×
ទស្សនវិស័យឧស្សាហកម្មកៅស៊ូរបស់ប្រទេសម៉ាឡេស៊ី

ឧស្សាហកម្មកៅស៊ូម៉ាឡេស៊ីបានបង្ហាញអំពីបញ្ហាប្រឈម ភាពជោគជ័យ និងការប្រែប្រួលយ៉ាងខ្លាំងរវាងតម្រូវការសកលនិងសក្ដានុពលកៅស៊ូក្នុងស្រុក។

ក្នុងអំឡុងពេលសិក្ខាសាលានាពេលថ្មីៗនេះ នៅអាជ្ញាធរអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូកសិករកៅស៊ូគ្រួសារ (RISDA) លោក Hairul Irwan Jamaluddin នាយករងផ្នែកគោលនយោបាយនិងប្រតិបត្តិការរបស់ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីបានបញ្ជាក់អំពីបញ្ហាប្រឈមនៃឧស្សាហកម្មកៅស៊ូក្នុងស្រុក ដោយ សង្កត់ធ្ងន់លើទិដ្ឋភាពសំខាន់ៗចំនួនបីរួមមាន៖ (១) បញ្ហាប្រឈមចម្បងមួយទាក់ទងនឹងអ្នកដាំដុះ ជាពិសេសអ្នកដែលគ្រប់គ្រងតំបន់តូចៗដែលមានដើមកៅស៊ូចាស់ៗ។ ឧស្សាហកម្មនេះជួបនឹងកង្វះខាតកម្មករចៀរនិងស្ទាក់ស្ទើរក្នុងការទទួលយកបច្ចេកវិជ្ជាថ្មីៗដែលជះឥទ្ធិពលដល់ផ្ទៃដីកៅស៊ូមិនទាន់ផ្តល់ផល ការកើនឡើងថ្លៃដើមផលិតកម្ម និងការថយចុះផលិតភាព។ (២) សម្រាប់អ្នកកែច្នៃប្រឈមមុខនឹងការប្រើប្រាស់ដោយសារសមត្ថភាពផលិតទាបដែល​ពឹង​ផ្អែកខ្លាំងលើស្តង់ដារកៅស៊ូម៉ាឡេស៊ី។ តម្លៃមិនសម​ស្របសម្រាប់កសិករនិងជ័រកៅស៊ូនឹងរួមចំណែកដល់ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ដែលជំរុញឱ្យមានការពឹងផ្អែកលើការនាំចូល និងកាត់បន្ថយការប្រកួតប្រជែងបើធៀបនឹងប្រទេសផលិតកៅស៊ូដទៃទៀត។ (៣) ក្រុមហ៊ុនផលិតប្រឈមមុខនឹងបញ្ហាដូចជា ភាពលេចធ្លោនៃផលិតផលសម្រេចពីកៅស៊ូ ភាគ​ហ៊ុនទីផ្សារតិចតួចសម្រាប់ទំនិញកៅស៊ូស្ងួត និងក្តី​កង្វល់អំពីនិរន្តរភាព។ ការពឹងផ្អែកលើការនាំចេញ​ដែលមានមូលដ្ឋានលើជ័រកៅស៊ូនេះបណ្តាលឱ្យមាន​​ការថយចុះនូវការប្រកួតប្រជែងក្នុងវិស័យមួយចំនួននៃទីផ្សារផលិតផលកៅស៊ូ។

លោក Hairul Irwan ក៏បានគូសបញ្ជាក់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃកៅស៊ូជាមួយនឹងអត្រាតម្លៃក្នុងខែកុម្ភៈ ឆ្នាំ២០២១ និងឆ្នាំ២០២២ ឡើងដល់ ១,៦១ដុល្លារ/គ.ក្រ ផ្ទុយពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧គឺ ២,២៤ដុល្លារ/គ.ក្រ និង ៣,៦៣ដុល្លារ/គ.ក្រ នៅខែកុម្ភៈ ឆ្នាំ២០១១។

