×
និន្នាការកៅស៊ូក្នុងខែវិច្ឆិកា ឆ្នាំ២០២២

និន្នាការថ្លៃកៅស៊ូក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២

១.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារហ៊ុន

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការខុសៗគ្នានៅតាមបណ្តាទីផ្សារសំខាន់ៗទាំងនេះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។

ការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិនដែលបង្ករដោយជំងឺកូវីដ-១៩ នៅតាមទីក្រុងមួយចំនួន។ របាយការណ៍នៃការលក់យានយន្តក្នុងអំឡុងខែតុលា ឆ្នាំ​២០២២ បានធ្លាក់ចុះ ៤% មកនៅត្រឹមចំនួន២,៥លានគ្រឿង បើធៀបនឹងខែមុន។ PMI នៃឧស្សាហកម្មកម្មន្តសាលប្រទេសចិនដែល​បាននិទស្សន៍កាលពី​ខែមុន​មានចំនួន ៤៨% ប៉ុន្តែឥលូវបានធ្លាក់ចុះ១,២% ដែលស្ថិតនៅក្រោមអតិបរមា និងកម្រិតធនវឌ្ឍនភាព​នៃ​ផលិតកម្មនិងវឌ្ឍនភាពនៃឧស្សាហកម្មកម្មន្តសាលក៏បានធ្លាក់ចុះផងដែរ។

ទោះបីជា កត្តាខាងលើបានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចមិនល្អក៏ដោយ ប៉ុន្តែថ្លៃកៅស៊ូទិញលក់តាមកិច្ច​សន្យានៅទីផ្សារហ៊ុនសៀងហៃបានងើបឡើងក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ធៀបនឹងខែមុន។ កំណើននៃថ្លៃកៅស៊ូបានគាំទ្រពីជំនួបពិភាក្សារវាងសហរដ្ឋអាមេរិកនិងចិននៅក្នុងកិច្ចប្រជុំកំពូល G20 និងឈានដល់ការប្រមូលផ្តុំគ្នានៅក្នុងទីផ្សារចិន។ លើសពីនេះទៀត តម្រូវការតាមរដូវសម្រាប់ពាណិជ្ជករចិន តែងតែទិញកៅស៊ូទិញលក់តាមកិច្ចសន្យាសម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងបរិមាណច្រើនមុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិចិន នេះជាហេតុធ្វើឲ្យថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យម១២ ៥៦៥យ័ន/តោន បានកើនឡើង ធៀបនឹងខែមុនថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាគិតជាមធ្យមត្រឹមតែ​ ១២ ៥៤៣យ័ន/តោន។

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣

ស្រដៀងគ្នានឹងទីផ្សារហ៊ុនសៀងហៃដែរ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានបង្ហាញពីនិន្នាការកើនឡើងដែរ។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីគិតជាមធ្យម១,២៧ដុល្លាសឹង្ហបុរី/គ.ក្រ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។ កិច្ចសន្យាពាណិជ្ជកម្មកៅស៊ូនៅទីផ្សារហ៊ុនសឹង្ហបុរីមានចំនួន ២២០ ៨៨០ (ប្រហែលបរិមាណ១,១០៤តោន) បានកើនដល់៥៧% ខណៈពេលដែលកិច្ចសន្យាពាណិជ្ជកម្មកៅស៊ូប្រចាំថ្ងៃមានចំនួន ១០ ០៤០/ថ្ងៃ (ប្រហែលបរិមាណ៥០ ២០០តោន) និងជាមូលដ្ឋានបានកើនឡើង ៤៤,៣% ពីមួយខែទៅមួយខែ។ 

ក្រាហ្វិកទី២៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣

ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងថ្ងៃទី១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញពីនិន្នាការផ្ទុយពីថ្លៃកៅស៊ូ ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃនិងសឹង្ហបុរី។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារអូសាកាសម្រាប់ខែមេសា ឆ្នាំ២០២៣ បានធ្លាក់ចុះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាគឺបានធា្លក់ចុះចាប់ពីដើមខែវិច្ឆិកាដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងប្រទេសចិនដោយគ្មានការរំពឹងទុក បានធ្វើឲ្យបណ្តាទីផ្សារហ៊ុនសំខាន់ៗមាននិន្នាការដើរបញ្រ្ចាសនិងធ្វើឲ្យមានរំញោចថ្លៃកៅស៊ូ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនជប៉ុនប្រចាំសប្តាហ៍។

