×
សេដ្ឋកិច្ចកៅស៊ូបន្ទាប់ពីជំងឺ Covid-19 ដោយផ្តោតជាពិសេសលើប្រទេសចិន

១.ការពិនិត្យឡើងវិញអំពីថ្លៃកៅស៊ូ បន្ទាប់ពីការផ្ទុះឡើង COVID​-19

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ទីក្រុងវូហាននៃខេត្តហ៊ូប៉ី ប្រទេសចិនបានបើកដំណើរការឡើងវិញ។

បើក្រឡេកមើលទៅក្រោយវិញ ការរាតត្បាត COVID​-19 ចែកជាបីដំណាក់កាល៖ ដំណាក់កាល ទី១ កើតមួយ សប្តាហ៍មុនពិធីបុណ្យនិទាឃរដូវរបស់ចិន។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មានករណីឆ្លងធ្វើឲ្យទីក្រុងវូហានដែលមានប្រជាជនចំនួន១១លាននាក់សម្រេចចិត្តបិទទីក្រុងនិងបង្កឲ្យមានភាពច្របូកច្របល់និងការភ័យខ្លាចថែមទៀតចំពោះ ទីផ្សារហិរញ្ញវត្ថុ។ អំឡុងពេលនេះ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារសៀងហៃបានធ្លាក់ចុះយ៉ាងខ្លាំង ហើយ    ទីផ្សារមូលបត្រចិនបានបិទថ្ងៃឈប់សម្រាកបុណ្យប្រពៃណីផងដែរ ហើយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ទីផ្សារបានបើកដំណើរការឡើងវិញនិងមានស្ថានភាពកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាបានធ្លាក់ចុះនៅពេលបិទទីផ្សារ។

ដំណាក់កាលទី២ បានចាប់ផ្តើមនៅថ្ងៃ​បន្ទាប់ គឺនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ថ្លៃកៅស៊ូបានបន្តធ្លាក់ចុះយ៉ាងខ្លាំង​និងបានងើបឡើងវិញបន្តិច។ អ្នកវិនិយោគិនមានជំនឿថា ប្រទេសចិនកំពុងប្រឹងប្រែងពន្លឿនការងើបឡើងវិញទាំងក្នុង    វិស័យការងារ និងជីវភាពរស់នៅដោយដោះស្រាយការលំបាកៗនិងបញ្ហាជាច្រើនកំឡុងពេលដំណើរការនិងការប៉ះពាល់ សេដ្ឋកិច្ចដែលបណ្តាលមកពី COVID​-19។ រដ្ឋាភិបាលក្នុងតំបន់បានបង្កើតលក្ខខណ្ឌការងារនិងបន្តផលិតកម្មឡើងវិញ ខណៈពេលដែលវិធានការទប់ទល់ការរាតត្បាត COVID​-19 កាន់តែមានប្រសិទ្ធភាពអាស្រ័យលើលក្ខខណ្ឌនៅក្នុងតំបន់នីមួយៗ។ ការគាំទ្រដ៏ខ្លាំងក្លានេះត្រូវបានផ្តល់ដល់ឧស្សាហកម្មដែលកំពុងប្រឈមនឹងការលំបាកដូចជា ឧស្សាហកម្មយានយន្តជាដើម។

ដំណាក់កាលទី៣ ចាប់ពីចុងខែកុម្ភៈ ឆ្នាំ ២០២០  រហូតមកដល់បច្ចុប្បន្ននេះ​ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅតែបន្តធ្លាក់ចុះ។ ការរីករាលដាល COVID-19 នៅទូទាំងពិភពលោកហាក់ដូច ជាមិនអាចបញ្ឈប់បានឡើយនិងបង្ក  ឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ក្រៅពីការរីករាលដាល COVID​-19 តម្រូវការថាមពលសកលបានធ្លាក់ចុះ យ៉ាងខ្លាំងផងដែរ។ ទោះបីជា ថ្លៃប្រេងធ្លាក់ចុះក៏មិនមានផលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃកៅស៊ូធម្មជាតិដែរ  ដោយការកែច្នៃពី butadiene ទៅជាកៅស៊ូសំយោគដែលជំនួសឲ្យកៅស៊ូធម្មជាតិបាន​ នៅពេលនេះវិនិយោគិនមិនមានទំនុកចិត្តទេ ដោយសារការ ផ្ទុះឡើង COVID​-19 នៅក្នុងស្រុក ហើយប្រសិនបើ COVID​-19 នៅតែបន្តរីករាលដាទូទាំងពិភពលោកនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកាន់តែមានស្ថានភាពធ្ងន់ឡើងៗ។