សក្ដានុពលដ៏ស្មុគស្មាញនៃតម្លៃកៅស៊ូបានសន្មតថាជាកត្តាផ្គត់ផ្គង់និងតម្រូវការពិភពលោក។ ការផ្គត់ផ្គង់បានជះឥទ្ធិពលតាមរយៈ ផ្ទៃដីដាំកៅស៊ូ ទំហំផ្ទៃដីចៀរជ័រ ការប្រើប្រាស់បច្ចេកវិទ្យា លក្ខខណ្ឌអាកាសធាតុ និងជំងឺរុក្ខជាតិ។ ម្យ៉ាងវិញទៀតតម្រូវការពិភពលោកបានរងផលប៉ះពាល់ដោយសារសេដ្ឋកិច្ចពិភពលោក លក្ខខណ្ឌសេដ្ឋកិច្ចក្នុងប្រទេសដែលប្រើប្រាស់កៅស៊ូ ឧស្សាហកម្មផលិតផលកៅស៊ូ និងការប្រកួតប្រជែងពីកៅស៊ូសំយោគ។

ការព្យាករណ៍ទៅអនាគតនិងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល

ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីបានគូសបញ្ជាក់ពីទស្សនវិស័យជាវិជ្ជមាននិងអវិជ្ជមាន សម្រាប់តម្លៃកៅស៊ូក្នុងប្រទេសម៉ាឡេស៊ីឆ្នាំ២០២៤។ កត្តាវិជ្ជមានរួមមាន៖ ការថយចុះតាមការព្យាករណ៍នៃការផ្គត់ផ្គង់ពិភពលោក ការកើនឡើងនៃតម្លៃប្រេងឆៅ ការកើនឡើងនៃការលក់រថយន្តធុនស្រាលនិងអគ្គិសនី និងគម្រោងសំខាន់ៗជាច្រើនក្នុងឆ្នាំ២០២៤។ ផ្ទុយទៅវិញឥទ្ធិពលអវិជ្ជមានគ្របដណ្តប់លើកំណើនសេដ្ឋកិច្ចពិភពលោក យឺត ការរឹតបន្តឹងគោលនយោបាយ រូបិយវត្ថុបម្រុងរបស់សហរដ្ឋអាម៉េរិក ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសកម្មភាពរំពឹងទុកនៃទីផ្សារកៅស៊ូក្នុងតំបន់។

ជាការឆ្លើយតបរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់កសិករកៅស៊ូគ្រួសារ ដោយការលើកកម្ពស់ការបន្ថែមតម្លៃនិរន្តរភាព និងការប្រកួតប្រជែង។ គំនិតផ្តួចផ្តើមដូចជា ការលើកទឹកចិត្តផលិតកម្មកៅស៊ូ (IPG), Insentif Pengeluaran Lateks (IPL), គម្រោងសាកល្បងគំរូថ្មី, កម្មវិធីផ្លាស់ប្តូរក្រុមហ៊ុនកៅស៊ូជាតិ (TARGET) និងកៅស៊ូធម្មជាតិម៉ាឡេស៊ីប្រកបដោយនិរន្តភាព មានគោលបំណងលើកកម្ពស់សុខុមាលភាពរបស់កសិករកៅស៊ូគ្រួសារ។

ជាអន្តរជាតិ ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីនឹងសហការជាមួយប្រទេសផលិតកៅស៊ូធំៗ ដើម្បីដោះស្រាយបញ្ហាតម្លៃកៅស៊ូដោយផ្តោតលើនិរន្តរ- ភាព។ យន្តការដូចជា យន្តការថ្លៃកៅស៊ូសម្រាប់ចិញ្ចឹមជីវិតនិងយន្តការថ្លៃប្រកបដោយនិរន្តរភាពត្រូវបានអនុវត្ត។ ម៉ាឡេស៊ីនឹងចូលរួមក្នុងកិច្ច សហប្រតិបត្តិការអន្តរជាតិ តាមរយៈសមាគមដូចជាក្រុមប្រឹក្សាកៅស៊ូត្រីភាគីអន្តរជាតិ (ITRC) សមាគមនៃបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) ត្រីកោណកំណើន ឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) ក្រុមប្រឹក្សាធុរកិច្ចកៅស៊ូអាស៊ាន (ARBC) និងសមាគមកៅស៊ូអន្តរជាតិ (IRA)។

