I. ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែសីហា ឆ្នាំ២០២១
1. ការប្រែប្រួលអត្រាភាគរយនៃថ្លៃកៅស៊ូធម្មជាតិក្នុងទម្រង់ជួញដូរសំខាន់ៗ ទាំងនៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុន និងទីផ្សារទិញលក់ភ្លាមៗនៅចន្លោះពីថ្ងៃទី១៣-៣១ ខែសីហា ឆ្នាំ២០២១ មានបង្ហាញជូននៅក្នុងតារាងទី១ (យើងជ្រើសយកថ្ងៃទី១៣ ខែសីហា មកធ្វើជាចំណុចគោលពីព្រោះតែ ថ្ងៃទី១៤ ខែសីហា គឺជាថ្ងៃឈប់សម្រាកចុងសប្តាហ៍) ៖
តារាងទី១៖ ការប្រែប្រួលអត្រាភាគរយនៃតម្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលទី២ នៃខែសីហា ឆ្នាំ២០២១
|
រយៈពេលលយោង |
% បម្របម្រួល |
ក្រាហ្វិកថ្លៃ |
ទីផ្សារទិញលក់ភា្លមៗ |
|||
STR 20, FOB បាងកក |
១៣-៣១ សីហា ២០២១ |
-4.1 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ |
១៣ សីហា-១ កញ្ញា ២០២១ |
-5.5 |
|
RSS 3, FOB បាងកក |
១៣-៣១ សីហា ២០២១ |
-0.6 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម |
១៣-៣១ សីហា ២០២១ |
+3.0 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ |
១៣ សីហា-១ កញ្ញា ២០២១ |
-1.3 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក |
១៣-៣១ សីហា ២០២១ |
-1.3 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|||
ទីផ្សារហ៊ុនសៀងហៃ (ផុតខែមករា ២០២១) |
១៣ សីហា-១ កញ្ញា ២០២១ |
-5.8 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20 ផុតខែវិច្ឆិកា ២០២១) |
១៣ សីហា-១ កញ្ញា ២០២១ |
-4.8 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 ផុតខែមករា ២០២២) |
១៣ សីហា-១ កញ្ញា ២០២១ |
-8.1 |
ក្រាហ្វីកទី៦ |
II.ការពិនិត្យឡើងវិញនៃនិន្នាការពាក់កណ្តាលចុងខែសីហា ឆ្នាំ២០២១
2. ផ្ទុយពីចក្ខុវិស័យរយៈពេលខ្លី ដែលយើងបានបង្ហាញនៅក្នុងការចេញផ្សាយរបាយការណ៍លេខមុននេះ ថ្លៃកៅស៊ូធម្មជាតិបានធ្លាក់ចុះនៅពាក់កណ្តាលចុងខែសីហានេះទៅវិញ ទាំងនៅទីផ្សារទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុននិងទីផ្សារទិញលក់ភ្លាមៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗដែលជាទម្រង់ជួញដូរដ៏ពេញនិយមបំផុតនិងតំណាងឱ្យជិត៧០% នៃពាណិជ្ជកម្មជ័រកៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះអស់ ៤,១% នៅក្នុងទីក្រុងបាងកក ចំពោះកៅស៊ូប្រភេទ STR20 និងធ្លាក់ចុះ ៥,៥% នៅទីក្រុងគូឡាឡាំពួ ចំពោះកៅស៊ូប្រភេទ SMR20 ចន្លោះថ្ងៃទី១៣-៣១ ខែសីហានេះ។ ទោះយ៉ាងនេះក្តី ទីផ្សារទិញលក់ភ្លាមៗក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះកៅស៊ូប្រភេទ RSS និងទឹកជ័រ Latex អាចទប់ទល់បានមួយកម្រិតជាមួយនឹងការធ្លាក់ចុះនេះ។ នៅចំកណ្តាលនៃនិន្នាការធ្លាក់ចុះថ្លៃនេះ ទីផ្សារកៅស៊ូប្រភេទ RSS នៅក្នុងប្រទេសឥណ្ឌាបានលេចចេញជាពន្លឺល្អទៅវិញ ដោយបានកើនឡើង ៣% (RSS4 ក្នុងទីផ្សារកូតូយ៉ាម) ទាំងនេះក៏ដោយសារតែកត្តាក្នុងស្រុកអំណោយផលល្អ។
