ការពិនិត្យឡើងវិញនៃទីផ្សារកៅស៊ូធម្មជាតិនៅខែមិថុនា ឆ្នាំ២០២០
ក្នុងខែមិថុនា ឆ្នាំ២០២០ ទីផ្សារកៅស៊ូគូឡាឡាំពួបានប្រែប្រួលតិចតួតដោយសារភាពល្អប្រសើរនៃការងើបឡើង វិញនៃតម្រូវការ ទោះបីទទួលរងឥទ្ធិពលពីររលកទី២ពីការរាលរាតត្បាត COVID-19 ធ្វើឲ្យរាំងស្ទះដល់ការងើបនៃសេដ្ឋកិច្ច។ បើប្រៀបធៀបថ្លៃកៅស៊ូនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ថ្លៃរបស់ SMR ២០ បានកើនឡើង៤ ៨១០រីងហ្គិត/តោនក្នុងអត្រាកំណើន១,៤%។ ទន្ទឹមនឹងនេះ ទឹកជ័រកៅស៊ូខាប់មានបានកើនឡើង៤ ៨៧០រីងហ្គីត/តោន ក្នុងអត្រាកំណើន៨,២% មកពីមានតម្រូវការស្រោមដៃខ្លាំងទូទាំងពិភពលោកដែលកើតឡើងពីជំងឺរាតត្បាតនៃ COVID-19 ដើម្បីគាំទ្រដល់ថ្លៃទឹកជ័រកៅស៊ូខាប់។ កាលពីដំបូងថ្លៃកោស៊ូ SMR 20 បានកើនឡើងខ្ពស់ក្នុងរយៈពេលពីរខែគឺ ៤ ៩៤៥រីង ហ្គីត/តោន ដោយសារការងើបឡើងវិញនៃតម្រូវការ បន្ទាប់ពីមានការបន្ធូរបន្ថយបន្ថែមទៀតលើការបិទប្រទេសនៅតាមបណ្តាប្រទេសជុំវិញពិភពលោក។ ទីផ្សារបានងើបឡើងវិញបន្តិចម្តងៗពេញមួយខែ ក្នុងនោះថ្លៃប្រេងឆៅ Brent បានកើនឡើងលើសពី ៤០ដុល្លារ/បារ៉ែល ជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២០ នៅពេលដែលអង្គការ OPEC+ បានសន្យាថានឹងកាត់បន្ថយការផ្គត់ផ្គង់របស់ពួកខ្លួន។ រំញោចទីផ្សារបានកើនឡើង ដោយសារកំណើននៃការលក់យានយន្តរួមជានឹងការងើបឡើងវិញនៃវិស័យផលិតកម្មរបស់ប្រទេសចិន។ យោងតាម សមាគមអ្នកផលិតយានយន្តប្រទេសចិនបាន ឲ្យដឹងថា ការលក់យានយន្តរបស់ប្រទេសចិននៅក្នុងខែឧសភា ឆ្នាំ២០២០ បានកើនឡើង១៤,៥% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ជាពិសេសនៅពេលដែលទីផ្សារយានយន្តធំបំផុតនៅលើពិភពលោកបានងើបឡើងក៏បានធ្វើឲ្យការលក់យានយន្តកើនឡើងនូវខែទី២ជាប់ៗគ្នា។ ទន្ទឹមនឹងនេះ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្មផ្លូវការរបស់ចិនបានកើនឡើងកម្រិតខ្ពស់ក្នុងរយៈពេល២ខែគឺ៥០,៩ ក្នុងខែមិថុនា និង៥០,៦ ក្នុងខែឧសភា។ ទោះបីយ៉ាងណា ក្រុមហ៊ុន ផលិតជាច្រើននៅតែជួបការលំបាកដោយសារតែតម្រូវការពិភពលោកធា្លក់ចុះចំពេលមានការព្រួយបារម្ភជាថ្មីពីរលកទី២នៃការរាតត្បាត COVID -19 ធ្វើឲ្យនិន្នាការទីផ្សារកៅស៊ូក្នុងតំបន់ចុះខ្សោយ នៅពេលប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងតែទទួលរងរលកទី២ COVID-19 ដែលធ្វើឲ្យប៉ះពាល់ដល់ការងើបនៃសេដ្ឋកិច្ច។ កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ នាយកដ្ឋានស្ថិតិម៉ាឡេស៊ីបានឲ្យដឹងថា