តួនាទីសំខាន់របស់កៅស៊ូសម្រាប់កសិករកៅស៊ូគ្រួសារ៖ ស្វែងរកបញ្ហាប្រឈម និងធានា និរន្តរភាព

កៅស៊ូ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់កសិករកៅស៊ូគ្រួសារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​ប្រទេស។ ក្នុងនាមជាសមាជិកនៃ ITRC ម៉ាឡេស៊ីបានរួមចំណែកយ៉ាងសំខាន់ក្នុងឧស្សាហកម្មកៅស៊ូអាស៊ីអាគ្នេយ៍ ដោយទទួលបានតំណែងជាអ្នកផលិតកៅស៊ូធម្មជាតិឈានមុខគេទីប្រាំមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិស័យថាមវន្តនេះរួមចំណែកជាង ៤២២លានដុល្លារអាម៉េរិកនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។

លោក Norsida Man សាស្ត្រាចារ្យនៃសកលវិទ្យាល័យម៉ាឡេស៊ី Putra បាននិយាយថាវិស័យកៅស៊ូរបស់ប្រទេសម៉ាឡេស៊ីបានវិវឌ្ឍដោយជោគជ័យទៅជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។

ផ្នែកលំហូរខាងក្រោមដែលគ្របដណ្តប់លើផលិតផលនិងឈើកៅស៊ូធ្វើឱ្យតម្លៃប្រចាំឆ្នាំមានភាពទាក់ទាញចន្លោះពី៦ ៣៣៧លានដុល្លារអាម៉េ- រិកទៅ ៧ ៣៩៣លានដុល្លារអាម៉េរិក និងមានការរីកចម្រើនជាបន្តបន្ទាប់។

ទោះបីជាការនាំចេញកៅស៊ូធម្មជាតិមានតម្លៃពី  ១ ២៦៧លានដុល្លារអាម៉េរិកទៅ ២ ១១២ លានអាម៉េរិក/ឆ្នាំក៏ដោយ ក៏នៅតែបង្ហាញពីសញ្ញានៃការធ្លាក់ចុះ។ តាមការពិនិត្យសកម្មភាពទីផ្សារចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ ឃើញថាការនាំចេញកៅស៊ូធម្មជាតិនិងផលិតផលកៅស៊ូបានកើនឡើងឈានដល់ ៨ ១១២លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩គឺ ៦ ២៨០លានដុល្លារអាម៉េរិក។ សម្រាប់មុខទំនិញកៅស៊ូការនាំចេញបានកើនឡើងពី ៣ ៦៤៤លានដុល្លារអាម៉េរិកដល់ ៥ ៤៦៧លានដុល្លារអាម៉េរិក ដែលបានជំរុញដោយការអនុវត្តដ៏រឹងមាំនៃផលិតផលកៅស៊ូ។

ប្រទេសម៉ាឡេស៊ីដែលជាប់ចំណាត់ថ្នាក់ទីប្រាំពីរនៅទូទាំងពិភពលោកក្នុងផលិតកម្មកៅស៊ូធម្មជាតិក្នុងឆ្នាំ២០២០ បានកត់ត្រាការផលិតចំនួន ៤៦៩,៧ពាន់តោនក្នុងឆ្នាំ២០២១ ដែលបានថយចុះ ៨,៧% ធៀបនឹងឆ្នាំមុន។ ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសនេះ បានប្រឈមមុខនឹងនិន្នាការធ្លាក់ចុះជាមួយអត្រាកំណើនប្រចាំឆ្នាំជាមធ្យម -៦,៩% ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១។

