×
និន្នាការកៅស៊ូប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

១.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារហ៊ុន (Futures Market)

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនសៀងហៃ​ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការការធា្លក់ចុះនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែឧសភា គិតជាមធ្យមស្មើនឹង១២ ៦៣៥ យ័ន/តោន និងបានធ្លាក់ចុះ៣,៥% ធៀបនឹងខែមករា ឆ្នាំ២០២៣ ថ្លៃកៅស៊ូគិតជាមធ្យមស្មើនឹង១៣ ០៨៩យ័ន/តោន។ ទោះបីជារបាយ- ការណ៍បង្ហាញថាប្រទេសចិនមានតម្រូវការខ្លាំងក្នុងអំឡុងខែកុម្ភៈនេះក៏ដោយ ប៉ុន្តែរំញោចទីផ្សារបានធ្វើឲ្យថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាធ្លាក់ចុះដោយសារតែក្តីបារម្ភពីកំណើនអត្រាការប្រាក់ សម្ពាធអតិផរណា និងការប្រែប្រួលតម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែឧសភា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣

 

ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ សន្និធិប្រចាំសប្តាហ៍គិតជាមធ្យមនៅទីផ្សារហ៊ុនសៀងហៃបានកើនឡើងដល់១៩៦ ៤៧៨តោន ធៀបនឹងខែមករា ឆ្នាំ២០២៣ មានត្រឹមតែ១៨៩ ៦០១តោនប៉ុណ្ណោះ។ ទោះបីជាសន្និធិបានកើនឡើងនៅអំឡុងសប្តាហ៍ទី១ក៏ដោយ ប៉ុន្តែបានធ្លាក់ចុះបន្តិចនៅសប្តាហ៍ទី៤វិញផងដែរ។

ក្រាហ្វិកទី២៖ សនិ្នធិប្រចាំសប្តាហ៍គិតជាមធ្យមនៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣

 

ក្រាហ្វិកទី៣៖ ការប្រៀបធៀបសនិ្នធិប្រចាំសប្តាហ៍គិតជាមធ្យមនៅទីផ្សារហ៊ុនសៀងហៃចន្លោះខែមករា-កុម្ភៈ ឆ្នាំ២០២៣

 

ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូដុំ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែឧសភា បានធ្លាក់ចុះមកត្រឹម ១,៤១$/គ.ក្រ បើធៀបនឹងខែមុន ថ្លៃកៅស៊ូដុំ TSR-20 ក្នុងរង្វង់១,៤២$/គ.ក្រ។ យោងតាមរបាយការណ៍ទីផ្សារកៅស៊ូសឹង្ហបុរីបានឲ្យដឹងថា កំណើនសនិ្នធិគឺជាកត្តាចំបងដែលជះឥទ្ធិពលដល់ថ្លៃកៅស៊ូនៅក្នុងទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែកុម្ភៈនេះ ទោះបីជាភាពប្រសើរឡើងវិញនៃតម្រូវការរបស់ប្រទេសចិនក៏ដោយ។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែឧសភា

 

យោងតាមរបាយការណ៍ទីផ្សារហ៊ុនជប៉ុនក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ រំញោចទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាបានបង្ហាញពីនិន្នាការមិនច្បាស់លាស់ ដែលត្រូវរងឥទ្ធិពលពីកំណើនអត្រាការប្រាក់ អតិផរណាសកលលោក និងការធ្លាក់ចុះនៃអត្រារកំណើនសេដ្ឋកិច្ច។ កត្តាទាំងនេះក៏បានជះឥទ្ធិពលដល់និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាធ្លាក់ចុះដូចគ្នា នឹងថ្លៃកៅស៊ូនៅ ទីផ្សារហ៊ុនសៀងហៃនិងសឹង្ហបុរីផងដែរ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែកក្កដា ក្នុងរង្វង់២២៣,៩យ៉េន/គ.ក្រ បើធៀបនឹងខែមុន ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែមិថុនា ក្នុងរង្វង់២២៧យ៉េន/គ.ក្រ។

 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែកក្កដា

២.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ (Physical Market)

និន្នាការថ្លៃកៅស៊ូដុំ SMR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារគួឡាឡាំពួរគិតជាមធ្យមក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតនៅថេរក្នុងរង្វង់១,៤$/គ.ក្រ បើធៀបនឹងខែមុន។ ដោយឡែកនិន្នាការថ្លៃកៅស៊ូដុំ STR-20 គិតជាមធ្យមបានធ្លាក់ចុះតិចតួច ០,០២% ដែលស្ថិតក្នុងរង្វង់១,៤៧$/គ.ក្រ។

ខែ

ថ្លៃកៅស៊ូដុំគិតជាមធ្យម ($/គ.ក្រ)

មករា ២០២៣

កុម្ភៈ ២០២៣

SMR-20

១,៤

១,៤

STR-20

១,៤៧

១,៤៥

 

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូ SMR-20 និង STR-20 ទិញលក់ភ្លាមៗក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣

និន្នាការថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមនិងទីផ្សារបាងកកក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺមានសញ្ញាស្មុគស្មាញខ្លាំង បើធៀបនឹងនិន្នាការថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗ។ នៅទីផ្សារបាងកកថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗមាននិន្នាការដូចថ្លៃកៅស៊ូដុំ STR-20 ទិញលក់ភ្លាមៗដែលបានធ្លាក់ចុះ ១,១% ក្នុងរង្វង់ថ្លៃ១,៧៣$/គ.ក្រ បើធៀបនឹងខែមុន ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗក្នុងរង្វង់១,៧៥$/គ.ក្រ។

ផ្ទុយទៅវិញថ្លៃកៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមបានកើនឡើង ១,១% ក្នុងរង្វង់ ១,៧៣$/គ.ក្រ បើធៀបនឹងខែមុន ថ្លៃកៅស៊ូសន្លឹក RSS-4 ត្រឹមតែ ១,៧១$/គ.ក្រ ប៉ុណ្ណោះ។

ខែ

ថ្លៃកៅស៊ូសន្លឹកគិតជាមធ្យម ($/គ.ក្រ)

មករា ២០២៣

កុម្ភៈ ២០២៣

RSS-3 (បាងកក)

១,៧៥

១,៧៣

RSS-4 (កូតូយ៉ាម)

១,៧១

១,៧៣

 

ក្រាហ្វិកទី៧៖ ថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីផ្សារបាងកកនិងកៅស៊ូសន្លឹក RSS-4 នទៅផ្សារកូតូយ៉ាមក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣

 

និន្នាការថ្លៃទឹកជ័រខាប់ (Latex 60%) បានបង្ហាញភាពប្រសើរឡើងក្នុងរង្វង់ ៥,៩% ដែលមានតម្លៃស្មើនឹង ១,២៦$/គ.ក្រ បើធៀបនឹងខែមុននិងផ្ទុយពីទីផ្សារកៅស៊ូទិញលក់ភ្លាមៗដទៃទៀត។

ខែ

ថ្លៃទឹកជ័រខាប់គិតជាមធ្យម ($/គ.ក្រ)

មករា ២០២៣

កុម្ភៈ ២០២៣

ទឹកជ័រខាប់

១,១៩

១,២៦

 

ក្រាហ្វិកទី៨៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣

ព័ត៌មានចុងក្រោយ