កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ហ៊ឹម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ ជាប្រធានក្រុមការងារនិរន្តរភាពកៅស៊ូធម្មជាតិ (Sustainable Natural Rubber :SNR) និងសមាជិកក្រុមការងារបានចូលរួមប្រជុំពិនិត្យនិងពិភាក្សាលើការធ្វើរបាយការណ៍ការចាប់ផ្តើមដំបូងនៃការរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា (Inception report presentation-SNR) តាមប្រព័ន្ធអនឡាញ(Zoom) ដែលរៀបចំឡើងដោយ អង្គការ WWF និងទីប្រឹក្សាឯករាជ្យ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ មន្រ្តីនៃអគ្គនាយកដ្ឋានកៅស៊ូ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បុគ្គលិកនៃអង្គការ WWF អង្គការ OXFAM និងអង្គការ NGO Forum ព្រមទាំងលោក Joern Struwe និង លោក Jerus D’Silva ទីប្រឹក្សាឯករាជ្យជាអ្នកធ្វើបទបង្ហាញ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើរបាយការណ៍ (Desk review report) ដែលបង្ហាញអំពីលទ្ធផលដំបូងនៃការប្រមូលព័ត៌មាន ព្រមទាំងបំពេញព័ត៌មានដែលខ្វះចន្លោះ និងរៀបចំផែនការសកម្មភាពការងារសម្រាប់ការប្រមូលទិន្នន័យបឋមដែលបានអនុម័តក្នុងកិច្ចព្រមព្រៀងនិង Terms of Referrence (TOR)។ ក្រោយពីការណែនាំខ្លួនរួច មក លោក Joern Struwe និងលោក Jerus D’Silva បានធ្វើបទបង្ហាញអំពីធ្វើរបាយការណ៍ការចាប់ផ្តើមដំបូងនៃការរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា (Inception report presentation-SNR) (ដូចមានជូនភ្ជាប់)។ ជាមួយគ្នានោះដែរ អង្គប្រជុំ បានលើកជាសំនួរនិងមតិយោបល់ជាច្រើនក្នុងការកែលម្អរបាយការណ៍នេះ មានដូចជា៖
ចុងបញ្ចប់ អង្គប្រជុំបានឯកភាពនិងសម្រេចថា ចំពោះការងារបន្ទាប់ទៀតទីប្រឹក្សាឯករាជ្យនឹងជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដើម្បីកែសម្រួលចំណុចខ្វះខាតលើបញ្ជីសំនួរ និងវិធីសាស្រ្តនៃការសិក្សាបន្ថែមទៀត៕