ក្រាហ្វិកទី១, ២ និងទី៣ បង្ហាញពីនិន្នាការថ្លៃប្រចាំថ្ងៃរបស់កៅស៊ូប្រភេទ TSR (STR20 ក្នុងទីផ្សារបាងកកនិង SMR20 ក្នុងទីផ្សារ គួឡាឡាំពួរ), កៅស៊ូប្រភេទ RSS (RSS3 ក្នុងទីផ្សារបាងកកនិង RSS4 ក្នុងកូតូយ៉ាម), និងទឹកជ័រកៅស៊ូ៦០% (ទីផ្សារគួឡាឡាំពួរនិងបាងកក) ដោយ យោងទៅលើរយៈពេលចាប់ពីថ្ងៃទី១៣-៣១ ខែសីហា ឆ្នាំ២០២១។ ចំណែកនិន្នាការថ្លៃជ័រកៅស៊ូប្រចាំថ្ងៃនៃទីផ្សារទិញលក់កៅស៊ូតាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុន សៀង ហៃ សឹង្ហបូរី និងទីផ្សារអូសាកាបានបង្ហាញនៅក្នុងក្រាហ្វិកទី៤ ទី៥ និងក្រាហ្វិកទី៦
3. ស្ថិតក្នុងរយៈពេលដែលកំពុងសិក្សាពិនិត្យមើលនេះ យើងបានសំគាល់ឃើញថា សន្ទុះនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស តំបន់ចាយប្រាក់អឺរ៉ូ និងប្រទេសចិនបានស្ទុះងើបឡើងវិញជាបន្តបន្ទាប់ជាប់រហូតតាំងពីប៉ុន្មានសប្តាហ៍មុនមកម៉្លេះ។ ប៉ុន្តែទោះបីជាមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ហើយក៏ដោយ ក៏មេរោគ COVID-១៩ បំប្លែងខ្លួនថ្មី DELTA បាននាំប្រទេសនិងតំបន់ទាំងនេះចូលទៅក្នុងដំណាក់កាលរំខានថ្មីដែលបង្ខំឱ្យអាជីវកម្មនានាត្រូវកាត់បន្ថយប្រតិបត្តិការឬក៏ត្រូវពន្យាពេលបើកដំណើរការជាប្រក្រតីឡើងវិញ។ មានលេចចេញការព្រួយបារម្ភកាន់តែខ្លាំងឡើងៗថា ការការពារជំងឺកូវីដ-១៩ ដោយការចាក់វ៉ាក់សាំង២ដូសពេញលេញក៏ពុំអាចធានាសុវត្តិភាពបានដែរ ហើយសូម្បីតែក្រុមមនុស្សដែលទទួលបានវ៉ាក់សាំង២ ដូសពេញលេញរួចហើយក្តី ក៏អាចងាយនឹងមានជំងឺធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី DELTA នេះផងដែរ។ ឧទាហរណ៍ ចំនួនមធ្យមនៃអ្នកជំងឺចូលមន្ទីរពេទ្យថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងចំនួន ៥៨% គិតចាប់ពីដើមខែទៅដល់ពាក់កណ្តាលខែសីហានេះ។ ការស្ទង់មតិមួយដែលធ្វើឡើងដោយទីភ្នាក់ងារល្បីៗបានបង្ហាញថា អាជីវកម្មទាំងឡាយនៅក្នុងវិស័យសំខាន់ៗមួយចំនួនមិនទាន់អាចត្រឡប់មកវិញ ឱ្យដូចទៅនឹងការរំពឹងទុកកាលពីពេលមុននេះទេ ដោយសារតែមានការព្រួយបារម្ភថ្មីៗបន្ថែមទៀតនេះ។ ដោយមានការព្រួយបារម្ភអំពីមេរោគបំប្លែងខ្លួនថ្មី DELTA អាជីវកម្មភាគច្រើនត្រូវបង្ខំចិត្តពន្យាពេលវិលត្រឡប់ទៅរកប្រតិបត្តិការធម្មតាឡើងវិញរបស់ខ្លួន។ ក្រុមហ៊ុនជាច្រើនបានពន្យាកាលវិភាគវិលត្រឡប់ទៅធ្វើការនៅការិយាល័យរបស់ពួកគេហើយក៏ត្រូវកាត់បន្ថយកន្លែងការងារទៀតផង។ ម៉្យាងវិញទៀត ពួកអ្នកប្រើប្រាស់ទោះតិចឬច្រើនកំពុងបង្អង់ឬពន្យាររាល់ការចំណាយរបស់ពួកគេ។ មេរោគបំប្លែងខ្លួនថ្មី DELTA បានបិទខ្ទប់សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ចក្រភព អង់គ្លេស តំបន់ចាយប្រាក់អឺរ៉ូ និងប្រទេសចិនដែលអាចជះផលប៉ះពាល់ទៅដល់ទស្សនវិស័យនៃតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិសាកល។
4. សន្ទុះនៃការងើបឡើងវិញក៏ត្រូវបានបង្អាក់ផងដែរដោយសារការកាត់បន្ថយផលិតកម្មរថយន្ត ដូចបានដឹងស្រាប់ហើយថា ណ្តាលមកពីការបន្តខ្វះខាតយ៉ាងខ្លាំងនៃឧបករណ៍អេឡិចត្រូនិកបន្ទះឈីបដែលកំពុងធ្វើឱ្យអន្តរាយដល់ឧស្សាហកម្មរថយន្តនៅទូទាំងពិភពលោក។ ក្រៅពីរងផលប៉ះពាល់ដោយសារការផ្គត់ផ្គង់រអាក់រអួល សារពើភ័ណ្ឌនៅតាមហាងលក់ទំនិញត្រូវបានបន្ថយដោយ សារតែវីរុសរីករាលដាលយ៉ាងឆាប់រហ័ស។ ខាងក្រោមនេះ ជាការសង្កេតមួយចំនួនពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេស ចិន សហគមន៍អឺរ៉ុប និងប្រទេសឥណ្ឌា៖
5. សកម្មភាពជំនួញរបស់អាមេរិកបានធ្លាក់ចុះមកនៅត្រឹម ៥៥,៤ ក្នុងខែសីហា ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២០រហូតមក បើយោងតាមសន្ទស្សន៍សមាសធាតុទីផ្សារ (HIS Market’s Composite PMI Output Index)។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងការងារសហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែកញ្ញាបង្ហាញថា ការបង្កើតការងារថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងនៅខែសីហាកន្លងមក។ ប្រាក់បៀវត្សរ៍សម្រាប់ប្រភេទការងារក្រៅពីការងារកសិកម្មបានកើនឡើងត្រឹម ២៣៥ ០០០ ប៉ុណ្ណោះ ដែលផ្ទុយពីការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចថានឹងអាចមានដល់ ៧៥០ ០០០។ ក្នុងរយៈពេលដែលយើងកំពុងពិនិត្យសិក្សានេះ ក៏មានលេចឡើងនូវព្យុះសង្ឃរាឈ្មោះ Henri និងព្យុះសង្ឃរា Ida បានធ្វើការវាយប្រហារមកលើសហរដ្ឋអាមេរិកអមដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរនៅភាគខាងឥសាន្តប្រទេស ជាពិសេសនៅក្នុងផលិតកម្មប្រេង ឆៅនិងតំបន់ឧស្សាហកម្មគីមីនៅរដ្ឋ Louisiana។