. ការផ្គត់ផ្គង់ក្នុងស្រុកមានផលប៉ះពាល់តិចតួច

ការផ្គត់ផ្គង់ក្នុងស្រុកមិនសូវរងផលប៉ះពាល់ទេ បើធៀបនឹងតម្រូវការដោយសារតែ៖ (១)ស្ថិតក្នុងរដូវផ្អាក់ចៀរនិង(២)ចិនមានសន្និធិកៅស៊ូទុករួចហើយជិត២លានតោន ដែលបានបន្ថយការនាំចូលនិងបន្ធូរសម្ពាធសន្និធិខ្ពស់នៅក្នុង ស្រុក។ ក្នុងអត្ថបទបន្ដបន្ទាប់ យើងនឹងណែនាំពីផលិតកម្មកៅស៊ូនៅក្នុងខេត្តយូណាននិងខេត្តហៃណានពីផលប៉ះពាល់នៃការរាតត្បាត COVID​-19 លើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនិងការផ្គត់ផ្គង់កៅស៊ូក្នុងស្រុក។

២.១.ការបើកមុខចៀរជ័រឡើងវិញនឹងត្រូវពន្យារពេល

រូបភាពទី១និងទី២ បង្ហាញពីផែនទីចម្ការកៅស៊ូនៅក្នុងខេត្តយូណាននិងហៃណាន។ តំបន់ពណ៌ក្រហម ទឹកក្រូច និងទង់ដែង តំណាងឱ្យចំណាត់ថ្នាក់ផ្សេងៗគ្នានៃចម្ការកៅស៊ូក-សិឧស្សាហកម្ម។ បច្ចុប្បន្នក្នុងខេត្តទាំង២ ទាំងផ្ទៃដីចៀរជ័រនិងការលូតលាស់ដើមកៅស៊ូមិនសូវល្អទេ។ ដើមកៅស៊ូចៀរជ័រមួយចំនួនកំពុងរាតត្បាតដោយជំងឺជ្រុះស្លឹក និងជំងឺប្រផេះស ហើយនិងអាចប្រឈមនឹងការជ្រុះស្លឹកជាលើកទី២ ដែលត្រូវការពេលវេលាយូរសម្រាប់ការដុះលូតលាស់ស្លឹកថ្មី។ សុទ្ធិដ្ឋិនិយមនៃការបើកមុខចៀរឡើងវិញក្នុងឆ្នាំនេះ មិនរំពឹងទុកថាអាចទៅរួចទេ ហើយអាចនឹងពន្យារពេលដល់ពាក់កណ្តាលខែឧសភាដែលនឹងបង្កការលំបាកដល់រោងចក្រកែច្នៃ ដើម្បីទិញវត្ថុធាតុដើមក្នុងបរិមាណដ៏ច្រើនក្នុងរយៈ ពេលដ៏ខ្លី។

