ទស្សនវិស័យ
តម្លៃទំនងជាមានភាពប្រសើរឡើងវិញនិងប្រែប្រួលតិចតួចក្នុងរយៈពេលដ៏ខ្លីនេះ។ ប្រតិបត្តិករនិងទីផ្សារចាប់ផ្តើមមានទំនុកចិត្តឡើងវិញ ចំពោះបណ្តាប្រទេសនានានៅលើពិភពលោកជាបណ្តើរៗ បន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងនិងអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញ។ រដ្ឋាភិបាលម៉ាឡេស៊ីបានសំរេចចិត្តពង្រីកបទបញ្ជាត្រួតពិនិត្យការផ្លាស់ទី (the Movement Control Order:MCO) ជាលើកទីបីចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ អង្គភាពសេដ្ឋកិច្ចវិទូជាន់ ខ្ពស់ (The Economist Intelligence Unit:EIU) បានពិនិត្យការប៉ាន់ស្មានឡើងវិញនៃការប្រើប្រាស់កៅស៊ូធម្មជាតិនៅលើពិភពលោកឆ្នាំ២០២០ បានធ្លាក់ចុះដល់៦,៥% ដែលបានបង្ហញពីផលប៉ះពាល់អវិជ្ជមាននៃការផ្ទុះឡើង Covid-19 ។ ទន្ទឹមនឹងនេះដែរ មូលនិធិរូបិយវត្ថុ អន្ដរជាតិ (IMF) បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់៣% នៅឆ្នាំ២០២០ គឺអាក្រក់ជាងអំឡុងពេលដែលមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០៨ - ០៩។ នៅខ្សែបន្ទាត់សេណារីយ៉ូបានបង្ហាញថា បើការរីករាលមានភាពចុះខ្សោយនៅពាក់កណ្តាលឆ្នាំ២០២០ និងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់មិនមានករណីឆ្លងរកឃើញថ្មី នោះសេដ្ឋកិច្ចសាកលលោកនឹងកើនឡើង ៥,៨% ក្នុងឆ្នាំ២០២១។ IMF ក៏បានបង្ហាញថា កំណើនសេដ្ឋកិច្ចប្រទេសចិននឹងកើន១,២% ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែប្រពន្ធផ្សព្វផ្សាយប្រទេសចិនបានបង្ហាញថា សេដ្ឋកិច្ចរបស់ខ្លួននឹងងើបឡើងវិញ ៩,២% ក្នុងឆ្នាំ២០២១។
ប្រទេសម៉ាឡេស៊ីបានបើកព្រំដែនសម្រាប់កៅស៊ូ
អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាឱ្យបើកឡើងវិញនៃច្រកត្រួតពិនិត្យ Padang Besar នៅ Songkhla ដោយអនុញ្ញាតឱ្យមានការនាំចូលជ័រសម្រាប់ផលិតស្រោមដៃកៅស៊ូ។ លោក Kajohnjak Nuanphrom-sakul អភិបាលស្តីទីនៃអាជ្ញាធរកៅស៊ូថៃ (RAOT) បាននិយាយថារដ្ឋាភិបាលធរម៉ាឡេស៊ីបានសម្រេចចិត្តបើកប៉ុស្តិ៍ត្រួតពិនិត្យជាថ្មីនៅស្រុក Sadao ចាប់ ពីថ្ងៃទី៦ ខែមេសា ដើម្បីបំពេញតម្រូវការកើនឡើង។
ទស្សនវិស័យរបស់ EIA នឹងកាត់បន្ថយតម្លៃប្រេង ២០% នៅឆ្នាំ២០២០
រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានព្យាករថា តម្លៃប្រេង WTI នៅឆ្នាំ២០២០ មានតម្លៃត្រឹម២៩,៣៤ដុល្លារ/ប៉ារ៉ែល បានធ្លាក់ចុះ ២៣% បើធៀបនឹងខែមីនា និងកាត់បន្ថយតម្លៃប្រេងឆៅប្រភេទ Brent គឺធ្លាក់ជិត២៤% ស្មើនឹង ៣៣,០៤ដុល្លារក្នុងឆ្នាំ២០២០។ ទីភ្នាក់ងាររំពឹងថា នៅឆ្នាំ២០២០ ផលិតកម្មប្រេងឆៅរបស់សហរដ្ឋ-អាម៉េរិកមានចំនួន១១,៧៦លានបារ៉ែល/ថ្ងៃ ធ្លាក់ចុះ៩,៥% យោងតាមការព្យាករណ៍ពីមុន និងនៅឆ្នាំ២០២១ ទិន្នផលនឹងធ្លាក់ចុះដល់១៣% ស្មើនឹង ១១,០៣លានបារ៉ែល/ថ្ងៃ។
