កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកៅស៊ូបានរៀបចំកិច្ចប្រជុំពីភាក្សាលើការរៀបចំផែនការមេទំនើបកម្មវិស័យកសិកម្មកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពី លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ និងលោកបណ្ឌិត PENG BOWEN ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងកសិកម្មនិងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសហ- ការីនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ លោកប្រធាននាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋាន និងលោកនាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាសរុបចំនួន១៨នាក់ (ស្រី២នាក់)។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យនិងពិភាក្សាលើការងារដាំដុះ ការប្រមូលផលនិងកែច្នៃ និងការនាំចេញកៅស៊ូធម្មជាតិកម្ពុជាសម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការមេទំនើបកម្មវិស័យកសិកម្មកម្ពុជា-ចិន។
បន្ទាប់ពីសម្តែងការគួសមនិងណែនាំសមាជិកអង្គប្រជុំទាំងសងខាងរួចមក លោកអគ្គនាយករងបានធ្វើបទបង្ហាញអំពីស្ថានភាពឧស្សាហកម្មកៅស៊ូធម្មជាតិកម្ពុជា និងបានពិភាក្សាលើការងារចាំបាច់មួយចំនួនដូចជា៖ ស្ថិតិផ្ទៃដី ការយកផល ការកែច្នៃ ការនាំចេញ និងបញ្ហាប្រឈមក្នុងអនុវិស័យកៅស៊ូនៅកម្ពុជា។ អគ្គនាយកដ្ឋានកៅស៊ូបានស្នើភាគីចិនជួយជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថ- លេខាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ លើការងារកិច្ចសហប្រតិបត្តិការកៅស៊ូធម្មជាតិរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃសារធារណរដ្ឋប្រជាមានិតចិន។ លើសពីនេះ លោកប្រធានអង្គប្រជុំក៏បានផ្តល់ជូនសៀវភៅផែន ការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ដែលជាធាតុចូលនិងទិន្នន័យស្ថិតិផ្សេងៗតាមដែលភាគីចិនត្រូវការ ដើម្បីឆ្លើយតបខាងភាគីចិននឹងទទួលយកទៅពិនិត្យ។
ចំពោះការងារបន្ទាប់ ក្រុមប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិនត្រូវសិក្សារៀបចំផែនការមេទំនើបកម្មវិស័យកសិកម្មកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជារយៈពេល១៦ខែ ហើយនៅខែមីនា ឆ្នាំ២០២៣ខាងមុខ ជំនាញការផ្នែកសេដ្ឋកិច្ចកៅស៊ូនិងចុះមកធ្វើការផ្ទាល់ជាមួយអគ្គនាយកដ្ឋានកៅស៊ូ។ ដូច្នេះដើម្បីឱ្យមានភាពស្និតស្នាលនិងការទំនាក់ទំនងបានទាន់ពេលវេលា ខាងភាគីចិនបានស្នើអគ្គនាយកដ្ឋានកៅស៊ូចាត់តាំងមន្ត្រីបង្គោលសម្រាប់ទំនាក់ទំនងនិងជួបប្រជុំលើកក្រោយៗទៀត។ បន្ថែមពីនេះ ភាគីចិនស្វាគមន៍ចំពោះគណៈប្រតិភូ នៃអគ្គនាយកដ្ឋានកៅស៊ូឱ្យទៅធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន នៅក្នុងពេលសមស្របណាមួយ។
ជាកិច្ចបញ្ចប់ លោកអគ្គនាយករងបានថ្លែងអំណរគុណដល់ភាគីចិន ចំពោះគម្រោងឱ្យគណៈប្រតិភូ នៃអគ្គនាយកដ្ឋានកៅស៊ូទៅទស្សនកិច្ចនៅប្រទេសចិន។ ដោយឡែក ចំពោះការចាត់តាំងមន្ត្រីបង្គោលដើម្បីផ្តល់ធាតុចូលក្នុងការរៀបចំផែនការមេទំនើបកម្មវិស័យកសិកម្មកម្ពុជា-ចិនជា បឋមភាគីចិនអាចទំនាក់ទំនងមកលោកអគ្គនាយករងដោយផ្ទាល់បាន ហើយនៅពេលភាគីចិនចុះមកបំពេញការងារនៅពេលខាងមុខ អគ្គនា- យកដ្ឋានកៅស៊ូនឹងរៀបចំក្រុមការងារសម្រាប់សម្របសម្រួលនិងបំពេញការងារឱ្យបានរលូន៕