×
ប្រទេសចិននឹងផ្តល់ការធានារ៉ាប់រងដល់អ្នកផលិតកៅស៊ូ

រដ្ឋាភិបាលរបស់ប្រទេសចិនបានលើកឡើងថា រដ្ឋាភិបាលបានចាប់ផ្តើមផ្តល់ការធានារ៉ាប់រងសម្រាប់អ្នកផលិតកៅស៊ូធម្មជាតិ ដើម្បីលើកទឹកចិត្តឱ្យមានទិន្នផលខ្ពស់​ និងបង្កើនអត្រា​ភាពគ្រប់​គ្រាន់​ដោយខ្លួនឯងក្នុងការផលិតជ័រកៅស៊ូដែលប្រើសម្រាប់​ផលិតសំបកកង់។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងរដ្ឋបាលហិរញ្ញវត្ថុជាតិស្តីពីបទប្បញ្ញត្តិនៃពីការគ្រប់គ្រងហិរញ្ញវត្ថុចុះថ្ងៃទី៨ ខែធ្នូបានឱ្យដឹងថា គ្រោងការណ៍សម្រាប់អ្នកផលិត​កៅស៊ូនៅក្នុងខេត្ត Hainan និង Yunnan ដែល​ជាតំបន់ផលិតកៅស៊ូសំខាន់នឹងធ្វើឱ្យប្រាក់ចំណូលរបស់អ្នកផលិតមានស្ថេរភាពនិងបង្កើនផ្ទៃដីដាំដុះដើម្បីបង្កើនផលិតកម្មកៅស៊ូរបស់ប្រទេស។

ប្រទេសចិនគឺជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំបំផុតរបស់ពិភពលោកនិងជាអ្នកនាំចូលដ៏សំខាន់។ ការផ្គត់ផ្គង់ក្នុងស្រុករបស់ចិនរហូតមកដល់ពេលនេះបំពេញបានតែផ្នែកខ្លះនៃតម្រូវការរបស់ខ្លួនប៉ុណ្ណោះ។

លោក Jom Jacob សហស្ថាបនិកក្រុម​ហ៊ុន​វិភាគ What Next Rubber ដែលមានមូលដ្ឋាននៅ​ប្រទេស​ឥណ្ឌាបាននិយាយថា ប្រទេសចិនរំពឹងថានឹងផលិតកៅស៊ូបានចំនួន ៨៣៦ ០០០តោននៅឆ្នាំ២០២៣ និងឡើងរហូតដល់ ៩១០ ០០០តោននៅឆ្នាំ២០៣០។

ដើមកៅស៊ូដែល​អាចចៀរជ័របានរហូតដល់​ឆ្នាំ២០៣០ត្រូវ​បាន​​ដាំ​រួច​ហើយ។ មាន​ន័យ​ថាផលិត​កម្មកៅស៊ូមិន​អាច​កើនឡើងឡើយ សម្រាប់អំឡុង ពេលនេះ​​រហូត​ដល់​ឆ្នាំ២០៣០ ដោយ​សារ​តែដើម​កៅស៊ូ​ដែល​ទើប​ដាំ​ថ្មី​មាន​រយៈពេល​ផ្តល់ផលយូរ។

រដ្ឋាភិបាលចិនបាននិយាយថា ការធានា​រ៉ាប់​រងនេះគ្របដណ្តប់លើគ្រាប់និងដើមកៅស៊ូ ដើម្បី​ប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ សត្វ​ល្អិត ជំងឺ​ធំៗ និងសត្វកកេរ គ្រោះថ្នាក់នៃការបំផ្លិច​បំផ្លាញសត្វ​ ព្រៃ និងហានិភ័យផ្សេងៗទៀតដែលប្រឈមមុខ​នឹងផ្នែកគ្រាប់ឬដើមកៅស៊ូ៕

ព័ត៌មានចុងក្រោយ