ការនាំចេញកៅស៊ូធម្មជាតិរបស់ម៉ាឡេស៊ីសរុបមានចំនួន ៦៥៣,២ពាន់តោន ក្នុងឆ្នាំ២០២១ បានជះឥទ្ធិពលដោយសារតែកត្តាផ្សេងៗរួមទាំង៖ ផលិតកម្មការប្រើប្រាស់ក្នុងស្រុកនិងសន្និធិ។ ថ្វីត្បិតតែកាន់កាប់តំណែងទីប្រាំពីរក្នុងផលិតកម្មកៅស៊ូពិភពលោកក៏ដោយ ក៏ការរួមចំណែករបស់ម៉ាឡេស៊ីមានត្រឹម​​តែ ៤%ប៉ុណ្ណោះ នៃទិន្នផលកៅស៊ូសរុបរបស់ពិភពលោក។

វិស័យនេះ ប្រឈមនឹងបញ្ហាប្រឈមដូចជាការប្រកួតប្រជែងពីផលិតផលកៅស៊ូសំយោគដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់តម្រូវការកៅស៊ូធម្ម- ជាតិនិងប្រាក់ចំណេញរបស់កសិករកៅស៊ូគ្រួសារ។ កត្តាសេដ្ឋកិច្ចពិភពលោកក្តីបារម្ភពីទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន និងភាពមិនច្បាស់លាស់ពី ជម្លោះរុស្ស៊ីនិងអ៊ុយក្រែនធ្វើឱ្យមានភាពស្មុគស្មាញដល់ការប្រែប្រួលថ្លៃកៅស៊ូ។

ថាមវន្តតម្លៃនិងការប្រៀបធៀបអន្តរជាតិ

លោក Norsida បានបន្ថែមថាតម្លៃកៅស៊ូស្ថិតនៅក្រោមឥទ្ធិពលចម្រុះ។ ការលើកទឹកចិត្តនៃការរំពឹងទុកតម្លៃកៅស៊ូត្រូវបានជំរុញដោយតម្លៃប្រេងឆៅពិភពលោកខ្ពស់ការកើនឡើងផលិតកម្មយានយន្តសកល កង្វះការផ្គត់ផ្គង់កៅស៊ូ និងការធ្លាក់ចុះនៃប្រាក់រីងហ្គីតធៀបនឹងប្រាក់ដុល្លារអាម៉េរិក។

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យតម្លៃមុខទំនិញរបស់ធនាគារពិភពលោកបានបង្ហាញពីការប្រែប្រួល។ តម្លៃកៅស៊ូ TSR 20 បានកើនឡើង ៩,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលកៅស៊ូប្រភេទ SGP/MYS (សិង្ហបុរី/ម៉ាឡេស៊ី) បានថយចុះ ១៧,៤%។ ប្រទេសថៃនៅតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ប្រទេសម៉ាឡេស៊ីដោយរួមចំណែក ៣៩,១% និង ៤២,៥% ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១រៀងគ្នា។

លើសពីនេះ ឧស្សាហកម្មកៅស៊ូក៏ជួបបញ្ហាប្រឈមជាច្រើនមាន៖ គំរូអាកាសធាតុ ការប្រែប្រួលអាកាសធាតុ សត្វល្អិត និងជំងឺ។ ការផ្លាស់ប្តូរលំនាំទឹកភ្លៀង ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងសត្វល្អិតដូចជា៖ mites និង mealybugs និងសត្វល្អិតខ្នាតធំបានបង្កការគំរាមកំហែងដល់ដើមកៅស៊ូប៉ះពាល់ដល់ការលូតលាស់និងទិន្នផល។ ជំងឺដូចជាការជ្រុះស្លឹក Corynespora និងការជ្រុះស្លឹកនៅអាម៉េរិកខាងត្បូងបាន ជះឥទ្ធិពលបន្ថែមទៀតដល់ផលិតកម្មកៅស៊ូពិភពលោក។

លទ្ធភាពទទួលហិរញ្ញប្បទានមិនគ្រប់គ្រាន់បានរារាំងកសិករកៅស៊ូគ្រួសារពីការចូលរួមក្នុងការផលិតកម្មកៅស៊ូពាណិជ្ជកម្ម។ ការយល់ព្រមតិច តួចជាមួយនឹងការរឹតបន្តឹងការនាំចេញជាសកល កង្វះការលើកទឹកចិត្តតម្លៃជាតិនិងអវត្តមាននៃបទប្បញ្ញត្តិ នៃការនាំចូលបណ្តាលឲ្យតម្លៃកៅស៊ូទាបដែលប៉ះពាល់ដល់ប្រាក់ចំណេញបស់កសិករកៅស៊ូគ្រួសារ។