លើសពីនេះ ខេត្តយូណាននៅតែទទួលរងឥទ្ធិពលពីគ្រោះរាំងស្ងួត ដោយសារជាទូទៅនិទាឃ រដូវលើកនេះមានចំនួនទឹកភ្លៀងមានបរិមាណតិចជាមធ្យម។ យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួបានឲ្យដឹងថា នេះជាស្ថានភាពគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅក្នុងខេត្តយូណានក្នុងរយៈពេល១០ឆ្នាំ។ បើតាមទិន្នន័យពីមន្ទីរធនធានទឹកខេត្តយូណានបាន ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមេសា ខេត្តយូណានមានទន្លេ១០០ អាងស្តុកទឹក១៨០ និងអណ្តូងអេឡិចត្រូនិច១៤០។ អាងស្តុកទឹកខេត្តនេះ មានសមត្ថភាពទុកទឹកត្រឹមតែ៦,១១ពាន់លានម៉ែត្រគូប ស្មើនឹង១០% តិចជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្អែកលើការវាយតម្លៃអំពីគ្រោះរាំងស្ងួតនិងផលប៉ះពាល់ការសម្រេចចិត្តការបន្ថយច្រើនក្នុងការបើកមុខចៀរនិងត្រូវប្រុងប្រយ័ត្ន អាស្រ័យទៅតាមតំបន់ចំពោះការពិចារណាទៅលក្ខខណ្ឌអាកាសធាតុដែលជាការឲ្យដើមកៅស៊ូលូតលាស់ស្លឹកថ្មីមកវិញ។

២.២ ផលប៉ះពាល់នៃការរាតត្បាតទៅលើសង្វាក់ផ្គត់ផ្គង់ពិភពលោក

បច្ចុប្បន្ននេះ ដំណើរការសេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ពីការរាតត្បាត COVID​-19 ដូចជា៖ ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវអាកាស ការកកស្ទះនៅកំពង់ផែ និងការធ្លាក់ចុះបរិមាណក្នុងកុងតឺន័រ។ ចំពោះ នៅអាស៊ីអាគ្នេយ៍ កំពុងស្ថិតនៅក្នុងការតាមដានពីការរីករាលដាលនៃ COVID​-19 នៅឡើយ។

ការនាំចេញកៅស៊ូរបស់ប្រទេសថៃនិងឥណ្ឌូនេស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈនិងខែមីនា។ ការនាំចេញកៅស៊ូរបស់ម៉ាឡេស៊ីនៅតែដដែលដូចកាលពីឆ្នាំមុន ប៉ុន្តែនៅមានកំរិតទាបជាប្រវត្តិសាស្ត្រ ចំណែកការនាំចេញកៅស៊ូរបស់វៀតណាមមានស្ថេរភាពជាងគេ។ បច្ចុប្បន្ន ប្រទេសជាច្រើនបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយណែនាំវិធានការណ៍ជាបន្តបន្ទាប់ដើម្បីបិទប្រទេសបិទដំណើរការកំពង់ផែនិងកំណត់ការចេញក្រៅរបស់ពលរដ្ឋ។ ទោះបីកៅស៊ូ នៅតែអាចដឹកជញ្ជូនទៅគ្រប់ផ្នែកនៃពិភពលោកក៏ដោយក៏ផលប៉ះពាល់ logistics ទាំងមូលនិងខ្សែសង្វាក់ផ្គត់ផ្គង់គឺល្អណាស់។

២.៣. តំបន់ Qingdao នៅតែស្ថិតក្នុងដំណាក់

កាលស្តុកកៅស៊ូ

ប្រទេសចិនមានមានកៅស៊ូស្តុកជិត២លានតោនរួចហើយគិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឃ្លាំងស្តុកទូទៅមានចំនួន២៣ឃ្លាំងអាចស្តុកកៅស៊ូបានចំនួន៥៩៩,២ពាន់តោន និងឃ្លាំងស្តុកដែលមានការធានាចំនួន១៨ឃ្លាំងអាចស្តុកកៅស៊ូបានចំនួន១៦២,៨ពាន់តោន។ ស្តុកសរុបនៅក្នុងតំបន់ Qingdao មានចំនួនរហូតដល់ ៨០០ពាន់តោនដែលមានកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។

យើងអាចមើលឃើញថា តំបន់ Qingdao បច្ចុប្បន្ននៅតែពេញនិងតម្រូវការលទ្ធកម្មផ្នែកលំហូរខាងក្រោមមិនមានការកើនឡើងគួរឱ្យកត់សម្គាល់ឡើយ។ ដូច្នេះការកាត់បន្ថយការនាំចូលនឹងថយចុះដើម្បីបន្ថយសម្ពាធស្តុកខ្ពស់ក្នុងស្រុក។ ប៉ុន្តែ អ្វីដែលត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងគឺលក្ខខណ្ឌជីវអាកាសធាតុសម្រាប់ផលិតកម្មក្នុងតំបន់និងផលប៉ះពាល់របស់ Covid-19 ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

