១.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារហ៊ុន
និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនដូចជា៖ សៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការស្រដៀងគ្នាក្នុងចន្លោះខែសីហា-ខែកញ្ញា ឆ្នាំ២០២២នេះ។
ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ បានបង្ហាញនិន្នាការជារាងអក្សរ “V”។ កត្តាដែលធ្វើឲ្យថ្លៃកៅស៊ូធ្លាក់ចុះក្នុងអំឡុងដើមខែកញ្ញា ឆ្នាំ២០២២នេះ ដោយសារការចុះខ្សោយសកម្មភាពក្នុងផ្នែកលំហូរខាងក្រោម ប៉ុន្តែនៅតែចាត់ទុកថាជារំញោចវិជ្ជមានល្អជាងទិន្នន័យដែលបង្ហាញកាលពីអំឡុងខែសីហា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយថ្លៃកៅស៊ូក៏បានងើបឡើងវិញយ៉ាងឆាប់រហ័សរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២២។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ គិតជាមធ្យមបានកើនដល់១២ ៨៨១យ័ន/តោន។ ការកើនឡើងថ្លៃកៅស៊ូគឺផ្អែកលើរយៈពេលកិច្ចសន្យា បើធៀបនឹងថ្លៃកៅស៊ូកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងបានកើនឡើងចាប់ពី ១២ ២៧០យ័ន/តោន ដល់ ១៣ ០០០យ័ន/តោននៅថ្ងៃចុងខែកញ្ញា ឆ្នាំ២០២២។
ការធ្លាក់ចុះថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែសីហា ឆ្នាំ២០២២ គឺបានទទួលរងឥទ្ធិពលពីតម្រូវការធ្លាក់ចុះនិងអត្រាផ្នែកលំហូរខាងក្រោមចុះទាប។ នៅតំបន់ខ្លះនៃប្រទេសចិនក៏ប្រឈមនឹងកង្វះថាមពល ខណៈពេលដែលអាកាសធាតុកាន់តែក្តៅខ្លាំងនិងរឹតបន្តឹងការផ្គត់ផ្គង់ថាមពលរបស់ខ្លួនក្នុងមូលដ្ឋាន។ ស្របពេលដែលកម្មវិធីជំរុញលើកទឹកចិត្តរបស់រដ្ឋាភិបាលបានដាក់ចូលជាធរមាននៅ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងការជួយឧស្សាហកម្មកៅស៊ូឲ្យងើបឡើងវិញ ដែលឆ្លុះបញ្ជាំងពីពាណិជ្ជកម្មកៅស៊ូទិញលក់តាមកិច្ចសន្យានៅក្នុងខែនេះផងដែរ។ ក្រាហ្វិកទី១ នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងថ្ងៃទី១ ខែសីហា - ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារ ហ៊ុនសៀងហៃ សម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងថ្ងៃទី១ ខែសីហា - ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរី បានបង្ហាញនិន្នាការធ្លាក់ចុះក្នុងចន្លោះខែសីហា - ខែកញ្ញា ឆ្នាំ២០២២នេះ។ ថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់វិច្ឆិកាបានបង្ហាញក្នុងក្រាហ្វិកទី២ ចាប់ពីថ្ងៃទី១ ខែសីហា - ខែកញ្ញា ឆ្នាំ២០២២។ ថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសឹង្ហបុរីបានធ្លាក់ចុះ ១៥% ដោយផ្អែកលើថ្លៃអតិបរមានិងអប្បបរមាក្នុងចន្លោះខែសីហា-ខែកញ្ញា ឆ្នាំ ២០២២។ ថ្លៃកៅស៊ូបានធ្លាក់ចុះបន្តិចម្តងៗរហូតដល់១,៤៦ដុល្លារសឹង្ហបុរី/គ.ក្រក្នុងខែសីហា និង ១,៣២ដុល្លារសឹង្ហបុរី/គ.ក្រក្នុងខែកញ្ញា។
ក្រាហ្វិកទី២៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអំឡុងថ្ងៃទី១ ខែសីហា - ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២
ក្រាហ្វិកទី៣ នឹងពិពណ៌នាអំពីនិន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងចន្លោះថ្ងៃទី១ ខែសីហា - ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាគិតជាមធ្យម ២២៩យ៉េន/គ.ក្រ ក្នុងខែសីហា និង ២២៣យ៉េន/គ.ក្រក្នុងខែកញ្ញា ឆ្នាំ២០២២។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាបានបង្ហាញនិន្នាការដូចនឹងនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃផងដែរ។ ទោះបីជា ការធ្លាក់ចុះថ្លៃកៅស៊ូនៅដើមខែកញ្ញាដូចនៅទីផ្សារហ៊ុនសៀងហៃ ប៉ុន្តែថ្លៃកៅស៊ូក៏បានកើនឡើងវិញដល់ ២៣០យ៉េន/គ.ក្រនៅចុងខែកញ្ញា និងនៅតែមានក្តីបារម្ភចំពោះឱនភាពសេដ្ឋកិច្ចសកលលោកដែលនឹងជះឥទ្ធិពលដល់ រំញោចទីផ្សារ។