OPEC+ នឹងកាត់បន្ថយផលិតកម្មមកត្រឹម៧,៧លានបារ៉ែល
អ្នកផលិតប្រេងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយថា នៅខែកក្កដា - ធ្នូកិច្ចព្រមព្រៀងអាចត្រូវបានពង្រីកក្រោមកិច្ចព្រមព្រៀងថ្មី១ដែលបានសម្រេចនៅថ្ងៃទី១២ ខែមេសា គឺអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន OPEC+ នឹងកាត់បន្ថយផលិតកម្មប្រេងមកត្រឹម៧,៧លានបារ៉ែល/ថ្ងៃ ក្នុងអំឡុងខែ កក្កដា-ធ្នូ បន្ទាប់ពីមានការកាត់បន្ថយប្រេងមកត្រឹមចំនួន ៥,៨លានបារ៉ែល/ថ្ងៃ។ កិច្ចព្រមព្រៀងនេះ នឹងមានសុពលភាពដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ ទោះយ៉ាងណា ការពន្យាពេលនៃកិច្ចព្រមព្រៀងនេះ នឹងពិនិត្យឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ ដោយការប្រជុំមួយនឹងត្រូវធ្វើឡើងធ្វើនៅថ្ងៃទី១០ ខែមិថុនា តាមរយៈសន្និសីទវីដេអូដើម្បីកំណត់សកម្មភាព បន្ថែមទៀតដែលត្រូវការដើម្បីឱ្យទីផ្សារមានតុល្យភាព ។
ការនាំចេញស្រោមដៃរំពឹងថានឹងឡើងដល់ ២០ពាន់លានរីងហ្គីតនៅឆ្នាំនេះ
នៅឆ្នាំ២០២០នេះ ប្រទេសម៉ាឡេស៊ីដែលជាប្រទេសផលិតស្រោមដៃកៅស៊ូធំបំផុតនៅលើពិភពលោករំពឹងថានឹងនាំចេញស្រោមដៃចំនួន២២៥ពាន់លានស្រោម ស្មើនឹងទឹកប្រាក់២០ពាន់លានរីងហ្គីត គឺកើនឡើង១៧០ពាន់លានស្រោម ដែលស្មើនឹងទឹកប្រាក់១៧,៣ពាន់លានរីងហ្គីតកាលពីឆ្នាំមុន។ លោក Willie Mongin អនុរដ្ឋមន្ត្រីដំណាំ ឧស្សាហកម្មនិងមុខទំនិញបាននិយាយថា សមាគមអ្នកផលិតស្រោមដៃម៉ាឡេស៊ីបានប៉ាន់ស្មានពីតម្រូវការស្រោមដៃពិភពលោកមានចំនួនប្រមាណ៣៣០ពាន់លានស្រោម។ ឧស្សាហកម្មស្រោមដៃរបស់ប្រទេសម៉ាឡេស៊ីពិតជាសំខាន់ណាស់ ព្រោះការនាំចេញពីប្រទេសម៉ាឡេស៊ីអាចផ្គត់ផ្គង់បានប្រមាណ ៦៥% នៃតម្រូវការពិភពលោក។
ប្រទេសឥណ្ឌា៖ Covid-19 បានរាំងស្ទះដល់ផលិតកម្មកៅស៊ូនៅតំបន់ Kerala
កសិករដាំកៅស៊ូនិងឈ្នួញនៅទូទាំងរដ្ឋបាននិយាយថា ការផ្ទុះឡើង Covid-19 បានធ្វើឲ្យប៉ះពាល់ដល់ផលិត ផលកៅស៊ូនៅក្នុងស្រុកដោយមជ្ឈមណ្ឌលនិងរដ្ឋាភិបាលបានសម្រាកការដាំដុះកៅស៊ូក្នុងកំឡុងពេលប្រទេសដាក់ក្នុងគ្រាអាសន្ន។ យោងតាមស្ថិតិនៅឆ្នាំ២០១៨ កៅស៊ូបានដាំដុះក្នុងផ្ទៃដីទំហំ៥,៥១ពាន់ហិកតា ជាមួយផលិតផលកៅស៊ូ ប្រចាំឆ្នាំ៥,៤ពាន់តោន។ បច្ចុប្បន្ននេះ កសិករដាំកៅស៊ូភាគច្រើននៅតែស្តុកកៅស៊ូទុកត្រៀមសម្រាប់លក់ក្នុងរដូវផ្អាកចៀរដែលកំពុងតែប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
តម្រូវការស្រោមដៃកើនឡើងចំពេលផ្ទុះឡើងនៃ Covid-19 ដែលបានជំរុញដល់ការនាំចេញកៅស៊ូនៅប្រទេសថៃ
លោក Kajornsak Nuanpromsakul អភិបាលស្តីទីនៃអាជ្ញាធរកៅស៊ូថៃបាននិយាយថា ការរាលត្បាតនៃជំងឺ Covid-19 បានជំរុញដល់ការនាំចេញកៅស៊ូនៅប្រទេសថៃជាមួយនឹងតម្រូវការស្រោមដៃកៅស៊ូនៅក្នុងឧស្សាហកម្មវេជ្ជសាស្រ្ត។ យើងឃើញថា ការនាំចេញកៅស៊ូប្រទេសថៃមានការកើនឡើង ជាពិសេសស្រោមដៃនិងកៅស៊ូសំយោគ៕