ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូនៃអគ្គនាយកដ្ឋានកៅស៊ូបានបើកវគ្គពង្រឹងសហគមន៍ដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូងអង្គរជុំ នៅខេត្តសៀបរាម ក្រោមអធិបតីភាពលោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ លោក ឈាំង ពៅ ប្រធានសហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូង ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកប្រធានការិយាល័យកៅស៊ូរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ថ្នាក់ដឹកនាំសហគមន៍ (ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យ) និងសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារគោក ដូងអង្គរជុំសរុបចំនួន៣០នាក់។
គោលបំណងនៃការពង្រឹងសហគមន៍ដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារនេះ ដើម្បីផ្តល់ការយល់ដឹងពីរបៀបនៃរៀបបិទបញ្ជីគណនេយ្យ ការរៀបចំផែនការ ការរៀបចំតារាងតុល្យការ ការគ្រប់គ្រងថវិកាក្នុងសហគមន៍ ការដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យថ្នាក់ដឹកនាំសហគមន៍និងសមាជិកមានមូលដ្ឋានគ្រឹះក្នុងការដឹកនាំសហគមន៍របស់ខ្លួនតាមបែបប្រជាធិបតេយ្យ និងការប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ក្នុងវគ្គពង្រឹងនេះក្រុមការងារបានធ្វើបទបង្ហាញលើប្រធានបទសំខាន់មួយចំនួនពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងសហគមន៍កសិកម្ម រួមមាន៖
១. អ្វីជាបញ្ជីគណនេយ្យសហគមន៍កសិកម្ម?
២.តើការចុះបញ្ជីគណនេយ្យផ្តល់សារៈប្រយោជន៍អ្វីខ្លះដល់សហគមន៍កសិកម្ម?
៣. វិធីសាស្ត្រកត់ត្រាគណនីយ
៤. ក្បួនវិភាគប្រតិបត្តិការ
៥. ការចុះទិនានុប្បវត្តិ
៦. ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ
៧. ការរៀបចំតារាងតុល្យភាព
៨. ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ
បន្ទាប់ពីការធ្វើបទបង្ហាញនីមួយៗរួចមក វាគ្មិនបានបកស្រាយរាល់សំណួររបស់អ្នកចូលរួមនិងធ្វើការពិភាក្សាពីដំណើរការ នៃការប្រកបមុខរបររបស់សហគមន៍ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបធ្វើយ៉ាងណាឱ្យសហគមន៍ប្រកបមុខរបរដោយភាពរលូននិងគ្រប់គ្រងសហគមន៍របស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
លទ្ធផលការងាររកស៊ីរបស់សហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូងអង្គរជុំ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ មានដូចខាងក្រោម៖
ក. ស្ថានភាពរបស់សហគមន៍៖
ខ.ទិសដៅបន្ទាប់របស់សហគមន៍
១.មុខរបរសរបស់ហគមន៍
- ផលិតកម្មកសិកម្ម (ផលិតកូនកៅស៊ូ)
- ការចិញ្ចឹមឃ្មុំក្នុងសហគមន៍
- កសិពាណិជ្ជកម្ម៖ ទិញ លក់ទឹកជ័រ ជ័រកក
- សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម៖ឥណទានសាច់ប្រាក់ជូនសមាជិកសហគមន៍ក្នុងអត្រាការប្រាក់ចំនួន១%/ឆ្នាំ។
២- កិច្ចប្រជុំសមាជិកក្រុមប្រឹក្សាភិបាល ១ខែម្តង នៅរៀងរាល់ថ្ងៃទី១ ខែបន្ទាប់
៣-ប្រជុំជាមួយគណៈកម្មាធិការត្រួតពិនិត្យ ២ខែម្តងនៅរៀងរាល់ថ្ងៃទី១ ខែបន្ទាប់។
គ. សំណូមពររបស់សហគមន៍៖
សន្និដ្ឋាននិងសំណូមពរ
តាមរយៈវគ្គពង្រឹងសហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូងអង្គរជុំ ខេត្តសៀមរាបបង្ហាញឱ្យឃើញថា ការប្រព្រឹត្តទៅរបស់សហគមន៍ដំណើរការទៅបានល្អប្រសើរ ដោយសារថ្នាក់ដឹកនាំរបស់សហគមន៍មានឆន្ទៈក្នុងការដឹកនាំនិងសហគមន៍បានប្រមូលផ្តុំផលិតផលរបស់ខ្លួន សម្រាប់ធ្វើអាជីរកម្មជាលក្ខណៈរបស់សហគមន៍ ដោយមានការប្រកួតប្រជែងជាមួយឈ្មួញកណ្ដាល។ សហគមន៍បានធ្វើការសំណូមពរឱ្យមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ និងមន្ត្រីជំនាញមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបន្តការចុះមកពង្រឹងនិងផ្តល់ជាអនុសាសន៍ដើម្បីឱ្យសហគមន៍មួយនេះដំណើរការបាន ដោយខាងសមាជិកសហគមន៍បានសន្យាថានឹងធ្វើការខំប្រឹងអស់ពីលទ្ធភាពចុងក្រោយធ្វើឱ្យសហគមន៍មួយនេះបានដំណើរការទៅមុខបន្តទៀត និងបានសំណូមពរឱ្យមានរៀបចំវគ្គផ្សេងៗទៀត ដើម្បីឱ្យសហគមន៍កាន់តែរឹងមាំនិងមានដំណើរការល្អ៕