×
ទស្សនទានទីផ្សាររយៈពេលខ្លីក្នុងអំឡុងខែឧសភា ឆ្នាំ២០២១

ការព្រួយបារម្ភចំពោះវិស័យកៅស៊ូធម្មជាតិនាពេលអនាគត រួមមាន៖

១.រលកថ្មីនៃ Covid-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលបានបំបែកកំណត់ត្រានៃចំនួន​អ្នកឆ្លងមេរោគប្រចាំថ្ងៃគឺអាចបន្ថយល្បឿននៃការងើប ឡើងវិញ មុនការរាលត្បាត Covid-19 ក្នុង​​បណ្តាល​ប្រទេស​ទាំងនោះ ដោយសារតែការចាត់វិធានការរឹតត្បិតប្រទេស ដែលកំណត់មិនឲ្យ ប្រជាជនខ្លួនចល័ត ​ដើម្បី​ទប់ស្កាត់ការរាលត្បាត។

២.បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើនកំពុងប្រឈមនឹងកង្វះខាតតម្រូវការវ៉ាក់សាំង សម្រាប់ប្រជាជនរបស់ខ្លួន ខណៈដែលប្រទេស មួយចំនួនទៀតកំពុងតែបញ្ចុះបញ្ចូល​ប្រជាជនដែល​ស្ទាក់​​ស្ទើរក្នុងការចាក់វ៉ាក់សាំងដោយសារតែបញ្ហាសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំង។ កត្តានេះអាច​ជាឧបសគ្គក្នុងការបន្ថយល្បឿននៃការបើកព្រំដែនសម្រាប់វិស័យទេស​ចរណ៍​ឡើងវិញ ការធ្វើដំណើរ និងវិស័យពាក់ព័ន្ធផ្សេងៗ ទៀតនៅក្នុងតំបន់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

៣.ដោយសារតែវិធានការណ៍រឹតបន្តឹង covid-19 នៅក្នុងបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ មួយចំនួនដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌា និងប្រទេសដទៃទៀត ធ្វើឲ្យរដ្ឋាភិបាលចាំបាច់ត្រូវដាក់កម្រិតនៃការចល័តរបស់ប្រជាជនខ្លួន ដើម្បីបង្រួមការចម្លង។​​ ផលប៉ះពាល់ខ្លះអាចមាន បញ្ហាប្រឈមនៅក្នុ​ងវិស័យកៅស៊ូធម្មជាតិដូចជា៖​ ​ការផ្គត់ផ្គង់វត្ថុធាតុដើម ​ភ័ស្តុភារ កង្វះខាតកម្លាំងពលកម្ម និងការចំណាយថ្លៃដើមប្រយោល ដែលកើតឡើង ដោយការរឹតបន្តឹងនីតិវិធីប្រតិបត្តិការស្តង់ដារក្នុង​កំឡុងពេលនេះនិងទៅមុខទៀត។

 ៤.ការបំលែងវ៉ារ៉្យង់នៃ Covid-19 ឬការបំលែងៗផ្សេងទៀតដែលបានរកឃើញនៅលើពិភព-លោកកំពុងតែមានការព្រួយបារម្ភ​ ដោយសារ តែឥទ្ធិពលនៃការឆ្លងរបស់វានឹងអាចសាយ​ភាយ​នៅខ្យល់។

៥.ភាពមិនច្បាស់លាស់ចំពោះប្រតិកម្មទីផ្សារ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលចិនស្តីពី ការប្តេជ្ញាចិត្តរបស់ខ្លួនដោយបានសន្យាប្រឆាំងនឹង សកម្មភាពមិនប្រក្រតីនៅក្នុងទីផ្សារមុខទំនិញតាមរយៈ​ការរឹតបន្តឹងនិងការតាមដានយ៉ាងតឹងរឹង ដើម្បីការពារផ្ទុះកំណើនថ្លៃទំនិញពាណិជ្ជកម្មដែលបណ្តាលពី ថ្លៃដើមកើនឡើង និងឲ្យមានអតិផរណា។ុ

ទោះបីជា​ មានការព្រួយបារម្ភមួយចំនួនដែលបានលើកឡើង ​ ប៉ុន្តែក៏មានកត្តាខ្លះគាំទ្រដល់ការងើបឡើងវិញនៃទីផ្សាកៅស៊ូធម្មជាតិក្នុងរយៈ ពេលខ្លី រួមមាន៖

១.ផ្អែកលើការប៉ាន់ស្មានបឋមដែលបានផ្តល់ដោយប្រទេសជាសមាជិកគឺមូលដ្ឋានគ្រឹះនៃទីផ្សារកៅស៊ូធម្មជាតិនៅតែមានលក្ខណៈអំណោយផលក្នុងកំឡុងត្រីមាសទី២ ឆ្នាំ២០២១ រួមមាន៖

  • ផលិតកម្មពិកៅស៊ូធម្មជាតិពិភពលោកបានព្យាករថាមានចំនួន២,៩១៣លានតោន។
  • តម្រូវការកៅស៊ូធម្មជាតិពិភពលោកព្យាករថា នឹងកើនឡើង ៨,៩% ស្មើនឹង ៣,២៦៣ លានតោន។

២.ផ្អែកលើទស្សនវិស័យថាមពលរយៈពេលខ្លីពីរដ្ឋបាលព័ត៌មានថាមពល (EIA) គឺតម្លៃ​ប្រេងរ​បស់​ក្រុមហ៊ុន Brent បានឡើងខ្ពស់នៅខែឧសភា ឆ្នាំ២០២១ ដោយសារតែការថយចុះសន្និធិ​ប្រេងពិភពលោក។ ការរំពឹងទុកថាផលិតកម្មប្រេងពិភពលោកនឹងកើនឡើងស្របនឹងតម្រូវការ ប្រេងពិភព​លោក។ ជាលទ្ធផល EIA ព្យាករថាទីផ្សារប្រេងពិភពលោកនឹងមានតុល្យភាពគួរឱ្យកត់សម្គាល់នៅឆមាសទី២ ឆ្នាំ២០២១នេះ ហើយតម្លៃប្រេងឆៅគិតជាមធ្យមប្រហែល ៦៨ ដុល្លារអាម៉េរិក/បារ៉ែលនៅត្រីមាសទី៣ ឆ្នាំ២០២១។

៣.សន្និធិកៅស៊ូប្រចាំសប្តាហ៍ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យម ប្រហែល១៧៨ ​៨៥៩ តោនក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ បានធ្លាក់ចុះបើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែល​មាន ២៣៩​ ២៥៤តោន។ ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីសន្និធិកៅស៊ូប្រចាំ​សប្តាហ៍ ទិញ​លក់តាម​កិច្ច​​សន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងអឡំឡុងពេលដូចគ្នា។

Latest News