ក្តីបារម្ភមួយចំនួនទៀតរួមមាន៖ ខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក តម្រូវការសំបកកង់យានយន្តធ្លាក់ចុះ​ ​សេដ្ឋកិច្ចចិនស្ថិតក្រោមភាពខ្លាំង នៃប្រាក់ដុល្លារសហរដ្ឋអាម៉េរិកអនុ​ឡោមតាមការតម្លើងការប្រាក់ពីធនាគារកណ្តាលអាម៉េរិក។ ធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់ ០,៧៥%  ក្នុងចន្លោះពី៣,៧៥% ទៅ ៤% ខណៈពេលដែលនិកម្មភាពបានកើនឡើង ០,២% កើនដល់ ៣,៧% ក្នុងអំឡុងខែតុលា ឆ្នាំ២០២២ និងការងារក្រៅពីរបរកសិកម្មក៏បានកើនលើសលុបហួសប្រមាណក្នុងទីផ្សារមានចំនួន២៦១ ០០០កន្លែង។

ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមេសា ឆ្នាំ២០២៣ បានធ្លាក់ចុះមកត្រឹម២១៦យ៉េន/គ.ក្រ បើធៀបនឹងខែមុន ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមីនា ឆ្នាំ២០២៣ មានតម្លៃ ២២៥យ៉េន/គ.ក្រ។

ក្រាហ្វិកទី៣៖ និន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុន អូសាកាសម្រាប់មេសា ឆ្នាំ២០២៣

 

២.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ

ក្រាហ្វិកខាងក្រោមបង្ហាញពីនិន្នាការថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរក្នុងអំឡុងថ្ងៃទី១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ចំពោះថ្លៃកៅស៊ូដុំ SMR-20 នៅទីផ្សារគួឡាឡាំពួរបានធ្លាក់ចុះ ០,០៥$/គ.ក្រ មកត្រឹម ១,២៦$/គ.ក្រ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ បើធៀបនឹងខែតុលា មានតម្លៃ១,៣១$/គ.ក្រ។ ស្របពេលដែលថ្លៃកៅស៊ូដុំ STR-20 នៅទីផ្សារបាងកកបានធ្លាក់ចុះតិចតួចមកត្រឹម១,៣២ $/គ.ក្រ បើធៀបនឹងខែមុន។

តារាងខាងក្រោមនឹងបង្ហាញនិន្នាការថ្លៃកៅស៊ូដុំនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗដោយសង្ខេប៖

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

តុលា ឆ្នាំ២០២២

វិច្ឆិកា ឆ្នាំ២០២២

SMR-20

១,៣១

១,២៦

SRT-20

១,៣៥

១,៣២

 

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរ ($/១០០គ.ក្រ)

ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូសន្លឹកលេខ៣ (RSS-3) ទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមក្នុងអំឡុងថ្ងៃទី១- ៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លៃកៅស៊ូ RSS-3 ទិញលក់ភ្លាមៗក៏បានបង្ហាញនិន្នាការស្រដៀងគ្នានឹងថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗផងដែរ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់ភា្លមៗនៅទីផ្សារបាងកកគិតជាមធ្យមបានធ្លាក់ចុះមកត្រឹម ១,៥៦$/ គ.ក្រ បើធៀបនឹងខែមុន។ ចំណែកឯថ្លៃកៅស៊ូ RSS-4 ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមក៏បានធ្លាក់មក ត្រឹម១,៨២$/គ.ក្រ បើធៀបនឹងខែមុន។

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

តុលា ឆ្នាំ២០២២

វិច្ឆិកា ឆ្នាំ២០២២

RSS-3 (បាងកក)

១,៦១

១,៥៦

RSS-4 (កូតូយ៉ាម)

១,៨៥

១,៨២

 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតាយ៉ាម ($/១០០ឝ.ក្រ) 

ថ្លៃទឹកជ័រខាប់ (Latex 60%) នៅទីផ្សារគួឡាឡាំពួរក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បានកើនឡើងតិចតួចដែលមាននិន្នការផ្ទុយពីថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនិងកៅស៊ូដុំទិញលក់ភ្លាមៗ។ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ បានកើនឡើងតិចតួច១,០៤$/គ.ក្រ ធៀបនឹងខែមុន។ តារាងនិងក្រាហ្វិកខាងក្រោមនឹងបរិយាយដោយសង្ខេបអំពីស្ថានភាពថ្លៃទឹកជ័រខាប់ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

តុលា ឆ្នាំ២០២២

វិច្ឆិកា ឆ្នាំ២០២២

ទឹកជ័រខាប់

១,០១

១,០៤

 