ទោះបីជាមានបញ្ហាប្រឈមក៏ដោយលោក Norsida បាននិយាយថា ឧស្សាហកម្មកៅស៊ូនៅតែមានសារៈសំខាន់សម្រាប់សហគមន៍ជនបទជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរួមទាំងការធ្វើពិពិធកម្មដំណាំដូចជា៖ កាកាវនិងកាហ្វេបង្ហាញពីឱកាសសម្រាប់រក្សាផលិតភាពដែលជាការបង្វែរប្រភពចំណូល។ ការស្វែងរកឧស្សាហ៍កម្មមិនមែនកសិកម្មដូចជា ទេសចរណ៍ធម្មជាតិឬការអភិរក្សព្រៃឈើអាចជំរុញបន្ថែមទៀតនូវលំហូរប្រាក់ចំណូល និងលើកកម្ពស់និរន្តរភាពបរិស្ថាន។

អនាគតនៃឧស្សាហកម្មកៅស៊ូរបស់ប្រទេសម៉ាឡេស៊ី៖ បញ្ហាប្រឈម ឱកាស និងផ្លូវខាងមុខ

ទិដ្ឋភាពដែលបានសម្គាល់ដោយការព្យាករ និងការយល់ដឹងអំពីឧស្សាហកម្មធំៗ ឧស្សាហកម្មកៅស៊ូក្នុងស្រុកឈរនៅផ្លូវបំបែកដោយប្រឈមមុខនឹងបញ្ហាប្រឈមនានា ខណៈពេលកំពុងស្វែងរកឱកាសសម្រាប់កំណើន។ តម្រូវការកៅស៊ូពិភពលោកនៅទូទាំងឧស្សាហកម្មផ្សេងៗ បង្ហាញពីគន្លងវិជ្ជមានសម្រាប់ឧស្សាហកម្មនេះ។

ទោះជាយ៉ាងណាលោក Zulkufli Zakaria សេដ្ឋវិទូបានលើកជាសំណួរអំពីទិសដៅយុទ្ធសាស្ត្ររបស់ RISDA និងភាពពាក់ព័ន្ធរួមនៃការដាំដុះកៅស៊ូសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។ ផែនការរបស់ RISDA គឺខ្វះការអនុលោមតាមសក្ដានុពលសេដ្ឋកិច្ចពិភពលោក ការផ្លាស់ប្តូរក្នុងតំបន់ និងការរួមចំណែកផ្នែកកសិកម្មរបស់ម៉ាឡេស៊ី ចំពោះផលិតផលក្នុងស្រុកសរុបដែលមានប្រហែល ១,៥% - ១,៨% ។ ទោះបីជាមានការព្យាយាមពី RISDA ក្នុងការដោះស្រាយភាពក្រីក្រក្នុងចំណោមកសិករកៅស៊ូគ្រួសារក្តី ក៏ក្តីកង្វល់នៅតែមានអំពីសមត្ថភាពប្រកួតប្រជែងរបស់វិស័យនេះ ជាពិសេសដោយសារសម្ពាធអតិផរណានិងនិន្នាការសេដ្ឋកិច្ចក្នុងតំបន់។

ក្នុងនាមជាតួអង្គសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ម៉ាឡេស៊ីប្រឈមមុខនឹងបញ្ហាដូចជា ការធ្លាក់ចុះនៃផលិតកម្មកៅស៊ូដោយសារជំងឺស្លឹក ភាពមិនច្បាស់លាស់នៃអាកាសធាតុ ការប្រើប្រាស់ជីតិច និងការកើនឡើងថ្លៃដើម។ ការផ្លាស់ប្តូរទៅដំណាំផ្សេងទៀតបានបណ្តាលឱ្យបាត់បង់ប្រាក់ចំណូល ៣០% សម្រាប់អ្នកដាំ។

