×
ថ្លៃកៅស៊ូនៅឥណ្ឌាបង្ហាញសញ្ញាកើនឡើងវិញ ក្រោយការធ្លាក់ចុះ៤ឆ្នាំ

សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានឲ្យដឹងថា ផលិតផលកៅស៊ូពិភពលោកបានធ្លាក់ចុះ ៨,៧% មកនៅត្រឹមបរិមាណ ៧,៧៧៨លានតោន។ សមាគមនេះ  រំពឹងថាផលិតផលកៅស៊ូធម្មជាតិក្នុងពិភពលោកក្នុង

ឆ្នាំ២០២០ នឹងធ្លាក់ចុះ ៦,៨% មកនៅត្រឹមចំនួន ១២,៩០លានតោន។ ថ្លៃកៅស៊ូនៅទីផ្សារឥណ្ឌាបានកើនឡើងដល់ ២ដុល្លារ/គ.ក្រ ក្រោយពីបានធ្លាក់ចុះ៤ឆ្នាំ ដោយសារតម្រូវការកើនឡើងពីប្រទេសចិននិងបញ្ហាផ្គត់ផ្គង់របស់ប្រទេសផលិតកៅស៊ូធំៗដូចជាវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា។

យោងតាម ក្រុមប្រឹក្សាកៅស៊ូឥណ្ឌាបានឲ្យដឹងថាថ្លៃកៅស៊ូ RSS-3 នៅលើទីផ្សារអន្តរជាតិដែលស្មើនឹង RSS-4​ របស់ឥណ្ឌាមានតម្លៃ ២,៤ដុល្លារ/ គ.ក្រ។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ថ្លៃកៅស៊ូ RSS-4 មានតម្លៃ ២ដុល្លារ/គ.ក្រ។

ឈ្នួញមួយចំនួនបានលក់កៅស៊ូ RSS-4 ក្នុង តម្លៃ២ដុល្លារ/គ.ក្រ។ ថ្លៃកៅស៊ូ RSS-4 នៅទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងប្រទេសឥណ្ឌាសម្រាប់ខែធ្នូ ឆ្នាំ២០២០ គឺ១,៩៦ដុល្លារ/គ.ក្រ ។

លោក N Radhakrishnan ជាអតីតឈ្នួញនៃសមាគមកៅស៊ូ Cochin និងជាអ្នកលក់បន្តបាននិយាយថា ការឡើងថ្លៃកៅស៊ូរបស់ឥណ្ឌាមិនមានអ្វីទាក់ទងនឹងការអភិវឌ្ឍន៍នៅក្នុងស្រុកទេ តែដោយសារមានបញ្ហាផលិតកម្មកៅស៊ូនៅក្នុងប្រទេសវៀតណាមបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាប្រទេសមួយចំនួនទៀតដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ។

លោក R Sanjith Nair លេខានៃសមាគម United Planters នៃភាគខាងត្បូងឥណ្ឌាបាននិយាយថា ថ្លៃកៅស៊ូឥណ្ឌាទាបជាងពិភពលោក យ៉ាងហោចណាស់ប្រហែល០,២៣ដុល្លារ/គ.ក្រ ចំណែកឯថ្លៃកៅស៊ូក្នុងស្រុកកំពុងលក់បានជាង១,៩ដុល្លារ/គ.ក្រ។

លោក Radhakrishnan បានបន្ថែមថា ការផ្ទុះឡើងនៃវីរុស Covide-19 ធ្វើឱ្យប៉ះពាល់ដល់ការចៀរជ័រនៅទូទាំងពិភពលោក។ យើងកំពុងតែមើលឃើញពីតម្រូវការរបស់ប្រទេសចិន ប៉ុន្តែគ្មាននរណាម្នាក់ប្រាកដថាតើការប្រើប្រាស់កំពុងកើនឡើងឬយ៉ាងណានោះទេ?