ផលិតកម្មកៅស៊ូធម្មជាតិរបស់ម៉ាឡេស៊ីនៅខែមេសា ឆ្នាំ២០២០ បានកើនឡើង ០,៣% ស្មើនឹង ៣៤ ៦១៦តោន បើប្រៀបធៀបនឹងខែមុនដែលមានត្រឹម ៣៤ ៥០៦តោន។ ការប្រៀបធៀប លើកមុនក៏បានបង្ហាញពីការកើនឡើង ២% ផងដែរ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីក្នុងខែមេសាមានចំនួន ៤០ ៥៩៦តោន បានថយចុះ១០,២% បើប្រៀបនឹងខែមុន។ សន្និធិកៅស៊ូបានកើនឡើង ០,៥% ស្មើនឹង៣២១ ២១៤ តោនក្នុងខែមេសា ឆ្នាំ ២០២០។ ប្រតិបត្តិករទីផ្សារគួរមានការប្រុងប្រយ័ត្ន បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសកលបានធ្លាក់ចុះ ៤,៩% ក្នុង ឆ្នាំ២០២០ ប៉ុន្តែក្នុងខែមេសានេះធ្លាក់ដល់-៣%។ ការរំពឹងទុកសេដ្ឋកិច្ចចិននឹងកើនឡើង ១% នៅក្នុង ឆ្នាំ២០២០ ដែលល្អប្រសើងជាងសេដ្ឋកិច្ចប្រទេស ធំៗដូចជា៖ សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៨% និងសហភាពអឺរ៉ុបដែលបានធ្លាក់ចុះ ១០,២%។ លើស ពីនេះប្រាក់រីងហ្គីតបានកើនឡើង បើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងខែមិថុនាពី ៤,២៥៤០ ទៅ ៤,៣២៣០រីង ហ្គីង និងខែឧសភាតម្លៃពី៤,៣០៥៥ ទៅ ៤,៣៦២០រីងហ្គីត។
ទស្សនវិស័យ
ទីផ្សារនៅតែមានភាពមិនច្បាស់លាស់ដោយសារតែកត្តាមូលដ្ឋាននៃផ្គត់ផ្គង់និងតម្រូការនៅមិនទាន់នឹងនៅឡើយ។ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ANRPC បានរំពឹងថាផលិតកម្មកៅស៊ូធម្មជាតិលើពិភពលោករំពឹងថា នឹងធ្លាក់ចុះ៤,៧% ស្មើនឹង១៣,១៣០លានតោននៅឆ្នាំ២០២០។ យោងតាមរបាយការណ៍ក្នុង ខែមេសានេះ បន្ទាប់ពីពិនិត្យការព្យាកណ៍ឡើងវិញគឺធ្លាក់ចុះ ៣០៣ ០០តោន ទាបជាងការព្យាករណ៍លើកមុន។ ការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោកនៅឆ្នាំ២០២០នេះ រំពឹងថាធ្លាក់ចុះ៦% ស្មើនឹង១២ ៩០៤លានតោន។
ក្រុមគណៈកម្មាធិការយល់ព្រមលើគំនិតផ្តួចផ្តើមថ្លៃកៅស៊ូ
គណៈកម្មាធិការគោលនយោបាយកៅស៊ូជាតិថៃបានឯកភាពគ្នាជាគោលការណ៍លើដំណាក់កាលទី២នៃគម្រោងធានាថ្លៃកៅស៊ូ ប៉ុន្តែបានប្រាប់ក្រសួងកសិកម្មនិងសហករណ៍ឲ្យកាត់បន្ថយថវិការបស់ខ្លួនពី ៤៣ ពាន់លានបាតទៅ ៣០ពាន់លានបាត។ លោក Prapan Boonyakiat ប្រធានអាជ្ញាធរកៅស៊ូថៃ (RAOT) បានមានប្រសាសន៍ថា គណៈកម្មាធិការដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha ក៏បានសម្រេចចិត្តបន្ថយការគាំទ្រផ្តល់ដីពី២៥រ៉ៃ មកត្រឹមតែ ១៥រ៉ៃ/គ្រួសារវិញ ដែលស្នើឡើងដោយក្រសួងកសិកម្មនិងសហករណ៍ដោយសារតែថវិកាមានកំណត់។ ក្រសួងគ្រោងនឹងស្នើដំណាក់កាលទី២ នៃគម្រោងធានាថ្លៃដែលអនុម័តដោយគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