6. នៅប្រទេសអាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅសហគមន៍អឺរ៉ុប ទំនុកចិត្តពាណិជ្ជកម្ម អាជីវកម្ម បានធ្លាក់ចុះនៅក្នុងពាក់កណ្តាលចុងខែសីហានេះ ដោយសារហ៊ុនធំៗបានកាត់បន្ថយក្តីសង្ឃឹមរំពឹងទុកសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ ព្រោះតែមានការកើនឡើងនៃករណីអ្នកឆ្លងជំងឺកូវីដ១៩ រួមនិងការជាប់គាំងនៃផ្នែកផ្គត់ផ្គង់ផង។ ការស្ទង់មតិឯករាជ្យមួយដែលធ្វើឡើងដោយវិទ្យាស្ថាន IFO សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅទីក្រុងមុយនិចបានបង្ហាញថាសន្ទស្សន៍បរិយា- កាសពាណិជ្ជកម្មរបស់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះមកនៅត្រឹម ៩៩.៤ នៅក្នុងខែសីហានេះ គឺចុះពីសន្ទស្សន៍ ១០០,៧ កាលពីក្នុង ខែកក្កដាកន្លងមក។
7. នៅក្នុងប្រទេសចិន ខណៈពេលដែលសន្ទស្សន៍ផលិតកម្ម (Manufacturing PMI) បានធ្លាក់ចុះមកត្រឹម ៥០,១ ក្នុងអំឡុងខែសីហា និងសន្ទស្សន៍សេវាកម្មបានធ្លាក់ចុះក្រោម ៥០,០ មកត្រឹម ៤៧,៥ ក្នុងអំឡុងខែនេះគឺចុះដល់កំរិតទាបបំផុតគិតចាប់តាំងពីមានការផ្ទុះឡើងនៃជងឺរាតត្បាតនៅដើមឆ្នាំ២០២០។ ការធ្លាក់នៃការផលិតត្រូវបានបង្កឡើងដោយការកាត់បន្ថយផលិតកម្មដែក ថែបដែលជាផ្នែកមួយជាគោលបំណងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការបំភាយឧស្ម័នពុលនិងបន្ទាប់មករក្សាបាននូវអត្តសញ្ញាណ អាកាសធាតុ។
8. កត្តាសំខាន់មួយដែលគ្របដណ្តប់លើបរិយាកាសទីផ្សារទំនិញ និងសមធម៌នៅអាស៊ីបានមកពីការបន្តដាក់ចេញនូវបទប្បញ្ញត្តិទប់ស្កាត់របស់ប្រទេសចិន។ កាលពីថ្ងៃទី១៩ ខែសីហា លោកប្រធានាធិបតីចិនបានរំលឹកឡើងវិញ ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបែងចែកភោគទ្រព្យរបស់ប្រទេសឡើងវិញ ដោយដាក់សម្ពាធបន្ថែមទៀតទៅលើអាជីវកម្មនិងពលរដ្ឋអ្នកមាន។ ប្រទេសចិនបានផ្តួចផ្តើមគំនិតឱ្យមានការផ្លាស់ប្តូរបន្ថែមទៀត សំដៅរឹតបន្តឹងការគ្រប់គ្រងលើវិស័យបច្ចេកវិទ្យារបស់ខ្លួនដែលរួមមាន៖ រឹតត្បិតភាពផ្តាច់មុខតែឯង ហាមឃាត់ការប្រកួតប្រជែងដោយអយុត្តិធម៌ និងរឹតបន្តឹងការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់។ រដ្ឋាភិ- បាលចិនបានដាក់កម្រិតលើការប្រើប្រាស់វីដេអូហ្គេមសម្រាប់កុមារដែលមានគោលបំណងប្រយុទ្ធប្រឆាំងទៅនឹងការញៀនហ្គេម។ គោលនយោបាយថ្មីនេះ អាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធំទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាហ្គេមព្រោះហេតុថា ប្រទេសចិនជាទីផ្សារហ្គេមកុំព្យូទ័រធំបំផុតរបស់ពិភពលោក។ ការរឹតបន្តឹងបទប្បញ្ញត្តិមានលក្ខណៈបដិវត្តន៍របស់ចិនកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង លើពួកវិនិយោគិនដែលកំពុងសម្លឹងរកមើលការជួញដូររូបិយប័ណ្ណ (Exchange Traded Funds ETFs) និងចំណាត់ថ្នាក់ទ្រព្យសម្បត្តិផ្សេងទៀតដែលជៀសវាងប្រទេសចិន។ ប្រការនេះ ក៏បានបំផ្លាញថវិកាដ៏ច្រើនពីភាគហ៊ុនចិននិងពីការផ្លាស់ប្តូរទំនិញ។ លទ្ធផលនៃការធ្លាក់ចុះភាគហ៊ុនត្រូវបានរាយការណ៍ថា បានលុបចោលនូវចំនួនទឹកប្រាក់ប្រមាណ៣ទ្រីលានដុល្លារពីថ្លៃទីផ្សាររបស់ក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិន។ ភាពមិនអាចទាយទុកជាមុនបានស្តែងចេញពីវិធានការបទប្បញ្ញត្តិធ្វើឱ្យវិនិយោគិនឃ្លាតឆ្ងាយពីទំនិញនិងពីភាគហ៊ុនដែលកំពុងជួញដូរនៅលើផ្សារហ៊ុនសៀងហៃ សឹង្ហបូរី និងអូសាកា។ សម្ពាធដ៏ធ្ងន់ទៅលើការលក់បានឆ្លុះបញ្ចាំងទៅលើថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនទាំងបីខាងលើ។
9. កត្តាសំខាន់មួយដែលសឹងតែគ្របលើកត្តាទាំងឡាយផ្សេងទៀតនៅក្នុងទីផ្សារទំនិញនិងផ្សារហ៊ុនតំបន់អាស៊ីនៅពាក់កណ្តាលចុងខែសីហានេះ គឺការភ័យខ្លាចចំពោះការផ្លាស់ប្តូរគោលនយោបាយដោយធនាគារកណ្តាលអាមេរិក។ ធនាគារកណ្តាលអាមេរិកនៅថ្ងៃទី១៩ ខែសីហា បានបង្ហាញពីកំណត់ហេតុនៃកិច្ចប្រជុំគោលនយោបាយរបស់ខ្លួនដែលបានធ្វើឡើងកាលពីក្នុងខែកក្កដាកន្លង មក។ នៅក្នុងកំណត់ហេតុនេះ មានការវែកញែកយ៉ាងខ្លាំងដោយលើកបង្ហាញពីការធ្លាក់ចុះ (ការថយចុះបន្តិចម្តងៗ នៃកម្មវិធីទិញមូលបត្របំណុលទ្រង់ទ្រាយធំរបស់ធនាគារកណ្តាលអាមេរិកនិងការដំឡើងអត្រាការប្រាក់គោលនយោបាយ) ដើម្បីចាប់ផ្តើមដំណើរការឱ្យបានលឿនជាងកាលវិភាគដំបូងដែលពួកគេបានចេញកាលពីពេលមុន។ កំណត់ហេតុនេះ បានបង្កឱ្យមានការលក់ដ៏ធំមួយនៅក្នុងផ្សារទំនិញនិងភាគហ៊ុននៅអាស៊ីខណៈ ដែលអ្នកគ្រប់គ្រងមូលនិធិបានផ្លាស់ប្តូរភ្លាមៗទៅកាន់ទីផ្សារអាមេរិក។ វាក៏បានធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃជិតដល់កម្រិតខ្ពស់បំផុតមួយក្នុងរយៈពេលប្រាំបីខែកន្លងមកនេះ។ ដោយសារតែមានការលក់យ៉ាងបន្ទាន់បែបនេះ លទ្ធផលទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យាបានធ្លាក់ចុះនៅថ្ងៃទី១៩-២០ ខែសីហា ដោយរត់តាមពីក្រោយដំណើរការធ្លាក់ចុះនៃប្រេងឆៅ ទំនិញ និងភាគហ៊ុននៅក្នុងតំបន់អាស៊ីដូច្នោះដែរ។
10. ទោះយ៉ាងណា ក៏ស្ថានការណ៍ដ៏អាក្រក់នៅក្នុងទីផ្សារទំនិញអាស៊ីបានធូរស្រាលមកវិញ បន្ទាប់ពីសន្ទរកថារបស់ប្រធានធនាគារកណ្តាលអាមេរិកធ្វើឡើងនៅឯ សន្និសិទ Jackson Hole ដែលបានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៧ ខែសីហានេះ។ យោងតាមសន្ទរកថានេះ ធនាគារកណ្តាលអាមេរិកមិនប្រញាប់ចាប់ផ្តើមដំឡើងអត្រាការប្រាក់ឆាប់ៗនេះទេ។ ជាងនេះទៅទៀតពេលវេលានៃការកាត់បន្ថយការទិញមូលប័ត្របំណុលប្រចាំខែឆ្នាំ២០២១ នឹងត្រូវប្រឈមមុខនឹងស្ថានភាពកូវីដ-១៩ក្នុងប្រទេស។
