×
លទ្ធផលកិច្ចប្រជុំពិនិត្យរបាយការណ៍សង្ខេប (Synopsis report) នៃការចុះសិក្សារៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា របស់ទីប្រឹក្សាឯករាជ្យ

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ឃុន កក្កដា អគ្គនាយរងនៃអគ្គនាយកដ្ឋានកៅស៊ូ និងជាប្រធានក្រុមការងាររៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជាបានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ដែលបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណីត(Zoom) ដើម្បីពិនិត្យរបាយការណ៍ ​​ព្រាងនៃការចុះសិក្សាក្នុងការរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជារបស់ទីប្រឹក្សាឯករាជ្យ។ កិច្ចប្រជុំនេះ ​មានការអញ្ជើញចូល រួម​ដោយ​លោកអគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ អង្គការ WWF និងអង្គការ Oxfam​។ កិច្ចប្រជុំនេះ មានគោលបំណង (១) ពិនិត្យរបាយការណ៍ព្រាងនៃការចុះសិក្សាដើម្បី រៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជារបស់  ទីប្រឹក្សាឯករាជ្យនិង (២)ពិភាក្សាលើសកម្មភាពបន្ទាប់ដែលនឹងត្រូវធ្វើការរួមគ្នារវាងអគ្គនាយកដ្ឋានកៅស៊ូនិងអង្គការដៃគូអភិវឌ្ឍន៍។

ក្រោយពី ការពិភាក្សាគ្នាររវាងក្រុមការងាររបស់អគ្គនាយកដ្ឋានកៅស៊ូនិងតំណាងអង្គការដៃគូអភិវឌ្ឍន៍ទទួលលទ្ធផលដូចខាងក្រោម៖

អង្គប្រជុំបានឯកភាពគ្នាពិនិត្យនិងកែតម្រូវលើរបាយការណ៍សង្ខេប (Synopsis Report) របស់ទីប្រឹក្សាឯករាជ្យដូចដែលក្រុមការងាររបស់អគ្គនាយកដ្ឋានកៅស៊ូបានលើកយកប្រជុំពិភាក្សាកាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដោយបានឱ្យខាងអង្គការដៃគូអភិវឌ្ឍន៍ស្នើឱ្យទីប្រឹក្សាឯករាជ្យធ្វើការកែតម្រូវលើចំណុចដូចខាងក្រោម៖

1.ផ្នែក Rationale of the Study

- ត្រង់ចំណុច the national rubber sector is growing គួរតែបន្ថែមពីបញ្ហាប្រឈមសំខាន់ដែលនាំឱ្យមានការសិក្សានេះឡើង។

- ត្រង់ចំណុច Cambodia has abundant land for the allocation of rubber plantations, and in 2018 គួរយកទិន្នន័យ ឆ្នាំ២០២០ ជាគោលនកែតម្រូវផ្ទៃដីផលិតផលឡើងវិញ

2.ផ្នែក Results and Discussion General Statements 

 - ត្រង់ចំណុច Only approximately 150 Ha  private companies and concessionaires គួរបញ្ជាក់ឱ្យបានច្បាស់ តើផ្ទៃដី ១៥០ហិកតា​ជាលទ្ធផលនៃការសម្ភាសឬជាចំនួនផ្ទៃដីដែលកសិករកៅស៊ូគ្រួសារមាន និងគួរតែបង្ហាញជាភាគរយនៃផ្ទៃដីកសិករកៅស៊ូគ្រួសារវិញ

 - ត្រង់ចំណុច Groups with soft-land titles stated feeling unsatisfied as they wanted to receive the same level of recognition គួរបន្ថែមឃ្លាប្លង់ទន់មិនត្រូវបាន   ទទួលស្គាល់លក្ខណៈផ្លូវច្បាប់នោះទេ

Priority 1: Respecting People

- ត្រង់ចំណុច Support towards groups opposition to the Royal Government of Cambodia (RGC) គួរតែលុបចេញ ព្រោះមានលក្ខណៈរសើបជាមួយគោលនយោបាយរបស់រដ្ឋាភិបាល

- គួរបន្ថែម Improving working condition and living environment (labor child, work time…)