បច្ចុប្បន្នផ្ទៃដីដាំដុះកៅស៊ូដែលបានធ្លាក់ចុះក្នុងឆ្នាំ២០២២ មានចំនួន៧ ២០០ហិកតា ដែលបានលើកឡើងជាសំណួរអពាក់ព័ន្ធនឹងឧស្សាហ- កម្មនេះ។ ទោះយ៉ាងណានៅក្នុងខែតុលា ឆ្នាំ២០២៣ RISDA បានកំណត់អត្តសញ្ញាណចម្ការកៅស៊ូមិនចៀរជ័រចំនួន ៥០០០ ០០០ហិកតា ដែលបង្ហាញពីសក្តានុពលសម្រាប់ការស្តារឡើងវិញ។ ការ​ធ្លាក់​ចុះ​នៃ​តំបន់​ដាំដុះ​គឺ​ដោយសារ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ដី ការ​អភិវឌ្ឍ​ផ្នែកអចលនទ្រព្យ និង​ការ​កើនឡើង​នៃ​ការ​ដាំ​ដូង​ប្រេង។

សក្ដានុពលនៃឧស្សាហកម្មពិភពលោកនិងឱកាស

ទោះជាយ៉ាងណាក៏ដោយលោក Zulkufli បានកំណត់ថាឧស្សាហកម្មសំបកកង់លេចចេញជាតួអង្គសំខាន់មួយ ដោយក្រុមហ៊ុនធំៗដូចជា Michelin, Bridgestone និង Goodyear បានប្រកាសពីការវិនិយោគនិងការសហការយ៉ាងច្រើន។ លោកក៏បានលើកឡើងពីសក្តានុ- ពលសម្រាប់ប្រទេសម៉ាឡេស៊ីក្នុងវិស័យផលិតសំបកកង់យន្តហោះ ដោយបង្ហញពីតម្លៃដ៏សំខាន់នៃសំបកកង់យន្តហោះសម្រាប់ម៉ូដែលដូចជា A320, B737, B777, B787, A380 និង B747 ។

ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះលោក Zulkufli បានស្នើឱ្យ RISDA ប្រើប្រាស់ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាដើម្បីចូលរួមជាមួយឧស្សាហកម្ម សំបកកង់ជំរុញការវិនិយោគ បង្កើនការប្រើប្រាស់ជី និងលើកទឹកចិត្តដល់ការអនុវត្តកសិកម្មឆ្លាតវៃ។ ការចូលរួមរបស់ RISDA គឺមានសារៈសំខាន់ណាស់ដោយមានកិច្ចសហការ ដែលបានស្នើឡើងជាមួយនឹងក្រុមហ៊ុនអន្តរជាតិ ការចូលរួមនៅក្នុងសន្និសីទពិភពលោក និងការវិនិយោគក្នុងការអនុវត្តបច្ចេកវិទ្យា។ លោកក៏បានផ្តល់អនុសាសន៍ឱ្យម៉ាឡេស៊ីធ្វើពិពិធកម្មលើការផលិតសំបកកង់យន្តហោះ ស្រោមដៃកៅស៊ូ និងការទទួលយកបច្ចេកវិទ្យា រួមទាំងចៀរជ័រដោយមនុស្សយន្តផង ដែរ។

សម្រាប់កំណើនប្រកបដោយនិរន្តរភាព  ការគិតគូរពីបរិស្ថានគឺជារឿងសំខាន់បំផុត។ លោក Zulkufli បានផ្តល់អនុសាសន៍ឱ្យផ្តោតលើការកែច្នៃពណ៌បៃតង កិច្ចសហការរវាងអ្នកផលិតនិងរដ្ឋាភិបាល ការកែលម្អការកែច្នៃក៏ដូចជាការប្តេជ្ញាចិត្ត ចំពោះសុខុមាលភាពបរិស្ថាន។ នៅពេលឧស្សាហកម្មកៅស៊ូមានភាពរឹងមាំ និរន្តរភាពមិនមែនត្រឹមតែសម្រាប់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែចែករំលែក​ជាមួយកសិករកៅស៊ូគ្រួសារផងដែរ។