លោក Rajiv Buddhraja ប្រធានសមាគមនៃក្រុមហ៊ុន Automotive Tyre Manufacturers Association (ATMA) បានឲ្យដឹងថាការទិញស្រូបរបស់ចិនពីទីផ្សារពិភពលោកបានកើនឡើងយ៉ាងខ្លាំងដែលជំរុញឲ្យថ្លៃពិភពលោកកើនឡើង ក្នុងនោះក៏មានផលិតផលកៅស៊ូផងដែរ។ ក្រុមហ៊ុន ATMA គឺជាក្រុមហ៊ុនផលិតសំបកកង់យានយន្តមានផលិតកម្មប្រហែល៩០% នៅក្នុងប្រទេស។

លោក Buddhraja បាននិយាយថា ប្រទេសចិនបានដំណើរការផលិតកម្មមុនប្រទេសឥណ្ឌា ហើយសកម្មភាពផលិតកម្មបានវិលមករកភាពប្រក្រតីវិញនៅខែមេសា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះ មកប្រទេសចិនបានចាប់ផ្តើមពង្រីកការទិញ ដោយសារតែមានតម្រូវការខ្លាំងដើម្បីគាំទ្រផលិតកម្មក្នុងស្រុក។

សមាគមនៃបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បាននិយាយថា តម្រូវការរបស់ប្រទេសចិនចំពោះ    វិស័យឧស្សាហកម្មយានយន្តកំពុងស្ទុះងើបឡើងវិញដែលជំរុញឱ្យតម្លៃឡើងថ្លៃ។

ថ្លៃកៅស៊ូទាប ប៉ុន្តែថ្លៃដើមផលិតខ្ពស់

ថ្លៃកៅស៊ូបានកើនឡើងប្រមាណជា ៧៨% បន្ទាប់ពីបានធ្លាក់ចុះជិត១,៣៦ដុល្លារ/គ.ក្រ កាលពីខែមេសា ឆ្នាំ២០២០។ ទោះបីមានការកើនឡើងក៏ដោយ ក៏ផលិតកម្មកៅស៊ូរបស់ឥណ្ឌារំពឹងថា នៅមានកម្រិតទាបនៅឡើយ ខណៈពេលដែលថ្លៃដើមផលិតកម្មកើនឡើងនៅភាគខាងត្បូងប្រទេសឥណ្ឌាហើយថ្លៃកៅស៊ូទាបជាងថ្លៃដើមផលិត ជាមូលហេតុចម្បងដែលឥណ្ឌាផលិតកៅស៊ូបានត្រឹមតែ៧០ម៉ឺនតោនជារៀងរាល់ឆ្នាំ ដែលមានសក្តានុពលផលិតបានដល់ ៩០ម៉ឺនតោន។

លោក Radhakrishnan និយាយថា ថ្លៃដើមផលិតកម្មនៅរដ្ឋ Kerala គឺចំណាយថ្លៃពលកម្មខ្ពស់ចំពោះកម្មករចៀរជ័រម្នាក់ទទួលបាន១០,៨៨ដុល្លារ/ថ្ងៃ។ ចំពោះ តំបន់ភាគខាងត្បូងឆៀងខាងកើតវិញ ផលិតកម្មកៅស៊ូមានការកើនឡើងនៅពេលថ្លៃនៅតែទាបដែលធ្វើឲ្យផលិតផលកៅស៊ូប្រចាំឆ្នាំបានកើនឡើងដល់ជិត ១០ម៉ីនតោន។

នៅតំបន់ចម្ការកៅស៊ូរបស់រដ្ឋ Kerala ជាពិសេសនៅ Kottayam និង Idukki បានទទួលរងភ្លៀងធ្លាក់ខ្លាំងនិងប៉ះពាល់ដល់ផលិតកម្ម ប៉ុន្តែនឹងកើនឡើងចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ - ខែមករា ឆ្នាំ ២០២១ គឺជាពេលដែលទិន្នផលកៅស៊ូទទួលបានខ្ពស់។ ក្នុងរដូវផលិតកម្មឡើងដល់កម្រិតខ្ពស់បំផុត នោះទិន្នផលអាចឡើងដល់១០ម៉ឺនតោន/ខែ។ ប៉ុន្តែ បច្ចុប្បន្នផលិតកម្មទទួលបានប្រហែណ៦ម៉ឺនតោន/ ខែ។ ការកើនឡើងថ្លៃនេះ អាចធ្វើឱ្យផលិតកម្មកើនឡើងដល់ជិត     ៨ម៉ីនតោន។

