ចាប់បីថ្ងៃទី៧-១១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូដែលដឹកនាំដោយ លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូបានដឹកនាំក្រុមការងារអនុវត្តសកម្មភាពទី១.៥.៤.២ “តាមដាននិងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ” បានចុះបំពេញបេសកកម្មនៅក្នុងខេត្តមណ្ឌល គិរី។ បេសកកម្មនេះ មានគោលបំណងដូចខាងក្រោម៖
១. លទ្ធផលនៃការចុះពិនិត្យការងារនៅ តាមបណ្តាក្រុមហ៊ុន
ក. ការងារដាំដុះ ថែទាំ និងចៀរជ័រ
ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ទីតាំងចម្ការរបស់ក្រុមហ៊ុននៅក្នុងស្រុកកោះញែក ស្រុកពេជ្រជ្រាដា និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចំនួន១០ក្រុមហ៊ុន និងក្រុមហ៊ុនចំនួន៣ទៀត ក្រុមការងារបានធ្វើការផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិដំណាំកៅ-ស៊ូ ជាមួយមន្រ្តីការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ក្រុមហ៊ុនទាំង១៣ មានផ្ទៃដីក្នុងកិច្ចសន្យាសរុបចំនួន៧៧ ៤០០ហិកតា និងបានធ្វើការដាំដុះកៅស៊ូលើផ្ទៃដីចំនួន១៨ ៩៨៤ ហិកតា ផ្ទៃដីចៀរជ័រមានចំនួន៦ ៦០៦ហិកតា និងផ្ទៃដីថែទាំមាន ១២ ៣៧៩ហិកតា និងផ្ទៃដីកៅស៊ូ ដែលបានដាំដុះរួចហើយងាប់ទៅវិញមាន៧ ៧២២ ហិកតា។ ក្រុមហ៊ុនគ្រោងនឹងបើកមុខចៀរនៅឆ្នាំ២០២២ លើផ្ទៃដីចំនួន១ ៥១០ហិកតា។
ខ. ការយកផល
គ. ការប្រើប្រាស់កម្លាំងពលកម្ម
ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន២ ២៦៦នាក់ ក្នុងនោះកម្លាំងពលកម្មខ្មែរមានលិកខ្មែរមានចំនួន១៤៧នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ចំនួន១ ៤៨៣នាក់ និងកម្មករអណ្តែតចំនួន៥៦០នាក់់ និងតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន៦៥១នាក់។
ឃ.ការចុះបញ្ជីវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការកែសម្រួល
ក្រុមហ៊ុនទាំង១៣នេះ មាន៨ក្រុមហ៊ុនបានធ្វើការចុះបញ្ជីដីជាដីឯកជនរបស់រដ្ឋរួចរាល់ ស្មើនឹងផ្ទៃដីចំនួន៥៤ ២៤៣ហិកតា ៤ក្រុមហ៊ុនកំពុងអនុវត្តនីតិវិធី និង១ក្រុមហ៊ុនមិនទាន់បានអនុវត្តមាន។ ជាមួយគ្នានោះ មាន២ក្រុមហ៊ុនបានធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញរួចរាល់មាន ៧ក្រុមហ៊ុនកំពុងអនុវត្តនីតិវិធី និង ៤ក្រុមហ៊ុនមិនទាន់អនុវត្ត។ ក្រុមហ៊ុនបានធ្វើការកែសម្រួលកិច្ចសន្យាថ្មីមកត្រឹម៥០ឆ្នាំរួចរាល់មានចំនួន៧ ២ក្រុមហ៊ុនកំពុងអនុវត្តនីតិវិធីមាន និង៤ក្រុមហ៊ុនមិនទាន់អនុវត្តនីតិវិធី។
២. បញ្ហាប្រឈមរបស់ក្រុមហ៊ុន