ក្រាហ្វិកទី៣៖ និន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា សម្រាប់កុម្ភៈ ឆ្នាំ២០២៣ ក្នុងអំឡុងថ្ងៃទី១ ខែសីហា - ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២
២.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ
ក្នុងអំឡុងថ្ងៃទី១ ខែសីហា-ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូដុំនៅទីផ្សារបាងកកនិងទីផ្សារគួឡារឡាំពួរបានធ្លាក់ចុះជាបន្តបន្ទាប់ស្របតាមថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានិងថ្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent ។ ថ្លៃកៅស៊ូប្រភេទ SMR-20 នៅទីផ្សារគួឡារឡាំពួរបានធ្លាក់ចុះមកត្រឹម ១,៣៤$/គ.ក្រ បើធៀបនឹងខែសីហា ឆ្នាំ២០២២ ដែលមានតម្លៃ ១,៥$/គ.ក្រ។ តារាងខាងក្រោមនឹងបង្ហាញនិន្នាការថ្លៃកៅស៊ូដុំនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗដោយសង្ខេប៖
ខែ |
ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
||
កក្កដា |
សីហា |
កញ្ញា |
|
SMR-20 |
១,៥៩ |
១,៥០ |
១,៣៤ |
SRT-20 |
១,៥៩ |
១,៥៣ |
១,៣៥ |
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរ ($/១០០គ.ក្រ)
និន្នាការថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងទីផ្សារកូតូយ៉ាមបានធ្លាក់ចុះនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២នេះ។ ថ្លៃកៅស៊ូប្រភេទ RSS-3 នៅទីផ្សារបាងកកបានធ្លាក់មកត្រឹម ១,៥៧$/គ.ក្រ បើធៀបនឹងខែសីហា ឆ្នាំ២០២២ មានតម្លៃ ១,៧១$/គ.ក្រ ខណៈពេលដែលថ្លៃកៅស៊ូប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាមបានធ្លាក់ចុះមកត្រឹម ១,៨៧$/គ.ក្រ បើធៀបនឹងខែសីហា ឆ្នាំ២០២២ មានតម្លៃ ២,០៦$/គ.ក្រ។ យោងតាមការអង្កេត គម្លាតរវាងថ្លៃកៅស៊ូប្រភេទ RSS-3 និង RSS-4 គិតជាមធ្យមក្នុងរង្វង់ ០,៣០$/គ.ក្រ។ តារាងខាក្រោមនឹងសង្ខេបអំពីថ្លៃកៅស៊ូប្រភេទ RSS-3 និង RSS-4 នៅចន្លោះខែកក្កដា-កញ្ញា ឆ្នាំ២០២២នេះ៖
ខែ |
ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
||
កក្កដា |
សីហា |
កញ្ញា |
|
RSS-3 (បាងកក) |
១,៨៧ |
១,៧១ |
១,៥៧ |
RSS-4 (កូតូយ៉ាម) |
២,២០ |
២,០៦ |
១,៨៧ |
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតាយ៉ាម ($/១០០គ.ក្រ)
និន្នាការថ្លៃទឹកជ័រខាប់ (Latex 60%) នៅទីផ្សារគួឡាឡាំពួរក្នុងខែកញ្ញា ឆ្នាំ២០២២នេះ បានធ្លាក់ចុះបន្តបន្ទាប់ ៨,៥% ក្នុងតម្លៃ ១,០៧$/គ.ក្រ បើធៀបនឹងខែសីហា ឆ្នាំ២០២២ មានតម្លៃ ១,១៧$/គ.ក្រ។ តារាងនិងក្រាហ្វិកខាងក្រោមនឹងបរិយាយដោយសង្ខេបអំពីស្ថានភាពថ្លៃទឹកជ័រខាប់ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២។
ខែ |
ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
||
កក្កដា |
សីហា |
កញ្ញា |
|
ទឹកជ័រខាប់ |
១,២២ |
១,១៧ |
១,០៧ |
ក្រាហ្វិកទី៦៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ ($/១០០គ.ក្រ)
៣. ទស្សនវិស័យទីផ្សាររយៈពេលខ្លី
កត្តាវិជ្ជមានមួយចំនួនដែលអាចទ្រទ្រង់ដល់ការងើបឡើងវិញ ក្រោយជំងឺរាតត្បាតក្នុងវិស័យកៅស៊ូធម្មជាតិមានដូចជា៖
ទោះយ៉ាងណាក៏មានកត្តាមួយចំនួនទៀតអាចបង្កផលប៉ះពាល់ដល់ការងើបឡើងវិញនៃឧស្សាហកម្មកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លី រួមមាន៖