ក្រាហ្វិកទី៦៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ ($/១០០គ.ក្រ)

 

ទស្សនវិស័យទីផ្សារកៅស៊ូរយៈពេលខ្លីក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២

កត្តាវិជ្ជមានដែលជំរុញឲ្យឧស្សាហកម្មកៅស៊ូងើបឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ រួមមាន៖

១. តម្រូវការតាមរដូវកាលចុងឆ្នាំរបស់ពាណិជ្ជករចិនសម្រាប់ខែមករា ឆ្នាំ២០២៣ បានប្រមូលទិញកៅស៊ូនៅក្នុងទីផ្សារហ៊ុនឲ្យបានមុនពេលបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងជំរុញឲ្យថ្លៃកៅស៊ូនៅក្នុងបណ្តាទីផ្សារនឹងកើនឡើងនៅក្នុងខែខាងមុខ។

២. ការបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ-១៩ក្នុងប្រទេសចិន បានធ្វើឲ្យមានតម្រូវការកើនឡើងនិងសេដ្ឋកិច្ចសកលលោកងើបឡើងវិញ។

យ៉ាងណាក៏ដោយ ក៏មានកត្តារួមផ្សំមួយចំនួនទៀតបានចូលរួមជំរុញឧស្សាហកម្មកៅស៊ូងើបឡើងវិញក្នុងរយៈពេលខ្លី រួមមាន៖

  • អាកាសធាតុមិនអំណោយផលនឹងធ្វើឲ្យមានភ្លៀងធ្លាក់នៅតាមបណ្តាប្រទេសផលិត​កៅស៊ូធម្មជាតិទទួលរងការវាយប្រហារពីជំងឺ Pestalotiopsis ចំពោះប្រទេសដែលធ្លាប់កើតជំងឺនេះ។ នៅក្នុង​របាយ​ការណ៍ស្តីពីការវាយប្រហារពីជំងឺ Pestalotiopsis លើ​ ចម្ការកៅស៊ូបានបង្ហាញថាផលិតកម្មកៅស៊ូត្រូវបានបាត់បង់ប្រមាណ ៣០% និងច្រើនជាងនេះអាស្រ័យលើស្ថានភាពធ្ងន់ធ្ងរនៃជំងឺ
  • លើសពីនេះទៀត ការធ្លាក់ភ្លៀងជាច្រើនដងនេះត្រូវបានរំពឹងទុកថា បណ្តាប្រទេសផលិតកៅស៊ូធម្មជាតិនឹងប្រឈមដល់ការចៀរជ័រដែលធ្វើឲ្យខ្សែច្រវ៉ាក់នៃផ្គត់ផ្គង់កៅស៊ូធម្មជាតិមានភាពរអាក់រអ៊ួលក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ខាងមុខ ខណៈពេលដែលខែវិច្ឆិកានេះគឺ ជាខែ ត្រៀមចូលសិសិររដូវនិង​ផ្តល់​ទិន្នផលកៅស៊ូខ្ពស់។ ជាក់ស្តែងប្រទេសចិនបានរាយការណ៍ថា តាមតំបន់នៃខេត្តផលិតកៅស៊ូមួយចំនួន​បានផ្អាកចៀរ មុនពេលចូលសិសររដូវដូចជា៖ ខេត្តយ៉ុនណាបានផ្អាកចៀរនិងខេត្តហាយណានក៏ត្រៀម​នឹងផ្អាកចៀរនៅក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះដែរ
  • ក្តីបារម្ភចំពោះចក្ខុវិស័យសកលលោក ខណៈពេលដែលតម្លើងការប្រាក់ដើម្បីដោះស្រាយអតិផរណា ភាពតានតឹននៃភូមិសាស្រ្តនយោ- បាយ ការរាតត្បាតជំងឺកូវីដ-១៩ ដែលអាចនឹងជះឥទ្ធិពល​យ៉ាង​រហ័សទៅលើទីផ្សារហ៊ុន។ យោងតាមការនិទស្សន៍របស់ EIA បានឲ្យដឹងថា ថ្លៃប្រេងឆៅនឹងធ្លាក់ចុះ ព្រមទាំងថ្លៃប្រេងគិតជាមធ្យម ៩២$/បារ៉ែលនៅក្នុងខែក្រោយ
  • សន្និធិប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃបានកើនឡើងដល់២៧៨ ៩៩៤តោន នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ បើធៀបនឹង រយៈពេលដូចគ្នាសនិ្នធិមានត្រឹមតែ ២៤៣ ១៦៣តោន៕

ព័ត៌មានចុងក្រោយ