×
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន ដែលមានគម្រោងវិនិយោគលើបន្លែសម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន

ឯកឧត្តមបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួង ដើម្បីជួយឱ្យដំណើរការនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ។ ក្នុងការធ្វើការជាមួយកសិករ ឯកឧត្តមបានណែនាំដល់ក្រុមហ៊ុនឱ្យកសាងទំនុកចិត្ត តាមរយៈការផ្ដល់បច្ចេកទេស ធានានូវការវិនិយោគ ជាពិសេសទីផ្សារសម្រាប់កសិករនៅពេលប្រមូលផល៕

ព័ត៌មានចុងក្រោយ