×
តម្រូវការកៅស៊ូរំពឹងថានឹងបន្តកើនឡើង

តម្រូវការកៅស៊ូធម្មជាតិកើនឡើង ដោយសារតែការប្រែប្រួលអាកាសធាតុនិងការរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់បានធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់។

យោងតាមរបាយកាណ៍ Freedonia Focus របស់សហរដ្ឋអាម៉េរិកបានឲ្យដឹងថា តម្រូវការកៅស៊ូត្រូវរំពឹងថានឹងកើនឡើងជិត ១,១% ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ដែលបានជំរុញឲ្យទិន្នផលនៃផលិតផលកៅស៊ូកើនឡើង។

លោក Victor Lynn អ្នកគ្រប់គ្រងផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Kost Tire & Auto Service បានសម្គាល់ឃើញថា ក្រុមហ៊ុនកំពុងប្រឈមបញ្ហាមួយចំនួនក្នុងការទិញសំបកកង់ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។ រឿងនេះ ពិតជារំខានចំពោះឧស្សាហកម្មកៅស៊ូនិងសំបកកង់ ដោយសារតែព្រឹត្តិការណ៍កូវីដនាពេលថ្មីៗនេះ និងការបាត់​បង់ កប៉ាល់ដឹកទំនិញមួយគ្រឿងដែលមកពីបរទេស។ ប្រជាជនគ្មានការងារធ្វើឡើយនៅពេលប្រទេសបិទស្ទើរទាំងស្រុង។ ក្រុមហ៊ុន Kost Tire & Auto Service ដែលមានទីតាំងនៅទីក្រុង Lackawanna, Luzerne, Pike, Susquehanna, Wayne និង Wyoming ។

លោកស្រីបណ្ឌិត Katrina Cornish ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យរដ្ឋ Ohio និងជាអ្នកជំនាញសកលផ្នែកផលិតកម្មទឹកជ័រនិងកៅស៊ូចំរុះបានឲ្យដឹងថា បញ្ហានេះអាចនឹងរីករាលដាលកាន់តែខ្លាំងនាពេលអនាគត។ លោកស្រីក៏បានសម្គាល់ឃើញថា ក្រុមហ៊ុនផលិតសំបកកង់ធំៗមួយចំនួនដូចជាក្រុមហ៊ុន Bridgestone និង Goodyear បានអះអាងថា បច្ចុប្បន្នមិនមានបញ្ហាច្រើនទេ ចំពោះការផ្គត់ផ្គង់កៅស៊ូ ប៉ុន្តែចំពោះឧស្សាហកម្មកៅស៊ូធម្មជាតិគឺមានស្ថានភាព ខុសប្លែកខ្លាំងដែរ។ ទឹកជ័រកៅស៊ូធម្មជាតិគឺជាអ្វីគ្រប់យ៉ាងដែលត្រូវបានគេចៀរពីដើមកៅស៊ូនិងជាវត្ថុធាតុដែលប្រើបា្រស់ក្នុងសំបកកង់។ នៅឆ្នាំ២០១៩ កៅស៊ូពិភពលោកមានចំនួន១៤លានតោន ហើយអ្នកផលិតនៅក្នុងឧស្សាហកម្មនេះ គិតថាពួកគេនឹងផលិតបានច្រើន ប៉ុន្តែដោយសារមានជំងឺស្លឹក បញ្ហាអាកាសធាតុធ្ងន់ធ្ងរ និងកង្វះកម្លាំងពលកម្មនៅក្នុងបរិបទ Covid ធ្វើឲ្យកៅស៊ូធម្មជាតិពិភពលោកធ្លាក់ចុះ១០% នៅឆ្នាំ២០២០។