ស្ថានភាពរបស់កសិករ

អស់រយៈពេលជាង១២០ឆ្នាំមកហើយ កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយនឹងឧស្សាហកម្មកៅស៊ូ ដោយមានកសិករកៅស៊ូគ្រួសារជាស្នូលនៃការដាំដុះកៅស៊ូ។ ពួកគាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម ដែលជួយជំរុញដល់ខ្សែច្រវាក់តម្លៃ នៃឧស្សាហកម្មទាំងមូល។ ទោះជាយ៉ាងកសិរកនៅតែប្រឈមមុខនឹងបញ្ហារួមមាន៖ ទិន្នផលទាប ការប្រែប្រួលតម្លៃ និងខ្វះខាតខ្សែច្រវាក់ផ្គត់ផ្គង់ដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រាក់ចំណូលរបស់ពួកគាត់។

នៅពេលឧស្សាហកម្មនេះ ជួបនឹងភាពចាំបាច់នៃនិរន្តរភាពបរិស្ថាន ចំពេលមានការផ្លាស់ប្តូរសក្ដានុពលទីផ្សារ វាកាន់តែមានសារៈសំខាន់ក្នុងការលើកកម្ពស់ផលិតភាពនិងជីវភាពរស់នៅរបស់ម្ចាស់អាជីវកម្មខ្នាតតូច។

លោក Meor Harun Meor Osman ជាកម្មករចៀរជ័រធម្មតាម្នាក់បានចែករំលែកបទពិសោធន៍របស់គាត់ដោយសម្គាល់ថាការចៀរកៅស៊ូ គឺចាប់ផ្តើមមុនពេលថ្ងៃរះខណៈដែលកម្មករផ្សេងទៀតភាគច្រើននៅតែដេក។ គាត់បានទទួលដីមួយកន្លែងតូចនៅក្នុងចំណោមដីភ្នំនៃភាគខាងជើងរដ្ឋ Perak ។ នៅពេលតម្លៃកៅស៊ូឡើងខ្ពស់ យើងធ្វើការកាន់តែច្រើន។ បច្ចុប្បន្នតម្លៃកៅស៊ូទាប យើងនៅតែត្រូវធ្វើការដើម្បីរកប្រាក់ចំណូល។

លោកក៏បានចូលរួមក្នុងសិក្ខាសាលាមួយដែលដឹកនាំសមាគមជាតិនៃកសិករកៅស៊ូគ្រួសារដោយលើកឡើងពីភាពមិនច្បាស់លាស់ដែល សហគមន៍ប្រឈមមុខនិងធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

ទោះជាយ៉ាងណា បច្ចុប្បន្នឧស្សាហកម្មនេះ កំពុងស្ថិតក្រោមការគំរាមកំហែងដោយសារមនុស្សជំនាន់ក្រោយបានបោះបង់ការងារនេះជាបន្តបន្ទាប់ដោយស្វែងរកឱកាសការងារនៅទីក្រុងវិញ។

លោក Datuk Abdullah Zainal ក៏បានសង្ខេបអំពីសិក្ខាសាលានេះ ដោយលើកឡើងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ RISDA ដើម្បីត្រួត ពិនិត្យស្ថានភាពសហគមន៍កកសិករកៅស៊ូគ្រួសារក្នុងគោលបំណងលើកកម្ពស់ភាពរុងរឿង និងសុខុមាលភាពរបស់ពួកគេ។ នេះរួមបញ្ចូលទាំងពេល ដែលអ្នកដាំកៅស៊ូប្រឈមមុខនឹងបញ្ហាដូចជា៖ ថ្លៃ​កៅស៊ូមិនស្ថិតស្ថេរ ជំងឺ និងអាកាសធាតុដែល​មិន​អាចទាយទុកមុន។

RISDA ក៏ដឹងពីការថយចុះនៃចំណាប់​អារម្មណ៍ក្នុងចំណោមយុវជនជំនាន់ក្រោយដែល​បានបណ្តាក់ទុនចូលទៅក្នុងឧស្សាហកម្មកៅស៊ូ។

