×
ការនាំចេញកៅស៊ូរបស់វៀតណាមក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះ ១៣%

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់វៀតណាមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ការនាំចេញកៅស៊ូរបស់វៀតណាម បានធ្លាក់ចុះ ០,០៤% ដែលមានបរិមាណប្រហែល ២,១៤លាន​តោន និងធ្លាក់ចុះ១២,៧% ស្មើនឹងទឹកប្រាក់ចំនួន ២,៨៩ពាន់លានដុល្លារអាម៉េរិក បើ ធៀបនឹង​ឆ្នាំមុន។​

ការនាំចេញកាន់តែទាបជំរុញឲ្យមានការ​ថយចុះ ១២,៧% បើធៀបនឹងឆ្នាំមុន ការថយចុះនៃ​តម្លៃនាំចេញជាមធ្យមត្រឹម ​១ ៣៥០ដុល្លារ/តោន​ក្នុង​ កំឡុងឆ្នាំមុន។

នៅក្នុងឆ្នាំ២០២៣ ការនាំចេញកៅស៊ូរបស់​វៀត​​ណាម​បានប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារការថយចុះយ៉ាងខ្លាំងនៃតម្លៃដែល​បណ្តាលឱ្យតម្លៃនៃការនាំចេញធ្លាក់ចុះ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនោះការ​ស្ដារឡើងវិញនូវសកម្មភាពផលិតកម្មនៅក្នុងប្រទេសចិន គឺខ្សោយជាងការព្យាករណ៍ ដែលធ្វើឲ្យ​ការប្រើ​ប្រាស់និងតម្លៃកៅស៊ូទាប។

ក្រសួងបានឲ្យដឹងថា  អ្នកនាំចេញកៅស៊ូត្រូវ​ការយុទ្ធសាស្ត្របង្កើនសមាមាត្រកែច្នៃកៅស៊ូជាជាង​ប្រើកៅស៊ូឆៅ ដើម្បីកែលម្អតម្លៃនាំចេញ។

ក្នុង​ពេល​ខាង​មុខ​នេះតម្រូវ​ការ​ពីប្រទេសចិន​នឹង​ក្លាយ​ជា​កត្តាដ៏​សំខាន់ដែល​ប៉ះ​ពាល់​ដល់ការប្រែប្រួល​​តម្លៃ​កៅស៊ូ​ក្នុង​ប្រទេស​វៀតណាម។ លើស ពីនេះ ការឡើងចុះនៃតម្លៃប្រេង ដោយសារការភ័យខ្លាចនៃការធ្វើពាណិជ្ជកម្ម ត្រូវបានរំខាននៅឯដែនសមុទ្រ SUEZ ក៏នឹងប៉ះពាល់ដល់តម្លៃ​កៅស៊ូដោយ​ប្រយោលផងដែរ។ នៅឆ្នាំ២០២៤ ប្រទេសចិនត្រូវបានរំពឹងថានឹងបង្កើនការប្រើប្រាស់រថយន្ត ក៏ដូចជាសកម្មភាពផលិតកម្មដែលនាំឱ្យតម្រូវការកៅស៊ូកើនឡើងសម្រាប់ផលិតសំបកកង់និងផលិតផលផ្សេងៗទៀត។ ការនាំចេញកៅស៊ូសរុបរបស់វៀតណាមជិត ៨០% គឺទៅប្រទេសចិន។

បើយោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជាប្រទេសនាំចេញកៅស៊ូធំជាងគេទី៣របស់ពិភពលោក ជាមួយនឹងផលិតផល របស់ខ្លួនដែលមានវត្តមាននៅក្នុងប្រទេសនិងដែនដីជាង៨០។

កៅស៊ូវៀតណាមកំពុងពង្រីកខ្លួនកាន់តែជ្រៅនៅក្នុងទីផ្សារសំខាន់ៗដូចជា៖ ប្រទេសចិន អាម៉េរិក អឺរ៉ុប កូរ៉េខាងត្បូង និងឥណ្ឌា៕

ព័ត៌មានចុងក្រោយ