និន្នាការថ្លៃកៅស៊ូក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២
១.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារហ៊ុន
ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការស្រដៀងគ្នាដូចនឹងនិន្នាការថ្លៃនៅក្នុងបណ្តាទីផ្សារសំខាន់ៗដែរក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ។
យោងតាមកម្មវិធីចាក់ស្រោចនូវការចាក់វ៉ាក់ស៊ាំងនៅតាមបណ្តាទីក្រុងសំខាន់ៗរបស់ប្រទេសចិន និងការរឹតបន្តឹងគោលនយោបាយកូវីដសូន្យដែលរដ្ឋាភិបាលចិនខិតខំប្រយុទ្ធប្រឆាំងក៏ទទួលបានលទ្ធផល និងប្រកាសបើកព្រំដែនឡើងវិញនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ សេចក្តីថ្លែងការណ៍នេះក៏ធ្វើឲ្យសេដ្ឋកិច្ចសកលលោកប្រសើរឡើងវិញ ខណៈពេលដែលភាពរអាក់រអួលនៃខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់និងសកម្ម- ភាពរោងចក្រកម្មន្តសាលចាប់ផ្តើមប្រសើរឡើងវិញនិងជំរុញឲ្យសេដ្ឋកិច្ចសកលលោកស្តារឡើងវិញ ពិសេសវិស័យទេសចរណ៍។ ជាលទ្ធផលពាណិជ្ជកម្មទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនបានកើនឡើង។ យ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនៅក្នុងបណ្តាទីផ្សារហ៊ុនសំខាន់ៗមានចំនួនតិចជាងសប្តាហ៍មុន ដោយសារតែសកម្មភាពពាណិជ្ជកម្មមានល្បឿនយឺតនៅមុនពេលរដូវបុណ្យនៅចុងឆ្នាំ។
ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនបានប្រសើរឡើង ដោយសារតែមានតម្រូវការភ្លាមៗមុនពេលចូលឆ្នាំប្រពៃណីចិន។ ថ្លៃកៅស៊ូត្រូវបានជំរុញដោយទីផ្សារភាគហ៊ុនក្នុងប្រទេសចិនបានកើនឡើងក្នុងរយៈពេល៣សប្តាហ៍ជាប់ៗគ្នា តាមរយៈការលុបចោលការទប់ស្កាត់ជំងឺ កូវីដ-១៩ និងការរំពឹងទុកចុក្ខ វិស័យសេដ្ឋកិច្ចវិជ្ជមាន។
ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែឧសភា ឆ្នាំ២០២៣ គិតជាមធ្យម១២ ៨៧៣យ័ន/តោន បើធៀបនឹងខែថ្លៃទិញលក់តាមកិច្ចសន្យានៅទីផ្សារសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។ កំណើនថ្លៃនេះដោយសាឥទ្ធិពលនៃទស្សនវិស័យតម្រូវការនិងការដកចេញនូវគោលនយោបាយកូវីដសូន្យរបស់ចិន។
ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែឧសភា ឆ្នាំ២០២៣
ស្រដៀងគ្នានឹងទីផ្សារហ៊ុនសៀងហៃដែរ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ក៏បានបង្ហាញពីនិន្នាការកើនឡើងដែរ បើធៀបនឹងខែមុននិងផ្អែកលើរយៈពេលនៃកិច្ចសន្យា។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ គិតជាមធ្យម ១,៣៥$/គ.ក្រ។
ខណៈពេលដែលថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសឹង្ហបុរីបានកើនឡើង ចំនួនទិញលក់តាមកិច្ចសន្យាបានធ្លាក់ចុះ១៩,៥% ពី១៧៧ ៧៤៩ កិច្ចសន្យា (៨៨៨ ៧៤៥តោន) មកត្រឹម ២២០ ៨៨០កិច្ចសន្យា (១,១០៤ លានតោន)។
ក្រាហ្វិកទី២៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុន សឹង្ហបុរីសម្រាប់ខែមីនា ឆ្នាំ២០២៣
និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ បានកើនឡើងនៅសប្តាហ៍ទី១ ដោយសារតែតម្រូវការមុនចូលឆ្នាំប្រពៃណីចិននិងរដូវភ្លៀងនៅក្នុងប្រទេសផលិតកៅស៊ូមួយចំនួន។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា មាននិន្នាការដូចគ្នានិន្នាការទីផ្សារហ៊ុនដទៃទៀតដែរក្នុងសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែថ្លៃកៅស៊ូនៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែឧសភា ឆ្នាំ២០២៣ បានកើនឡើងជាងថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសៀងហៃនិងសឹង្ហបុរីក្នុងរយៈពេលដូចគ្នា បើយោងតាមរបាយការណ៍ថ្លៃកៅស៊ូ ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនប្រចាំសប្តាហ៍ក្នុងប្រទេសជប៉ុន ដោយសារឥទ្ធិពលនៃការផ្លាស់ប្តូរគោលនយោបាយសក្តានុពលរបស់ធនាគារជប៉ុន ដែលធ្វើឲ្យជប៉ុនចាកឆ្ងាយចេញពីអត្រាការប្រាក់អវិជ្ជមានក្នុងឆ្នាំ២០២៣ និងក្តីបារម្ភពីឱនភាពសេដ្ឋកិច្ចដែលធ្វើឲ្យទីផ្សារ ហ៊ុនជប៉ុនធ្លាក់ចុះតិចតួច។
ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែឧសភា ឆ្នាំ២០២៣ បានកើនឡើងដល់២២៤យ៉េន/គ.ក្រ ធៀបនឹងខែមុនថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមេសា ឆ្នាំ២០២៣ មានតម្លៃត្រឹមតែ២១៦យ៉េន/គ.ក្រ។
ក្រាហ្វិកទី៣៖ និន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា សម្រាប់ឧសភា ឆ្នាំ២០២៣
២.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ
ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ។
ចំពោះថ្លៃកៅស៊ូដុំ SMR-20 នៅទីផ្សារគួឡាឡាំពួរបានកើនឡើងដល់១,៣៥$/គ.ក្រ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២២មានតម្លៃត្រឹមតែ ១,២៧$/គ.ក្រ។ ស្របពេលដែលថ្លៃកៅស៊ូដុំ STR-20 នៅទីផ្សារបាងកកបានកើនដល់១,៤១$/គ.ក្រ ធៀបនឹងខែមុនមានតម្លៃត្រឹមតែ ១,៣២$/គ.ក្រ។
តារាងខាងក្រោមនឹងបង្ហាញនិន្នាការថ្លៃកៅស៊ូដុំនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗដោយសង្ខេប៖
ខែ |
ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
|
វិច្ឆិកា ឆ្នាំ២០២២ |
ធ្នូ ឆ្នាំ២០២២ |
|
SMR-20 |
១,២៧ |
១,៣៥ |
SRT-20 |
១,៣២ |
១,៤១ |
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរ ($/១០០គ.ក្រ)
ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅតាមបណ្តាទីផ្សារសំខាន់បានបង្ហាញពីនិន្នាការដូចថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗផងដែរ។
ថ្លៃកៅស៊ូ RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកបានកើនឡើងដល់១,៦៣$/គ.ក្រ បើធៀបនឹងខែមុនកើនឡើង ០,០៧$/គ.ក្រ។ ផ្ទុយទៅវិញចំពោះថ្លៃកៅស៊ូ RSS-4 ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមបានធ្លាក់ចុះមកត្រឹម១,៧$/គ.ក្រ ធៀបនឹងខែមុន ដោយសារតម្រូវការទិញរបស់រោងចក្រកែច្នៃសំបកកង់យានយន្តធ្លាក់ចុះនិងការនាំចូលកៅស៊ូរបស់ប្រទេសឥណ្ឌា។
តារាងនិងក្រាហ្វិកខាងក្រោមនឹងបរិយាយដោយសង្ខេបអំពីស្ថានភាពថ្លៃកៅស៊ូសន្លឹកក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២
ខែ |
ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
|
វិច្ឆិកា ឆ្នាំ២០២២ |
ធ្នូ ឆ្នាំ២០២២ |
|
RSS-3 (បាងកក) |
១,៥៦ |
១,៦៣ |
RSS-4 (កូតូយ៉ាម) |
១,៨២ |
១,៧០ |
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតាយ៉ាម ($/១០០គ.ក្រ)
ថ្លៃទឹកជ័រខាប់ (Latex 60%) ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងខែធ្នូ ឆ្នាំ២០២២នេះ គិតជាមធ្យម ១,០៨$/គ.ក្រ បានកើនឡើងតិចតួច បើធៀបនឹងខែមុនមានតម្លៃត្រឹមតែ ១,០៤$/គ.ក្រ ប៉ុណ្ណោះ។
តារាងនិងក្រាហ្វិកខាងក្រោមនឹងបរិយាយដោយសង្ខេបអំពីស្ថានភាពថ្លៃទឹកជ័រខាប់ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២
ខែ |
ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
||
វិច្ឆិកា ឆ្នាំ២០២២ |
ធ្នូ ឆ្នាំ២០២២ |
|
|
ទឹកជ័រខាប់ |
១,០៤ |
១,០៨ |
ក្រាហ្វិកទី៦៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ ($/១០០គ.ក្រ)
ទស្សនវិស័យទីផ្សារកៅស៊ូរយៈពេលខ្លីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២
កត្តាវិជ្ជមានដែលជំរុញឲ្យឧស្សាហកម្មកៅស៊ូងើបឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩ រួមមាន៖
១. សេដ្ឋកិច្ចសកលោកបានងើបឡើងវិញ ដោយសារតែការបើកប្រទេសឡើងវិញរបស់ប្រទេសចិន។ កត្តានេះមិនត្រឹមតែកាត់បន្ថយភាពរអាក់ រអួលរបស់សេដ្ឋកិច្ចសកលលោកទេ ប៉ុន្តែក៏ជំរុញដល់សេដ្ឋកិច្ចនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិស័យទេសចរណ៍
២. រដូវកាលតម្រូវការរបស់អ្នកទិញធំៗដែលនឹងសម្រុកទិញកៅស៊ូនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ មុនពេលបុណ្យចូលឆ្នាំប្រពៃណីចិនមកដល់។
យ៉ាងណាក៏ដោយ ក៏មានកត្តារួមផ្សំមួយចំនួនទៀតបានជះឥទ្ធិពលលើការងើបឡើងវិញរបស់ឧស្សាហកម្មកៅស៊ូក្នុងរយៈពេលខ្លី រួមមាន៖