11. ថ្វីត្បិតតែបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិនៅអាស៊ីអាគ្នេយ៍ ត្រូវទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរពីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី DELTA ប៉ុន្តែការផលិតជ័រកៅស៊ូធម្មជាតិមិនបានប៉ះពាល់ពីជំងឺរាតត្បាត ដល់កម្រិតមួយដែលយើងបានរំពឹងទុកពីមុនមកឡើយ (ភស្តុតាងបញ្ជាក់ក្នុងតារាងខាងក្រោម)។ ខណៈដែលបញ្ហាជម្រះបញ្ជីបញ្ជូនទំនិញអាចនឹងរំខានដល់ការផ្គត់ផ្គង់ ប៉ុន្តែទីផ្សារកៅស៊ូទិញលក់ភ្លាមៗជាទូទៅមិនមានការខ្វះខាតកៅស៊ូធម្មជាតិនោះទេ។ បើនិយាយឱ្យជាក់ច្បាស់ជាងនេះគឺថា ការផ្គត់ផ្គង់កៅស៊ូនៅតែមាន ហើយមានតែការរំខានតិចតួចប៉ុណ្ណោះទៅលើបណ្តាញចែកចាយកៅស៊ូ។
តារាងទី២៖ការផលិតជ័រកៅស៊ូធម្មជាតិប្រចាំខែនៅក្នុងប្រទេសផលិតកៅស៊ូសំខាន់ៗ នៃ ANRPC x ០០០តោន)
|
ថៃ |
ឥណ្ឌូនេស៊ី |
វៀតណាម |
ចិន |
ឥណ្ឌា |
ម៉ាឡេស៊ី |
កម្ពុជា |
សរុប |
មេសា ២០២១ |
280 |
250 |
50 |
46 |
40 |
23 |
17 |
707 |
ឧសភា ២០២១ |
317 |
236 |
70 |
79 |
37 |
28 |
26 |
793 |
មិថុនា២០២១ |
383 |
250 |
100 |
84 |
50 |
39 |
31 |
936 |
កក្កដា ២០២១ |
406 |
261 |
132 |
100 |
56 |
45 |
31 |
1030 |
សីហា ២០២១ |
379 |
271 |
160 |
109 |
63 |
45 |
33 |
1061 |
កញ្ញា ២០២១ |
381 |
282 |
140 |
118 |
67 |
55 |
36 |
1079 |
12. សូមមើលប្រទេសចិន ប្រទេសនេះមានចំណែកប្រើប្រាស់កៅស៊ូធម្មជាតិប្រមាណ ៤២% នៃតម្រូវការកៅស៊ូទូទាំងពិភពលោក បរិមាណកៅស៊ូធម្មជាតិដែលបានប្រើប្រាស់ក្នុងខែសីហាគឺខ្ពស់ជាងបន្តិចពីបរិមាណដែលបានប្រើនៅខែកក្កដា ឆ្នាំ២០២១ (តារាងខាងក្រោម)។ ទោះយ៉ាងណា បរិមាណកៅស៊ូនាំចូលទៅកាន់ក្នុងខែសីហា មានចំនួនទាបជាងកាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ ទាំងនេះគឺដោយសារមានមូលហេតុពីរយ៉ាង៖
តារាងទ៣៖ ការនាំចូលនិងការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងប្រទេសចិន x ០០០ តោន)
|
ការនាំចូល |
ការប្រើប្រាស់ |
មេសា ២០២១ |
427.4 |
514.0 |
ឧសភា ២០២១ |
330.8 |
494.0 |
មិថុនា២០២១ |
341.1 |
491.0 |
កក្កដា ២០២១ |
412.5 |
490.0 |
សីហា ២០២១ |
384.2 |
503.0 |
កញ្ញា ២០២១ |
375.8 |
500.0 |
13. ប្រាក់ដុល្លារអាមេរិកបន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃទី១៩-២០ ខែសីហា គិតក្នុងរយៈពេលប្រាំបីខែមកនេះបានធ្លាក់ចុះនៅថ្ងៃបន្ទាប់ទៅវិញ ដោយមានការភ័យខ្លាចអំពីអតិផរណានិងបានបាត់បង់ភាពទាក់ទាញធ្វើជាទ្រព្យមានសុវត្ថិភាពដោយគេងាកទៅជឿលើមាសវិញ។ សុន្ទរកថារបស់ប្រធានធានាគារកណ្តាលសហរដ្ឋអាមេរិកនៅឯសន្និសិទ Jackson Hole