- កង្វះកម្លាំងពលកម្មមានស្រាប់តាំងពីមុន ពេលបញ្ហាជម្ងឺ Covid-19 មកដល់ពេលនេះមានបញ្ហាជម្ងឺ Covid-19 ឱ្យកាន់តែពិបាកក្នុងការជ្រើសរើសកម្មករ ជាហេតុធ្វើឲ្យ ក្រុមហ៊ុនត្រូវលើកពេលក្នុងការបើកមុខចៀរថ្មីនិងផ្ទៃដីកៅស៊ូចៀរជ័រចាស់មួយចំនួនត្រូវបានផ្អាក់
- ប្រជាជនចូលទន្រ្ទានដីរបស់ក្រុមហ៊ុនយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែលមានលក្ខណៈជាស្បែកខ្លា។
៣. អនុសាសន៍របស់ក្រុមការងារ
- ក្រុមហ៊ុនត្រូវអនុវត្តវិធានការ៣កុំ - ៣ការពារ និងវិធានការនានាដែលចេញដោយអាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19
- អគ្គនាយកដ្ឋានកៅស៊ូនឹងជួយផ្សព្វផ្សាយអំពីតម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនត្រូវសហការឱ្យបានជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធជាពិសេសមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីជួយអន្តរាគមន៍លើតម្រូវការកម្លាំងពលកម្ម
- ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា៖ ផ្ទះស្នាក់នៅ ទឹកប្រើប្រាស់ អគ្គីសនី មណ្ឌលសុខភាព សាលារៀន វត្តអារាម និងការឧបត្ថមផ្សេងៗ ដែលជាភាពទាក់ទាញទៅដល់ប្រជាជនដែលរស់នៅក្បែរ ក្រុមហ៊ុន និងប្រជាជនមកពីទីកន្លែងឆ្ងាយៗ
- ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតសិ្នទ្ធ ដើម្បីទប់ស្កាត់បានទាន់ពេលវេលានូវការចូលទន្រ្ទានថ្មី និងត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់អំពីចំណុចដែលចូលទន្រ្ទានចាស់ទៅស្ថាប័នពាក់ព័ន្ធក្នុងការជួយដោះស្រាយ
-ក្រុមហ៊ុនត្រូវធ្វើរបាយការណ៍អំពីសកម្មភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមប្រចាំត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ និងរៀបចំព្រឹត្តិប័ត្រព័ត៌មាន(ដោយភ្ជាប់ផែនទីដាំដុះនិងឯកសារពាក់ព័ន្ធ) ឱ្យបានទៀងទាត់និងទាន់ពេលវេលា។
- នាយកដ្ឋានកៅស៊ូការចុះអនុវត្តសកម្ម “តាមដាននិងវាយតម្លៃកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ” នៅខេត្តមណ្ឌលគិរីទទួលបានលទ្ធផលល្អជាផ្លែផ្កា ដោយក្រុមហ៊ុនបានផ្ដល់ការសហការ និងទទួលយកការណែនាំរបស់ក្រុមការងារ ដើម្បីឱ្យដំណើការវិនិយោគលើដំណាំកៅស៊ូទទួលលទ្ធផលកាន់តែល្អប្រសើរ។
៥. ទិសដៅការងារ
- បន្តធ្វើបច្ចុប្បន្នភាពសិ្ថតិកៅស៊ូដែលទទួល បានពីគ្រប់ក្រុមហ៊ុនវិនិយោគកៅស៊ូលើសម្បទានដីសេដ្ឋកិច្ច
- រៀបចំកែសម្រួលតារាងចាំបាច់ពាក់ព័ន្ធនានា ដើម្បីផ្ដល់ដល់ក្រុមហ៊ុនបំពេញ
- ពង្រឹងការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម ដើម្បីផ្ញើ-ទទួលឯកសារ និងឆ្លើយតបបានទាន់ពេញវេលា
- រៀបចំរបាយការណ៍សរុបនិងលើទិសដៅបន្ដ
- បន្តចុះបំពេញបេសកកម្មការងារនៅតាម ខេត្តគោលដៅទៅតាមផែនការសកម្មភាពប្រចាំឆ្នាំ៕