Priority 2: Environmental Protection

- ត្រង់ចំនុច Not encroaching on rivers, streams, and other water bodies; preserving at least 10m from the plantation boundary to the water body? គួរសិក្សាបន្ថែមពីប្រវែងដែលត្រូវរក្សា

- ត្រង់ចំណុច Reduce and/or moderate the use of recommended by the institutes (mainly CRRI) គួរកែសម្រួលឃ្លាឡើងវិញនិងបញ្ជាក់ឱ្យបានច្បាស់លាស់ពីការប្រើប្រាស់ជី

Priority 3: Optimizing Natural Resources

- ត្រង់ចំណុច There was also a ; majority of the stakeholders reported using what was recommended by institutions, such as the CRRI គួរកែប្រែឃ្លាថាកសិករនិងអ្នកផលិតមិនបានអនុវត្តតាមការណែនាំរបស់ CRRI និងអ្នកជំនាញ

Priority 4: Enhancing Farm Productivity

- ត្រង់ចំណុច Seedlings គួរតែកែសម្រួល ពាក្យជារុក្ខសម្ភារ

- គួរបន្ថែមការអនុវត្តកសិកម្មល្អ

Priority 5: Good Governance

- ត្រង់ចំណុច There are currently no proper regulations គួរកែសម្រួលពាក្យឱ្យស្រាល ជាងនេះ

- ត្រង់ចំណុច domestic demand is severely lacking, opportunities for illegal activities គួរកសម្រួលទៅជាខ្វះខាត manufacturing of rubber

3.ផ្នែក Recommendations

- ត្រង់ចំណុច “get aggressive” គួរកែសម្រួលឃ្លាឡើងវិញទៅជា​ការលើកទឹកចិត្តវិញ

- ត្រង់ចំណុច It could be beneficial to propose a new department collaboration with the GDR, to support on working with coopera-tives in Cambodia គួរតែកែសម្រួលទៅជាបង្កើន កិច្ចសហការល្អជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ដែលមានស្រាប់នៅអគ្គនាយកដ្ឋានកសិកម្ម

- After analysing the consultation with the GDR team, as the long-term goal for the organization is to transition into a concept similar to the VRG in Vietnam,    គួរកែសម្រួលឡើងវិញ ដោយបន្ថែមដូចនឹងអាជ្ញាធរកៅស៊ូថៃ ម៉ាឡេស៊ី និងឥណ្ឌាជាដើម

4. ផ្នែក Annex A

- គួរតែបន្ថែមបញ្ជីសំណួររទាំងអស់ចូលក្នុងរបាយការណ៍

5.ផ្នែក Annex B: Sample Pictures

- គួរលុបចេញត្រង់រូបភាពទី១២ ដែលប្រើប្រាស់ស្លាក់សញ្ញា VRG CSR 10

ចំពោះកិច្ចការងារបន្ទាប់ អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ជូនអង្គការដៃគូអភិវឌ្ឍន៍ពីគោលបំណងចុងក្រោយរបស់អគ្គនាយកដ្ឋាន គឺឯកសារគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា។ ជាការឆ្លើយតបអង្គការដៃគូអភិវឌ្ឍន៍បានបញ្ជាក់ថា ក្រោយពីទទួលបានរបាយការណ៍បញ្ចប់របស់ទីប្រឹក្សាឯករាជ្យរួច អង្គការ WWF និង Oxfam នឹងពិភាក្សាជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដើម្បីរៀបចំក្រុមការងារអន្តរដែលមានសមាជិកមកពីអគ្គនាយកដ្ឋានកៅស៊ូនិងអង្គការដៃគូដើម្បីធ្វើការជ្រើសរើសទីប្រឹក្សាឯករាជ្យសម្រាប់រៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិ​ នៅកម្ពុជា។ ចំពោះកញ្ចប់ថវិកាអង្គការ WWF និង Oxfam នឹងគៀងគររកជំនួយដើម្បីរៀបចំការងារនេះ រហូតដល់លទ្ធផលដូចការរំពឹងទុក។ អង្គប្រជុំបានឯកភាពគ្នាថា នឹងជួបប្រជុំគ្នាម្តងទៀតដើម្បីពិនិត្យលើរបាយការណ៍បញ្ចប់ (Final report) របស់ទីប្រឹក្សាឯករាជ្យ៕

Latest News