×
និន្នាកាថ្លៃកៅស៊ូប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣

១.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារហ៊ុន (Futures Market)

ថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការមិនច្បាស់លាស់ក្នុងអំឡុងខែវិច្ឆិកានេះ។

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងខែវិច្ឆិកា ១៤ ៤៨៦យ័ន/តោន បានធ្លាក់ចុះតិចតួច បើធៀបនឹងខែតុលា ដែលមានតម្លៃ ១៤ ១៤១យ័ន/តោន និងបានធ្លាក់ចុះ ២,៤% បើធៀបនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាក្នុងខែមករា ឆ្នាំ២០២៤។ នៅដើមខែវិច្ឆិកា ថ្លៃកៅស៊ូចាប់ផ្តើមប្រែប្រួលដោយសារសកម្មភាពផលិតកម្មរបស់ប្រទេសចិនដែលមិនព្យាករបានថា នឹងត្រឡប់មករកសភាពដើមវិញក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិរបស់ខ្លួន។ លើសពីនេះកៅស៊ូធម្មជាតិជារឿយៗបានទទួលរងឥទ្ធិពលពីការវិវត្តន៍ទីផ្សារប្រេងឆៅ ដោយសារ ការប្រកួតប្រជែងទីផ្សារកៅស៊ូធម្មជាតិ ជាមួយនឹងកៅស៊ូសំយោគដែលផលិតចេញពីប្រេងឆៅ។ និន្នាការទីផ្សារប្រេងឆៅបានធ្លាក់ចុះដោយការព្រួយបារម្ភក្នុងអំឡុងពេលជម្លោះមជ្ឈិមបូព៌ាដែលអាចរំខានដល់ការផ្គត់ផ្គង់។និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ យោងក្នុងអំឡុងពេលត្រូវបានបង្ហាញក្នុងក្រាហ្វិកខាងក្រោម។

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែសម្រាប់ខែមករា ឆ្នាំ២០២៤ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣

 

សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃនៅក្នុងអំឡុងខែវិច្ឆិកាមានចំនួន ២២៣ ៣៦៦តោន បានធ្លាក់ចុះ៩,៤% បើធៀបនឹងខែ មុន។ បើធៀបទៅនឹងរយៈពេលពីរឆ្នាំកន្លងមក​ សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុននៅឆ្នាំ២០២៣ គឺទាបជាងឆ្នាំ២០២១ និងឆ្នាំ២០២២ ដែលនឹងបង្ហាញនៅក្នុងក្រាហ្វិកខាងក្រោម។

ក្រាហ្វិកទី២៖ សនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុ​​ងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣

 

ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារសឹង្ហបុរី​ បានបង្ហាញពីនិន្នាការដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ ខែវិច្ឆិកា នៅទីផ្សារហ៊ុនសឹង្ហបុរីគិតជាមធ្យម ១,៤៨$/គ.ក្រ បានកើនឡើង ១,៥% បើធៀបនឹងមុនដែលមានតម្លៃជាមធ្យម ១,៤៦$/គ.ក្រ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែមករា ឆ្នាំ២០២៤ ត្រូវបានបង្ហាញនៅក្នុងក្រាហ្វិកខាងក្រោម។

ក្រាហ្វិកទី៣៖ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែកមរាឆ្នាំ២០២៤ នៅទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣

 

ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យនៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែវិចិ្ឆកា ឆ្នាំ២០២៣។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាមាននិន្នាការដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃផងដែរ។ ក្នុងខែវិច្ឆិកាថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមេសា ឆ្នាំ២០២៤ គិតជាមធ្យម ២០៦ យ៉េន/គ.ក្រ បានកើនឡើង ៦,៨% ធៀបនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅខែកុម្ភៈ ឆ្នាំ២០២៤។

ការកើនឡើងថ្លៃទិញលក់តាមកិច្ចសន្យនៅទីផ្សារហ៊ុនអូសាកា ក្នុងខែវិច្ឆិកា បណ្តាលមកពីការផ្លាស់ប្តូរនៃថ្លៃទិញលក់តាមកិច្ចសន្យនៅទីផ្សារហ៊ុនតាមខែ។ របាយការណ៍ទិញលក់តាមកិច្ចសន្យនៅទីផ្សារហ៊ុនអូសាកាប្រចាំសប្តាហ៍បង្ហាញពីប្រាក់យ៉េនជប៉ុនធ្លាក់ចុះ ដែលជាកត្តាជំរុញដ៏ចម្បងនៃចក្ខុវិស័យវិជ្ជមាននៅក្នុងទីផ្សារហ៊ុនអូសាកា។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យាដែលគិតជាតម្លៃប្រាក់យ៉េនរបស់ជប៉ុនគឺជារឿងសំខាន់ដែលត្រូវដឹងថាពីភាពខ្លាំងនៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាម៉េរិក គឺអាចបណ្តាឲ្យមានឥទ្ធិពលចំពោះសន្និធិនៃទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យា  ជាពិសេសអ្នកវិនិយោគបរទេស។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែមេសា ឆ្នាំ២០២៤ នៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣

 

២.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ (Physical Market)

