរំពឹងថា នឹងមានតុល្យភាពនៃតម្រូវការការផ្គត់ផ្គង់នៅឆ្នាំ២០២២ សេដ្ឋកិច្ចកៅស៊ូធម្មជាតិត្រូវបានព្យាករណ៍ថា នឹងចូលទៅដល់សម័យកាលឱនភាពរយៈពេលវែងនៅឆ្នាំ២០២៣ ដែលពេលនោះតម្រូវការប្រើប្រាស់នឹងកើនឡើងយ៉ាងហោចណាស់ក្នុងអត្រាតិចបំផុតក៏ ៣%ដែរ។ បើនិយាយឱ្យកាន់តែច្បាស់សេដ្ឋកិច្ចកៅស៊ូធម្មជាតិពិភពលោកស្ទើរតែចេញរួចពីស្ថានភាពមួយដែលសមត្ថភាពផលិតច្រើនលើស និងការផ្គត់ផ្គង់លើសតម្រូវការដែលបានអូសបន្លាយរយៈពេលវែងណាស់មកហើយ។ សេដ្ឋកិច្ចកៅស៊ូធម្មជាតិនឹងស្ថិតនៅលើកម្រិតឱនភាពក្នុងរយៈពេលវែងដែលត្រូវអូសបន្លាយរហូតដល់ឆ្នាំ២០៣១ ហើយក្នុងរយៈពេលនេះ ការផ្គត់ផ្គង់និងតម្រូវការប្រើប្រាស់កៅស៊ូ នឹងមានចារិកលក្ខណៈស្ថិតនៅឃ្លាតឆ្ងាយពីគ្នាឆ្ងាយទៅៗ។

ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ STR-20 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូ ទិញលក់ភ្លាមៗប្រភេទ SMR-20 នៅទីផ្សារគួរឡាឡាំពួរ (US$/100Kg)

ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS-3 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាម (US$/100Kg)

ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ (US$/100Kg)

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃ សម្រាប់ខែមករា ឆ្នាំ២០២២ (យ័ន/តោន)

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR-20 នៅទីផ្សារ​ហ៊ុន​ប្រទេស​សឹង្ហបុរីសម្រាប់ខែមករា ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)

ហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS-3 នៅទីផ្សារ​ហ៊ុន​​អូសាកាសម្រាប់ខែមីនា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)

Latest News