តម្រូវការកៅស៊ូនឹងងើបឡើងវិញនៅខែមិថុនា ឆ្នាំ២០២០
កំណើនតម្រូវការកៅស៊ូសកលរំពឹងថា នឹងត្រលប់មកវិជ្ជមាននៅខែមិថុនា ឆ្នាំ២០២០ ដោយសារតែការប្រើប្រាស់កៅស៊ូធម្មជាតិនឹងកើនឡើង ០,៤% បន្ទាប់ពីការធ្លាក់ចុះក្នុងខែមេសា ២៣,១% និងខែឧសភា ១០,១%។ យោងតាមក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីឲ្យដឹងថា តម្រូវការកៅស៊ូពីប្រទេសចិនដែលជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេ បំផុតលើពិភពលោករំពឹងថានឹងកើនឡើង ដោយសារតែកំណើនវិស័យយានយន្ត។ បន្ទាប់ពី ថ្លៃបានធា្លក់ចុះយ៉ាងខ្លាំងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តម្លៃកៅស៊ូ SMR 20 បានកើនឡើងពី ៤,៦០ ទៅ ៤,៩៥ រីងហ្គីដ/គ.ក្រ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលធ្វើឲ្យតម្លៃងើបឡើងវិញគឺតម្រូវការកៅស៊ូ ធម្មជាតិពិភពលោក ការបន្ធូរបន្ថយការបិទប្រទេសរបស់បណ្តាប្រទេសភាគច្រើននានា ពិសេសប្រទេសចិនដែលបានចាប់ផ្តើមដំណើរការឧស្សាហកម្មផលិតកម្មឡើងវិញ បន្ទាប់ពីបានដាក់ប្រទេសក្នុងគ្រាអាសន្នចាប់តាំងពីចុងខែមករាមក ដោយសារតែការរីករាលដាលនៃ COVID-19 ។
សេដ្ឋកិច្ចពិភពលោកនឹងធា្លក់ចុះយ៉ាងតិច ៦% នៅឆ្នាំ២០២០
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD: Organization for Economic Co-operation and Development) បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះយ៉ាងតិច៦% នៅឆ្នាំនេះ ដោយសារាការបាត់បង់ប្រាក់ចំណូលដែលមិនធ្លាប់មាននិងភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីវិធានការទប់ស្កាត់ការរីករាលដាលនៃ COVID-19 ជាពិសេសក្នុងករណីមានការរីករាលដាលនៃរលកទី២នៅឆ្នាំក្រោយអាចធ្វើឲ្យចំណូលសេដ្ឋកិច្ចធ្លាក់ចុះ៧,៦%។ អង្គការ OECD បានបន្តថាកំណើន GDP នឹងបន្តធ្លាក់ចុះ៥,២% នៅឆ្នាំ២០២១ ប្រសិ បើ COVID-19 នៅតែមាននិងអាចធ្លាក់ចុះ២,៨% ប្រសិនបើមានរលកសញ្ញាឆ្លងណាមួយ ។
ប្រទេសថៃនឹងប្រើកៅស៊ូធម្មជាតិសម្រាប់សាងសង់ថ្នល់ផ្លូវនាពេលអនាគត
លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រើប្រាស់កៅស៊ូក្នុងស្រុកសម្រាប់សាងសង់ផ្លូវថ្នល់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់កសិករដាំកៅស៊ូដែលកំពុងតែខ្វះខាតផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេស។ ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តីបានសរសើរដល់ក្រសួងសាធា- រណៈការ ក្រសួងកសិកម្មនិងសហករណ៍ សាកលធិការនៃសាកលវិទ្យាល័យសុងក្លា វិទ្យាស្ថានស្រាវជ្រាវ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថៃ មូលនិធិសហករណ៍ ចម្ការកៅស៊ូ និងវិទ្យាស្ថានវិស្វកម្មនៃប្រទេសថៃ ក្រោមការឧបត្ថម្ភពីព្រះមហាក្សត្រ ដែលបានរួមគ្នាបង្កើតវិធីសាស្ត្រេសាងសង់ផ្លូវថ្នល់កៅស៊ូ។ ដំណើរការនេះ នឹងត្រូវអនុម័តនៅក្នុងឆ្នាំ២០២០ - ២០២២ ដែលផ្លូវមានប្រវែង១២ ២៨២គីឡូម៉ែត្រ ដោយប្រើកៅស៊ូធម្មជាតិចំនួន ១ ០៦៣ ៦៥១ ឬជ័រកៅស៊ូចំនួន១លានតោន ស្មើនឹង៧១% នៃប្រាក់ចំណូលរបស់អ្នកដាំកៅស៊ូគិតជាទឹកប្រាក់ប្រមាណជាង៣០ពាន់លានបាត ។
ផលប៉ះពាល់ទីផ្សារកៅស៊ូសំយោគក្នុងឆ្នាំ២០២០ ដោយសារ COVID-19 និងទស្សនវិស័យទៅអនាគតឆ្នាំ២០២៣
នៅក្នុងឆ្នាំ២០១៨ - ២០២៣ ទីផ្សារកៅស៊ូសំយោគរំពឹងថា នឹងមានអត្រាកំណើនសមាសប្រចាំឆ្នាំ៥,៦%។ ទីផ្សារនេះរំពឹងថា នឹងកើនឡើងដោយសារកំណើនតម្រូវការផលិតផលក្នុងឧស្សាហកម្មយានយន្ត។ លើសពីនេះទៀតការកើនឡើងនៃការប្រើប្រាស់របស់ styrene ក្នុងស្បែកជើងកីឡារំពឹងថា នឹងជំរុញឲ្យតម្រូវការកើនឡើងក្នុងកំឡុងពេលព្យាករណ៍នេះ។ ផលិតកម្មកៅស៊ូពិភពលោក (ទាំងធម្មជាតិនិងសំយោគ)ប្រហែលជា៧៥% បានរួមចំណែកក្នុងការផលិតសំបកកង់។
មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករពីសេដ្ឋកិច្ចពិភពលោក និងព្រមានពីកម្រិតបំណុលដែលកំពុងតែកើនឡើង
មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ ៤,៩% ក្នុងឆ្នាំ ២០២០ គឺទាបជាងការព្យាករណ៍កាលពីខែមេសា ឆ្នាំ២០២០ ត្រឹមតែ៣%។ តាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ជំងឺរាតត្បាតនៃ COVID-19 បានជះឥទ្ធិពលអវិជ្ជមានដល់ សកម្មភាពនៅឆមាសទី១ ឆ្នាំ២០២០នេះ ប៉ុន្តែក៏រំពឹងថានឹងកើនឡើងបន្តិចម្តងៗជាងការព្យាករណ៍ពីមុននិងកំណើនសេដ្ឋកិច្ចពិភពលោករំពឹងថានឹងងើបឡើង ៥,៤% នៅឆ្នាំ២០២១។
ទស្សនៈសេដ្ឋកិច្ចកៅស៊ូប្រឈមនឹង COVID-19
យោងតាមក្រុមសិក្សាកៅស៊ូអន្តរជាតិបានឲ្យដឹងថា ការប្រើប្រាស់កៅស៊ូនឹងធ្លាក់ចុះ ១១,៩% ក្នុងត្រីមាសទី១ ឆ្នាំ២០២០ និងការប៉ាន់ស្មានក្នុងត្រីមាសទី២ ឆ្នាំ២០២០ បានធ្លាក់ចុះ១៣,៦%។ ជាក់ស្តែងការប្រើប្រាស់កៅស៊ូធម្មជាតិក្នុងត្រីមាសទី៤ឆ្នាំ២០១៩ មានចំនួន៧,១លានតោន បានធ្លាក់ចុះមកត្រឹម៥,៤លានតោន ក្នុងត្រីមាសទី២ឆ្នាំ២០២០។ ការប្រើប្រាស់កៅស៊ូក្នុងត្រីមាសទី៣ ឆ្នាំ២០២០ រំពឹងថានឹងកើនកើនឡើង ២៥,៤% ស្មើ នឹង ៦,៨លានតោន។ ជារួម សម្រាប់ឆ្នាំ២០២០ការប្រើប្រាស់កៅស៊ូសរុបបានធ្លាក់ចុះ១១,២% ក្នុងការប្រើប្រាស់កៅស៊ូធម្មជាតិបានធ្លាក់ចុះ ១០,៦%។