ក៏បានធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះថ្លៃផងដែរ។ ប្រាក់ដុល្លារចុះទន់ខ្សោយ ក៏បានជួយឱ្យប្រាក់បាតថៃនិងប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ីទទួលបានភាពខ្លាំង ធៀបជាមួយនឹងប្រាក់ដុល្លារនៅចន្លោះថ្ងៃទី២០-៣១ ខែសីហា (ក្រាហ្វិកទី៨និងទី៩)។ ការពង្រឹងប្រាក់បាតថៃនិងប្រាក់រីងហ្គីតរបស់ប្រទេសម៉ាឡេស៊ីជាធម្មតាយើងរំពឹងថា នឹងអាចជួយទ្រទ្រង់ដល់ថ្លៃកៅស៊ូធម្មជាតិដែលជួញដូរគិតជាប្រាក់ដុល្លារ។ ទោះយ៉ាងណា ដោយសារមានឥទ្ធិពលកាន់តែខ្លាំងពីកត្តាអវិជ្ជមានមួយចំនួនដូចដែលបានរៀបរាប់ខាងលើ ថ្លៃកៅស៊ូធម្មជាតិមិនអាចទទួលបានផលល្អពីភាពរឹងមាំនៃរូបិយប័ណ្ណទាំងនោះទេ។
14. ទាក់ទងនឹងប្រាក់យេនធៀបនឹងប្រាក់ដុល្លារ ប្រាក់យ៉េនជប៉ុនបានបង្ហាញពីស្ថិរភាពរបស់ខ្លួនចាប់ពីថ្ងៃទី១៩ ខែសីហារហូតមកដល់ចុងខែនេះ។ ទោះបីជាកម្លាំងរូបិយប័ណ្ណផ្សេងៗធៀបនឹងប្រាក់ដុល្លារមានការប្រែប្រួលនៅចន្លោះថ្ងៃទី១៥-១៩ ខែសីហាក៏ដោយ ក៏វាមិនអាចធ្វើឱ្យមានឥទ្ធិពលដល់ទីផ្សារទិញលក់កៅស៊ូ RSS តាមកិច្ចសន្យានៅអូសាកានោះឡើយ (ក្រាហ្វិកទី៧)។
15. ថ្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំងនៅចន្លោះថ្ងៃទី១២-២០ ខែសីហា ដោយសារ៖
16. ខណៈពេលដែលថ្លៃកៅស៊ូប្រភេទ TSR (STR 20 នៅទីផ្សារបាងកក និង SMR 20 នៅទីផ្សារគួឡាឡាំពួរ) ស្ទើរតែរត់តាមលំនាំនិន្នាការដែលទទួលបាននៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យា ចំណែកថ្លៃកៅស៊ូ RSS3 នៅទីក្រុងបាងកក និងតម្លៃទឹកជ័រ Latex (ទាំងនៅ Bangkok និងនៅ Kuala Lumpur) បានបង្ហាញពីនិន្នាការខុសគ្នាបន្តិចបន្តួចទប់ទល់ជាមួយនឹងការធ្លាក់ចុះដ៏ខ្លាំង។ ការផ្ទុះឡើងនៃមេរោគកូវីដបំប្លែងខ្លួនថ្មី delta បានធ្វើឱ្យប្រសើរឡើងថែមមួយកំរិតទៀតនូវក្តីរំពឹងទុកថា តម្រូវការទឹកជ័រ Latex នឹងកើនឡើងពីសំណាក់ឧស្សាហកម្មផលិតស្រោមដៃជ័រកៅស៊ូ។ ដោយមានការទាក់ទាញតាមរយៈការធ្វើឱ្យប្រសើរឡើងនូវតម្រូវការនិងតម្លៃក៏ល្អប្រសើរជាងមុននៃទឹកជ័រកៅស៊ូ Latex ពួកកសិករនិងសមាគមន៍កសិករកៅស៊ូភាគច្រើននៅក្នុងប្រទេស ថៃបានលក់ផលិតផលកៅស៊ូរបស់ខ្លួនក្នុងទម្រង់ជាទឹកជ័រស្រស់ Latex ជំនួសឱ្យការកែច្នៃទៅជាកៅស៊ូ RSS។ សកម្មភាពបែបនេះទីបំផុតវាបានជួយឱ្យទីផ្សារកៅស៊ូ RSS អាចទប់ទល់នឹងការធ្លាក់ចុះថ្លៃយ៉ាងខ្លាំងបានមួយចំណែក។
17.នៅទីផ្សារឥណ្ឌាដែលកៅស៊ូប្រភេទ RSS មានចំណែកជិត ៧០% នៃទិន្នផលជ័រកៅស៊ូធម្មជាតិសរុបរបស់ប្រទេសឥណ្ឌា ថ្លៃកៅស៊ូ RSS (RSS4 នៅទីផ្សារក្នុងស្រុក កូតូយ៉ាម) ទទួលបានកំណើន ៣% ផ្ទុយពីទីផ្សារដទៃទៀត ដែលករណីនេះអាស្រ័យដោយ៖