. ការរីករាលដាលនៃ Covid-19 បានប៉ះពាល់ដល់​ទីផ្សារនិងតម្រូវការគួរឱ្យកត់សម្គាល់

ក្រោមការរីករាលដាលនៃ COVID-19 បានដាក់សម្ពាធលើឧស្សាហកម្មយានយន្តដែលមិនធ្លាប់មានពីមុនមក។ សម្ពាធនេះបានលេចចេញក្នុងទិដ្ឋភាពពីរគឺទីផ្សារក្នុងស្រុកនិងការនាំចេញ។ តម្រូវការក្នុងស្រុកសម្រាប់ផលិតផលយានយន្តត្រូវបានផ្អាក់នៅត្រីមាសទី១ ដែលបានបង្ហាញទិន្នន័យខាងលើរួចមកហើយ។ ការផ្ទុះឡើងជំងឺរាតត្បាត Covid-19 នៅលើពិភពលោកបានបង្កឲ្យតម្រូវការកៅស៊ូគ្មានភាពច្បាស់លាស់ ជាហេតុធ្វើឲ្យតម្រូវការក្នុងស្រុកមិនទាន់ល្អប្រសើរឡើយ។ ការធ្លាក់ចុះតម្រូវការយានយន្តនៅក្រៅប្រទេស ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញយានយន្តរបស់ប្រទេសចិន។ ការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងបរិយាកាសខាងក្រៅត្រូវរំពឹងលើទីផ្សារក្នុងស្រុកនៅត្រីមាសទី២។ នាបច្ចុប្បន្នជំងឺរាតត្បាត Covid-19 បន្តរីករាលដាលយ៉ាងខ្លាំងនៅអាម៉េរិក និងអ៊ឺរ៉ុបដែលជាកត្តាហានិភ័យធំបំផុតសម្រាប់តម្រូវការកៅស៊ូពិភពលោក។ យើងនៅតែព្យាយាមធ្វើឱ្យមានតុល្យភាពរវាងការបង្ការនៃការរីករាលដាល Covid-19 និងការអភិវឌ្ឍសេដ្ឋកិច្ច។

៣.១ ការផ្ទុះឡើង Covid-19 បានធ្វើឲ្យទិន្នន័យយាននយន្តក្នុងខែកុម្ភៈធ្លាក់ចុះ

ការផ្ទុះឡើងនៃការសាយភាយ Covid-19 បានធ្វើឲ្យរបាយការណ៍ទិន្នន័យទីផ្សារយានយន្តក្នុងខែកុម្ភៈនេះបាន  ធា្លក់ចុះ។ ក្រាហ្វ្រិកទី៥-៦ បង្ហាញថា ស្ថានភាពទីផ្សារយានយន្តចិនគឺធាតុផ្សំ (Original Equipment) សំបកកង់យានយន្តរបស់រថយន្តទេសចរណ៍បានធ្លាក់ចុះ៧៨% ក្នុងឆ្នាំនេះ រីឯទីផ្សារធាតុផ្សំជំនួស (Relace Equiment) បានធា្លក់ចុះ ៦០% និងក្នុងរយៈពេលពីរខែដំបូងបានធ្លាក់ចុះគឺ ៤៥% និង ៣២ %។