ការលក់យានយន្តនិងគ្រឿងម៉ាស៊ីនសកលបានធ្លាក់ចុះ
ការប្រៀបធៀបតួលេខរបស់ក្រុមហ៊ុនគ្រឿងម៉ាស៊ីនកៅស៊ូដែលផ្គត់ផ្គង់តួលេខលក់សម្រាប់ការស្រង់ទិន្នន័យម៉ាស៊ីនទៅឲ្យទស្សនាវដ្តីកៅស៊ូអ៊ឺរ៉ុបក្នុងឆ្នាំ២០២០ និងឆ្នាំ២០១៩ បានធ្លាក់ចុះ៣,៦% ស្មើនឹង៣,០៨ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងឆ្នាំមុនដែលមានទឹកប្រាក់ចំនួន៣,៩៩ពាន់លានដុល្លារអាម៉េរិក។ ការលក់របស់ក្រុមហ៊ុនផលិតសំបកកង់និងក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនកៅស៊ូ ដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុបបានកើនឡើងតិចតួចគឺ ១.៥៧ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំនេះ ។
ទិន្នន័យរដ្ឋាភិបាលបានបង្ហាញថាជំងឺ COVID-19 បានធ្វើឲ្យផលិតផលកៅស៊ូម៉ាឡេស៊ីកើនឡើង
សមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ីបានបង្ហាញថា ការនាំចេញស្រោមដៃកៅស៊ូរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើង២០% ដែលកើនពី១៩២ពាន់លានគូកាលឆ្នាំមុន ដល់២៣០ពាន់លានគូនៅត្រឹមឆ្នាំ២០២០នេះ។ យោងតាមរបាយការណ៍នាយកដ្ឋានស្ថិតិសេដ្ឋកិច្ចម៉ាឡេស៊ីបានឲ្យដឹងថា តម្រូវការស្រោមដៃកៅស៊ូពិភពលោកនឹងកើនឡើងពី១៥ ទៅ ២០% បើធៀបនឹងកំណើនតម្រូវការធម្មតាពី ៨ ទៅ ១០%។
ក្រុមប្រឹក្សាកៅស៊ូឥណ្ឌានឹងចាប់ផ្តើមធ្វើពាណិជ្ជកម្មកៅស៊ូតាម online ឆាប់ៗនេះ
ក្រុមប្រឹក្សាកៅស៊ូឥណ្ឌានឹងចាប់ផ្តើមធ្វើពាណិជ្ជកម្មកៅស៊ូធម្មជាតិតាមប្រព័ន្ធ Online ដែលជាទីផ្សារជំនួសសម្រាប់ជំនួញទិញលក់ភ្លាមៗ។ លោក KN Raghavan នាយកប្រតិបត្តិក្រុមប្រឹក្សាកៅស៊ូបានឲ្យដឹងថា ក្រុមប្រឹក្សានឹងអំពាវនាវឲ្យមានការបង្ហាញចំណាប់អារម្មណ៍លើគម្រោងឆាប់ៗនេះ ដើម្បីចាប់ដៃគូគ្នាសម្រាប់ការរៀបចំវេទិកាអេឡិច ត្រូ និចនិងការធ្វើពាណិជ្ជកម្មកៅស៊ូដែលនឹងចាប់ផ្តើមក្នុងរយៈពេលពីរបីខែខាងមុខនេះ៕
មូលនិធិក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីនឹងកាត់បន្ថយកម្មករបរទេសនៅក្នុងផ្នែកលំហូរកៅស៊ូខាងក្រោម
ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី (The Malaysian Rubber Council :MRC) នឹងបង្កើតមូលនិធិពិសេសដែលមានទឹកប្រាក់៣៦លានរីងហ្គីត ដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្មកម្មន្តសាលកៅស៊ូ ជាពិសេសសម្រាប់អ្នកផលិតស្រោមដៃកៅស៊ូដើម្បីជួលកម្មករក្នុងស្រុកឱ្យបានច្រើន។
