×
លទ្ធផលកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំ​ជាន់ទី១​ អគ្គនាយក​ដ្ឋាន​កៅស៊ូបានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តី​ព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី​​​​​ការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក​បណ្ឌិត អូន សុវណ្ណ អគ្គនាយករង នៃ​អគ្គនាយក- ​ដ្ឋាន​​កៅស៊ូ ដែលមាន​ការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញសរុប​ចំនួន​២៥នាក់។

កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យនិងពិភាក្សាលើការស្នើសុំ​បន្ថែម​សកម្មភាព​វិនិយោគនិងលក្ខណៈ​វិនិច្ឆ័យលើ​វិស័យ​កៅស៊ូ សម្រាប់​ដាក់បញ្ចូលក្នុងសេចក្តីព្រាងអនុក្រឹត្យ​ស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគ នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា។

កិច្ចប្រជុំបានពិនិត្យ ​ពិភាក្សា​យ៉ាង​ល្អិតល្អន់រួចមក និងសម្រេចស្នើបន្ថែមសកម្មភាព​វិនិយោគ និង​លក្ខណៈវិនិច្ឆ័យចំនួន២ ដូចខាងក្រោម៖

១. ឈ្មោះសកម្មភាពវិនិយោគ៖ ការដាំកៅស៊ូ (Rubber Planting)។ លក្ខណៈវិនិច្ឆ័យ៖ ទុនវិនិយោគសមមូល​ទាបជាង១ ០០០ ០០០​ (មួយលាន)ដុល្លារអាម៉េរិក ឬទំហំដីតិចជាង២០០ (ពីររយ)​ ហិកតា (ថ្លៃដើមវិនិយោគ៖ ៥០០០ដុល្លារអាម៉េរិក/ហិកតា)

២.  ឈ្មោះសកម្មភាពវិនិយោគ៖ ការកែច្នៃផលិតផលកៅស៊ូ (Rubber Products Processing)។ លក្ខណៈវិនិច្ឆ័យ៖ ទុនវិនិយោគសមមូលទាបជាង៥០០ ០០០​ (ប្រាំរយពាន់) ដុល្លារអាម៉េរិក (យោងប្រកាស០៤០ប្រក.កសក. ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១)

ព័ត៌មានចុងក្រោយ