៣.២ តម្រូវការក្នុងស្រុកនឹងងើបឡើងវិញ ប៉ុន្តែនៅតែមានគំលាតធំដដែល

ទោះបីជារោងចក្រផលិតសំបកកង់យានយន្តជាច្រើនបានចាប់ផ្តើមផលិតនាពេលថ្មីៗនេះក៏ដោយ វានៅតែមានគម្លាតធំដដែលចំពោះអត្រានៃបរិមាណប្រើប្រាស់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រាហ្វ្រីកទី៧-៨ បង្ហាញថា នៅថ្ងៃទី៣០ ខែមេសា អត្រាបរិមាណប្រើប្រាស់សំបកកង់រថយន្តទេសចរណ៍៥២,៥៦% ធា្លក់ចុះជាងឆ្នាំមុន១៩,២% និងអត្រានៃបរិមាណប្រើប្រាស់សំបកកង់យានយន្តធំៗ ៥៩,៧៣% ធ្លាក់ចុះជាងឆ្នាំមុន ១៤,៨៥%។

យោងតាមរបាយការណ៍ស្ថិតិសហគ្រាសផលិតកម្មយានយន្តបានឲ្យដឹងថា ក្នុងខែមីនា ផលិតផលសរុបនៃសំបកកង់ទេសចរណ៍ចិនមានចំនួន ៣៨​ ១៦៤លានគ្រាប់ បើធៀបនឹងឆ្នាំមុនបានធ្លាក់ ចុះ១៥.៥១%។ ចាប់ពីខែមករា ដល់ខែមីនា ផលិតផលដែលទទួលបានពីសំបកកង់យានយន្តធំៗចិនមានចំនួន៨០ ០៨២លានគ្រាប់បើធៀបឆ្នាំមុនបាន ថយចុះ២៥,៨%។ ក្នុងខែមីនា ទិន្នផលសរុបរបស់សំបកកង់ទេសចរណ៍ចិនមានចំនួន ១០ ២១លាន គ្រាប់បើធៀបឆ្នាំមុនបានថយចុះ១២,១៥% និងចាប់ពីខែមករា ដល់ខែមីនា ផលិតផលសំបកកង់យានយន្តធំៗរបស់ចិនមានចំនួន២០ ៩៩៥លានគ្រាប់ បានធ្លាក់ចុះ២៦,២% បើធៀបនឹងឆ្នាំមុន។ ការថយ ចុះមានទំហំតូចនៅក្នុងខែមីនា ប៉ុន្តែនៅតែមិនអាច ស្ដារឲ្យតម្លៃវិជ្ជមានបាន។ក្នុងត្រីមាសទី១ ឧស្សាហកម្មម៉ូតូប្រទេសចិនកំពុងមានបញ្ហា ដោយសារតែការលក់និងបរិមាណផលិតកម្ម       រថយន្តបានធ្លាក់ចុះជាង៤០% ក្នុងមួយឆ្នាំ។ គួរបញ្ចាក់ថា ពាណិជ្ជកម្មរថយន្តគឺជាកត្តាជំរុញឲ្យមានតម្រូវការកៅស៊ូធម្មជាតិនៅក្នុងត្រីមាស ចុងក្រោយនេះ ប៉ុន្តែមានការធា្លក់ចុះតិចតួច ចំពោះផលិតកម្មរថយន្តទេសចរណ៍។ក្រាហ្វីកទី៩ - ១០ បង្ហាញពីទិន្នន័យការលក់និងផលិតកម្មប្រចាំខែរបស់រថយន្តដឹកទំនិញធុនធ្ងន់នៅប្រទេសចិនចាប់ពីឆ្នាំ២០១៣ - ២០២០។ ការលក់រថយន្តដឹកទំនិញធុនធ្ងន់ក្នុងខែមករា ឆ្នាំ ២០២០ បានកើនឡើង១៨% បើធៀបនឹងឆ្នាំមុន ប៉ុន្តែ ខែកុម្ភៈបានធ្លាក់ចុះយ៉ាងខ្លាំងជាង៥០% ធៀបនឹងឆ្នាំមុន រីឯខែមីនាបានងើបឡើងវិញ ប៉ុន្តែតែនៅ តែមានកម្រិតទាបជាងឆ្នាំមុន។ បរិមាណផលិតកម្មភាគច្រើនដើរស្របគ្នាជាមួយនឹងការលក់ បើយោងតាមទិន្នន័យចុងក្រោយដែលបានរាយការណ៍ ការលក់រថយន្តដឹកទំនិញបានកើនឡើងដល់១៨០ ០០០គ្រឿង គឹកើន៤២% បើធៀបនឹងខែមុន និងកើន ៤៣% បើធៀបនឹងឆ្នាំមុនគឺលើសពីការរំពឹងទុករបស់ទីផ្សារ ។