លោក Datuk Dr Mohd Khairuddin Aman Razali រដ្ឋមន្រ្តីក្រសួងចម្ការឧស្សាហកម្មនិងមុខទំនិញបាននិយាយថា ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីបានប្តូរឈ្មោះពីក្រុមប្រឹក្សាជំរុញការនាំចេញកៅស៊ូម៉ាឡេស៊ីដើម្បីបង្ហាញពីតួនាទីរបស់ទីភ្នាក់ងារ ដែលជួយក្នុងការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលកៅស៊ូ ធនធានមនុស្ស និងការទទួលយកបច្ចេកវិទ្យាជឿន លឿន ក៏ដូចជាការជំរុញការវិនិយោគឧស្សាហកម្ម កៅស៊ូរបស់ប្រទេស។ ការបង្កើតមូលនិធិនេះក៏ធ្វើឡើយដោយ MRC ដែលជាទីភ្នាក់ងារមួយក្រោមក្រសួងទទួលបន្ទុកលើកកម្ពស់នូវផលិតផលកៅស៊ូ ដែលមានគុណភាពពីប្រទេសម៉ាឡេស៊ី ជាពិសេសក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យមឲ្យស្របទៅតាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាលក្នុងការផ្តល់អាទិភាពដល់ការបង្កើតឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាជនម៉ាឡេស៊ីក្នុងការកាត់បន្ថយការពឹងផ្អែកលើពលករបរទេស។ រដ្ឋភិបាលនឹងជួយឧបត្ថម្ភប្រាក់ឈ្នួលបន្ថែមចំនួន៣០០រីងហ្គីដ/ខែ សម្រាប់កម្មករក្នុងស្រុកម្នាក់ក្នុងរយៈពេល១២ខែ ក្នុងវិស័យកម្មន្តសាលកៅស៊ូផ្នែកខាងក្រោមនេះ។
លោករដ្ឋមន្ត្រីសង្ឃឹមថា មូលនិធិនេះនឹងផ្តល់ឱកាសការងារដល់ប្រជាជនម៉ាឡេស៊ីចំនួន១០ ០០០នាក់ជំនួសឲ្យកម្មករបរទេសក្នុងវិស័យកម្មន្តសាលកៅស៊ូ ពិសេសក្នុងឧស្សាហកម្មស្រោមដៃកៅស៊ូ។ គោលបំណងនៃមូលនិធិនេះគឺជ្រើសរើសកម្មករក្នុងស្រុកយ៉ាងតិច១ម៉ឺននាក់នៅក្នុងក្រុមហ៊ុនជាង២០០នៃឧស្សាហកម្មកៅស៊ូ ហើយនឹងត្រូវបើកឱ្យ ដំណើរការសម្រាប់ក្រុមហ៊ុនផលិតកៅស៊ូចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២១។ តាមរយៈគម្រោងនេះ រដ្ឋា-ភិបាលបានប្ដេជ្ញាពង្រឹង MRC ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូក្នុងប្រទេស ក៏ដូចជាឧស្សាហកម្មសំបកកង់យានយន្តក្នុងទីផ្សារប្រទេសម៉ាឡេស៊ីផងដែរ។
លោកបានបន្តថា ឧស្សាហកម្មសំបកកង់យានយន្តពិភពលោកមានការប្រកួតប្រជែងខ្លាំង ដែលមានទឹកប្រាក់ប្រមាណ៦៦,៦ពាន់លានដុល្លារអាម៉េរិក។ ជាទូទៅការនាំចេញរបស់ប្រទេសម៉ាឡេស៊ីមានទឹកប្រាក់ ៣០០លានដុល្លារអាម៉េរិក ចំណែកការនាំចូលមានទឹកប្រាក់ ៦០០លានដុល្លារអាម៉េរិក។ MRC នឹងបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិដើម្បីបង្កើនពាណិជ្ជកម្មសម្រាប់ឧស្សាហកម្មកៅស៊ូរបស់ប្រទេស។
