នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកៅស៊ូមានកិច្ចប្រជុំពិភាក្សាស្តីអំពីវិញ្ញាបនបត្រព្រៃឈើនៅកម្ពុជា ក្រោមអធីបតីភាព លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ ជាមួយអង្គការ PEFC ដែលដឹកនាំដោយលោក Rechard Laity អ្នកគ្រប់គ្រងនៅតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ PEFC (Programme for Endorsement of Forest Certifi-cation) និងមានការចូលអញ្ជើញរួមពីលោកប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ និងមន្ត្រីនៃអគ្គនាយកដ្ឋានកៅស៊ូ។ កិច្ចប្រជុំនេះមានគោលបំណង គឺផ្តល់ព័ត៌មានជូនរាជរដ្ឋាភិបាលកម្ពុជាអំពីតម្រូវការបច្ចុប្បន្នសម្រាប់វិញ្ញាបនបត្រព្រៃឈើនៅកម្ពុជា ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងខ្សែច្រវាក់ផលិតកម្មផលិតផលព្រៃឈើ។
ជាកិច្ចចាប់ផ្តើម លោកអគ្គនាយករងបានគូសបញ្ជាក់ថា វិស័យកៅស៊ូនៅកម្ពុជាមិនទាន់មានវិញ្ញាបនបត្រស្តីពីការគ្រប់គ្រងកៅស៊ូប្រកបដោយនិរន្តរភាព និងខ្សែច្រវាក់ផលិតកម្មផលិតផលកៅស៊ូសម្រាប់ការនាំចេញទៅដល់រោងចក្រកម្មន្តសាលនៅឡើយទេ ហើយយើងក៏កំពុងធ្វើការសិក្សាលើរឿងនេះផងដែរ។ ការសំណេះសំណាលនេះបានជំរុញឱ្យមានការស្វែងយល់អំពីគ្នាទៅវិញទៅមក គឺចង់ដឹងពីគោលបំណងរបស់អង្គការនិងនីតិវិធីនៃការសហការគ្នា ដើម្បីឈានទៅរកការចេញវិញ្ញាបនបត្របញ្ជាក់ឈើព្រៃនៅកម្ពុជា។ លោកអគ្គនាយករងក៏បានធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធរបស់អគ្គនាយកឋានាកៅស៊ូតួនាទីភារកិច្ច និងស្ថិតិកៅស៊ូនៅកម្ពុជា ដើម្បីផ្តល់ជាធាតុចូលនិងជាព័ត៌មានសម្រាប់ការអភិវឌ្ឍនៅថ្ងៃខាងមុខ។
បន្ទាប់មកលោក Rechard Laity បានសម្តែងការពេញចិត្តរីករាយ ព្រមទាំងរៀបរាប់អំពីសាវតានិងគោលបំណងរបស់អង្គការ PEFC ជូនអង្គប្រជុំ៖ អង្គការ PEFC បានបង្កើតនៅឆ្នាំ១៩៩៩ ដោយក្រុមអ្នកផលិតខ្នាតតូចឬកសិករដាំឈើ អង្គការ PEFC ផ្តោតសំខាន់ទៅលើ៖ (១) ការកំណត់ស្តង់ដារអន្តរជាតិ (២) ការចូលដំណើរការនិងការគាំទ្រប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិ (៣) ការលើកកម្ពស់ការឈានចូលទៅកាន់ទីផ្សារនិងការទទួលស្គាល់ពីទីផ្សារ និង (៤) សហការគ្នាលើគម្រោងគាំទ្រម្ចាស់ព្រៃឈើនិងជាពិសេសកសិករខ្នាតតូចដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងចម្ការព្រៃឈើប្រកបដោយនិរន្តរភាព។ អង្គការនេះមានគោលបំណង៖
កិច្ចការនេះ បានសហការជាមួយដៃគូរជាតិនិងអន្តរជាតិជាច្រើនក្នុងប្រទេសកម្ពុជាមានដូចជា៖
PEFC និងបន្តជួយសម្របសម្រួលក្នុងការរៀបចំផែនការដើម្បីដាក់ពាក្យសុំចូលជាសមាជិកនៃអង្គការ PEFC ផងដែរ។ លើសនោះអង្គការ PEFC នឹងធ្វើការសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកៅស៊ូដើម្បីសម្រេចគោលដៅក្នុងការចូលរួមសំដៅឲ្យកម្ពុជាមានវិញ្ញាបនបត្រនៃការនាំចេញឈើព្រៃ។
ជាចុងក្រោយ លោកអគ្គនាយករងក៏បានបញ្ជក់ថា នេះគឺជាការងារថ្មីមួយទៀតដែលត្រូវមានកិច្ចសហប្រត្តិបត្តការដ៏ល្អប្រសើររវាងភាគីទាំងពីរ ហើយយើងសង្ឃឹមនិងជឿជាក់ថា ផ្តើមចេញពីកិច្ចប្រជុំនេះអគ្គនាយកដ្ឋានកៅស៊ូក៏ដូចជាវិស័យកៅស៊ូនៅកម្ពុជានឹងអាចមានវិញ្ញាបនបត្រឈើកៅស៊ូឆាប់ៗនាពេលខាងមុខ។ បច្ចុប្បន្នរដ្ឋបាលព្រៃឈើជាអ្នកទទួលសម្របសម្រួលនិងផ្តល់យោបល់លើកិច្ចការនេះជូនក្រសួងកសិកម្ម ដូច្នេះអគ្គនាយកដ្ឋានកៅស៊ូនិងផ្តល់កិច្ចសហការបន្តនៅពេលទទួលបានការសម្រេចពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