×
និន្នាការថ្លៃកៅស៊ូទិញលក់ភ្លាមៗនៅតាមបណ្តាទីផ្សារសំខាន់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១

១.ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងទីផ្សារគួរឡាឡាំពួរ

ក្រាហ្វិកទី១ នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ STR-20 ទិញលក់ភ្លាមៗប្រចាំថ្ងៃ នៅទីផ្សារ​បាងកក និងថ្លៃកៅស៊ូ SMR-20 នៅទីផ្សារគួរឡាឡាំពួរ ចាប់ពីថ្ងៃទី៣-៣១ ខែឧសភា ឆ្នាំ២០២១។​ ​ថ្លៃ​កៅស៊ូទាំងពីរមាននិន្នាការស្រដៀងគ្នា និងមានគម្លាតតម្លៃកាន់តែតូច នៅសប្តាហ៍ទី៤ ខែឧសភា ឆ្នាំ២០២១។

ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ថ្លៃកៅស៊ូជាមធ្យម STR-20 នៅទីផ្សារ​បាងកកមានតម្លៃ​១,៧១​ដុល្លារ/គ.ក្រ បានកើនឡើង៣% បើធៀបនឹង ខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ១,៦៥ដុល្លារ/​គ.ក្រ។ ចំណែកឯថ្លៃកៅស៊ូជាមធ្យម SMR-20 នៅទីផ្សារគួរឡាឡាំពួរមានភាពល្អ ប្រសើរឡើង ដែលមានតម្លៃចាប់ពី១,៦៥​ដុល្លារ/គ.ក្រនៅខែមេសា ឆ្នាំ២០១ មកត្រឹម១,៦៩ដុល្លារ/គ.ក្រនៅខែឧសភា ឆ្នាំ២០២១។

២.ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាម

ក្រាហ្វិកទី២នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកក និងថ្លៃកៅស៊ូ RSS-4 ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាម ក្នុងអំឡុងថ្ងៃទី៣-៣១ ខែឧសភា ឆ្នាំ២០២១។

ទីផ្សារកៅស៊ូសន្លឹក RSS-3  នៅទីក្រុកបាងកក និង RSS-4  នៅទីក្រុងកូតូយ៉ាម មាននិន្នាការ​ប្រហាក់​​ប្រហែលគ្នានឹង RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា​ក្នុងខែឧសភា ឆ្នាំ២០២១។ ទោះបីជាថ្លៃកៅស៊ូសន្លឹកទាំងពីរបានធ្លាក់ចុះនៅចុងខែឧសភា ឆ្នាំ២០២១នេះ ក៏ប៉ុន្តែថ្លៃកៅស៊ូ RSS-3 ជាមធ្យមប្រចាំខែឧសភា នៅទីផ្សារបាងកកមានតម្លៃ ២,៣៤ដុល្លារ/គ.ក្រ បានកើនឡើង ៧,០៥% បើធៀបនឹងខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ២,១៩ដុល្លារ/គ.ក្រ។ ចំណែកឯថ្លៃ​កៅស៊ូ RSSS-4  ជាមធ្យមប្រចាំខែឧសភា នៅទីផ្សារកូតូយ៉ាមគឺ ២,៣២ដុល្លារ/គ.ក្រ បើធៀបនឹងខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ២,២៤ដុល្លារ/គ.ក្រ។

៣.ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ

ក្រាហ្វិកទី៣នឹងបង្ហាញពីថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមនៅទីផ្សារគួឡាឡាំពួរ ចាប់ពីថ្ងៃទី៣-៣១ ខែឧសភា ឆ្នាំ២០២១ ដែលមាននិន្នាការថ្លៃស្រដៀងគ្នានឹងនិន្នាការថ្លៃកៅស៊ូ RSS-3 នៅទីក្រុងបាងកក និងមានទិសដៅកាន់តែប្រហាក់ប្រហែលគ្នាក្នុងអំឡុងខែឧសភា ឆ្នាំ២០២១។

ព័ត៌មានចុងក្រោយ