អត្រាកំណើនការលក់និងផលិតយានយន្តធុនធ្ងន់បានធ្លាក់ដល់កម្រិតកម្រិតទាបបំផុតក្នុងខែកុម្ភៈ ឆ្នាំ២០២០។ ជាមួយនឹងគោលនយោបាយជំរុញផ្នែកសេដ្ឋកិច្ចដែលបានគ្រោងទុក គឺបរិមាណនៃការលក់និងការផលិតយានយន្តធុនធ្ងន់នៅចិនសម្រាប់ឆ្នា២០២០ នឹងកើនលើសពី១លានគ្រឿង។

៣.៣ ផលប៉ះពាល់អវិជ្ជមានធំបំផុតគឺមកពីទីផ្សារក្រៅប្រទេស

នៅពេលដែលតម្រូវការកៅស៊ូក្នុងស្រុកចាប់ផ្តើមងើបឡើងបន្តិចម្តងៗ ផលប៉ះពាល់អវិជ្ជមានធំបំផុតគឺមកពីទីផ្សារក្រៅប្រទេស។ បណ្តាប្រទេសជាច្រើនកំពុងការពារពីការរាលដាលពាស Covide-19 ក្នុងប្រទេសរបស់ខ្លួនតាមរយៈការគ្រប់គ្រងមធ្យមបាយជញ្ជូនដ៏តឹងរឹងដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្រូវការយានយន្ត។ ក្រាហ្វ្រីកទី១១ បង្ហាញពីការនាំចេញយានយន្តរបស់ប្រទេសចិនមាន៤០% នៃការលក់សរុប។ 

ឧស្សាហកម្មពឹងផ្អែកលើការនាំចេញយ៉ាងខ្លាំង បើស្ថានភាពនាំចេញមិនល្អអាចជះឥទ្ធិពលដោយផ្ទាល់ដល់ផលប្រយោជន៍ទាំងមូលរបស់ឧស្សាហកម្ម។

យោងតាមចំនួនបូកសរុបនៃករណីដែលបានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមេសា មានប្រទេសចំនួន១២ ដែលបាននាំចេញសំបកកង់យានយន្តរបស់ប្រទេសចិនក្នុងនោះមាន៖ យានយន្តធុនស្រាល៣១,៦% និងយានយន្តធុនធ្ងន់ ១៧,២% បាននាំចេញយានយន្ត (រូបភាពទី៤)។

តាមរយៈការស្រង់ទិន្នន័យឃើញថា​ ការបញ្ជាទិញបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែមេសា ឆ្នាំ២០២០ ហើយមានរោងចក្រខ្លះធ្លាក់ចុះការលក់ជាងពាក់កណ្តាល។

៤. សង្ខេបវាត្រូវការពេលវេលាយូរដើម្បីស្តារឡើងវិញ

ទីផ្សារគឺជាយន្តការកំណត់ថ្លៃដ៏ឆ្លាតវៃដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនានិងការយល់ឃើញរបស់អ្នកវិនិយោគ។ បច្ចុប្បន្នថ្លៃកៅស៊ូបានឆ្លុះបញ្ចាំងពីព័ត៌មានអាក្រក់ ប៉ុន្តែស្ថានភាពនេះ ត្រូវការពេលយូរប្រហែលជាយូរជាងអ្វីដែលយើងគិតទុកដើម្បីស្តារវាឡើងវិញ។​ ការស្តារឡើងវិញនូវសង្គមសេដ្ឋកិច្ចនិងទំនុកចិត្តរបស់អតិថិជនអាចត្រូវការពេលវេលាច្រើនបន្ថែមទៀត ព្រោះជំងឺរាតត្បាតនៃ Covid-19 មិនដូចជាការបិទបើកភ្លើងនោះទេ៕ 

ព័ត៌មានចុងក្រោយ