នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ និងក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូបានចូលរួមប្រជុំតាម Skype ជាមួយលោក ឃី កុសល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក មួង ស៊ីដេត តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) លោក ហូ ពុទ្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងជីជាតិដី នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក លិម ខាន់ទីវ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។
បន្ទាប់ពីមតិស្វាគមន៍ ដល់សមាជិកនៃអង្គប្រជុំ លោក ឃី កុសល បានជម្រាបជូនអំពីការបើកកញ្ចប់ឯកសារពិនិត្យនិងវាយតម្លៃដោយសុចរិត និងប្រកបដោយវិជ្ជាជីវៈដើម្បីជ្រើសរើសក្រុម Consultants ចុះសិក្សាលទ្ធភាពអាចធ្វើបាន (feasibility study) នៃគម្រោង Rainfed Agriculture Technology Development Programme for Cambodia (RAD4CAM)។ បន្ទាប់ មកលោក មួង ស៊ីដេត បានជម្រាបជូនអង្គប្រជុំជ្រាបថា មានក្រុម Consultants ចំនួនបីដែលបានដាក់ឯកសារ (Expression of Interest) ដើម្បីប្រកួតប្រជែងក្នុងការចុះសិក្សាលទ្ធភាពអាចធ្វើបាន នៃគម្រោង RAD4CAM រួមមាន៖
១- ក្រុមហ៊ុន Ferroudja Aber (IRAM) Institut de Recherches et d'Applications des Méthodes de développement
២- ក្រុមហ៊ុន VIAVANT Romain (SCE)
៣-Mr BRUNO BIANCHINI Ile de France & alpes maritimes
ជានីតិវិធី តម្រូវឱ្យសមាសភាពមកពីអគ្គនាយកដ្ឋានកៅស៊ូនិងពីអគ្គនាយកដ្ឋានកសិកម្មធ្វើការវាយតម្លៃរៀងៗខ្លួនទៅលើក្រុមហ៊ុន Consultants ដែលមាននៅក្នុងបញ្ជីឈ្មោះខាងលើ ដោយផ្តោតទៅលើលក្ខណៈវិនិច្ឆ័យ (Eligibility Criterial) តាមរយៈ បទពិសោធន៍របស់ក្រុមហ៊ុននីមួយៗដោយយកចិត្តទុកដាក់លើចំនុចដូចខាងក្រោម៖
១- Size of contract > 300 000 €
២- Feasibility study
៣- Project preparation
៤- Co-benefit analysis of project
៥- Climate Co-benefit assessment
៦- Rainfed agriculture development
៧-Climate smart agriculture/agroecology
៨- Agricultural value chain and inter-professional organization
៩- Experiences in Southeast asia, Cambodia
១០- Skill and avialability of in house technical back-up experts
១១- Preparation of project funded/co-funded by EU
១២- Strongness and weakness
បន្ទាប់ពីការវាយតម្លៃចប់ សមាជិកទាំងអស់ ត្រូវបញ្ជូនឯកសារដែលបានវាយតម្លៃរួចទៅឲ្យក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យនិងសម្រេច។
លទ្ធផលនៃកិច្ចប្រជុំពិភាក្សារួមមាន៖
១-អង្គប្រជុំបានសម្រេចជ្រើសរើស
២-សម្រាប់ក្រុមហ៊ុន Consultant ដែលមិនត្រូវបានជ្រើសរើស អង្គប្រជុំបានសម្រេចថានឹងមិនផ្តល់ដំណឹងជូនទៅក្រុមហ៊ុនវិញឡើយ ប៉ុន្តែទុកពេលឱ្យក្រុមហ៊ុនធ្វើការប្តឹងតវ៉ា ប្រសិនបើមិនយល់ព្រម ការសម្រេចរបស់អង្គប្រជុំ។
៣- រាល់ឯកសារពាក់ព័ន្ធនឹងការវាយតម្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុន Consultants ត្រូវរក្សាទុកឱ្យបានល្អ សម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហា ក្រែងមានការតវ៉ាដោយប្រការណាមួយ៕