បច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ីមានចំណែកទីផ្សារ ៦៥% នៃទីផ្សារស្រោមដៃកៅស៊ូពិភពលោក ហើយរំពឹងថានឹងនៅតែជាអ្នកផលិតដ៏សំខាន់ បន្ទាប់ពីមានការកើនឡើងនូវតម្រូវការស្រោមដៃកៅស៊ូក្នុងវិស័យវេជ្ជសាស្រ្ត៕
ការប្រើប្រាស់កៅស៊ូធម្មជាតិនឹងកើនឡើងក្នុងអំឡុងខែសីហា ដល់ខែតុលា ឆ្នាំ២០២០
យោងតាម ការចេញផ្សាយរបាយការណ៍របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិបានឲ្យដឹងថា តាម រយៈការជំរុញនូវគោលនយោបាយនិងសកម្មភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងប្រទេសចិន សហរដ្ឋអាម៉េរិក និងប្រទេសប្រើប្រាស់កៅស៊ូធំៗដទៃទៀតក្នុងពិភពលោករំពឹងថា ការប្រើប្រាស់កៅស៊ូក្នុងអំឡុងរយៈពេល៣ខែ ចាប់ពីខែសីហាដល់តុលា ឆ្នាំ២០២០ នឹងត្រលប់មកវិជ្ជមានវិញ ដោយកើនឡើង២,៦% បើធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ ចុះ១៥% នៅក្នុងឆមាសទី១ឆ្នាំ២០២០ និងបានធ្លាក់ចុះ២,៧% ក្នុងខែកក្កដា ឆ្នាំ២០២០។
ចំពោះ ការផ្គត់ផ្គង់កៅស៊ូធម្មជាតិវិញដោយយោងតាមការប៉ាន់ស្មាននិងការព្យាករណ៍ចុងក្រោយពីបណ្តាប្រទេស ជាសមាជិកកាលពីចុងខែកក្កដា ឆ្នាំ២០២០ បានបង្ហាញថា ទស្សនវិស័យនៃផលិតកម្មកៅស៊ូធម្មជាតិពិភពលោកនៅតែមិនប្រែប្រួល បើធៀបនឹងការព្យាករណ៍ដែលបានចេញផ្សាយដោយសមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិកាលពីខែមិថុនា ឆ្នាំ២០២០។ ផលិតកម្មកៅស៊ូធម្មជាតិនៅ ក្នុងឆ្នាំ២០២០ រំពឹងថាមានចំនួន១៣,១៩៥លានតោន ធ្លាក់ចុះ៤,៥% បើធៀបនឹងឆ្នាំមុនដែលតួលេខ នេះប្រហាក់ប្រហែលនឹងទស្សនវិស័យឆ្នាំ២០២០ ដែលបានចេញផ្សាយក្នុងខែមិថុនា ឆ្នាំ២០២០ មានចំនួន ១៣,១៩៩លានតោន។
ផ្អែកលើការប៉ាន់ស្មានបឋមនៃបណ្តាប្រទេសផលិតនីមួយៗនៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ (មករា-មិថុនា ឆ្នាំ២០២០) ផលិតកម្មកៅស៊ូធម្មជាតិបានធ្លាក់ចុះ៦,៨% បើធៀបនឹងឆ្នាំមុន ហើយបានព្យាករថា ក្នុងរយៈពេលបួនខែចាប់ពីខែកក្កដាដល់ខែតុលា ឆ្នាំ២០២០ នឹងធ្លាក់ចុះ២,៤% បើធៀបនឹងឆ្នាំមុន។
ថ្លៃកៅស៊ូបានងើបឡើងវិញជាបន្តបន្ទាប់គឺកើនឡើង ៦% ចាប់ពីខែមិថុនា-កក្កដា ឆ្នាំ២០២០ (១០ ១៣៥យ័ន/តោន ដល់ ១០ ៧៤៥ យ័ន/តោន)។
ការបន្តងើបឡើងវិញនៃថ្លៃកៅស៊ូ ទោះបីជាក្នុងល្បឿនមធ្យមក៏ដោយ ភាគច្រើនបានជំរុញឲ្យប្រសើរឡើងចំពោះសកម្មភាពសេដ្ឋកិច្ចនិងមានរំញោចធុរៈកិច្ចអាជីវកម្មនៅក្នុងប្រទេសចិន៕