នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកោស៊ូបានបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដល់កសិករកៅស៊ូគ្រួសារ ដែលរៀបចំនៅសាលប្រជុំនៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឺម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គ នៃអគ្គនាយកដ្ឋានកៅស៊ូ និងមានការចូលជាគណៈអធិបតីពីលោក ហាន សុភ័ក្ត អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងលោក យិន សុខឡេង អភិបាលរងនៃគណៈ អភិបាលស្រុកកែវសីមា ព្រមទាំងមានការចូលរួមពីកសិករកៅស៊ូគ្រួសារសរុបចំនួន៣៥នាក់ (ស្រី៤នាក់)។ វគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយមានគោលបំណង៖ (១) ផ្តល់ការយល់ដឹងព័ត៌មានទីផ្សារនិង និន្នាការកៅស៊ូធម្មជាតិលើទីផ្សារពិភពលោក (២) ផ្តល់អំណាចចរចាថ្លៃដល់កសិករកៅស៊ូគ្រួសារតាមរយៈការរួមគ្នាលក់ផលិតផលកៅស៊ូធម្មជាតិជាលក្ខណៈប្រមូលផ្តុំនិងសម្រួលការធ្វើធុរកិច្ចកៅស៊ូ ដើម្បីទទួលថ្លៃខ្ពស់និងចំណូលកើនឡើង។
ជាកិច្ចចាប់ផ្តើម លោក យិន សុខឡេង បានសំដែងនូវសេចក្តីរីករាយចំពោះគណៈអធិបតី និងកសិករកៅស៊ូគ្រួសារដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងវគ្គបណ្តុះបណ្តលនិងផ្សព្វផ្សាយនាថ្ងៃនេះ និងបានរាយការណ៍សង្ខេបអំពីស្ថានភាពនៃការដាំដុះ ការប្រមូលផល ពិសេសស្ថានភាព នៃថ្លៃទិញ-លក់កៅស៊ូរបស់កសិករកៅស៊ូគ្រួសារក្នុងស្រុកកែវសីមា ព្រមទាំងរំលឹកដល់អង្គពិធីទាំងមូលត្រូវយកចិត្តទុកដាក់តាមដានលើខ្លឹមសារបទបង្ហាញរបស់ក្រុមការងារ ដើម្បីជាប្រយោជន៍ដល់ការ ធ្វើធុរកិច្ចកៅស៊ូ។
បន្ទាប់មកលោក ហាន សុភ័ក្ត បានមានមតិថ្លែងអំណរគុណដល់ ឯកឧត្តមប្រតិភូ និងក្រុមការងារនៃអគ្គនាយកដ្ឋានកៅស៊ូដែលបានចុះបើកវគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយដល់កសិករកៅស៊ូគ្រួសារនៅក្នុងស្រុកកែវសីមា និងបានរាយការណ៍សង្ខេបអំពីការវិវត្តលើវិស័យកសិកម្ម ពិសេសដំណាំកៅស៊ូនៅក្នុងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២២នេះ ផ្ទៃដីដាំដុះកៅស៊ូសរុបមានចំនួន៤២ ៨០២ហ.ត ក្នុងនោះផ្ទៃដីចម្ការកៅស៊ូគ្រួសារមានចំនួន១១ ៥៧០ ហ.ត ស្មើនឹង១ ៥៩៥គ្រួសារ (ផ្ទៃដីយកផលចំនួន៩ ២២០ហ.ត ស្មើនឹង១ ៤៦០គ្រួសារ) និងផ្ទៃដីចម្ការកៅស៊ូ ក្រុមហ៊ុនសរុបមានចំនួន៣១ ២៣១ហ.ត (ផ្ទៃដីយកផលចំនួន១៨ ៤៧៨ហ.ត)។ ដោយឡែកនៅក្នុងស្រុកកែវសីមា ផ្ទៃដីដាំដុះកៅស៊ូសរុបចំនួន ២ ៥៨៤ហ.ត ស្មើនឹង៧៥២គ្រួសារ ក្នុងនោះមានផ្ទៃដីយកផលសរុបមានចំនួន២ ៣០០ហ.ត ស្មើនឹង ៧២៥គ្រួសារ។ ជាមួយគ្នានោះ លោកបានសំណូមពរឲ្យកសិករកៅស៊ូគ្រួសារត្រូវយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញពាក់ព័ន្ធនឹងព័ត៌មានទីផ្សារកៅស៊ូធម្មជាតិថ្មីៗទាំងក្នុងនិងក្រៅស្រុក និងលើកជាសំណួរទាក់ទងទៅនឹងនិន្នាការទីផ្សារកៅស៊ូធម្មជាតិឲ្យបានច្រើន ដើម្បីជាប្រយោជន៍នៅក្នុងមុខរបរកៅស៊ូរបស់ ខ្លួនទៅពេលខាងមុខ។