ជំងឺស្លឹកបានរាលដាលដល់ផ្ទៃដីកៅស៊ូជាង៤០ម៉ឺនហិកតា ក្នុងប្រទេសចំនួន៧ នៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងពាក់កណ្តាលចុងឆ្នាំ២០១៩ ហើយការរាតត្បាតនៃជំងឺ Covid ក៏សភាពកាន់តែស្មុគស្មាញថែមទៀត។ ការរាតត្បាតនៃជំងឺ Covide នេះធ្វើឲ្យមានតម្រូវការស្រោមដៃកើនឡើងទ្វេដងពី ៣០០ ទៅ ៦០០ពាន់លានគូនិងរំពឹងថាតម្រូវការកៅស៊ូ ពិភពលោកនឹងកើនឡើងទ្វេដងក្នុងរយៈពេល២០ឆ្នាំខាងមុខ ដោយសារប្រទេសនៅអាស៊ី ពិសេសបណ្តាប្រទេសអាហ្វ្រិកនៅតែបន្តការអភិវឌ្ឍន៍និងមានតម្រូវការរថយន្តនិងសំបកកង់កាន់តែច្រើន។

លោកស្រីបានបន្តថា ទីផ្សារកៅស៊ូនៅតែបន្តកើនឡើងជាលំដាប់។ ផ្ទុយទៅវិញ ការកើនឡើងចំនួនប៉ុន្មានលានតោននេះ វាក៏បានធ្លាក់ចុះ១,៤តោនដែរ ហើយតម្រូវការកៅស៊ូ កើនឡើង ១លានតោន ដោយសារតែជំងឺ Covid។ ទោះបីជាក្រុមហ៊ុនផលិតបកកង់មិនរងផលប៉ះពាល់នៅពេលនេះក៏ដោយ ប្រសិនបើជំងឺ covid នៅតែបន្តទៅមុខទៀត នោះក្រុមហ៊ុនអាចនឹងរងផលប៉ះពាល់ខ្លាំងនៅពេលខាងមុខ នេះជាចំនុចដ៏គួរឱ្យចាប់អារម្មណ៍ ថានឹងមានអ្វីកើតឡើងចំពោះទីផ្សារនៅឆ្នាំ២០២១នេះ?

សមាគមអ្នកផលិតសំបកកង់នៅសហរដ្ឋអាម៉េរិកមានសមាជិកចំនួន១២ក្រុមហ៊ុន ដែលបានដំណើរការរោងចក្រផលិតសំបកកង់ចំនួន៥៦រោងចក្រ នៅក្នុងរដ្ឋចំនួន១៧ និងបង្កើតការលក់ប្រចាំឆ្នាំគិតជាទឹកប្រាក់ចំនួនជាង២៧ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ ការផលិតសំបកកង់បានរួមចំណែកបង្កើតការងារជាង១/៤លាននៅក្នុងប្រទេស សរុបប្រាក់ឈ្នួលជិត ២០ពាន់លានដុល្លារ។

លោក Leo Kelleher ម្ចាស់ក្រុមហ៊ុនសំបកកង់ Kelleher នៅទីក្រុង Scranton បានសម្គាល់ឃើញថា ថ្លៃដើមផលិតបានកើនឡើង។ ឧទាហរណ៍៖ សំបកកង់មានតម្លៃ ៨០ដុល្លារ កាលពី៦សប្តាហ៍មុន ឥឡូវនេះត្រូវបានលក់ក្នុងតម្លៃ៩៧ដុល្លារ។

តម្លៃសំបកកង់បានក្លាយជារឿងគួរឱ្យរស៊ើប នៅពេលអ្នកគ្រប់គ្នាកំពុងបន្ទោសលើថ្លៃសេវាដឹកជញ្ជូនដែលត្រូវឆ្លងប្រទេស។ សំបកកង់មួយភាគធំមិនត្រូវបានផលិតនៅក្នុងប្រទេសទេ ប៉ុន្តែមានការតំឡើងអាករពីរដ្ឋាភិបាល។​ លោក Kelleher គិតថា អ្នកផ្គត់ផ្គង់ទាំងអស់នេះ កំពុងកេងប្រវ័ញ្ចប្រជាជនហើយ។ ថ្វីបើមានបញ្ហាប្រឈមមួយចំនួននាពេលថ្មីៗនេះក៏ដោយ ការលក់ក៏កំពុងងើបឡើងវិញផងដែរ។ ជំងឺCovid ពិតជាមានផលប៉ះពាល់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុន៕

Latest News