×
កិច្ចប្រជុំស្តីពិនិត្យលក្ខខណ្ឌការងារ នៃការជ្រើសរើសទីប្រឹក្សាឯករាជ្យដើម្បីរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គ​នាយកដ្ឋានកៅស៊ូមានកិច្ចប្រជុំស្តីពីការពិនិត្យលក្ខ​ខណ្ឌការងារនៃការជ្រើសរើសទីប្រឹក្សាឯករាជ្យ ដើម្បីរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅ​កម្ពុជា ក្រោមអធិបតីភាព លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋាន​កៅស៊ូ និងជាប្រធាន​ក្រុមការងាររៀបចំគោលការណ៍និរន្តរភាពកៅស៊ូ​ធម្មជាតិនៅកម្ពុជា ដែលមានការអញ្ជើញចូល​រួមពី​លោកប្រធាន អនុប្រធាននាយកដ្ឋាន លោកនាយក​វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ប្រធាន អនុប្រធាន​ការិយាល័យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ​និងអង្គការ WWF, OXFAM, NGO Forum សរុប​ចំនួន១១នាក់។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលក្ខខណ្ឌការងារនៃការជ្រើសរើសទីប្រឹក្សា​ឯករាជ្យ សម្រាប់រៀបចំគោលការណ៍និរន្តរភាពកៅស៊ូ​ធម្មជាតិនៅកម្ពុជា។

ក្រោយពីអង្គប្រជុំបានធ្វើការពិភាក្សាយ៉ាង​ល្អិតល្អន់ប្រកបដោយស្មារតីយោគយល់និង​ទទួល​ខុសត្រូវ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

  • ក្រុមការងារបានពិនិត្យគម្រោងសិក្សានិង ថវិការបស់ក្រុមប្រឹក្សាឯករាជ្យចំនួនពីរ៖ (១) Peasant and Territories (2) Green in the Blue
  • ក្រុមការងារបានឯកភាពសម្ភាសជាមួយ​ទីប្រឹក្សាទាំងពីរនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានកៅស៊ូ
  • ស្នើអង្គការ WWF ជាអ្នកសម្របសម្រួល​ឆ្លើយតបជាមួយទីប្រឹក្សានិងរៀបចំបញ្ជីសំនួរសម្រាប់​ដាក់ពិន្ទុ
  • តម្រូវឱ្យទីប្រឹក្សាឯករាជ្យរៀបចំបទបង្ហាញ​អំពីដំណើរការចុះសិក្សានិងផ្ញើបទបង្ហាញមកឱ្យក្រុម​ការងារមុនបីថ្ងៃ នៃថ្ងៃសម្ភាស
  • សមាសភាពគណៈកម្មការមានចំនួន៧រូប រួមមាន៖
    • លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គ​នាយកដ្ឋានកៅស៊ូ
    • លោក ផេង មុត្ថាវី ប្រធាននាយក​ដ្ឋាន​អភិវឌ្ឍន៍កៅស៊ូ
    • លោក លឹម ខាន់ទីវ៉ា នាយកវិទ្យាស្ថាន​ស្រាវជ្រាវកៅស៊ូកម្ពុជា
    • លោក ស៊ុន វិបៃ ប្រធានការិយាល័យ​កៅស៊ូគ្រួសារ
    • លោក ម៉ក់ ប៊ុនធឿន ប្រធានកម្មវិធី នៃ​អង្គការ NGO Forum
    • លោកស្រី ម៉ាន អាស៊ីសាស់ អ្នកសម្រប​សម្រួលកម្មវិធី នៃអង្គការ OXFAM និង
    • លោកស្រី ជា លីលី ប្រធានកម្មវិធី នៃ​អង្គការ WWF៕
ព័ត៌មានចុងក្រោយ