និន្នាការនៃថ្លៃកៅស៊ូដុំបានងើបឡើងវិញរយៈពេល២ខែជាប់ៗគ្នា ចាប់តាំងពីខែវិច្ឆិកាមក។ នៅទីផ្សារគួឡាឡាំពួរ ថ្លៃកៅស៊ូ SMR-20 ទិញលក់ភ្លាមៗ គិតជាមធ្យមឈានដល់ ១,៤៨$/គ.ក្រ បានកើនឡើង ២,១% ធៀបនឹងខែមុន។ ស្របគ្នានេះដែរថ្លៃកៅស៊ូ STR-20 ទិញលក់ភ្លាមៗនៅទីផ្សាបាងកក គិតជាមធ្យម ១,៥៦$/គ.ក្រ បានកើនឡើង ១,៣% បើធៀបនឹងរយៈពេលដូចគ្នា។  តម្លៃមធ្យមនៃកៅស៊ូដុំនៅក្នុងទីផ្សារសំខាន់ៗត្រូវបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងទី១៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរនិងបាងកកក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣

កៅស៊ូដុំ

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

តុលា ២០២៣

វិច្ឆិកា ២០២៣

SMR-20

១,៤៥

១,៤៨

STR-20

១,៥៤

១,៥៦

 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូ SMR-20 និង STR-20 ទិញលក់ភ្លាមៗក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣

 

ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមបានបង្ហាញពីនិន្នាការដូចគ្នាពេញមួយខែវិច្ឆិកា។ គម្លាតតម្លៃរវាងថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងថ្លៃកៅស៊ូ សន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមបានបង្ហាញនិន្នាការរួមគ្នារហូតដល់ចុងខែ។ ក្នុង ខែវិច្ឆិកាថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជាមធ្យម ១,៧១$/គ.ក្រ បានកើនឡើង ២.៤%។ ចំពោះថ្លៃកៅស៊ូសន្លឹក RSS-4 ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមគិតជាមធ្យម ១,៨៤$/គ.ក្រ បានកើនឡើង ២.២% បើធៀបនឹងខែមុន។ និន្នាការតម្លៃមធ្យមនៃទីផ្សារសន្លឹកកៅស៊ូទាំងនេះនឹងបានបង្ហាញលម្អិតនៅក្នុងក្រាហ្វិកខាងក្រោម។

តារាងទី២៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣

កៅស៊ូសន្លឹក

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

តុលា ២០២៣

វិច្ឆិកា ២០២៣

RSS-3 (បាងកក)

១,៦៧

១,៧១

RSS-4 (កូតូយ៉ាម)

១,៨០

១,៨៤

 

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីផ្សារបាងកកនិងកៅស៊ូសន្លឹក RSS-4​ នៅទីផ្សារកូតូយ៉ាម ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣

 

ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថ្លៃទឹកជ័រកៅស៊ូខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរគិតជាមធ្យម ១,១៩$/គ.ក្រ បានកើនឡើង ៤,៤% បើធៀបនឹងខែតុលា គិតជាមធ្យម ១,១៤$/គ.ក្រ។

តារាងទី៣៖ ថ្លៃកៅស៊ូទឹកជ័រខាប់នៅទីផ្សារគួរឡាឡាំពួរក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

ទឹកជ័រខាប់

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

តុលា ២០២៣

វិច្ឆិកា ២០២៣

១,១៤

១,១៩

 

ក្រាហ្វិកទី៧៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣

 

៣.ទស្សនវិស័យកៅស៊ូក្នុងរយៈពេលខ្លី

កត្តាខាងក្រៅដែលអាចមានឥទ្ធិពលលើទីផ្សារកៅស៊ូធម្មជាតិក្នុងប៉ុន្មានខែខាងមុខ មានដូចខាងក្រោម៖

  • សក្ដានុពលនៃទីផ្សារប្រេងឆៅរបស់ក្រុមហ៊ុន Brent បានប៉ះពាល់យ៉ាងខ្លាំងដល់និន្នាការទីផ្សារទិញ-លក់កៅស៊ូ
  • ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងការកើតឡើងវិញនៃជំងឺ Covid-19 នៅទូទាំងពិភពលោកបានបង្ហាញពីកម្រិតភាពមិនប្រាកដប្រជា ចំពោះទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក 
  • កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់មានភាពរឹងមាំអាចរួមចំណែកដល់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងតំបន់
  • ធានាគាកណ្តាលអាចនឹងលេចឡើងនូវបាតុភូតទីផ្សារថ្មីមួយ ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគជាពិសេសទៅកាន់តំបន់អាស៊ី។ នេះអាចបណ្តាលមកពីភាពខុសគ្នាជាមួយនឹងអត្រាការប្រាក់រវាងធានាគាកណ្តាល និងបណ្តាប្រទេសនៅអាស៊ី។

យ៉ាងណាក៏ដោយ ទីផ្សារកៅស៊ូធម្មជាតិក៏នឹងទទួលរងនូវឥទ្ធិពលមួយចំនួនទៀតរួមមាន៖

  • លក្ខខណ្ឌអាកាសធាតុមិនល្អដែលបានអូសបន្លាយពេញមួយរដូវ បានធ្វើឲ្យមានភាពមិនប្រាកដប្រជាចំពោះវត្ថុធាតុដើម ក្នុងអំឡុងពេលរដូវផ្តល់ផលផលិតកម្មខ្ពស់
  • ផលិតកម្មកៅស៊ូធម្មជាតិសកលលោករំពឹងថាមានចំនួន ១,៥២៦លានតោន កើនឡើង ៦,៩% នៅក្នុងអំឡុងខែធ្នូ។ ខណៈពេលដែលតម្រូវការផលិតកម្មកៅស៊ូសកលលោកវិញរំពឹងថានឹងមានចំនួន ១,២៤១លានតោន គឺធ្លាក់ចុះ ៣,៣%៕
ព័ត៌មានចុងក្រោយ