ជាកិច្ចបន្តទៀត ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះការចូលរួមដ៏កក់ក្តៅរបស់គណៈអធិបតីនិងកសិករកៅស៊ូគ្រួសារ ដែលមានវត្តមាន នាថ្ងៃនេះ ព្រមទាំងលើកឡើងពីសារៈសំខាន់ពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះ ការថែទាំ ការចៀជ័រ ការប្រើប្រាស់ថ្នាំរំញោច ការប្រមូលផល បច្ចេកទេសកែច្នៃ និងបានជម្រាបជូនដល់បងប្អូនកសិករកៅស៊ូគ្រួសារអំពីមូលហេតុ ដែលធ្វើឲ្យថ្លៃកៅស៊ូធម្មជាតិឡើង-ចុះដោយសារ៖ (១) អតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការកៅស៊ូធម្មជាតិ (២) ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក (៣) ការកើនឡើងតម្លៃថាមពលនិងវត្ថុធាតុដើម (៤) កំណើនអតិផរណានឹងកើនឡើងនិងការដំឡើងអត្រាការប្រាក់នៃធនាគារកណ្តាលសហរដ្ឋអាម៉េរិក (៥) ថ្លៃមុខទំនិញគ្រប់ប្រភេទនៅលើពិភពលោកកើនឡើងនិង (៦) ជម្លោះភូមិសាស្រ្តនយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែន។ល។
មុននឹងប្រកាសបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយ ឯកឧត្តម ក៏បានសំណូមពរឲ្យកសិករកៅស៊ូបន្តការដាំនិងការថែទាំ ដោយមិនត្រូវកាប់ដើមកៅស៊ូប្ដូរទៅដាំដំណាំផ្សេងទេ ពីព្រោះកៅស៊ូជាដំណាំឧស្សាហកម្មនៅតែមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ជាងដំណាំដទៃទៀត ដែលជាវត្ថុធាតុដើមដ៏ចាំបាច់បំផុតសម្រាប់ឧស្សាហកមុ្មកម្មន្តសាលនៅលើពិភពលោកនិងផ្តល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច សង្គម បរិស្ថាន ព្រមទាំងផ្តល់ការងារនិងប្រាក់ចំណូលទៀងទាត់ដល់អ្នកដាំ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានសំណូមពរឲ្យកសិករកៅស៊ូគ្រួសារយកចិត្តទុកដាក់ស្តាប់និងលើកជាសំណួរឲ្យបានច្រើន ដើម្បីបង្កើនការយល់ដឹងថ្មីសម្រាប់បន្តសកម្មភាពកៅស៊ូទៅអនាគត។
បន្ទាប់មកទៀតលោក ហ៊ន សាផន ប្រធាននាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើបទបង្ហាញពាក់ព័ន្ធនឹង៖
(១) ប្រវត្តិដំណាំកៅស៊ូធម្មជាតិនៅកម្ពុជា
(២) ផលប្រយោជន៍កៅស៊ូធម្មជាតិ
(៣) ស្ថានភាពកៅស៊ូធម្មជាតិនៅកម្ពុជានិងនៅទីផ្សារពិភពលោក
(៤) កត្តាជះឥទ្ធិពលដល់ថ្លៃកៅស៊ូធម្មជាតិ
(៥) ការធ្វើឲ្យថ្លៃកៅស៊ូបានប្រសើរឡើងតាមរយៈការបង្កើតនិងពង្រឹងសហគមន៍កសិកម្មកៅស៊ូគ្រួសារ និងការបង្កើតមណ្ឌលទីផ្សារកៅស៊ូ
(៦) ការតាមដានព័ត៌មានថ្លៃកៅស៊ូនៅក្នុង-ក្រៅស្រុកដែលមានប្រភពពីបណ្តាញសង្គមរបស់អគ្គនាយកដ្ឋានកៅស៊ូ៖ (១) ហ្វេសប៊ុកឈ្មោះ “អគ្គនាយកដ្ឋានកៅស៊ូ” (២) គេហទំព័រឈ្មោះ “www.gdr1. maff. gov.kh” និង (៣) APP ប្រើក្នុងទូរស័ព្ទដៃឈ្មោះ “GDR Rubber Prices Information” និងគេហទំព័រក្រៅប្រទេសដូចមានក្នុងមេរៀន។
បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនបានបញ្ចប់ កសិករបានលើកឡើងនូវសំណួរទាក់ទងនឹងថ្លៃកៅស៊ូធម្មជាតិនៅទីផ្សារក្នុងស្រុកនិងក្រៅស្រុក និងប្រយោជន៍ពីការបង្កើតសហគមន៍និងមណ្ឌលទីផ្សារកៅស៊ូតាមតំបន់។
សន្និដ្ឋាន
តាមរយៈការបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដែលបានរៀបចំនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរីបានបង្ហាញឲ្យឃើញថាកសិករកៅស៊ូ គ្រួសារ៖
សំណូមពរ
នៅចុងបញ្ចប់ តំណាងកសិករកៅស៊ូគ្រួសារបានលើកសំណូមពរដូចជា៖