លោក Abdullah បន្ថែមថាវិស័យកសិករ​កៅស៊ូគ្រួសារបានរួមចំណែកប្រហែល ៨៦% នៃ​ផលិតកម្មកៅស៊ូធម្មជាតិសរុបរបស់ប្រទេសនៅពេលនេះ។ ការប្តេជ្ញាចិត្តរបស់ RISDA ត្រូវបានបង្ហាញ​បន្ថែមទៀតតាមរយៈការសហការជាមួយស្ថាប័ន​ជំនាញ​ផ្សេងៗនៅក្នុងឧស្សាហ- កម្មកៅស៊ូក្នុងអំឡុង​ពេលសិក្ខាសាលារយៈពេលបីថ្ងៃ។ គំនិតផ្តួចផ្តើមនេះដឹកនាំដោយក្រសួងអភិវឌ្ឍន៍ជនបទនិងតំបន់តាមរយៈ RISDA មានបំណងធ្វើឱ្យផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសនេះមានភាពរស់រវើកឡើងវិញ។ ដោយការពិចារណាលើកត្តាបច្ចុប្បន្ន និងបញ្ហាប្រឈមដែលឧស្សាហកម្មកំពុងប្រឈមមុខ។

បច្ចុប្បន្ន RISDA ផ្តល់កម្មវិធីជំនួយដល់កសិករកៅស៊ូគ្រួសារ តាមរយៈកម្មវិធីដាំឡើងវិញដែលជាគំនិតផ្តួចផ្តើមចម្បងនិងបំពេញបន្ថែមដោយ កម្មវិធីជំនួយផ្សេងៗក្នុងគោលបំណងកែលម្អសេដ្ឋកិច្ច។ រឿងនេះនឹងធានា​​បាន​នូវ​គោលបំណង​ចម្បង​របស់ RISDA ដោយ​កសិករ​កៅស៊ូគ្រួសារ​​អាច​រក​ចំណូល​បាន ៩៧៣ដុល្លារអាម៉េរិក/ខែ/គ្រួសារនៅឆ្នាំ២០២៥ អាចត្រូវបាន​សម្រេច​​។

សមត្ថភាពរបស់កសិករកៅស៊ូគ្រួសាររួម មានជំនាញក្នុងការគ្រប់គ្រងប្រតិបត្តិការចម្ការកៅស៊ូប្រកបដោយប្រសិទ្ធភាព និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ យោងតាមរបាយការណ៍ជំរឿនឆ្នាំ២០១៣ ចេញដោយ RISDA បានឲ្យដឹងថា ៥៨% នៃកសិករកៅស៊ូគ្រួសាររបស់ម៉ាឡេស៊ីដែលមានអាយុចាប់ពី៥១ឆ្នាំឡើង ទៅពួកគាត់មានការលំបាកក្នុងការបង្កើនប្រសិទ្ធភាពគ្រប់គ្រងចម្ការកៅស៊ូដោយឯករាជ្យ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កសិករ​កៅស៊ូគ្រួសារ​តែងតែ​ជួលកម្មករចៀរ​​ដើម្បី​ថែទាំ​ចម្ការ​របស់​ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ឈ្នួលរបស់កម្មករទាំងនោះមានទំនោរទាប ដោយអាស្រ័យលើសមត្ថភាពហិរញ្ញវត្ថុរបស់កសិករកៅស៊ូគ្រួសារ។ ហេតុនេះការធានាបាននូវជំនួយការងារសម្រាប់ចម្ការកៅស៊ូរបស់ពួកគាត់នឹងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់កៅស៊ូគ្រួសារ។

RISDA ប្រឈមមុខនឹងភារកិច្ចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជំនាន់ក្រោយ ពិសេសអ្នកដែលមានអាយុចន្លោះពី១៨ឆ្នាំ - ៤០ឆ្នាំ ដើម្បីដាំកៅស៊ូផ្ទាល់ខ្លួនរបស់ពួកគេនិងផ្តល់ការគាំទ្រកម្លាំងពលកម្មដែលត្រូវការច្រើនដល់កសិករកៅស៊ូគ្រួសារដែលមានវ័យចំណាស់៕

ព័ត៌មានចុងក្រោយ