លោក Buddhraja បាននិយាយថា ក្រុមហ៊ុនផលិតសំបកកង់កំពុងប្រឈមនឹងខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ ដោយសារតែក្រុមហ៊ុនមិនមានគ្រោងច្បាស់លាស់ឬសម្រេចចិត្តចុះកិច្ចសន្យានាំចូល។ ការផ្គត់ផ្គង់នៅក្នុងប្រទេសក៏ត្រូវគេបានកាត់បន្ថយផងដែរ ប្រសិនបើស្ថានភាពនេះ នៅតែបន្តកើតមានប៉ុន្មានសប្តាហ៍ទៅមុខទៀតវានឹងក្លាយជាក្តីកង្វល់ដ៏ធំមួយសម្រាប់ឧស្សាហកម្មសំបកកង់យានយន្ត។

លោកអគ្គនាយកនៃក្រុមហ៊ុន Automotive Tyre Manufacturers Association បានឲ្យដឹងថា ក្រុមហ៊ុនសំបកកង់យានយន្តត្រូវបានបិទទ្វាអំឡុងខែមេសា-ខែមិថុនា ដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាតឆ្លង Covide-19។ ក្នុងអំឡុងខែកក្កដា-ខែកញ្ញា ឆ្នាំ២០២០ ផលិតកម្មសំបកកង់យានយន្តបានដំណើរការល្អ ហើយនៅត្រីមាសទី៤ (ខែតុលា-ធ្នូ) នឹងកាន់តែមានភាពប្រសើរជាងមុនទៀត។

សព្វថ្ងៃនេះ ក្រុមហ៊ុនសំបកកង់កំពុងនាំចូលផលិតផលកកៅស៊ូបញ្ជាក់តាមបច្ចេកទេស (TSR) បន្ថែមទៀត។ នៅប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថាជា ISNR-20 ដែលមានតម្លៃថោកជាង RSS ។ TSR គឺជាជម្រើសដ៏ល្អសម្រាប់ក្រុមហ៊ុនសំបកកង់យានយន្ត ដោយសារការធ្វើពាណិជ្ជកម្មកៅស៊ូទូទាំងពិភពលោកជិត៨៥% ក្នុងទម្រង់ជា TSR ។ កៅស៊ូសន្លឹកអាចត្រូវបានជ្រើសរើសទិញពីប្រទេសមួយចំនួនប៉ុណ្ណោះដូចជា៖ ថៃនិងឥណ្ឌាជាដើម។

បច្ចុប្បន្ននេះ TSR មានតម្លៃ ១ ៦00ដុល្លារ/ តោន នៅទីផ្សារពិភពលោកគឺថោកជាងថ្លៃកៅស៊ូសន្លឹកយ៉ាងតិច ២៧២ដុល្លារ/តោន។

លោក Buddhraja បាននិយាយថា មុនពេលមានជំងឺឆ្លង Covide-19 ក្រុមហ៊ុនមានសមត្ថភាពអាចផលិតសំបកកង់បានពី៨០-៨៥% ។ ក្រុមហ៊ុនផលិតសំបកកង់យានយន្តកំពុងមើលឃើញពីតម្រូវការសម្រាប់ត្រាក់ទ័រនិងសំបកកង់ពីរស្រទាប់។ ការរីកចម្រើនរបស់សំបកកង់ត្រាក់ទ័របានកើនឡើងទ្វេដងមុនពេល Covide-19 ប៉ុន្តែរថយន្តពាណិជ្ជកម្ម ដូចជារថយន្តដឹកទំនិញនិងរថយន្តក្រុងមានកំណើនយឺតទៅវិញ។

យោងតាមមន្ត្រីក្រុមហ៊ុន ATMA បានឲ្យដឹងថា ការផ្គត់ផ្គង់សំបកកង់យានយន្តសម្រាប់រថយន្តថ្មី រថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តក្រុងរបស់ក្រុមហ៊ុន OEM បានធ្លាក់ចុះយ៉ាងហោចណាស់ ៥០% នៅឆ្នាំ២០២០នេះ។ រីឯ       ទីផ្សារប្រើប្រាស់សំបកកង់យានយន្តចាស់ៗឡើងវិញក៏បានរងផលប៉ះពាល់នេះដែរ៕

ព័ត៌មានចុងក្រោយ